សំណួរ
១. តើកូរ៉េខាងត្បងមានលក្ខខណ្ឌអនុគ្រោះអភិវឌ្ឍសេដ្ឋកិច្ចជាតិដែរឬទេ ? ចូរឋពន្យល់ ។
២. ចូរប្រៀបលក្ខខណ្ឌធម្មជាតិកូរ៉េខាងត្បូងនិងកម្ពុជា ។
៣. តើរបបគ្រប់គ្រងនយោបាយរបស់កូរ៉េខាងត្បុងមានលក្ខណៈដូចម្ដេចខ្លះ ?
៤. ដូចម្ដេចដែលហៅថា ” សេម៉ូស “ ?
៥. តើមាគ៌ាអភិវឌ្ឍបែបកូរ៉េខាងត្បូង ផ្អែកលើកត្តាអ្វីខ្លះ ?
៦. តើដំណើរការអភិវឌ្ឍឧស្សាហកម្មខាងត្បូងប្រព្រឹត្តទៅដូចម្ដេច ?
ចម្លើយ
១. កូរ៉េត្បូងមានត្យូងមានលក្ខខណ្ឌធម្មជាតិអនុគ្រោះដល់ការអភិវឌ្ឍសេដ្ឋកិច្ចជាតិ ព្រោះ ៖ ប្រទេសនេះស្ថិតនៅភាគត្បូងនៃទ្វីបកូរ៉េ ខាងលិចជាប់សមុទ្រលឿន ខាងកើតជាប់សមុទ្រជប៉ុន (សមុទ្រខាងកើត) ខាងត្បូងជាប់ច្រកកូរ៉េនិងសមុទ្រខាងកើត ។ ប្រទេសកូរ៉េមានផ្ទៃដីសរុប ៩៩៩៦៧៨ គីឡូម៉ែត្រការ៉េ ។ ទូទៅទន្លេសំខាន់ៗនៃកូរ៉េខាងត្បូងរួចហូរចាក់ទៅក្នុងសមុទ្រកូរ៉េ នៅតាមអាងទន្លេទាំងបីនេះមានមនុស្សរស់នៅនៅកុះករនិងជាតំបន់កសិកម្មដ៏ធំធេងទៀតផង ។ សរុបមកលក្ខខណ្ឌធម្មជាតិនៅកូរ៉េមានលក្ខណៈអនុគ្រោះដល់ការពារអភិវឌ្ឍន៍សេដ្ឋកិច្ចជាតិ ។ សរុមមក លក្ខខណ្ឌធម្មជាតិនៅកូរ៉េមានលក្ខណៈអនុគ្រោះដល់ការអភិវឌ្ឍន៍ជាតិ ។
២. លក្ខខណ្ឌធម្មជាតិកូរ៉េខាងត្បូងនិងកម្ពុជា ៖
លក្ខខណ្ឌធម្មជាតិកូរ៉េ
- ប្រទេសកូរ៉េស្ថិតនៅខាងត្បូងនៃឧបកូរ៉េ ខាងលិចជាប់សមុទ្រលឿន ខាងកើតជាប់សមុទ្រជប៉ុន (សមុទ្រខាងកើត) ខាងត្បូងជាប់ច្រកកូរ៉េ និងមសមុទ្រកើត ។ ប្រទេសកូរ៉េមានផ្ទៃដីសរុប ៩៩៦៧៨ km2 ។
- អាកាសធាតុកូរ៉េខាងត្បូងបង្កើតឪ្យមានរដូវបួនច្បាស់លាស់ ។ និទាឃរដូវនិងសរទេរដូវមានរយៈពេលខ្លី ។សិសិរដូវត្រជាក់មានខ្បល់បក់បោកនិងធ្លាក់ទឹកកក ។ វស្សារដុវក្ដៅ សើមដីមានភ្លៀងធ្លាក់ ។ ធាតុអាកាសតែងទទួលឥទ្ធិពលទ្វីបនិងសមុទ្រនៅជុំវិញ ។ ខ្យល់មូសុងអាស៊ីខាងកើតនាំមកនូវខ្យល់ត្រជាក់ ពីតំបន់អាកទិចនៅសិសិររដូវនិងមូសុងបក់មកពីសមុទ្រចិនខាងត្បូងនៅវស្សានរដូវជាខ្យល់ក្ដៅផ្ទុតដោយចំហាយទឹកច្រើន ។
