សំណួរ
១. តើសង្វាក់នគរូបនីយកម្មនៅលោកខាងជើងនឹងលោកខាងត្បូងខុសគ្នាដូចម្ដេច ?
២. ចូរបង្ហាញឪ្យបានច្បាស់លាស់អំពីបញ្ហាសេដ្ឋកិច្ច សង្គម និងចិត្តសាស្រ្ដ ដែលនាំឪ្យមានបាតុភូតចំណោលស្រុកស្រែមកកាន់ទីក្រុង ។
៣. តើនគរូបនីយកម្មនៅកម្ពុជាសព្វថ្ងៃជួបប្រទះ នឹងបញ្ហាអ្វីខ្លះ ?
៤. តើទីក្រុងភ្នំពេញមានតួនាទីសំខាន់ៗអ្វីខ្លះ ? តើគេចាត់ទុកទីក្រុងភ្នំពេញជាមាតុធានី (មេត្រូប៉ូល ) បានដែរឬ ទេ ? ចូរពន្យល់ ។
ចម្លើយ
១. សង្វាក់នគរូបនីយកម្មនៅប្រទេសលោកខាងត្បូង និងលោកខាងជើងខុសគ្នាដូចជា ៖
- លោកខាងជើង ប្រទេសលោកខាងជើងបានបញ្ចប់អន្ដរជាតិទីក្រុងរួចរាល់ហើយ អត្រានគរូបនីយកម្មមានកម្រិតខ្ពស់ ទីក្រុងមានចំនួនច្រើនប៉ុន្ដែការលូតលាស់ក្រុងខ្សោយ (មានជាង៣% សម្រាប់ក្រុងញូយ៉កនិងទាបជាង ៥%សម្រាប់ក្រុងម៉ូសូ នៅចន្លោះឆ្នាំ ១៩៩០-២០០០ )
- លោកខាងត្បូង ប្រទេសលោកត្បូងមានការរីកចម្រើន (ជាង១៨% សម្រាប់ទីក្រុងម៉ិនស៊ិនកូ និងជាង ៦៥% សម្រាប់ទីក្រុងឃិនសាលា នៅចន្លោះឆ្នាំ ១៩៩០-២០០០ ។
២. ចំណោលស្រុកស្រែមានទំនាក់ទំនង ទៅនឹងកត្តាសេដ្ឋកិច្ច សង្គម ចិត្តសាស្រ្ដ ៖
សេដ្ឋកិច្ច
- ទម្រង់សេដ្ឋកិច្ចទំនើបមានការរីកចម្រើន (ក្រុង )
- សម្ពាធប្រជាសាស្រ្ដពិបាករស់នៅ ( ជនបទ)
- ដីខ្សោះជិជាតិយ៉ាងរហ័ស
- ប្រាក់កម្រៃមានកំរិតទាបពេក
សង្គម
- ទីក្រុងការអកប្រាក់មានភាពងាយសស្រួយជាងទៅជនបទ
- ភាពសំបូរការងារធ្វើ (ទីក្រុង)
- មានសកម្មភាពតូចតាចនៃសេវាកម្មតាមទីក្រុង
ចិត្តសាស្រ្ដ
- ការទទួលពត៌មានតាមបណ្ដោញផ្សព្វផ្សាយ ពត៌មានស្ដីពីមូលហេតុនៃកង្វះខាតជីវភាព នាំឪ្យអ្នកជនបទរិតតែមិនសប្បាយចិតិតខ្លាំងឡើង និងចង់ធ្វើចំណោលស្រុកស្រែមកទីក្រុង ។
៣. នគរូបនីយកម្មនៅកម្ពុជាសព្វថ្ងៃជួបប្រទះ នឹងបញ្ហាដូចជា ៖
- ហេដ្ឋារចនាសម្ព័ន្ធនៅតាមទីក្រុង
- ខ្វះនូវបណ្ដាញទឹកស្អាត អគ្គិសនី
- បញ្ហាសំរាមនៅតាមទីក្រុង
- បរិស្ថានទីក្រុងអាប់អួរ
- សំណង់អនាធិបតេយ្យ
- អសន្ដិភាព ចោរក្រុម
- បញ្ហាកង្វះអនាម័យ …។
៤. ទីក្រុងភ្នំពេញមានតួនាទីសំខាន់ៗ ដូចជា ៖
- ប្រមូលផ្ដុំសេដ្ឋកិច្ច
- ពាណិជ្ជកម្ម
- ឧស្សាហកម្ម
- វប្បធម៌
- នយោបាយ
- សេវាកម្ម
- បណ្ដុំប្រជាជនសំខាន់ៗ …។
គេអាចចាត់ទុកទីក្រុងភ្នំពេញជាមាតុរាជនី ( មេត្រូប៉ូល ) ។ ព្រោះកម្ពុជាជាប៉ូលឧស្សាហកម្មលើទីក្រុងភ្នំពេញនិងតំបន់ជ្រាដយៗក្នុងនៃខេត្តកណ្ដាលនិងកំពង់ស្ពឺ ហើយទីក្រុងចេះតែបន្ដការរីកលូតលាស់តាមសង្វាក់បច្ចុប្បន្ន ជារួមអាចជួយដល់ទំនើបកម្ម កសិកម្ម និងកំណើនផលិតកម្មមានមុខងារខាងហិរញ្ញវត្ថុ កែច្នៃ ចែកចាយនិងផ្ដល់ការងារសម្រាប់កសិកម្ម ។
Leave a comment