សំណួរ
១. តើបញ្ហាសមុទ្របណ្ដាលមកពីមូលហេតុសំខាន់ៗអ្វីខ្លះ ?
២. ហេតុអ្វីបានជាមានបញ្ហានេសាទហួសហេតុ ?
៣. តើវិវាទរវាងប្រទេសនេសាទធំៗកើតមាននៅតំបន់ណាខ្លះ ?
៤. តើសមុទ្រ និងមហាសមុទ្រត្រូវរងនូវការបំពុលរាល់ថ្ងៃដោយសារអ្វីខ្លះ ?
៥. តើបាតុភូតធម្មជាតិអែលនីញ៉ូនាំមកនូវផលប៉ះពាល់អ្វីខ្លះដល់ការនេសាទ ?
៦. តើសកម្មភាពនេសាទខ្វះការទទួលខុសត្រូវ នាំកមនូវផលអាក្រក់អ្វីខ្លះ ?
៧. តើគេអាចអភិរក្សធនធានសមុទ្រពិសេសសត្វនិងរុក្ខជាតិសមុទ្រដោយមធ្យោបាយណាខ្លះ ?
៨. តើប្រភពនៃការបំពុលតំបន់ឆ្នេរមានអ្វីខ្លះ ?
ចម្លើយ
១. បញ្ហាសមុទ្របណ្ដាមកពីមូលហេតុសំខាន់ៗគឺ ការធ្វើអាជីវកម្មហួសហេតុលើមនុស្ស និងមហាសមុទ្រដែលជាបេតិកភណ្ឌរួមរបស់មនុស្សជាតិនៅលើភពផែនដី ការបំពុល និងបញ្ហាកង្វក់បរិស្ថាន ។
២. ការនេសាទហួសហេតុ បណ្ដាលមកពី ៖
- តម្រូវការចំណីអាហារកាន់តែកើនឡើងសម្រាប់មនុស្ស
- តម្រូវការចំណីសត្វ
- តម្រូវការពងង្រីកសមត្ថភាពចាប់ត្រី ។
៣. វិវាទរវាងប្រទេសនេសាទធំៗកើតមាននៅតំបន់ ៖
- តំបន់អាត្លង់ទិចនិរតី
- តំបន់អាត្លង់ទិចភាគឦសាន
- តំបន់ប្រទេសហុងឌូរ៉ស
- តំបន់ប្រទេសម៉ារ៉ុក
- តំបន់សេនេកាល់
- តំបន់គូរីល ។
៤. សមុទ្រនិងមហាសមុទ្រត្រូវរងនូវនូវការបំពុលរាល់ថ្ងៃដោយសារសកម្មភាពមនុស្ស និងកត្តាបាតុភូតធម្មជាតិ ។ មនុស្សនិងបាតុភូតធម្មជាតិជាតួអង្គពីរដែលបង្ក្កាការវិនាសធនធានជលផលសមុទ្រ ។ ជារឿយៗ គេសង្គេតឃើញថាបាតុភូតធម្មជាតិតែងកើតយូរៗម្ដង ។ ផ្ទុយទៅវិញមនុស្សទេដែលបានបំផ្លាញជាប្រចាំតាមរយៈ ការចាប់ត្រីដោយខ្វះវិចារណញ្ញាណ និងបំពុលទឹកសមុទ្រដោយខ្វះមនសិការ ។
៥. ផលប៉ះពាល់មកពីបាតុភូតធម្មជាតិអែលនីញ៉ូគឺ វត្តមានអែលនីញ៉ូក្នុងតំបន់រារាំងខ្សែទឹកត្រជាក់មិនឪ្យងើបឡើងបាន ជាហេតុនាំឪ្យមច្ឆាជាតិនិងសត្វសមុទ្រផ្សេងៗខ្លះចំណីអាហារ ។ បរិមាណត្រីក៏ថយចុះ ការនេសាទក៏មិនបានទទួលផលល្អ ។ បាតុភូតនេះតែងកើតមានជាញឹកញាយរៀងរាល់ ៣ និង ៤ ឆ្នាំម្ដង ។
៦. សកម្មភាពនេសាទខ្វះការទទួលខុសត្រូវនាំមកនូវផលអាក្រក់ ដូចខាងក្រោម ៖
- ប្រទេសដែលមានសេដ្ឋកិច្ចពឹងផ្អែកលើការនេសាទទទួលផលប៉ះពាល់ជាងគេ គឺកម្មនេសាទកម្មកររោងចក្របាត់បង់ការងារ បាត់បង់ប្រាក់ចំណូល… ។
- សហគ្រាននេសាទ សហគ្រាសឧស្សាហកម្មអាហារសម្រាប់មនុស្សនិងសត្វត្រូវផ្អាកសកម្មភាពឬឈប់ដំណើរការ ។
- ប្រជានេសាទនៃប្រទេសក្រីក្រដែលមានចំនួន ៩៥% នៃអ្នកនេសាទពិភពលោកត្រូវប្រឈមនឹងការបាត់បង់ចំណូល ។
- ពិភពលោកទាំងមូលត្រូវប្រឈមមុខនឹងបញ្ហាកង្វះអាហារ ទុរភិក្ស ការបរិភោគមិនគ្រប់គ្រាន់ ជំងឺអាសន្នរោគ… ។
៧. គេអាចអភិរក្សធនធានសមុទ្រពិសេសសត្វនិងរុក្ខជាតិសមុទ្រដោយ ៖
- ទាមទារបង្កើតច្បាប់អន្ដរជាតិកំណែតដែនសមុទ្រជាតិនិងអន្ដរជាតិ តាមរយៈច្បាប់នេះ ៣៦% នៃផ្ទៃសសមុទ្រត្រូវស្មើក្រោមការទទួលខុសត្រូវរបស់ប្រទេសនីមួយៗមួយក្នុងការងារអភិរក្សបរិស្ថាន ។
- អង្គការមួយចំនួនរបស់សហប្រជាជាតិ (អ.ស.ប) បានបង្កើតកម្មវិធីអភិរក្សការពារពូជត្រី និងសត្វសមុទ្រប្រភេទខ្លះ ដែលជិតផុតពូជ (ត្រីបាឡែន ភេ អណ្តើក…)ហើយនិងលើកទឹកចិត្តឪ្យមានការចិញ្ចឹមជលផលតាមឆ្នេរជួយសម្រាល់ដល់ការចាប់ត្រីធម្មជាតិ ។
- ដែនសមុទ្រអន្ដរជាតិត្រូវតែដាក់ជាសម្បត្តិរួមរបស់ អ.ស.ប ហើយផលនេសាទគួរត្រូវបានជាប្រយោជន៍រួមរបស់មនុស្សទាំងអស់នៅលើផែនដី ។
៨. ប្រភពនៃការបំពុលតំបន់ឆ្នេរមាន ៖
- បណ្ដុំរោងចក្រឧស្សាហកម្ម
- បណ្ដុំប្រជាជនរស់នៅកុះករ
- តំបន់ឆ្នេរជាតំបន់កសិកម្មអតិផល
- សកម្មភាពទេសចរណ៍ …។
Leave a comment