សំណួរ
១. តើបរិមាណទឹកសាបនិងទឹកប្រៃ មួយណាមានតិចជាងគេ ? ចូរបញ្ជាក់ ។
២. ហេតុអ្វីបានជាគេនិយាយថា ទឹកជាសារធាតុចាំបាច់ពុំអាចអត់បានឡើយ ? ចូរបញ្ជាក់ ។
៣. តើកង្វក់បណ្ដាលមកពីអ្វីខ្លះ ?
៤. តើទីក្រុងនិងជនបទមានកង្វក់ទឹកដូចគ្នាដែរឬទេ ? ហេតុអ្វី ?
៥. តើប្រភពបំពុលទឹកដែលធ្វើឪ្យប្រទេសជឿនលឿនមានចំណាប់អារម្មណ៍ខ្លាំងគឺអ្វី ? ចូរបញ្ជាក់ ។
៦. តើកង្វក់ទឹកមានផលអាក្រក់អ្វីខ្លះ ?
៧. តើការត្រួតពិនិត្យកង្វក់ទឹកជាភារកិច្ចរបស់អ្នកណា ?
៨. តើរាជភិបាលមានទិសដៅដូចម្ដេច អំពីបញ្ហាផ្គត់ផ្គងទឹក ?
៩. ចូររាប់វិធានការនានា ដើម្បីទប់ស្កាត់កុំឪ្យមានកង្វក់ទឹក ?
ចម្លើយ
១. បរិមាណទឹកសាបមានតិចជាងប្រៃ ។ យោងតាមអ្នកស្រាវជ្រាវផ្នែកបរិសា្ថនបានបញ្ជាក់ថា នៅពិភពលោកមានទឹកសាបតែ ៣% ប៉ុណ្ណោះ ហើយ ៩៧% ទៀត ជាទីប្រៃនៅតាមសមុទ្រនិងមហាសមុទ្រនានា ។
២. បានជាគេនិយាយថា ទឹកជាសារធាតុចាំបាច់ពុំអាចអត់បានឡើយព្រោះទឹកចូលរួមចំណែកយ៉ាងសំខាន់ក្នុងប្រតិកម្មជីវគីមីនៅក្នុងសរីរាង្គ ។ វាមានមុខក្នុងការដឹកជញ្ជូនសារធាតុផ្សេងៗ ទៅចិញ្ចឹមសរីរាង្គនិងជួយឪ្យមានលំនិងសីតុណ្ហភាពក្នុងសារពាង្គកាយ ។ មនុស្សដដែលមានសុខភាពល្អអាចរស់បានប្រាំមួយសបា្ដហ៍ដោយគ្មានអាហារ ប៉ុន្ដែប្រសិនបើអត់ទឹកវិញ គេអាចរស់នៅបានតែ ២ ឬ ៣ ថ្ងៃប៉ុណ្ណោះ ។
៣. កង្វក់ទឹកបណ្ដាលមកពី ៖
- កាកសំណង់ឧស្សាហកម្ម
- បម្រើបម្រាស់ជីគីមីនិងថ្នាំសម្លាប់សត្វល្អិតនៅក្នុងវិស័យ កសិកម្ម
- នៅទីប្រជុំជននានាដែលដមានទីតាំងតាមមាត់ទឹក កំពង់ចម្លងកំពង់ផែ តាមផ្ទះទឹក ប្រជាជននៅតំបន់ទាំងនោះតែងបានបោះចោលកាកសំណង់ កម្ទេចកំទី ខ្មោចសត្វ បន្ទោបង់ចូលក្នុងទឹក ។ ល ។
- ដំណឹងជញ្ជូនប្រេងតាមផ្លូវទឹក ការធ្លាយនាវាប្រេង ការរលាងធុងប្រេដោយខុសច្បាប់ សិប្បកម្ម ការលួចចាក់កាក សំណល់នុយក្លេអ៊ែ អាជីវកម្ម និងភោជនីយដ្ឋានដែលសង់តាមមាត់ទឹកនានា ។
- ការបូមទឹកក្នុងដីស្រោចស្រពដំណាំ ធ្វើឪ្យនីវ៉ូទឹកក្នុងដីស្រកចុះនិងធ្វើឪ្យជាតិពុលឡើងមកផ្អែកលើនៃដីបង្កនូវកង្វក់ទឹកផងដែរ ។
- ទឹកជំនន់គឺនៅពេលទឹកជន់ម្ដងៗធ្វើឪ្យទឹកភ្លៀង ទឹកទន្លេ ទឹកបឹង ត្រពាំង កាកសំណល់គ្រប់ប្រភេទ លូបង្ហូរទឹកសំអុយ និងប្រព័ន្ធចែកចាយទឹកស្អាត ច្របូកច្របលាយចុលគ្នា ។
- ភ្លៀងអាស៊ីត…។
៤. ទីក្រុងនិងជនបទមានកង្វក់ទឹកដូចគ្នាព្រោះទីក្រុងក្ដី និងជនបទក្ដីសុទ្ធតែមានមនុស្ស និងសត្វរស់នៅដូចគ្នា ហើយមនុស្ស និងសត្វសុទ្ធតែធ្វើសកម្មភាពដូចៗគ្នា ។ ដូចនេះនៅទីក្រុងនិងជនសុទ្ធតែមានកង្វក់ដូចគ្នា ខុសគ្នាត្រង់ថាមានកង្វក់តិចកង្វក់ច្រើនតែប៉ុណ្ណោះទេ ។
