ជាទូទៅ ពេលដែលចង់បានបុគ្គលិកថ្មី តែងគិតមុនគេថាតើម្នាក់ហ្នឹងធ្លាប់មានបទពិសោធន៏ការងារអត់? ចុះបើសិនជាអោយតែតម្លៃអ្នកដែលមានបទពិសោធន៏ចឹង គ្នាអ្នកទើបបញ្ចប់ការសិក្សាថ្មីៗនេះ ម៉េចមានឱកាសបាន ការងារធ្វើដែរទៅ ពិតមែនអត់? តាមពិតទៅ បើពួកគាត់ទើបតេបញ្ចប់ការសិក្សាចឹង រឹតតែចំនេះពេញខ្លួន ហើយប្រឹង ប្រែងធ្វើការបន្ថែមខ្លាំងជាងអ្នកជើងចាស់ទៀត ហើយលុះត្រា តែអ្នកផ្តល់ឱកាសអោយគាត់សាកមើលសិន បានដឹងថាគាត់អាចបញ្ចេញសមត្ថភាពបានកំរិតណា? ចឹងបើសិនជាក្រុមហ៊ុនរបស់អ្នក ចង់បានពួកគាត់ធ្វើការអោយ ទាល់តែដឹងរបៀបក្នុងការទាក់ទាញចិត្តគាត់ខ្លះបានបាន។
១. ការផ្តល់ជូន (Offerings)
ពាក្យនេះអាចមានន័យរៀងទូលាយបន្តិច ប៉ុន្តែបើសិនជាអ្នកចង់បានគាត់ដែលមិនធ្លាប់ធ្វើការពីមុនមកសោះ អោយមកធ្វើការនៅក្រុមហ៊ុនរបស់អ្នក លុះត្រាតែការផ្តល់ជូន ឬ Offer របស់អ្នកហ្នឹងច្រើនគួរសម ហើយធ្វើអោយ មើលទៅសាកសមនឹងការសិក្សារបស់គាត់ ឬ Standard។ ក្រៅពីការផ្តល់ប្រាក់ខែល្មមសមរម្យ ហើយ អ្នកអាចផ្តល់ជូន របស់អ្វីផ្សេងបន្ថែមទៀត ជាឧទាហរណ៏ ដូចជាការផ្តល់ជា Laptop ឬ ទូរសព្ទ័ដៃសំរាប់ប្រើប្រាស់ទាក់ទងក្នុងក្រុមហ៊ុន។ សំរាប់ពួកគាត់ ពេលដែលឃើញខាងក្រុមហ៊ុនណាផ្តល់ជូនអោយច្រើន និងសមរម្យចឹងគាត់ប្រាកដជាជ្រើសរើសក្រុមហ៊ុន នោះហើយ។
២. ភាពងាយស្រួលក្នុងការធ្វើការ (Flexibility)
ត្រង់ចំណុចនេះ មិនមែនចង់និយាយអំពីចំនួនការងារដែរគាត់នឹងត្រូវធ្វើទេ ប៉ុន្តែចង់បញ្ជាក់ថាបើសិនជាមានការយល់ យោគសំរាប់ម៉ោងធ្វើការគឺរឹតតែធ្វើអោយពួកគាត់ហ្នឹងចង់ជ្រើសរើសយកក្រុមហ៊ុនរបស់យើង។ អ្នកអាចដាក់ពាក្យថា Flexible Working Hours នៅក្នុងក្រដាសប្រកាសការងារបាន ហើយពិសេសជាងនោះទៅទៀត សម័យបច្ចុប្បន្ន នេះគឺប្រពន្ធ័តិកណូឡូជី ក៏កាន់តែងាយស្រួលទៀត ចឹងបើសិនជាគាត់ដឹងថាការងាររបស់ក្រុមហ៊ុនអ្នក ពេលខ្លះអត់ចាំបាច់ ទៅ Office ហើយធ្វើការងារពីផ្ទះបាន គាត់ប្រាកដជាជ្រើសរើសយកការងារនោះជាមិនខាន។
៣. បង្កើតរូបភាពពីក្រុមហ៊ុនរបស់អ្នក (Sell the pictures)
ពេលដែលគេនិយាយដល់ ក្រុមហ៊ុនធំៗ ដូចជា Google, Facebook, Microsoft ផ្សេងៗ អ្នកនឹងស្រមៃដល់ Office ដ៏ធំទូលាយ និងស្រស់ស្អាត ហើយចំណុចផ្សេងៗ ទៀតដូចជា សំលៀកបំពាក់ធ្វើការ គ្រឿងសំភារៈការងារក្នុងការិយាល័យ ចំណុចទាំងអស់នេះហើយដែលអ្នកគួរចងចាំ ហើយព្យយាមធ្វើយ៉ាងណាបង្កើតវា ក្នុងខួរក្បាលរបស់អ្នកដែលទើបបញ្ចប់ការសិក្សាទាំងនោះ។ ទីមួយ ពូួកគាត់ថ្មីនឹងទីផ្សារការងារ ហើយទីពិីរគឺពួកគាត់មានវ័យ ក្មេងៗ ហើយចិត្តគំនិត ក្នុងការធ្វើការងារគឺមានសេរីភាព និងចង់ឃើញអ្វីដែលថ្មី។ ដូចនេះ បើសិនជាអ្នកអាច Branding ក្រុមហ៊ុនរបស់អ្នកអោយកាន់តែខ្លាំងតាមដែលអ្នកអាចធ្វើបាន នោះពួកគាត់នឹងមកដាក់ពាក្យសុំធ្វើការងារនៅក្រុមហ៊ុន របស់អ្នកដោយឯកឯងជាមិនខាន។
ប៉ុន្មានចំណុចនេះហើយ មាននឹកឃើញថាគួរធ្វើម៉េចដើម្បីទាក់ចិត្តពួកគាត់នៅ?
Leave a comment