សំណួរ
១. ចូរឪ្យនិយមនៃពាក្យប្រភេទ ប្រភេទផុតពូជប្រភេទរងការគំរាមកំហែង ប្រភេទជិតផុតពូជ ប្រភេទកម្រ ឧទ្យានជាតិ តំបន់ការពារធម្មជាតិ តំបន់ការពារទេសភាព និងតំបន់ប្រើប្រាស់ច្រើនយ៉ាង ។
២. ហេតុអ្វីបានជារបាយប្រភេទមានលក្ខណៈកើនពីប៉ូលទៅអេក្វាទ័រ ?
៣. តើការសិក្សាស្រាវជ្រាវប្រភេទសត្វ និងរុក្ខជាតិនៅប្រទេសយើងមានលក្ខណៈដូចម្ដេច ? ទទួលបានលទ្ធផលអ្វីខ្លះ ?
៤. តើការសិក្សាពីកត្តាធម្មជាតិនៃការសិក្សាបាត់បង់់ប្រភេទសត្វ និងរុក្ខជាតិត្រូវពឹងផ្អែកលើវិទ្យាសាស្រ្ដអ្វីខ្លះ ?
៥. តើមនុស្សបានធ្វើអ្វីខ្លះ ទើបគេពោលថា “មនុស្សពង្រីកបាតុភាពមហ្ដរាយ” ?
៦. តើភាពក្រីក្រប្រជាជនដ និងបញ្ហាបរិស្ថានមានទំនាក់ទំនងគ្នាដូចម្ដេចខ្លះ ?
៧. តើតួនាទីចម្បងនៃព្រៃឈើមានអ្វីខ្លះ ?
៨. ចូរនិយាយពីបាតុភូត” ឈ្លានពាននៃដីខ្សាច់ “ ( Dust Bowl ) ទៅលើកសិដ្ឋាននៅសហរដ្ឋអាមេរិច ។
៩. តើកត្តាសំខាន់ៗនៃវាលលំហកម្ម មានអ្វីខ្លះ ? តើគេអាចកាត់បន្ថយទំហំនៃវាលលំហកម្មបានដោយមធ្យោបាយណា ?
១០. ដើម្បីការពារបរិស្ថានជាតិ តើរាជរដ្ឋាភិបាលកម្ពុជាមានវិធានការអនុវត្តអ្វីខ្លះ ?
ចម្លើយ
១. កំណត់ន័យនៃពាក្យប្រភេទ ៖
- ប្រភេទ គឺជាសំណុំភាវៈរស់ដែលមានលក្ខណៈរាងរៅស្រដៀងគ្នា អាចបង្កាត់ជាមួយប្រភេទដទៃ ទៀតបានឡើយ ។
- ប្រភេទផុតពូជ ជាប្រភេទណាមួយដែលបាត់បង់ទាំងស្រុងពីផែនដី ។
- ប្រភេទរងការគំរាមកំហែង ជាប្រភេទដែលរស់នៅក្នុងជម្រកធម្មជាតិ អាចក្លាយទៅជាជិតផុតពូជ បើមិនទប់ស្កាត់ការបំផ្លិចបំផ្លាញជីវិតឬ រុក្ខជាតិទាំងនោះទេ ។
- ប្រភេទកម្រ គឺជាប្រភេទទាំងឡាយណាដែលមានចំនួនតិចតួច ស្ថិតនៅប្រចាំទឹកក្នុងជម្រកពិសេសណាមួយឬ រាយប៉ាយក្នុងតំបន់ធំធេងណាមួយ តែវាពុំស្ថិតក្នុងគ្រោះថ្នាក់ផុតពូជភ្លាមៗនោះទេ ។
- ឧទ្យានជាតិ ជាកន្លែងគ្រប់គ្រងនិងការពារធម្មជាតិ និងជាតំបន់ទេសភាពដែលមានសារៈសំខាន់ថ្នាក់ជាតិឬអន្ដរជាតិសម្រាប់បំណងវិទ្យាសាស្រ្ដ ការអប់រំ និងសម្រាកលំហែកំសាន្ដ ។
- តំបន់ការពារទេសភាព តំបន់ថែរក្សាការពារទេសភាពសំខាន់ៗរបស់ជាតិដែលជាលក្ខណៈសម្គាល់នៃអន្ដរកម្មដ៏ចុះសម្រុងរវាងមនុស្សនិងដី ព្រមទាំងសម្រាប់ផ្ដល់ការសប្បាយរីករាយជាសាធារណៈ តាមរយៈការសម្រាកកំសាន្ដនិងទេសចរ ដោយរក្សានូវបៀបរបបរស់នៅនិងសកម្មភាពសេដ្ឋកិច្ចនៅតំបន់នោះឪ្យនៅធម្មជាតិ ។
