សំណួរ
១. ចូរនិយាយអំពីសណ្ឋានដីនៃកោះវ៉ាន់ ។
២. តើសណ្ឋានដីបែបនេះ អនុគ្រោះដល់ការអភិវឌ្ឍសេដ្ឋកិច្ចតៃវ៉ានបានដូចម្ដេចខ្លះ ?
៣. ចូរនិយាយអំពើសារៈអំពើសំខាន់ អាកាសធាតុបកោះតៃវ៉ាន ។
៤. តើស្រទាប់ជនជាតិតៃវ៉ានណាមួយដែលដើរតួនាទីសំខាន់ក្នុងផ្នែកនយោបាយនិងរដ្ឋបាល ? ចូរពន្យល់ ។
៥. ក្នុងការកសាងសេដ្ឋកិច្ច តើកោះតៃពឹងផ្អែកលើកកត្តសំខាន់ៗអ្វីខ្លះ ?
៦. “អព្ភូតហេតុសេដ្ឋកិច្ចឆ្នាំ ១៩៦៩-១៩៧០ “ កើនឡើងនៅតៃវ៉ានដោយសារមូលហេតុអ្វី ?
៧. ចូរប្រៀបធៀបទំហំផ្ទៃដីនិងចំនួនប្រជាជនតៃវ៉ាននិងកម្ពុជា ។
៨. តើកម្ពុជាអាចមានលទ្ធភាពអភិវឌ្ឍសេដ្ឋកិច្ចដូចកោះតៃវ៉ានបានដែរ ឬ ទេ ? ចូរពន្យល់ ។
ចម្លើយ
១. កោះតៃវ៉ាន មានផ្ទៃដីប្រមាណ ៣៦០០០ គីឡូម៉ែត្រការ៉េ មានរាងពងក្រពើ សណ្ដូកតាមទិសជើង-ត្បូង លើបណ្ដាយ ៤០០ Km និងទទឹងបំផុត ១២០ Km ជាទឹកដីប្រកបទៅដោយ ទេសភាពប្លែកៗ ទាំងសណ្ឋានដី ទាំងអាកាសធាតុ រុក្ខជាតិ និងសត្វ ។ ប៉ែកខាងកើត គ្រប់ដណ្ដប់ដោយជួរភ្នំបូនស្របគ្នា សណ្ដូកតាមទិសជើងត្បូង ។ ជួរភ្នំខ្ពស់ជាងគេ មានកម្ពស់ខ្ពស់ជាង ៣៥០០ Km ស្ថិតនៅខាងកើត ។ កំពូលភ្នំខ្ពស់គឺភ្នំយូសាន (៣៩៩៧ m ) ជួរភ្នំទាំងនេះដាច់ចេញពីគ្នាដោយអាងសម្រុត ។ នៅប៉ែកខាងជើង គេឃើញមានភ្នំភ្លើង តែគ្មានមួយណាមានសកម្មភាពថ្មីៗកើតឡើងនោះទេ ។ ប៉ុន្ដែជាតំបន់អស្ថិរភាព ហើយរញ្ជូយដីតែកើតមានកើតមានជាញឹកញាប់ ។ ប៉ែកខាងលិចបន្ទាប់ពីភ្នំមានរូបភ្នំ រួចមកទំនាបឆ្នេរ ទាបតូចចង្អៀត ។ ជារួម ទាំងតំបន់កូនភ្នំ ( ១០០-៥០០ ) ទាំងទំនាប ដែលមានរយៈកម្ពស់ទាបជាង ១០០ m តាងផ្ទៃដីពាក់កណ្ដាលនៃផ្ទៃដីសរុប ។
២. សណ្ឋានដីបែបនេះ អនុគ្រោះដល់ការអភិវឌ្ឍសេដ្ឋកិច្ចតៃវ៉ាន ដូចតទៅ ៖ សណ្ឋានដីបែបនេះ អនុគ្រោះដល់ារអភិវឌ្ឍសេដ្ឋកិច្ចព្រោះ កោះតៃវ៉ាន ជាទឹកដីមួយដ៏សំខាន់ ដោយសារអនុភាពសេដ្ឋកិច្ចនិងតួនាទីរបស់ខ្លួននៅអស៊ីបូព៌ា ហើយតៃវ៉ាន់មានធនធានធម្មជាតិដូចជាកំណប់រ៉ែមាស និងនៅជួរភ្នំឈុនយ៉ាង និងជួរភ្នំឆ្នេរខាងកើត ។
៣. កោះតៃវ៉ាន មានអាកាសធាតុមិនដូចគ្នាទេ ។ កោះនេះ ស្ថិតនៅក្រោមខ្សែត្រូពិចខាងជើងនិងក្រោមមឥទ្ធិពលខ្យល់មូសុង ។ ជាទូទៅមានអាកាសធាតុក្ដៅហើយសើម ដែលមានលក្ខណៈសំខាន់ ដូចខាងក្រោម ៖
- ផ្ដល់ភ្លៀងគ្រប់គ្រាន់សម្រាប់ធ្វើស្រែចំការ (ធ្វើស្រែបានបីដង/ ឆ្នាំ)
