ការរៀបចំទុកជាមុនគឺជាការចាំបាច់ខ្លាំងណាស់មុនពេលទៅសម្ភាសន៏ការងារ ហើយអ្វីទាំងនោះគឺបូករួមនឹងការធ្វើការ ស្រាវជ្រាវពីក្រុមហ៊ុនដែលយើងដាក់ទៅ រៀបចំសំលៀកបំពាក់សមរម្យ ហើយហាត់សមពេលដែលឆ្លើយសំណួរផងដែរ។ ប៉ុន្តែទោះជាយ៉ាងណាក៏ដោយ គឹត្រូវប្រុងប្រយត្ន័ថាតើរបស់ដែលយើងដាក់ទៅពេលទៅសម្ភាសន៏ការងារហ្នឹង គឺមានប្រយោជន៏ហើយអាចនាំអោយយើងជោគជ័យពេលសម្ភាសន៏។ ចឹងចង់ដឹងអត់ ថាគួរយកអីទៅខ្លះ?
១. អត្តសញ្ញាណប័ណ្ណ
តិចច្រលំដកចេញពីកាបូកទុកនៅផ្ទះអីណា របស់នេះសំខាន់ណាស់។ គួរកុំភ្លេចអោយសោះកាតសំគាល់ខ្លួន ឬហៅថាអត្តសញ្ញាណប័ណ្ណហ្នឹង ពីព្រោះថាពេលដែលយើងត្រូវចូលអាគារធំៗ ដើម្បីសម្ភាសន៏ការងារហ្នឹងគឺត្រូវមានការ ឆែក ប្រសិនជាមិនទាន់ឬមិនមែនជាបុគ្គលិក។
២. ឈ្មោះ ឬ Contact អ្នកដែលយើងត្រូវជួប
ត្រូវមានការកត់ទុកចំណាំឈ្មោះអ្នកដែលត្រូវជួប ដើម្បីឈានដល់វគ្គសម្ភាសន៏។ និយាយរួមគួរតែមានជាប់ខ្លួន រៀបចំអោយស្រួល យ៉ាងហោចណាស់ក៏អ្នកអាចខលប្រាប់គេប្រសិនជាអ្នកទៅយឺត ឬជួបបញ្ហាតាមផ្លូវក៏ថាបាន។
៣. CV
ជឿជាក់ហើយថាពេលយើងដាក់ពាក្យសុំចូលធ្វើការហ្នឹងគឺដឹងតែផ្ញើអោយគេហើយ ប៉ុន្តែបើទោះជាអោយហើយយ៉ាងណាក៏គួរត្រូវមានមួយ Print ចេញជាក្រដាសហើយដាក់តាមខ្លួនដែរ។ ដូច្នេះប្រសិនជាគេអត់ចង់បើកមើលក្នុងកុំព្យូទ័រអី អ្នកមានក្រដាសបន្ថែមអោយគេមើលបាន។
៤. Portfolio
ចំណុចគឺចង់និយាយអំពីការងារដែលអ្នកធ្លាប់បានធ្វើពីមុន ជាពិសេសសំរាប់អ្នកច្នៃម៉ូត ឬ Designer ផ្សេងទៀត។ បើសិនជាអ្នកមានជា Online Portfolio សំរាប់អោយគេមើលក៏បានដែរ តែប្រសិនជាអ្នកចង់អោយគេមើលជាក្រដាសផ្សេងទៀត ក៏រឹតតែល្អប្រសើរដែរ ចឹងគួរយកទៅសំភាសន៏ផង។
៥. សាមី ឬ Folder ដាក់ឯកសារ
តាមពិតទៅចំណុចនេះគឺសំខាន់ណាស់ ពីព្រោះវាអាចបញ្ជាក់ប្រាប់ថាអ្នកជាមនុស្សប្រភេទណា ថាតើអ្នកចេះរៀបចំទុកដាក់ត្រឹមត្រូវទេ។ កុំកាន់ក្រដាសទៅទាំងស្រុង គួរមានជាកូនកាបូបតូចមួយឬ សាមីដាក់ត្រឹមត្រូវអោយមើលទៅមានរបៀបរៀបរយ។
កុំតែភ្លេចរបស់ប៉ុន្មានមុខហ្នឹងទៅបានហើយ ជូនពរអ្នកដែលត្រូវទៅសម្ភាសន៏ការងារអោយបានជោគជ័យណា!
Leave a comment