- តំបន់ប្រើប្រាស់ច្រើនយ៉ាង តំបន់ដែលនៅសជំរុញបឹងទន្លេសាប ដែលអាចឪ្យគេយកទៅប្រើប្រាស់បានច្រើនយ៉ាងដូចជា កសិកម្ម ទេសចរណ៍ជាដើម ។
២. បានជារបាយប្រភេទមានលក្ខណៈកើនពីប៉ូលទៅអេក្វាទ័រ ព្រោះតំបន់អេក្វាទ័រមានអាកាសធាតុនេះ មានអំណាយផលដល់ការរស់នៅ មានព្រៃក្រាស់ សំបូរសត្វគ្រប់ប្រភេទ ។ ផ្ទុយទៅវិញ តំបន់ប៉ូល ជាវាលលំហទឹកកក (ត្រជាក់ខ្លាំង) មិនអំណាយផលដល់ការរស់នៅ ខ្សត់មនុស្ស សត្វ និងរុក្ខជាតិ ។
៣. ការសិក្សាស្រាវជា្រវប្រភេទសត្វ និងរុក្ខជាតិនៅប្រទេសយើងមានលក្ខណៈអន់ថយនៅឡើយ ដោយប្រទេសយើងនៅខ្វះខាតអ្នកជំនាញផ្នែករុក្ខសាស្រ្ដនិងសត្ដសាស្រ្ដច្រើនណាស់ និងអង្គការក្រៅរដ្ឋាភិបាលមួយចំនួនបាននឹងកំពុងចូលកមធ្វើការសិក្សាស្រាវជ្រាវ ។ លទ្ធផលទទួលបានគឺ គេជឿថាមាននិកសត្វចំនួន ២១២ប្រភេទ បក្សីចំនួន ៧២០ប្រភេទ ល្មូន ២៤០ ប្រភេទ និងរុក្ខជាតិសរសៃលើសពី២៣០០ប្រភេទ ។ មជ្ឈមណ្ឌលត្រួតពិនិត្យការអភិរក្សាពិភពលោកបានអះអាងថា នៅកម្ពុជាមានរុក្ខជាតិចំនួនប្រហែល ១៥០០ ប្រភេទ ដែលរុក្ខជាតិក្នុងនោះ៩% ជាប្រភេទសាមី(មាននៅតែប្រទេសកម្ពុជា) ។ ត្រីទឹកសាប (បឹងទន្លេសាប ទន្លេមេគង្គ) ាមានប្រមាណ ៨៥០ ប្រភេទ (ផ្កាថ្ម ស្មៅ សមុទ្រ ត្រី និងថនិកសត្វ ) ។ នៅតាមដីសើមតំបន់តំបន់ឆ្នេរ មានដើមឈើយ៉ាងហោចណាស់ចំនួន ៧៤ ប្រភេទ ។
៤. ការសិក្សាពឹកកត្តាធម្មជាតិនៃការសិក្សាបាត់បង់់ប្រភេទសត្វ និងរុក្ខជាតិត្រូវពឹងផ្អែកលើវិទ្យាសាស្រ្ដគឺ បុរេប្រវត្តិសាស្ដ្រ ធរណីវិទ្យា និងជីវវិទ្យា ។
៥. បានជាគេពេលថា “ មនុស្សពង្រីកបាតុភាពមហន្ដរាយ “ គឺមនុស្សជាកត្តាដ៏សំខាន់ដែលជំរុញការបាត់បង់ប្រភេទរុក្ខជាតិ និងសត្វព្រោះកំណើនប្រជាជនបានបង្កើនតម្រូវការរៀបចំនគរូបនីយកម្ម អុស ធ្យូង ឈើសំណង់ ការកាប់ឆ្ការព្រៃ ដើម្បីយកដីដាំដំណាំកាន់តែធំឡើងៗ ការធ្វើឪ្យភ្លើងឆេះព្រៃ កង្វក់អាជីវកម្ម ព្រៃឈើ និងប្រមាញ់អតិផល ។