- អាកាសធាតុមានលក្ខណអនុគ្រោះដល់ដំណាំផ្សេងៗ
- អនុគ្រោះដល់ការរស់នៅ ។
៤. ស្រទាប់ទីបី គឺពួកចិនជាតិនិយម ម្រាណ ៣ លាននាក់ដែលភ្ញៀវខ្លួនមកកោះតៃ កាលពីឆ្នាំ១៩៤៩ ។ ពួកមកដល់ថ្មីៗទាំងងនោះនិយាយភាសាម៉ង់ដារុំាង និងកាន់កាប់តួនាទីយ៉ាងសំខាន់ផ្នែកនយោបាយរដ្ឋបាល ។
៥. ក្នុងការកសាងសេដ្ឋកិច្ចកោះតៃវ៉ានពឹងផ្អែកលើកត្តាសំខាន់ៗដូចជា ៖
- ឯកទេសភាពមូលធននិយមចិន (តៃវ៉ាន) ដែលថ្នឹកនឹងផ្អែកអេឡិចត្រូនិច បាននាំមកនូវធនធានមនុស្សរបស់ខ្លួនពីគ្រប់ទលក្នុងពិភពលោក
- ប្រជាជនតៃវ៉ាន ជាពាណិជ្ជករផងនិងឧស្សាហកណ៍ផងសហគ្រិនតៃវ៉ានប្រៀបបានទៅនឹងត្រីក្នុងទឹក ក្នុងការបែងចែកការងារអន្ដរជាតិ
- សហរដ្ឋអាមេរិច ជប៉ុន និងសិង្ហបុរី ជាអ្នកផ្គត់ផ្គងលើផ្នែកផ្សេងៗនៃអេឡិច ត្រូនិចដល់តៃវ៉ាន ។ ដូចនេះតៃវ៉ានគ្រាន់តែជាទីតាំងពិព័រណ៍មួយដ៏ធំសម្បើមនៃមុខទំនិញអេឡិចត្រូនិច ដែលផលិតក្នុងស្រុកឬនាំចូលតែប៉ុណ្ណោះ។
- តម្លៃថោកនិងបច្ចេកវិទ្យា ជឿនលឿនបំផុត
- ក្នុងការគ្រប់គ្រង់ជនជាតិតៃវ៉ានបានបង្ហាញនូវចរិតទន់ភ្លន់ដូចៗគ្នា ។
៦. “អព្ភូតហេតុសេដ្ឋកិច្ចឆ្នាំ ១៩៦៩-១៩៧០ “ កើនឡើងនៅតៃវ៉ានដោយសារការចាប់ផ្ដើមចេញពីបាត់ដៃទទេ សេដ្ឋកិច្ចតៃវ៉ានបានប្រើប្រាស់នូវអ្វីដែលខ្លួនមាន គឺកម្លាំងពលកម្មដ៏ថ្លៃថ្លារបស់ប្រជាជន ។ ឧស្សាហកម្មហត្ថពលករពិសេសវាយភ័ណ្ឌនិងអេឡិច ជាមូលដ្ឋាននៃជោគជ័យរបស់តៃវ៉ាន ។ ពេលមួយតៃវ៉ានក៏បានក្លាយជាអាណាចក្រនៃការតម្លើងគ្រឿងអេឡិចត្រូនិច ។
៧. ប្រៀបធៀបទំហទផ្ទៃនិងចំនួនប្រជាជនតៃវ៉ាននិងកម្ពុជា ៖
កោះតៃវ៉ាន
- ទំហំផ្ទៃដីមាន ៣៩០០០ គីឡូម៉ែត្រការ៉េ
- ប្រជាជនចំនួន ២៣ ១៧៤ ២៩៤ នាក់ ( ២០០៧)
កម្ពុជា
- ទំហំផ្ទៃដី ១៨១ ០៣៥ គីឡូម៉ែត្រការ៉េ
- ប្រជាជនចំនួន ១២ ២៤១ ៦៤០ នាក់ (២០០៨)
៨. កម្ពុជាមានលទ្ធភាពអភិវឌ្ឍសេដ្ឋកិច្ចដូចកោះតៃវ៉ានបាន គឺប្រទេសយើងមានសក្ដានុភាពខាងសេដ្ឋកិច្ចច្រើន ដូចជាខាងធនធានធម្មជាតិ (វត្ថុធាតុដើម) និងធនធានវប្បធម៌ (វិស័យទេសចរណ៍) ព្រមទាំងតម្លៃពលកម្មថោកដែលជាកត្តាជោគជ័យនៃសេដ្ឋកិច្ចមួយដ៏សម្បើម ។ កត្តានេះគឹគ្រាន់តែតម្រូវឪ្យប្រជាជនខ្មែរយើងខិតខំនិងកសាងសមត្ថភាពច្នៃប្រឌិត សាងនូវស្នាដៃប្រកួតប្រជែងជាមួយបណ្ដាប្រទេសដទៃ ។
Leave a comment