សំណួរ
១. ដូចម្ដេចដែលហៅ “ ទីក្រុង” ?
២. តើទីក្រុងមានកំណត់កំណើតដូចម្ដេចខ្លះ ?
៣. ដូចម្ដេចហៅថា “ បន្ទុះបាតុភូតក្រុង “ ?
៤. តើលក្ខណៈពិសេសៗនៃទីក្រុងនៅអាមេរិចខាងជើងមានអ្វីខ្លះ ?
៥. តើលក្ខណៈពិសេសៗនៃទីក្រុងប្រទេសកំពុងអភិវឌ្ឍមានដូចម្ដេចខ្លះ ?
៦. តើមុខងារក្រុងមានម្ដេចខ្លះ ?ចូររៀបរាប់ ។
៧. តើបញ្ហាសំខាន់ៗរបស់ទីក្រុងមានអ្វីខ្លះ ? តើគេអាចដោះស្រាយដោយវិធីណាខ្លះ ?
ចម្លើយ
១. ទីក្រុងគឺមានលក្ខណៈខុសប្លែកពីស្រុកស្រែចម្ការ ហើយមានសកម្មភាពមមាញឹកដូចជា ឧស្សាហកម្ម ពាណិជ្ជកម្ម គមនាគមន៍ រដ្ឋាបាល នយោបាយ…។
២. កំណើតទីក្រុងទាកទងទៅនឹងដំណើរលូតលាស់នៃសកម្មភាពផ្សេងៗពីកសិកម្ម ដូចជាសកម្មភាពជំនួញ ឧស្សាហកម្ម រដ្ឋបាល ជាដើម ។ ទន្ទីមនឹងនោះកំណើតក្រុងត្រូវតែបង្កើតយ៉ាងហូរហៀរនូវគ្រឿងឧបភោគ រូបធាតុដើមសម្រាប់ឧស្សាហកម្ម កម្មថាមពលនានា ដើម្បីផ្ដល់ដល់ទីក្រុងការចិញ្ចឹមអ្នកក្រុងនិងការងារឪ្យអ្នកទាំងនោះធ្វើ ។
៣. បនុះបាតុភូតក្រុង គឺការកើនឡើងនៃចំនួនប្រជាជនទីក្រុងយ៉ាងឆាប់រហ័ស ផលនៃការរីកចម្រើនផ្នែកឧស្សាហកម្ម ផ្នែកសកម្មភាពចំណាត់ចំណែង និងសកម្មភាពទីផ្សារទីផ្សារតែងកើនយ៉ាងលឿន ហើយរឹតតែខ្លាំងឡើង ។
៤. លក្ឋណៈពិសេសៗនៃទីក្រុងនៅអាមេរិចខាងជើង មានភាពផ្ទុកគ្នារវាងកណ្ដាលក្រុងនិងជាយក្រុង ផ្ទុយទាំងសង្គមនិងជាតិសាសន៍ ។
- កណ្ដាលទីក្រុងសម្រាប់ជនជាតិស្បែកខ្មៅនិងជនចំណូលសុ្រកលួកលាក់ថ្មីៗ
- ជាយក្រុងមានដង់ស៊ីតេប្រជាជនតិចសម្រាប់ប្រជាជនស្បែកស ពិសេសពួកអង់គ្លោសាសុងប្រតេស្ដង់
- ជាក្រុងជាលំហំធំទូលលាយសម្បូរទេសភាពពណ៌បៃតងមានភូមិគ្រឹះប្រណីតៗឃ្លានឆ្ងាយពីផ្លូវនិងព័ន្ធជុំវិញដោយសួរច្បារ ។
៥. លក្ខណៈពិសេសៗនៃទីក្រុងប្រទេសកំពុងអភិវឌ្ឍមាន ៖
- ក្នុងសង្កាត់ស្នាក់នៅថ្មីៗ មានអគារធំៗស្កឹមស្កៃដុះឡើងវិមានធូរធារស់នៅក្នុងផ្ទះប្រណីត ឯអ្នកកររស់នៅក្នុងសង្កត់់ក្រីក្រ ជម្រកមិនសមរម្យ
- នៅតំបន់ជាយក្រុងមានលំនៅស្ថានតូចអនាធិបតេយ្យសាងសង់ដោយម្ចាស់កម្មសិទ្ធដីឡូ ។ ទីនេះរក្សាបាននូវទិដ្ឋភាពជនបទ ព្រោះមានទាំងដំណាំឈើហូបផ្លែនិងដំណាំ ។
៦. មុខងារក្រុងមានបី គឺ
- មុខងាររួម ទោះបីក្រុងតូចឬធំក៏ដោយ ក៏ត្រូវមានមុខងារជំនួញ ។ មុខងារជំនួញជាមុខងារសម្រាប់ឆ្លើយតបគ្រប់តម្រូវការរបស់ប្រជាជនក្នុងក្រុងនិងប្រជាជនដែលរស់ក្នុងតំបន់ជិតខាងក្រុង ។
- មុខងារឯកទេស មានមុខងាររៀងៗខ្លួន ដូចជា ទីក្រុងរ៉ែទីក្រុងធ្យូង ទីក្រុង លោហកម្មនិងវាយនភ័ណ្ឌ… ។
- មុខងារចម្រុះ អតីតក្រុងរ៉ែនិងឧស្សាហកម្មមួយចំនួនធំមានការរីកដុះដាលផ្អែកទី ៣ ថែមទៀត ។ ទីក្រុងមួយចំនួនដែលពីមុនជាទីក្រុងផ្អែកទី ៣ មានការលូតលាស់វិស័យឧស្សាហកម្មផងដែរដូចជា ទីក្រុងកំសាន្ដទឹកម៉ាយអាមី ក្រុងសាកលវិទ្យាល័យ អុកផត គោទីងគិន ។
៧. បញ្ហាសំខាន់របស់ទីក្រុងមាន ៖
- បញ្ហាដំណឹកជញ្ជូន
- បញ្ហាស្បៀង
- បញ្ហាលំនៅដ្ឋាន ឧស្ម័ន អគ្គិសនី កម្ដៅ
- បញ្ហាអនាម័យ បណ្តល់ទឹកស្អាត ឧស្ម័ន អគ្គិសនី កម្ដៅ បញ្ហាបញ្ចេញសំរាមនិងទឹកសំណល់
- បញ្ហាសន្ដិសុខ
- បណ្ហាបរិស្ថាន…។
ដើម្បីដោះស្រាយបញ្ហាទាំងនេះ មាន ៖ ដើម្បីលុបលាងកង្វក់ខាងលើនេះ នៅប្រទេសដែលលានកំណើនប្រជុំជនខ្លាំង គេអនុវត្តនយោបាយរចនាក្រុង ។ នយោបាយនេះមានគោលដៅរៀបចំទីក្រុងឡើងវិញ ។ក្នុងករណីចាំបាច់គេដករោងចក្រខ្លះ កីឡាដ្ឋានខ្លះ មន្ទីរពេទ្យខ្លះ… ដើម្បីបង្កើតលំហទូលាយ ។ ស្របគ្នានេះដែរ គេរុញប្រជាជនចេញទៅនៅជាយក្រុងឆ្ងាយពីកណ្ដាលក្រុងដោយរៀបចំទីក្រុងជនបទព័ន្ធជុំវិញក្រុងឪ្យទៅជាក្រុង ។
Leave a comment