៦. ភាពក្រីក្ររបស់ប្រជាជន បង្កឪ្យមានបញ្ហាជាច្រើនចំពោះបរិស្ថាន ។ ជាពិសេសការអនុវត្តច្បាប់នៅបណ្ដាលប្រទេសកំពុងអភិវឌ្ឍមានភាពធូររលង់ដោយសារភាពក្រីក្រ ការលំបាកក្នុងជីវភាពរបស់ប្រជាជន បណ្ដាលឪ្យមានការប្រព្រឹត្តលើសច្បាប់រដ្ឋាជាច្រើន ដូចជាមានលួចកាប់ព្រៃឈើ នេសាទ បរបាញ់ ឬក៏ស៊ីឈ្មួល ប្រត្រឹត្តបទលើ្មទាំងនោះ ។ ដូចនេះការរអនុវត្តច្បាប់ស្ដីពីបរិស្ថាន ឪ្យមានប្រសិទ្ធិភាពខ្ពស់ គឺត្រូវលើកកម្ពស់កម្រិតជីវភាពរបស់ប្រជាជនឪ្យបានល្អប្រសើរ ។
៧. តួនាទីចម្បងនៃព្រៃឈើមាន ៖
- រក្សាលំនឹងប្រព័ន្ធអេកូឡូស៊ី ឬ ស្ថានប្រព័ន្ធរបស់ភពផែនដី
- ផ្ដល់ជម្រកដល់គ្រប់មនុស្ស សត្វ
- រក្សាជីជាតិនៃដី
- ការពារសំណឹកដី
- ជារបាំងការពារទឹកជំនន់និងខ្យល់ព្យុះ
- មាននាទីសំខាន់ក្នុងការធ្វើនិយតកម្មអាកាសធាតុ ដោយរក្សាសំណើមអាកាស ចូលរួមក្នុងវដ្ដទឹក និងរក្សាទឹកក្នុងដី
- ព្រៃឈើផ្ដល់ដល់មនុស្សនូវប្រភពកម្ដៅដ៏សំខាន់
- ផ្ដល់ឈើសម្រាប់ប្រើប្រាស់ សាងសង់ ផ្គត់ផ្គង់សិប្បកម្ម និងឧស្សាហកម្ម
- ព្រៃឈើបានផលិតអុកស៊ីសែនសម្រាប់ដំណកដង្ហើម និងស្រូបយកឧស្ម័នកាបូនិច ដែលជួយសំអាតបរិយាកាស ដែលរងនូវការបំពុលដោយឧស័្មនកាសបូនិច ។
៨. នៅសហរដ្ឋអាមេរិចបាតុភូត Dust Bowl (ការឈ្លានពាននៃដីខ្សាច់ )បានកើតមាននៅបណ្ដាឆ្នាំ ១៩៣០ ។បន្ទាប់ពីអាជីវកម្ម ហួសហេតុនិងការមកដល់នៃវដ្ដភាពវដ្ដភាពរាំងស្ងួតមួយដីប្រមាណ ៤០០០០ ហិតាកត្រូវគ្រប់ដណ្ដប់ដោយខ្សាច់ ។ កសិដ្ឋាននៅរដ្ឋអូក្លាម៉ាបានរងនូវផងប៉ះពាល់ធ្ងន់ធ្ងរជាងគេ ។ បាតុភូតនេះបានកើតមានថ្មីៗទៀតនៅឆ្នាំ ១៩៥០ និង ១៩៨៨ ។ ទោះបីក្នុងចំនួនដូខូចខាតទាំងអស់ទំហំ ១៦០០០០ហិតា អាចដាំដុះវិញបានក៏ដោយគ្រោះថ្នាក់នៅតែគួរឪ្យព្រួយបារម្ភ ។
៩. វាលលំហមានលក្ខណៈសំគាល់សំខាន់ៗដូចជា ៖
- មានភាពស្ងួតហែង (វាលលំហក្ដៅ)
- គ្មានរដូវភ្លៀងជាក់លាក់ទេ (ភ្លៀងខខ្សោយមិនទៀងទាត់រំហួតខ្លាំង)
- ផ្ទៃមេឃពណ៌ខៀវស្រងាត់
- រដូវប្រាំងលាតសន្ធឹងស្មើរតែពេញមួយឆ្នាំ
- ខ្សត់រុក្ខជាតិនិងសត្វ
- របបទន្លេខុសប្លែកពីគេ ។
គេអាចទប់ទល់នឹងបាតុភូតវាលលំហកម្មបាន ដោយត្រូវការចាំបាច់នូវកាបង្កើតគម្របព្រៃឡើងវិញ ការដាំដុះដើមឈើជាផែនការទប់ដំណើររុលមកមុននៃខ្សាច់ ។
១០. ដើម្បីការពារបរិស្ថានជាតិ ព្រះមហាក្សត្រនិងរាងរដ្ឋាភិបាលបានឡាយព្រះហស្ថលេខា និងចុះហត្ថលេខាលើព្រះរាជក្រឹត្យអនុក្រឹត្យ ស្ដីពីការការពារតំបន់ធម្មជាតិនិងការគ្រប់គ្រងតំបន់ធម្មជាតិ ។
Leave a comment