Sign Up

Sign Up to our social questions and Answers Engine to ask questions, answer people’s questions, and connect with other people.

Sign In

Login to our social questions & Answers Engine to ask questions answer people’s questions & connect with other people.

Forgot Password

Lost your password? Please enter your email address. You will receive a link and will create a new password via email.

Please briefly explain why you feel this question should be reported.

Please briefly explain why you feel this answer should be reported.

Please briefly explain why you feel this user should be reported.

មតិមួយពោលថា ” ធ្វើ​ស្រែ​អោយ​មើល​ស្មៅ ទុក​ដាក់​កូន​ចៅ​អោយ​មើល​ផៅសណ្តាន “ ចូល​ពន្យល់?

    សេចក្ដីអធិប្បាយ៖  ក្នុង​សង្គម​រស់​នៅ​អ្នក​ជា​ឪពុក​ម្តាយ អាណាព្យាបាល តែង​តែ​ចង់​អោយ​កូន​ចៅ​របស់​ខ្លួន រស់​នៅ​បាន​សម្បូរ​សប្បាយ មាន​សេចក្តី​សុខ​សុភមង្គល។ អាស្រ័យ​ហេតុ​នេះ​ហើយ ទើប​មាន​មតិ​មួយ​ពោល​ថា “ធ្វើ​ស្រែ​អោយ​មើល​ស្មៅ ទុក​ដាក់​កូន​ចៅ​អោយ​មើល​ផៅសណ្តាន ” ។
    តើ​មតិខាង​លើ​នេះ​អត្ថ​ន័យ​ខ្លឹម​សារ​ដូច​​ម្តេច​ខ្លះ? ទាក់​ទង​និង​ការ​រស់​នៅ​របស់​មនុស្ស។
ដើម្បី​ជា​ជំ​នួយ​ដល់​ការ​ដោះ​ស្រាយ​បញ្ហាខាង​លើ យើង​កប្បី​យល់​អត្ថន័យ​នៃ​​សំ​នួន​ពាក្យ​ ” មើល​ស្មៅ ទុក​ដាក់​កូន​ចៅ ផៅ​សណ្តាន “ ជា​មុន​សិន។    “មើល​ស្មៅ”​ មាន​ន័យ​ថា អោយ​ចេះ​បេះ​បោច​ស្មៅ​វល្លិ៍ចេញ​ពី​ដំ​ណាំ​ដែល​បាន​ដាំដុះ។ “ទុក​ដាក់​កូន​ចៅ”​ សំ​ដៅ​លើ​ការ​ផ្សំ​ផ្គុំកូន​ចៅ​ អោ​យ​មាន​គូស្រករ ប្តី​ប្រ​ពន្ធ។ “ផៅ​សណ្តាន” គឺ​សំ​ដៅ​ទៅ​លើ​ពូជ​អំបូរ សាច់​សា​លោ​ហិត។
    ប្រ​ធាន​បទ​ខាង​លើ​មាន​ន័យ​ថា ក្នុង​ការ​ធ្វើ​ស្រែ​ចំ​ការ​របស់​ប្រ​ជា​កសិករ ត្រូវ​តែ​ចេះ​ពិនិត្យ ថែ​ទាំ​ដំណាំ​សំណាប​សន្ទុង ដោយ​ដក​ស្មៅ​ឬ​បោច​វល្លិ៍ស្បាស់​ផ្សេងៗ ចេញ​ពី​ដំ​ណាំ ឯការ​រៀប​ចំ​កូន​ចៅ អោយ​មាន​ប្តី​ប្រ​ពន្ធ គប្បីពិនិត្យ​អោយ​បាន​ច្បាស់ ពី​ប្រ​វត្តិ​ពូជ​អំបូរ កូន​ប្រុស​ឬ​ស្រី​ម្ខាង​ទៀត។
    ពាក្យ​ “ធ្វើ​ស្រែ​អោយ​មើល​ស្មៅ” នៅ​ទី​នេះ​មិន​មាន​ន័យ​ថា អោយ​យើង​អង្គុយ​មើល​ស្មៅ ឬល្បាស់​ផ្សេង​ៗ​ដែល​ដុះជា​មួយ​ស្រូវ​នោះ​ទេ គឺ​សំដៅ​លើការ​ឧស្សាហ៍​ព្យាយាម មើល​ថែ​ដំណាំ ដាំដុះ ឬស្រូវ​ស្រែ​ចំ​ការ​របស់​ខ្លួន ដោយ​ចេះ​បេះ​បោច វល្លិ៍​ល្បាស់ និង​ស្មៅ​ចេញ​ ទើប​ដំ​ណាំ ឬ​ស្រូវ​របស់​យើង​វា​អាច​ដុះ​លួត​លាស់​បាន​ល្អ និង​ផ្តល់​ផល​​ប្រ​យោជន៍ ជា​ផ្លែ​ផ្កា​ច្រើន​ជា​ទី​គាប់​ចិត្ត។ ប្រ​សិន​បើ​យើង​ខ្ជិល​ច្រ​អួស​មិន​មើល​ថែ​ថួន​ដំណាំ ដែល​បាន​ដាំ​ហើយ​នៅ​ទេ ទុក​អោយ​ស្មៅ​ដុះ លាយ​ឡំ​ជា​មួយ​គ្នា​នោះ ដំ​ណាំទាំង​ឡាយ​របស់​យើង​ ពិត​ជា​វិនាស​ អន្តរាយ មិន​បា​ន​ផ្តល់​ផល​ប្រ​យោជន៍ អ្វី​បន្តិច​សោះ​ឡើយ ហើយ​ថែម​ទាំង​ធ្វើ​អោយ ខាត​កំ​លាំង​និង​ពេល​វេលា ក្នុង​ការ​ដាំទៀត​ផង។ សរុប​មក​ក្នុងការ​ធ្វើ​ស្រែ​ចំការ ច្បារ​ដំណាំផ្សេងៗ គប្បី​ចេះ​ថែរក្សា ស្រោច​ទឹក​ដាក់​ជី ហើយ​ថែម​ទាំង​ចេះ​ការ​ពារ បោច​ស្មៅ​ល្បាស់​ចេញ​ទៀត​ផង ទើប​ប្រ​សើរ។ ឯឃ្លាចុង​ក្រោយ ” ទុក​ដាក់​កូន​ចៅ​អោយ​មើល​ផៅ​សណ្តាន “ មាន​ន័យ​ថា ការ​រៀប​​ចំ​ទុក​​ដាក់​កូន​ចៅ​អោយ​មាន​ប្តី​ប្រ​ពន្ធ អ្នក​ជា​មេបា មាតា​បិតា អាណាព្យា​បាល ត្រូវ​តែ​ពិនិត្យ​តាម​ដាន យ៉ាង​ម៉ត់ចត់ អំ​ពី​ពូជ​អំ​បូរ ញាតិ​ផៅ​សាវតា​ របស់​កូន​ប្រុស​ស្រី​ម្ខាង​ទៀត ដែល​បំ​រុង​ទុក​ដាក់​អោយ​បាន​គ្នា​ជា​គូ​គាប់។ ការ​ធ្វើ​បែប​នេះ​គឺ​ជា កត្តា​សំ​ខាន់​បំ​ផុត សំ​រាប់​កំ​ណត់​វាសនា កូន​របស់​ខ្លួន អោយ​បាន​រស់​នៅ​ក្នុង​សេច​ក្តី​ថ្លៃ​ថ្នូរ និង​មាន​សុភមង្គល់។ ខ្លឹម​សារ​នៃ​ការ​អង្កេត​ពិនិត្យ គឺ​សំ​ដៅ​លើ​ទឹក​ចិត្ត​ អាកប្ប​កិរិយា មិន​សង្កត់​ធ្ងន់​លើ ជីវ​ភាព​ក្រ​ ឬមាន​នោះ​ទេ។ ផ្ទុយ​ទៅ​វិញ​បើ​មេបា អាណាព្យាបាល ធ្វេស​ប្រ​ហែស​មិន​បាន​ពិ​ចារ​ណា លើ​បញ្ហា​នេះ​ទេ កូន​ប្រុស​ស្រី​របស់​ខ្លួន​ពិត​ជា មិន​បាន​សុខ​ឡើយ ពោល​គឺ នឹង​ទទួល​បាន​ភាព​អវិជ្ជ​មាន គ្មាន​សុភមង្គល ជួប​ភាព​កំ​សត់​ ក្រ​លំ​បាក នៅ​ថ្ងៃ​មុខ​ជាក់​ជា​មិន​ខាន។ រួម​សេច​ក្តី​មក​ការ​រៀម​ចំ​កូន​ចៅ​អោយ​មាន គូស្រករ គប្បី​ពិនិត្យ​អោយ​បាន​ល្អិត​ល្អន់ និង​ចេះ​ស្វែង​យល់​ពី​ទឹក​ចិត្ត​ របស់​កូន​ប្រុស​​ស្រី​ផង​ដែរ ទើប​ល្អ មិន​មាន​ភាព​ខក​ខាន​ និង​ស្តាយ​ក្រោយ។
    ជា​រួម​មក​ឆ្លង​កាត់​តាម​ការ​បក​ស្រាយខាង​លើ​ឃើញ​ថា ប្រ​ធាន​បទ​នេះ​ពិត​ជា​ត្រឹម​ត្រូវ និង​មាន​អត្ថ​ន័យ​ទូលំ​ទូលាយ សំ​រាប់​អប់​រំ​ទូន្មាន​ប្រៀន​ប្រ​ដៅ កូន​ខ្មែរ ជំ​នាន់​ក្រោយ​ៗ​អោយ​យល់​ដឹង​បាន​ច្បាស់​លាស់ អំ​ពី​របៀប​របប​រស់​នៅ ដែល​នាំ​អោយ​ទទួល​បាន សេចក្តី​សុខ​សុភមង្គល ចៀស​វាង​ភាព​ល្ងង់​ខ្លៅ គិត​ខុស​ដែល​នាំ​អោយ​វិនាស ដល់​ខ្លួន​ឯង​ព្រម​ទាំង​ក្រុម​គ្រួសារ ទៀត​ផង។
    ដូច​នេះ​ខេមរបុត្រ​ទាំង​ឡាយ គប្បី​ខិត​ខំ​ប្រឹង​ប្រែង​ស្វែង​រក​រៀន​សូត្រ​ ដើម្បី​ទទួល​ចំណេះ និង​បំនិន​ ក៏​ដូច​ជា​បទ​ពិ​សោធ ផ្សេងៗ ទុក​ខ្លួន​សំ​រាប់​ជា​ទុន ក្នុង​ការ​កំ​ណត់​វាស​នា​របស់​ខ្លួន ព្រម​ទាំង​កូន​ចៅ​និង​ក្រុម​គ្រួសារ៕

Related Posts

World Heritage

Leave a comment