Sign Up

Sign Up to our social questions and Answers Engine to ask questions, answer people’s questions, and connect with other people.

Sign In

Login to our social questions & Answers Engine to ask questions answer people’s questions & connect with other people.

Forgot Password

Lost your password? Please enter your email address. You will receive a link and will create a new password via email.

Please briefly explain why you feel this question should be reported.

Please briefly explain why you feel this answer should be reported.

Please briefly explain why you feel this user should be reported.

 បុព្វទ្រឹស្ដីមួយបានពោលថា “គ្រប់អក្សរសិល្ប៍ទាំងអស់គឺជាមធ្យោបាយដ៏សំខាន់ក្នុងការអប់រំទូន្មាន”។ ចូរស្រាយបញ្ជាក់ បុព្វទ្រឹស្ដីលើនេះឲ្យបានក្បោះក្បាយ ។

   សេចកី្តអធិប្បាយ៖  អក្សរសិល្ប៍ជាកំរងអត្ថបទ ដែលកវីនិពន្ធបានតាក់តែងឡើងមានជាពាក្យរាយ និងជាពាក្យកាព្យ ព្រម ទាំងបានលើកយកពីបញ្ហាមនុស្សក្នុងសង្គមកាលនីមួយៗ មកចោទនិងបង្ហាញ រួចធើ្វការដោះស្រាយទៅតាម គំនិតរបស់ខ្លួន ។ ហេតុនេះបានជាគេចាត់ទុកគ្រប់អក្សរសិល្ប៍ទាំងអស់គឺជាមធ្យោបាយដ៏សំខាន់ក្នុងការអប់រំ ទូន្មាន ។
   តើមតិខាងលើបានអប់រំទូន្មានដូចម្តេចខ្លះ ?
   ដើម្បីជាជំនួយក្នុងការធ្វើដំណោះស្រាយបញ្ហាខាងលើឲ្យបានសីជុំរៅត្រូវយល់ន័យ “អក្សរសិល្ប៍” និង “ ការអប់រំ​ទូន្មាន” ជាមុនសិន។ ​ អក្សរសិល្ប៍ជាវិជ្ជាស្យង់ ដែលចោទនឹងដោះស្រាយបញ្ហាមនុស្សដោយសិល្ប៍វិធីទៅតាមសង្គម​​នីមួយៗ ( របស់កេងវ៉ាន់សាក់ )  រឺអែ ការអប់រំទូន្មាន គឺការនែនាំប្រដៅមនុស្សឲ្យអនុវត្តផ្លូវល្អ ។
  អក្សរសិល្ប៍គ្រប់ប្រភេទ​ ទោះរឿងព្រេងក្តី បុរាណក្តី ទំនើបកី្ត ពុំមែនគ្រាន់តែសំរាប់ការអានកំសាន្ត បណ្តែតអារម្មណ៍​ រឺ កំដរ កែអផ្សុកប៉ុណ្ណោះទេ ។ តែវាមានតួនាទីសំរាប់អប់រំទូន្មានផ្តល់បទពិសោធជាច្រើន ដល់អ្នកអាន អ្នកស្តាប់ផងដែរ ។ ម្យ៉ាងទៀតកាលណាគេអានរឿង គេស្តាប់រឿង រមែងតែងតែមានអារម្មណ៍ ប្លែកៗ ទៅតាមចលនារឿង នៃសកម្មភាពតួអង្គនីមួយៗ ។
  ក្នុងរឿងព្រេងប្រជាប្រិយ ដូចជារឿងចចកអប់រំមនុស្សពីរពួក គឺពួកអាងកំលាំង និង​អំណាច​រំលោភ​ជិះ ជា​ន់​គេ​ ។ ពួកកំពឹសនៅពេលគ្រោះមរណះមកដល់គេមិនបណ្តោយខ្លួន​ទៅ​តាម​យថា​កម្មឡើយ​ ដោយអស់ សង្ឃឹម​នោះ​ទេ​។ គឺត្រូវប្រើប្រាជ្ញាដើម្បីរំដោះខ្លួន ។ ត្រីក្រាញ់គំរូតស៊ូអង់អាចក្លាហាន ហ៊ានធ្វើពលីកម្មដើម្បីបុព្វ ហេតុជីវិតសមូហភាព ។ នេះជាមេរៀនជីវិតសំរាប់អ្នកទន់ខ្សោយ ។ ចំពោះអ្នកខ្លាំងពូកែត្រូវចៀសវាងការជិះ ជាន់គេ ព្រោះជាហេតុនាំមកនូវការគ្រោះថ្នាក់ដូចពួកចចក ។ រឿងធនញ្ជ័យបានអប់រំនែនាំសេដី្ឋកុំឲជិះជាន់ កេងប្រវញ្ច័គេ ។ ចំពោះនាមឺុនមន្រ្តីកុំឲ្យមើលងាយប្រជាជនក្រខ្សត់ ។ ចំនែកប្រជាកសិករបានអប់រំឲ្យហ៊ានតស៊ូ រើបំរាស់ ។ ជាពិសេសបានអប់រំនែនាំអ្នកដឹកនាំប្រទេសឲដឹងថាកំលាំងការពារ និងការសាងប្រទេសគឺប្រជាជន ។ ដូច្នេះក្នុងអក្សសិល្ប៍ប្រជាប្រិយ៍ បានអប់រំបង្ហាញ​​ឲ្យឃើញពីការជិះជាន់ កេងប្រវ័ញ្ចពីអ្នកមានអំណាច មកលើអ្នកទន់ខ្សោយ និងបង្ហាញពីកំលាំងប្រជាជនជាកំលាំងដ៏រឹងមាំរបស់ប្រទេសជាតិ ។
     រឿងបុរាណក៏បានផ្តល់មេរៀនល្អៗសំរាប់យើងរៀនសូត្រតាមដែរ ។ ដូចជារឿងមាយើង គឺចៅមាណព បានធ្វើតាមពាក្យរបស់ប្រពន្ធគ្រប់លក្ខណ៍នាំឲមានឋានះជាមាយើង ព្រោះខ្មែរឲតំលៃថា “ សំណាបយោងដី ស្រ្តីយោងប្រុស “ចំណែកច្បាប់ផ្សេងៗបានអប់រំ គ្រប់ផ្នែកតាំងពីសីលធម៌ រស់នៅ ទាំងពីពលកម្ម ដូចច្បាប់កេរ កាលថី្មរបស់ក្រមង៉ុយបានពោលថា “ កុំដេកចាំសំណាង កុំកេ្អងក្អាងចាំបុព្វេ ខំរកកុំទំនេរ រេរៀនរិះចេះឲគ្រប់ “ ។ ដូចនេះក្នុងអក្សរសិល្ប៍បុរាណបានអប់រំបង្ហាញពីតំលៃរបស់នារី ព្រមទាំង អប់រំបណ្តុះស្មារតី ខិតខំរក ខំរៀន កុំឲដេកចំាព្រេងវាសនា ។
   រីអែរឿងទំនើប មានរឿងសឹមអ្នកបរឡាន បានអប់រំយើងឲឃើញពីទុក្ខវេទនារបស់កម្មករមកពីនាយទុនកេងប្រវ័ញ្ច​ គឺមិនមែនមកពីព្រេងវាសនាទេ ។ ថែមទាំងបានអប់រំបំផុសកម្មករ កសិករឲយល់ដឹងតំលៃនៃ វិជ្ជាដោយឲកម្មករខិតខំរៀនសូត្រនៅពេលទំនេរ និងបានបង្កើតសមាគមសហជីព ។ ចំណែករឿងកុលាបបៃ លិន បានអប់រំមនុស្សឲមានចិត្ត អំណត់តស៊ូព្យាយាមធ្វើអំពើល្អ ព្រមទាំងបានបង្ហាញពីសេចកី្តសេ្នហាគ្មាន បែងចែកវណ្ណះហើយនិងអ្នកសាងបុណ្យបានបុណ្យ អ្នកសាងបាបបានបាប ។ ដូច្នេះអក្សរសិល្ប៍ទំនើបក៏បាន អប់រំយើង ឲស្រលាញ់ចំនេះដឹង​ កុំជឿ​លើអបីជំនឿ ថែមទាំងឲមានចិត្តតស៊ូក្នុងជីវិតទៀតផង ។
   សរុបសេចក្តីមកការអប់រំក្នុងអក្សរសិល្ប៍ បានបង្ហាញយើងឲឃើញនូវអំពើអាក្រក់ និងអំពើល្អ ។ មួយចំ ណែកទៀតអប់រំឲយើងស្អប់និងចៀសវាង ជឿលើអបីយជំនឿ ព្រមទាំងឲខិតខំរៀនសូត្រ ។
   តាមការបកស្រាយខាងលើមកបង្ហាញឲឃើញថា អក្សរសិល្ប៍ជាមធ្យោបាយក្នុងការអប់រំទូន្មានល្អៗ ទាំងអស់តាំងពីអក្សរសិល្ប៍ប្រជាប្រិយ បុរាណ និងទំនើប ។ ព្រមទាំងបង្ហាញនូវអត្ថប្រយោជន៍ល្អ ជាបទពិសោធក្នុងជីវិតទៀតផង ។ ដូចនេះយើងជាកុលបុត្រកុលធីតា ត្រូវខិតខំស្រង់យកបទពិសោធល្អក្នុង អក្សរសិល្ប៍ទុកជាផ្លូវសំរាប់អនុវត្ត ។

Related Posts

World Heritage

Leave a comment