សេចក្ដីអធិប្បាយ៖ សុភាសិត ពាក្យស្លោក ពំនោលច្បាប់ពាក្យចាស់ គឺត្រូវបានបង្កើតឡើងដោយស្នាដៃកវីនិពន្ធ និងអ្នកប្រាជ្ញជំនាន់ដើម ទុកជាច្បាប់សំរាប់អប់រំ ទូលមានប្រៀនបប្រដៅកូនចៅជំនាន់ក្រោយអោយមានការត្រេះរិះ ពិចារ-ណាសិក្សារៀនសូត្រស្វែងរកគំណិតត្រូវផ្លូវល្អ គួរប្រព្រឹត្ត ឬមិនគួរប្រព្រឹត្ត។ ដោយសេចក្តីពិតមែននេះហើយទើបមានពុំនោលមួយពោលថា ” ចង់ធំខំពីតូច បើខ្លាចខូចកុំឆាប់ខឹង ការឆ្លើយអោយចេះថ្លឹង កុំបីប្រឹងជុះតាមដំរី “
តើពំនោលខាងលើនេះមានអត្ថន័យយ៉ាងណា?
ក្នុងសង្គមខ្មែរពីអតីតកាល មនុស្សភាគច្រើនអវិជ្ជាល្ងង់ខ្លៅ ឃើញបែបនេះហើយទើបកវីនិពន្ធ អ្នកប្រាជ្ញលើកច្បាប់នែនាំថា ” ចង់ធំខំពីតូច “។ ចង់សំដៅទីនេះ គឺមានអត្ថន័យឆ្ពោះទៅលើការចង់មានចំណេះវិជ្ជាច្រើន មានកិត្តិយសល្បីល្បាញដោយសេចក្តីល្អ មានបុណ្យស័ក្តិ និងទ្រព្យសម្បត្តិស្តុកស្តម្ភ មានគេស្រលាញ់រាប់អានស្ងើចសរសើរគោរពស្រលាញ់។ ឯខំពីតូច គឺបញ្ជាក់ថាខំពីកុមារ ឬនៅពីយុវវ័យ ព្រោះវ័យនេះកំពុងស្ថិតនៅក្រោមការគ្រប់គ្រងរបស់ឪពុកម្តាយ ឬអាណាព្យាបាល គឺងាយក្នុងការខិតខំសន្សំយកនូវចំណេះវិជ្ជាផ្សេងៗ ព្រោះក្នុងវ័យនេះមិនមានជាប់ជំពាក់ការងារអ្វីក្រៅពីខិតខំ ព្យាយាមប្រឹងប្រែងរៀនសូត្រទទួលយកចំណេះដឹង និងបំនិនពិតប្រាកដ ជាមូលហេតុនាំអោយយើង ចិញ្ចឹមជីវិតបានងាយស្រួល។ ទាំងនេះបញ្ជាក់ថា ការខំពីក្មេង គឺមានប្រយោជ។ ផ្ទុយទៅវិញបើយើងមានការធ្វេសប្រហែស មិនបានខំរៀនសូត្រ ឬស្អប់ខ្ពើមការធ្វើការងារផ្សេងៗ នោះជាមនុស្សល្ងង់ខ្លៅ ជាហេតុនាំអោយយើងជួបភាពលំបាក វេទនាគ្មានសុភមង្គល។ កវីបានបន្តទៀតថា ” បើខ្លាចខូចកុំឆាប់ខឹង “ គឺមានន័យបញ្ជាក់ថា ត្រូវតែមានអំណត់អត់ធន់ ខាំមាត់សង្កត់ចិត្ត ជំនះលើឧបសគ្គទាំងឡាយ ថែមទាំងមានអត្តចរិករឹងបឹុងមាំមួនចំពោះការងារដែលត្រូវធ្វើ វាជាកត្តានាំទៅរកសេចក្តីសំរេចជោគជ័យ។ ប៉ុន្តែបើយើងគ្មានចិត្តអំណត់ ឆេវឆាវនោះ នឹងមិនបានទទួលជ័យជំនះលើការងារបានឡើយ។ សមដូចពាក១ឃា្លពោលថា ខឹងខុសខឹងខូចខឹងខាត។ ដូចនេះយើងគប្បីជៀសវាង នូវអំពើក្រោធខឹង ទោសៈ មោហៈ ប្រកាន់ធម៌ខន្តី អហឹង្សាជានិច្ចទើបល្អប្រសើក្នុងដំណើរជីវិតរស់នៅ។ បន្ថែមទៀតកវីពោលថា ” ការធ្វើអោយចេះថ្លឹង “ គឺជាការទាមទាអោយចេះថ្លឹងថ្លែងពិចារណាមើលពីសម្ថភាពដែលខ្លួន មាន ជៀសទទួលបានភាពខកខានខាត បង់ប្រយោជទើបស្តាយក្រោយ។ ជាក់ស្តែងក្នុងការចូលប្រឡូក រកមុខរបររៀងជីវជន យើងត្រូវគិតថ្លឹងថ្លែងមើលពីដើមទុនរបស់ខ្លួន តើអាចធ្វើដោយកំរិតណា? ហើយផលចំណេញដែលទទួលអាចមានកំរិតប៉ុណ្ណាដែរ។ បើយើងចេះតែធ្វើទាំងងងឹតងងុលគ្មានគិតគូរពិចារណាទេនោះ យើងនឹងទទួលបានមកវិញនូវភាពបរាជ័យ អស់សង្ឃឹមក្នុងឆាកជីវិត។ ដូចនេះយើងគួរគិតរួចសឹមគូ ទើបល្អប្រសើរ និងមានភាពជោគជ័យក្នុងការស់នៅ។ ជាចុងក្រោយនៃពំនោលក្នុងប្រធានបទនេះគឺ ” កុំបីប្រឹងជុះតាមដំរី “ ឱ្យគិតពីភាពខ្លាំង និងភាពខ្សោយរបស់ខ្លួន ទាំងផ្នែកចំណេះវិជ្ជា កំលាំពលំ ទ្រព្យសម្បត្តិ ស័ក្តិយស និងប្រាជ្ញាស្មារតី កុំអោយប្រឹងធ្វើញទង្វើអ្វីដែលហួសពីសម្ថភាពរបស់ខ្លួន ជាហេតុនាំអោយខាតប្រយោជ។ នេះវាជារឿងពិតប្រាកដបំផុតក្នុងសង្គមរស់នៅរបស់មនុស្ស អ្នកមានទ្រព្យសម្បត្តិច្រើន គេអាចចាយវាយ ធ្វើផ្ទះសំបែងបានធំខ្ពស់ស្អាតបាត ប្រើប្រាសសុទ្ធតែវត្ថុមានតំលៃ។ ឯអ្នកក្រខិតខំប្រឹងធ្វើតាមគេមិនបានកើតឡើយពីព្រោះវាហួសពី លទ្ធភាព និងសមត្ថភាពរបស់ខ្លួន។ បើយើងនៅតែជំនះធ្វើតទៅទៀតមិនត្រឹមតែមិនសំរេចទេ វាថែមទាំងធ្វើអោយជីវភាពរស់នៅកាន់តែធ្លាក់ដុនដាបកាន់ខ្លំាងថែម ទៀត។ ដើម្បីរស់នៅបានស្រណុកសុខស្រួលនោះយើងគួរធ្វើអ្វីៗឱ្យសមស្រប និងសម្ថភាពរបស់ខ្លួន។
