តើអ្វីទៅជាការលក់ខ្លួនឯង?
ការលក់ខ្លួនឯង គឺជាការធ្វើយ៉ាងណាអោយអ្នកសម្ភាសន៍ ឃើញថាអ្នកពោរពេញទៅដោយវិជ្ជាជីវៈ មានសមត្ថភាព ចំនេះ ជំនាញពិតប្រាកដ ដែលអាចអោយក្រុមហ៊ុនមានការរីកចម្រើនបើមានអ្នកធ្វើការជាមួយ។
តើត្រូវធ្វើដូចម្ដេចខ្លះ?
ដើម្បីលក់ខ្លួនឯងអោយជោគជ័យ អ្ននត្រូវចាប់ផ្ដើមតាំងពីមុនពេលដាក់ការងារមកម្ល៉េះ។ សូមមើលទៅលើចំនុចខាងក្រោមនេះ៖
១. ធ្វើការស្រាវជ្រាវ
មិនថាធ្វើអ្វីក៏ដោយ ការចេះស្រាវជ្រាវជាមុន គឺជាចំនុចដែលល្អ។ អ្នកអាចស្រាវជ្រាវតាម google ពីវិធីរៀបចំ CV និង Cover letter បាន ក៏ដូចជាធ្វើការដកពិសោធន៍ពី Website ការងារ ក៏ដូចជាក្រុមហ៊ុន Agency នានា ឧទាហរណ៍ http://www.camupjob.com ។ នៅទីនោះមានអត្ថបទល្អៗជាច្រើនដែលប្រាប់ពីគន្លឹះនានាទាក់ទងនិងការងារ ការធ្វើ CV និង Cover letter ក៏ដូចជាទិចនិចសម្ភាសការងារ។ អ្នកក៏អាចស្វែងរកការងារល្អៗតាម គេហទំព័រការងារនោះបានដែរ។
២. រៀបចំគម្រោង
វាពិតជាមានសារៈសំខាន់ខ្លាំងណាស់ នៅពេលដែលអ្នកបានរៀបចំផែនការថា អ្នកចង់ធ្វើការអ្វី នៅកន្លែងណា ដោយរបៀបណា។ អ្នកនឹងអាចដឹងថា តើអ្នកនឹងតម្រូវអោយមានលិខិតបញ្ជាក់អ្វីខ្លះ? តើត្រូវមានជំនាញបន្ថែមឬទេ? ការរៀបគម្រោងជាមុន គឺផ្តល់ប្រយោជន៍ដល់អ្នក អោយដឹងថាត្រូវធ្វើអ្វីខ្លះតាមជំហាននីមួយៗ ហើយអ្នកនឹងទទួលបានលទ្ធផលឆាប់ៗ។
៣. បង្កើនជំនាញ
ការមានជំនាញរឹង (Hard skills) តែមួយមុខ មិនគ្រប់គ្រាន់អោយអ្នកមានភាពលេចធ្លោពីបេក្ខជនដ៏ទៃនោះទេ។ អ្នកត្រូវតែចំនាយពេលក្រៅបន្ថែមដើម្បីរៀនជំនាញផ្សេងទៀត ឬក៏ហៅថាជំនាញទន់ (Soft skills) ដែលពាក់ព័ន្ធ និងអាចជួយអ្នកក្នុងការងារបាន។ បើអ្នកបានរៀបចំគម្រោងទុកជាមុន នោះអ្នកច្បាស់ជាដឹងថា អ្នកត្រូវការជំនាញបន្ថែមអ្វីខ្លះ ហើយមានពេលវេលាប៉ុន្មាន។
៤. រៀបចំ CV និង Cover Letter
បន្ទាប់ពីធ្វើការស្រាវជ្រាវ រៀបចំគម្រោង និងបង្កើនជំនាញហើយ វាល្មមដល់ពេលដែលអ្នកយកអ្វីដែលអ្នកចេះ និងមានទៅដាក់ក្នុង CV អោយល្អ ហើយអ្នកត្រូវប្រើប្រាស់ Cover letter ដើម្បីពន្យល់ពីចំនាប់អារម្មណ៍ គោលបំនង និងជំនាញ (ពន្យល់ថា ហេតុអ្វីជំនាញរបស់អ្នកអាចជាប្រយោជន៍របស់ក្រុមទៅថ្ងៃអនាគត) របស់អ្នកដោយប្រើប្រាស់ចំណេះនានាដែលអ្នកទទួលបានពីការស្រាវជ្រាវ (ចំនុចទី១) ធ្វើយ៉ាងណាអោយមានភាពទាក់ទាញ នៅពេលដែលគេអាន ដើម្បីអោយក្រុមហ៊ុនជ្រើសរើសយកអ្នកមកសម្ភាសការងារ៕
យើងសង្ឃឹមថាចំនុចខាងលើនេះ អាចជាប្រយោជន៍ដល់អ្នកក្នុងការស្វែងរកការងារ ក៏ដូចជាការលក់ខ្លួនឯងសម្រាប់ការងារដែលអ្នកចង់បាន។ សូមសំណាងល្អ!
Leave a comment