Sign Up

Sign Up to our social questions and Answers Engine to ask questions, answer people’s questions, and connect with other people.

Sign In

Login to our social questions & Answers Engine to ask questions answer people’s questions & connect with other people.

Forgot Password

Lost your password? Please enter your email address. You will receive a link and will create a new password via email.

Please briefly explain why you feel this question should be reported.

Please briefly explain why you feel this answer should be reported.

Please briefly explain why you feel this user should be reported.

ចូរអធិប្បាយអំពីលក្ខណៈស្នេហារបស់ទុំទាវ ព្រមទាំងបញ្ចេញយោបល់របស់អ្នកចំពោះស្នេហាបែបទុំទាវនេះផង។

   សេចក្តីអធិប្បាយ៖ បើយើងបើកក្រាំងគម្ពីរប្រវត្តិនៃអក្សរសិល្ប៏ខ្មែរមួយទំព័រម្តងៗពិនិត្យយ៉ាងម៉ត់ចត់យើងនឹងឃើញថា នៅគ្រប់រឿងប្រលោមលោក រឿងល្ខោន រឿងនិទានខ្លីៗ ឬកំណាព្យកាពឃ្លោងផ្សេងៗសុទ្ធតែលំអដោយជីវិតស្នេហាទាំងអស់។ រឿងកុលាបប៉ៃលិន ផ្កាស្រពោន រឿងសូផាត…សុទ្ធតែចោទឡើងដោយបញ្ហាស្នេហាទាំងអស់។ ចំណែកឯរឿងទុំទាវវិញ សេចក្តីស្នេហារបស់ទុំទាវក៏មានលក្ខណៈល្អ និង ប្លែកអំពីរឿងខាងលើដែរ។ 
តើសេចក្តីស្នេហាទុំទាវមានលក្ខណៈបែបណាទៅ ?
   មុននឹងឈានទៅរកដំណោះស្រាយរបស់ចំណោទបញ្ហាខាងលើយើងត្រូវយល់នូវន័យរបសើពាក្យ ” ស្នេហា ” ជាមុន​សិន។ ពាក្យថា ស្នេហាមានន័យថាការស្រឡាញ់ពេញចិត្តទៅលើអ្វីមួយ។ ដោយផ្អែកទៅលើអត្ថន័យរបស់ពាក្យខាងលើ ទស្សនៈរបស់ប្រធានខាងលើមានន័យថា ការស្រឡាញ់ពេញចិត្តគ្នាទៅវិញទៅមករបស់យុវជនពីររូបគឺទុំ និង ទាវ។  ស្លាបប៉ាការបស់ភិក្ខុសោមបានបង្ហាញ និង ពន្យល់អ្នកសិក្សាក៏ដូចអ្នកអានគ្រប់ៗគ្នាបានឃើញពីជីវិតស្នេហារបស់យុវជនពីរនេះក្នុងការទំនាក់ទំនងបឋមវ័យ។ នាងទាវគឺជាបុត្រីរបស់ស្រ្តីមេម៉ាយចំណាស់ម្នាក់នៅត្បូង​ឃ្មុំ​ដែលមានរូបសម្រស់ល្អលើសនារីទាំងឡាយ និង ជាក្រមុំកំពុងចូលម្លប់។ ចំណែករូបទុំជាយុវជនមានរូបឆោមស្រស់សង្ហារសំលេងពិរោះ​ដោយទុំចេះស្មូត ព្រមទាំងកំពុងបួសរៀនក្នុងវត្តវិហារធំ។ ទុំបានធ្វើដំណើរផ្ទុកតោកដើរលក់ជាហូរហែររហូតមកដល់ស្រុកត្បូងឃ្មុំ។ ដោយសារសម្លេង និង រូបសម្បត្តិ ទុំត្រូវបានអ្នកស្រុកចាប់ចិត្តស្រឡាញ់រាប់អានយ៉ាងខ្លាំង។ ក្រោយមកនេនទុំ និង នេនពេជ្រត្រូវបានម្តាយទាវនិមន្តឲ្យទៅស្មូតនៅផ្ទះរបស់ខ្លួន។ ខណៈដែលទុំកំពុងស្មូតនាងទាវចង់ចេញមកក្រៅមកមើលរូបទុំណាស់ដូចមានឃ្លាបញ្ជាក់ថា ” អើតអើមដកកច្រហមាត់ ចង់ចេញប្រាកដគ្មានគេហៅ………….”ស្ទុះចូលយកអាវពាក់ពានា។ នៅពេលដែលឃើញភក្រ័ផូរផង់របស់ទុំភ្លាម នាងទាវបានគួចចិត្តប្រតិព័ទ្ធដោយពុំបានគិតពិចារណាថាទុំនេះមានចរិយាបែបណា? កើតក្នុងត្រកូលណា? មិនតែប៉ុណ្ណោះបានបួងសួងប្រាថ្នាជួបទុំជាគូគាប់ទៀតផង។ រីឯសាមណេទុំវិញ ខណៈដែលបានឃើញវង់ភក្រ័្តដ៏ស្រស់បំព្រងរបស់នាងទាវ រូបគេក៏បានកើតចិត្តលួចបេតីលើរូបនាងផងដែរ។ ដោយរូបគេពុំបានគិតគូរពិចារណាថានាងនាងជានារីនៅក្រមុំ ឬ ស្រ្តីមេម៉ាយប្តីលែង ឬ ក៏មានគេចូលស្តីដណ្តឹងហើយឬនៅ? ស្នេហារបស់ទុំទាវខាងលើជាស្នេហាបែបកាំរន្ទះ ដែលជាស្នេហាឆាប់រហ័សគ្មានគិតពិចារណា ឬស៊ើបអង្កេតមើលអតីតកាលរបស់គ្នាទៅវិញទៅមកឡើយ។ ស្នេហាអន្ទះសាររបស់ទុំទាវមានលក្ខណៈ​ប្លែកជាងស្នេហាអន្ទះសាររបសខេមរៈជនទូទៅដទៃទៀតនៅត្រង់លក្ខណៈពិសេសរបស់បុគ្គលទុំទាវនេះ មួយជាសាមណេរ មួយទៀតជាក្រមុំកំពុងចូលម្លប់ទៅតាមទំនៀមទំលាប់ប្រពៃណីជាតិដែលម្នាក់ៗសុទ្ធតែមានវិន័យគោរពរៀងៗខ្លួន។ នាងទាវបានប្រគេនផាហ៊ុមថ្មីមួយដល់នេនទុំ មិនបានប៉ុន្មានថ្ងៃផង ទុំបានដោះស្បង់ហើយរត់ទៅរកនាងទាវយ៉ាងរួសរាន់។ គេទាំងពីរបានបង្កើតស្នេហាលួចលាក់ហើយបានធ្វើខុសនឹងទំនៀមទំលាប់ប្រពៃណីដ៏ល្អរបស់ជាតិថែមទៀត។ ម៉្យាងវិញទៀត ថ្វីត្បិតតែការប្រព្រឹត្តរបស់ទុំទាវមានគុណវិបត្តិច្រើនជាងគុណសម្បត្តិយ៉ាងណាក៏ដោយ ក៏យើងឃើញថាស្នេហារបស់ទុំទាវជារូបភាពនៃការតស៊ូដេើម្បីសិទ្ធិសេរីភាពស្នេហាបរិសុទ្ធ និង ភក្តីភាព។ មនោសញ្ចេតនារបស់ទុំទាវបានត្របាញ់ចូលគ្នាជាធ្លុងមួយ។ ស្នេហានេះជាស្នេហាកើតឡើងដោយឆាប់រហ័សហើយក៏ជារូបភាពនៃស្នេហាបរិសុទ្ធក្នុងដំណើរប្រព្រឹត្តទៅនៃធម្មជាតិចិត្តរបស់យុវជនគ្មានលាយឡំទៅដោយការលោភលន់ ចំពោះបុណ្យសក្តិ ឬ ទ្រព្យសម្បត្តិអ្វីឡើយ។ បន្ទាប់ពីព្រះបាទរាមាជើងព្រៃរៀបចំផ្សំផ្គុំរួចមកទុំនិងទាវមានទឹកចិត្តភក្តីរវាងគ្នានិឹងគ្នាក្នុងឋានៈជាប្តីប្រពន្ធបានកើនឡើងមួយទ្វេរជាពីរ។ នៅពេលនាងទាវត្រឡប់ពីក្រុងលង្វែកមកត្បូងឃ្មុំវិញ ទុំក៏បានធ្វើដំណើរមកត្បូងឃ្មុំដែរ។ នៅពេលដឹងថានាងទាវរៀបការជាមួយម៉ឺនងួន ទុំរន្ធត់ចិត្តយ៉ាងខ្លាំង ហើយទុំក៏បានឡើងលើផ្ទះការច្រៀងឲ្យចេញមកទទួលខ្លួនដូចមានឃ្លាបញ្ជាក់ ” ទុំថាឲ្យទាវស្រស់នួនល្អង នួនល្អងម៉ត់ដូចកែវចរណៃ បងមកដល់យូរគួរអាល័យ ទាវថ្លលាក់ខ្លួនពួនដល់ណា “។ ទាំងនេះបញ្ជាក់ថា ទុំស្រឡាញ់ទាវខ្លាំងណាស់ ស្រឡាញ់​លើស​កែវភ្នែករបស់ខ្លួនទៅទៀត។ នេះជាភក្តីភាពរបស់ទុំចំពោះទាវ។ រីឯនាងទាវវិញ ក៏មិនខុសអ្វីពីទុំឡើយ នាងក៏នឹកទុំដែរ។ ” ទុំអើយអ្នកខ្សត់មិនខាន ម៉្លេះសមមិនហ៊ានរុករានមក ទើបបានប្រុសបាត់ឈឹងជ្រងំ ទុក្ខប្អូនស្មើភ្នំក្រំក្រោក​​ ​” ។ ចំណែកឯមរណភាពរបស់អ្នកទាំងពីរក៏បញ្ជាក់នូវភក្តីភាពរបស់គេដែរ ។ ការស្លាប់របស់ពួកគេគឺព្រោះរបសសង្គមនាសម័យនោះ ។  មិនត្រឹមតែប៉ុណ្ណោះ សេចក្តី​ស្នេហារបស់យុវជនទុំទាវត្រូវទទួលរងទុក្ខសោកឥតស្រាកស្រាន។ ប៉ុន្តែស្នេហារបស់យុវជនយុវនារីដទៃទៀតក៏តែងទទួលរងនូវទុក្ខសោករឿយៗផងដែរ។ ចំនុចមួយទៀតក៏បណ្តាលមកពីមជ្ឈដ្ឋានជុំវិញខ្លួនផងដែរ។ 
   សរុបសេចក្តីមក លក្ខណៈស្នេហាទុំទាវគឺជាលក្ខណៈស្នេហាដែលកើតឡើងរវាងចិត្ត នឹង ចិត្ត និងជាស្នេហាមួយដែលមានភក្តីភាព និង ស្មោះស្មគ្រ័រវាងគ្នា និង គ្នា។ ម៉្យាងទៀតសេ្នហារបស់ទុំនិងទាវក៏មានគុណវិបត្តិច្រើនផងដែរចំពោះទំនៀ​មទំលាប់ប្រពៃណីរបស់ខ្មែរយើង។ 
   រួមសេចក្តីមក តាមរយៈការបកស្រាយនូវលក្ខណៈស្នេហារបស់ទុំទាវរួចខាងលើមកយើងអាចសន្និដ្ឋានបានថា ស្នេហា​របស់អ្នកទាំងពីរជាសេចក្តីស្នេហាដែលរើបំរះនឹងទស្សនៈទំនៀមទំលាប់ចាស់គំរិលហួសហេតុគឺនំមិនធំជាងនាឡិ។ ជាពិសេសជាសេចក្តីស្នេហាដែលពោរពេញដោយភក្តីភាព ជាស្នេហាកើតឡើងដោយចិត្ត នឹងចិត្តផងដែរ។ ចំណែកឯឧបសគ្គនៃសេចក្តីស្នេហារបស់អ្នកទាំងពីរវាជាឧបសគ្គមួយដែលតែងតែកើតឡើងសម្រាប់មនុស្សជាតិជាដរាប។ 
   ដូច្នេះក្នុងនាមយើងជាយុវជនជំនាន់ក្រោយ មុនឈានចូលដល់ដំណាក់កាលជ្រើសរើសគូរស្រករ ត្រូវខិតខំសិក្សារៀនសូត្រស្វែងរកចំណេះវិជ្ជា ឬជំនាញណាមួយសឹមបង្កើតស្នេហាជាក្រោយ ទើបយើងអាចរកនូវសុភមង្គលគ្មានក្តីបារម្ភទុក្ខព្រួយដូចស្នេហាទុំទាវ៕

Related Posts

World Heritage

Leave a comment