- នៅសេអ៊ូល សីតុណ្ហភាពខែមករាស្ថិតនៅចន្លោះ -៧ អង្សា និង ១ អង្សា ហើយនៅកក្កដាមានពី ២២ អង្សា ទៅ ២៩ អង្សា ។
- ធនធានធម្មជាតិសំខាន់ៗរបស់កូនកូរ៉េមាន ធ្យូងថ្ម (ភាគច្រើនជាអង់ត្រា អង់ត្រាស៊ីត ) ដែក និងក្រាភីត ។ រ៉ែផ្សេងៗទៀតមានស័ង្កសីតង់ស្ដែន សំណ មាស និងម៉ូលីបដែន ។ ប៉ុន្ដែប្រទេសសម្បូរថ្ម កំបោរណាស់ ។
លក្ខខណ្ឌធម្មជាតិកម្ពុជា
- ស្ថិតនៅភូមិភាគអាស៊ីអាគ្នេយ៍ជាប់នឹងប្រទេសវៀតណាម ឡាវ ថៃ
- អាកាសធាតុស្រុកខែចែកចេញជារដូវពិច្បាស់លាស់ គឺរដូវវស្សានឹងរដូវប្រាំង ។ រដូវវស្សាចាប់ពីខែតុលា ហើយរដូវប្រាំងចាប់ពីខែវិច្ឆិកា ដល់ខែមេសា
- សីតុណ្ហភាពមធ្យមប្រចាំឆ្នាំមាន ២៧ អង្សា នៅទីក្រុងភ្នំពេញខែក្ដៅជាងគេគឺខែ សីហា មានសីតុណ្ហភាព ៤០ អង្សា ហើយខែត្រជាក់ជាងគេ គឺខែមករា មានសីតុណ្ហភាព ១៤ អង្សា
- ធនធានធម្មជាតិមាន មាស ត្បូង ពេជ្រ ដែក សំណ ក្រាភិត ទង់ដែង ប្រាក់ ធ្បូងថ្ម ប្រេងកាត…។
៣. របបគ្រប់គ្រងនយោបាយរបស់ពួកមានលក្ខណៈដូចខាងក្រោម ៖ សង្គមកូរ៉េខងត្បូង ជាថសង្គមនោះទៀតសោតកំពុងតែវិវត្តយ៉ាងក្លា ។
ប្រជាធិបតេយ្យនៅប្រទេសនេះ មានលក្ខណៈប្រហាក់ប្រហែលគ្នានឹងប្រជាធិបតេយ្យនៅបណ្ដាលប្រទេសលោកខាងលិចនិងជប៉ុនដែរ ។ គោលបំណងនៃរបបគ្រប់គ្រងនេះ គឺការអភិវឌ្ឍសេដ្ឋកិច្ចជាតិ ការបង្កើនធនធាន និងអានុភាព ដើម្បីធ្វើឪ្យសុខុភាពប្រជាពលរដ្ឋបានប្រសើរពង្រីង “ ជំហរ “ ប្រទេសជាតិលើផ្ទៃរាបអន្ដរជាតិរឹងមាំ ។ ទោះបីជីវភាពនយោបាយមានការលោតផ្លុះដូចម្ដេចក្ដីការគ្រប់គ្រងប្រព្រឹត្តទៅតាមគន្លងទស្សនៈខុងជឺ ជានិច្ច ។
