សំណួរ
១. តើរបាំងរូបជាអ្វី ? ចូរលើឧទាហរណ៍បញ្ជាក់ ។
២. តើមនុស្សត្រូវធ្វើដូចម្ដេចដើម្បីជំនះរដាំងរូប ?
៣. ហេតុអ្វីបានជាជីកព្រែកប៉ាណាម៉ា ?
៤. ហេតុអ្វីបានជាគេត្រូវរៀបចំលំហនៅតំបន់ភ្នំ ?
៥. តើអ្វីជាឧបសគ្គនៃដីគោក ? តើត្រូវធ្វើដូចម្ដេច ដើម្បីជំនះឧបសគ្គទាំងនោះ ?
៦. នៅប្រទេសកម្ពុជាដើម្បីជំនះឧបសគ្គរបាំងរូបដែលពាក់ព័ន្ធនឹងទឹក តើយើងមានមធ្យោបាយអ្វីខ្លះ ?
៧. ហេតុអ្វីបានគេនិយាយថា មនុស្សអាចទាក់ទងគ្នាទៅវិញទៅមកដោយមិនបាច់គិតពីរបាំងរូប ?
ចម្លើយ
១. របាំងរូបគឺជា ឧបសគ្គធម្មជាតិមានដូចជាជួរភ្នំធំៗ លំហដ៏ធំល្វីងល្វើយផ្ទាំងទ្វីប មហាសមុទ្រ រួមទាំងលំហអាកាសផង ។
២. ដើម្បីជំនះរបាំងរូបមនុស្សបានប្រើមធ្យោបាយនិងវិធីសាស្រ្ដដូចខាងក្រោម ៖
- របាំងភ្នំ រៀបចំលំហតំបន់ដោយស្ថាបនាផ្លូវតប់បែបតាមចង្គេះភ្នំ កសាងផ្លូវរូងភ្នំ ផ្លូវដែក និងផ្លូវយន្ដបថ…។
- ផ្លូវគោក ធ្វើផ្លូវរទេះភ្លើង ផ្លូវដែក ផ្លូវថ្នល់ និងយន្ដបថ ។
- ផ្លូវទឹក ធ្វើស្ពានធ្វើកប៉ាល់គ្រប់ប្រភេទ ផ្លូវរូងក្រោមសមុទ្រ ។
- ផ្លូវអាកាស យន្ដហោះ ឧទ្ធម្ភាគចក្រ… ។
៣. បានជាជីកព្រែកប៉ាណាម៉ាព្រោះដើម្បីងាយស្រួលធ្វើដំណើរពីមហាសមុទ្រអាត្លង់ទិចនិងមហាសមុទ្រប៉ាស៊ីភិច និងចំណេញពេលវេលាធ្វើដំណើរ ។ ពោលគឺបានបញ្ចៀសការធ្វើដំណើរដ៏ឆ្ងាយនិងផ្សងព្រេងនៃនាវាទាំងឡាយតាមជ្រោយហ៊ន ។
៤. បានជាគេត្រូវរៀបចំលំហនៅតំបន់ភ្នំ ព្រោះដើម្បីងាយស្រួលទំនាក់ទំនងគ្នា ងាយស្រួលក្នុងការធ្វើចរាចរណ៍ ពិសេសចំណេញពេលវេលា ។
៥. ឧបសគ្គចំពោះដីគោកមាន ៖
- ដីមានតម្លៃខ្ពស់ ការកកស្ទះចរាចរណ៍
- ដីសន្ទះដ៏តូចចង្រ្អៀតដែលបង្កឪ្យមានភាពលំបាកដល់ការធ្វើគមនាគមន៍ ។
មធ្យោបាយដើម្បីជំនះឧបសគ្គទាំងនោះមាន ៖
- ស្ថាបនាផ្លូវថ្នល់សម្រាប់ធ្វើទំនាក់ទំនងភ្ជាប់ទៅផ្នែកទាំងឡាយនៃប្រទេសនីមួយៗ
- ចំពោះប្រទេសណា ដែលពុំសូវសំបូរដី វិស្វករមានគំនិតស្ថាបនាផ្លួវរទេះភ្លើងក្រោមដី ហៅថា មេត្រួ
- ជួនកាលមេត្រូខ្លះបានធ្វើចរាចរណ៍លើផ្លូវរូងក្រោនដីត្រួតគ្នាដេលភ្ជាបប់ទំនាក់ទំនងដោយជណ្ដើរយន្ដ
- ចំណេកដីសន្ទះខគេបានជីកព្រែកជីកដើម្បីផ្ដាច់ដីសន្ទះទាំងនោះ ដូចជា ព្រែកជីកស៊ុយអេ ប៉ាណាម៉ា កូរុំាជាដើម ។
៦.ឧបសគ្គដែលពាក់ព័ន្ធនឹងទឹកនៅកម្ពុជា មានឈូងសមុទ្រថៃ ទន្លេមេគង្គ និងបឹងស្ទឹង ព្រែកនានា ។ ដូចនេះ ដើម្បីជំនះឧបសគ្គទាំងនោះគឺត្រូវធ្វើកប៉ាល់ទៅតាមប្រភេទ (ទេសចរណ៍ ដឹកទំនិញ ) ធ្វើកំពង់ផែ និងកសាងសង់ស្ពានកាត់ទន្លេជាដើម ។
៧. បានគេនិយាយថា មនុស្សអាចទាក់ទងគ្នាទៅវិញទៅមកដោយមិនបាច់គិតពីរបាំងរូប គឺដោយសារបច្ចេកទេសទំនើបមនុស្សអាចបង្កើតទូរស័ព្ទ វិទ្យុ ទូរទស្សន៍ តារារណប…។ ដូចនេះចំងាយមិនមែនជាឧបសគ្គដូចពីមុនទៀតឡើយ ។
Leave a comment