សរុបសេចក្តីមក កវីចង់អប់រំកុលបុត្រកុលធំតាខ្មែរជំនាន់ក្រោយ ឱ្យខិតខំរៀនសូត្រតាំងពីវ័យកុមារ និងយុវជន ហើយមានខ័ន្តីអំណត់អត់ធន់ ចេះគិតគូរពិចារណាឱ្យបានល្អិតល្អន់ មុនធ្វើការងារអ្វីមួយ ព្រមទាំងមានចិត្តតស៊ូព្យាយាម។ ពិសេសឱ្យចេះប្រមើល៍មើលពីសម្ថភាពរបស់ខ្លួន។
យោងតាមការបកស្រាយខាងលើយើងឃើញថា ប្រធានបទនេះមានអត្ថន័យល្អ សំរាប់អប់កូនចៅខ្មែរ ជំនាន់ក្រោយ ឱ្យចេះដើរតាមផ្លូវល្អ ត្រឹមត្រូវមានអំណត់អត់ធន់ ព្យាយាមរៀនសូត្រ។ ដូចនេះយើងជាខេមរបុត្រគ្រប់ជំនាន់ទាំងអស់ត្រូវខិតខំអនុ វត្តឱ្យបានល្អត្រឹមត្រូវតាមការអប់រំដែលជាគំនិត ដ៏វិសេសវិសាលរបស់ចាស់ទុំបរមបុរាណ៕
Home/
Khmer Literature/ពំនោលមួយពោលថា ” ចង់ធំខំពីតូច បើខ្លាចខូចកុំឆាប់ខឹង ការឆ្លើយអោយចេះថ្លឹង កុំបីប្រឹងជុះតាមដំរី “ ចូរពន្យល់?
Some genuinely marvelous work on behalf of the owner of this site, utterly great articles.
hi!,I really like your writing so so much! percentage we communicate more approximately your post on AOL? I require an expert on this space to solve my problem. Maybe that’s you! Having a look ahead to look you.
Hello! I could have sworn I’ve been to this blog before but after checking through some of the post I realized it’s new to me. Nonetheless, I’m definitely glad I found it and I’ll be bookmarking and checking back frequently!
Great write-up, I am regular visitor of one’s site, maintain up the excellent operate, and It is going to be a regular visitor for a long time.
It’s hard to search out educated folks on this topic, but you sound like you already know what you’re speaking about! Thanks
F*ckin’ remarkable issues here. I am very happy to peer your post. Thank you so much and i’m taking a look forward to contact you. Will you kindly drop me a e-mail?
I like this post, enjoyed this one regards for posting. “We are punished by our sins, not for them.” by Elbert Hubbard.
I am glad to be a visitant of this gross web site! , thankyou for this rare information! .
Thank you for sharing with us, I think this website really stands out : D.
Thanks a bunch for sharing this with all folks you really realize what you are talking approximately! Bookmarked. Kindly also consult with my website =). We can have a link trade contract among us!
Great tremendous things here. I am very glad to peer your post. Thank you so much and i am looking forward to contact you. Will you please drop me a e-mail?
hello there and thank you to your info – I have certainly picked up something new from right here. I did however expertise a few technical points the usage of this website, as I skilled to reload the web site a lot of occasions previous to I may get it to load properly. I have been brooding about if your web hosting is OK? Not that I’m complaining, but slow loading circumstances instances will often affect your placement in google and could harm your high quality score if ads and ***********|advertising|advertising|advertising and *********** with Adwords. Anyway I’m including this RSS to my email and could glance out for a lot more of your respective exciting content. Ensure that you replace this once more very soon..