៤. ដែលហៅសេម៉ូយ មានន័យថា សហគមន៍ថ្មី គឺជាបែបបទបំពាក់សីលធម៌សំដៅ បំផុស “ ស្មារតីខ្លួន ទីពឹងខ្លួន និងកិច្ចសហការ “ ដល់មហាជនជនបទនិងទីក្រុង ។
៥. មាត៌ាអភិវឌ្ឍន៍បែបកូរ៉េខាងត្បូង ផ្អែកលើកត្តាដូចជា ៖
- ភាពសម្បូរក្រុមហត្ថពលករនៅវ័យក្មេង ៖ ប្រកបដោយជំនាញបំពេញការងារបានល្អ និងព្រមទទួលយកប្រាក់ខែទាប ម៉ោងការងារច្រើន ។
- រដ្ឋអំណាចដែលមាននៅគ្រប់កន្លែង នៅបណ្ដាលប្រទេសមូលធននិយម ជាការពិត ផែនការកម្មមានលក្ខណៈប្រិតប្រៀនបំផុត ហើយការបង្កើតសហគ្រាសសាធារណៈបានដាក់ឱ្យដំណើរការរោងចក្រធំៗ ។ រដ្ឋាភិបាល “តែងកំណត់ផ្នែកដែលមានអាទិភាពនិងគោលដៅម៉ាក្រូសេដ្ឋកិច្ច ហើយបង្កើតឱ្យមានអាជ្ញធរមួយចំនួនបង្កើតឡើងដោយរដ្ឋនៅពីលើធនាគារ ។
- ការផ្តល់ហិរញ្ញវត្ថុមួយដ៏ចម្លែក ៖ មែនហើយ ៣០% នៃវិនិយោគសរុបកាលពីមុនឆ្នាំ ១៩៦៥ ត្រូវបានផ្តល់់ហិរញ្ញវត្ថុដោយសហរដ្ឋអាមេរិក ជាបន្តបន្ទាប់មកទៀតដែលកិច្ចព្រមព្រៀងជាមួយជប៉ុន ឬ ប្រទេសផ្សេងៗទៀត ដែកប្រាក់ទៅ ៤/៥ តាងបាន ១៥% នៃវិនិយោគសរុបក្នុងឧស្សាហកម្មគីមីនិងអេឡិចត្រូនិច ។
- ទម្ងន់នៃកុងក្លូមេរ៉ា កិច្ចសហប្រតិបត្តិនានា សម្រាប់លំនាំចេញចាប់ពីឆ្នាំ ១៩៦២ មកបានជម្រុញឪ្យេដ្ឋជួយសម្រាប់ដល់បណ្ដុះឧស្សាហកម្មធុនធ្ងន់ ។ ពហុដ្ឋាន ប៉ូហាង ត្រូវបានដាក់ឪ្យដំណើរការនៃឆ្នាំ១៧៩០ បន្ទាប់មក មានពហុដ្ឋាន ក្វោយ៉ាង អ៊ុលសាន់ យេវចុង… ។
៦. ដ៉ណើរការអភិវឌ្ឍកូរ៉េខាងត្បូងប្រព្រឹត្តទៅបីដំណាក់កាល ៖ រហូតមកដល់ឆ្នាំ ១៩៧០ គេផលិតផលជាពិសេស តែគ្រឿងសម្ភារៈប្រើប្រាស់ វាយនភ័ណ្ឌ ស៊ីម៉ង់ត៍ ជីអាហារកំប៉ុង… ។ ចាប់ពីគម្រោងផែនការរទីបី (ឆ្នាំ ១៩៧២ ) គេបានអភិវឌ្ឍគីមី ប្រេងកាត ដែកថែប គ្រឿងយន និងនាវា ដែលជារបស់ក្រុមហ៊ុនធំៗ បួន គឺ ហ៊ីយុនដៃ ដេវូ គីមីប្រេងកាតនៅ អ៊ុលសាន និងយេវចុង ដែលផ្តល់ផលិតផលនាំចេញបាន ៥៥% ។
Leave a comment