៥. ប្រភពបំពុលទឹកដែលធ្វើឪ្យប្រទេសជឿនលឿន មានចំណាយអារម្មរណ៍ខ្លាំងគឺកាកសំណង់ឧស្សាហកម្ម និងបន្ទាប់មកពីបម្រើបម្រាស់ជីគីមីនិងថ្នាំសម្លាប់សត្វល្អិតនៅក្នុងវិស័យកសិកម្ម ។
៦. កង្វក់ទឹកមានផលអាក្រក់ ដូចខាងក្រោម ៖
- ធ្វើឪ្យប្រជាជនយ៉ាងហោចណាស់ ២៥ លាននាក់ នៅក្នុងនោះ ៦០% ជាកុមារ ត្រូវស្លាប់ជារៀងរាល់ឆ្នាំ
- បណ្ដាលឪ្យកើតរោគងងឹតភ្នែក បង្កដោយជំងឺត្រាកូម ជំងឺគ្រុនពោះវៀន គ្រុនចាញ់ អាសន្នរោគ រលាកថ្លើម ដោយបរាសិតម្យ៉ាងឈ្មោះ Schistosomiasis ។
- បាត់បង់ជីវសាស្រ្ដចម្រុះក្នុងទឹក…។
៧. ការត្រួតពិនិត្យកង្វក់ទឹកជាភារកិច្ចរបស់យើងគ្រប់រូប និងជាការងារចាំបាច់របស់រដ្ឋាភិបាល ជាពិសេសក្រសួងបរិស្ថានផ្ទាល់ដែលត្រូវយកចិត្តរទុកដាក់ខ្លាំងដល់ការការពារប្រភពធនធានទឹកទាំងអស់ ដោយលើកទិសដៅនិងវិធានការសម្រាប់អនុវត្តចំពោះមុខក៏ដូចទៅថ្ងៃអនាគត ។
៨. ចំពោះរាជរដ្ឋាភិបាលមានទិសដៅយុទ្ធសាស្រ្ដសម្រាប់រយៈពេលវែង ដើម្បីគ្រប់គ្រងទឹកប្រកបដោយប្រសិទ្ធិភាពនិងមាននិរន្ដភាពដោយមនុស្សគ្រន់រូបត្រូវបានទទួលទឹកស្អាតប្រើប្រាស់គ្រប់គ្រាន់និងត្រូវបានរួចផុតពីការគំរាមកំហែង ដោយសារតែគ្រោះថ្នាក់បណ្ដាលមកពីបញ្ហាខ្វះទឹកស្អាតនិងបរិស្ថានទឹកមិនត្រូវបានបំពុល ដើម្បីជួយទ្រព្យខ្វះទឹកស្អាតនិងបរិស្ថានទឹកមិនត្រូវបានបំពុល ដើម្បីជួយទ្រទ្រង់ដល់មច្ឆជាតិ ជីវៈចម្រុះ និងប្រព័ន្ធអេកូឡូស៊ីទឹក ។
៩. ដើម្បីទប់ស្កាត់កុំឪ្យមានកង្វក់ទឹក វិធានការដូចជា ៖
- ប្រជាជនគ្រប់រូបគប្បីប្រើប្រាស់ទឹកដោយសារតីសន្សំសំចៃខ្ពស់
- កុំប្រើប្រាស់ថ្នាំសម្លាប់សត្វល្អិត និងជីគីមី ព្រោះជីំគីមី ពុលមួយចំនួនអាចជ្រាបចូលទៅដល់ទឹកក្រោមដីជាហេតុនាំឪ្យទឹកខូចគុណភាព
- ត្រូវពង្រីកការអនុវត្តវិស័យកសិកម្ម តាមកម្មវិធីឪ្យភីអ៊ិម ( IPM = វិធានចម្រុះថែទាំងដំណាំ ) ដោយមិនប្រើប្រាស់ថ្នាំខូចខាតគុណភាព
- អប់រំប្រជាជនឪ្យច្បាស់អំពីបរិស្ថាននិងតម្លៃនៃការខូចខាតតាមរយៈប្រព័ន្ធឃោសនាគ្រប់រូបភាព បញ្ជូលការអប់រំ បរិស្ថានទៅក្នុងកម្មវិធីសិក្សា ចាប់ពីបឋមសសិក្សារហូតដល់ឧត្តមសិក្សា
- ក្រសួងបរិស្ថានត្រូវមានឧបករណ៍វិភាគជាតិពុលដែលមាននៅលក្នុងទឹក
- ធ្វើការតាមដានត្រួតពិនិត្យជាប្រចាំ នៅរាល់ប្រភពទាំងឡាយដែលធ្វើឪ្យមានកង្វក់ទឹក ។
- ណែនាំអប់រំដល់ម្ចាស់រោងចក្រ សិប្បកម្ម សហគ្រាស រមណីយដ្ឋាន ភោនីយដ្ឋានឪ្យធ្វើសំអាតកាកសំណង់ទាំងឡាយ មុននឹងបង្ហូរចូលទៅតាមទឹក
- បង្កើតក្រុមចុះត្រួតពិនិត្យនិងដាក់ពិន័យចំពោះអ្នកទាំងឡាយណាដែលបង្កឪ្យមានកង្វក់ទឹក ។
Leave a comment