Sign Up

Sign Up to our social questions and Answers Engine to ask questions, answer people’s questions, and connect with other people.

Sign In

Login to our social questions & Answers Engine to ask questions answer people’s questions & connect with other people.

Forgot Password

Lost your password? Please enter your email address. You will receive a link and will create a new password via email.

Please briefly explain why you feel this question should be reported.

Please briefly explain why you feel this answer should be reported.

Please briefly explain why you feel this user should be reported.

មានការលើកជាមតិឡើងថា “មរណភាពរបស់ហាំលែតបានផ្តល់នូវឧត្តមភាពមួយសម្រាប់អ្នកអាន អ្នកស្ដាប់ពិសេសលើផ្នែកអត្ថរស”។តើហេតុអ្វីបានជាដូច្នេះ?ចូរពន្យល់បញ្ហានេះអោយបានច្បាស់លាស់។

  សេចក្តីអធិប្បាយ   រឿងហាំលែត គឺជាស្នាដៃអក្សរសិល្ប៍បរទេសមួដែលត្រូវបានរៀបរៀងឡើងដោយអ្នកនិពន្ធដ៏ល្បីល្បាយមួយនៅក្នុងប្រទេសអង់គ្លេសនាសតវត្សទី ១៦-១៧ នេះ គឺលោក សេកស្ពៀរ។ តាមរយៈស្នាដៃដ៏ល្បីល្បាញនេះ បានបង្ហាញអោយឃើញពីទារុណភាព គំនុំសងសឹក ដើម្បីកិត្តិយស កត្តញ្ញូ ដែលជាហេតុធ្វើអោយមជ្ឈដ្ឋានអ្នកអាន អ្នកសិក្សា មានការចាប់អារម្មណ៍ខ្លាំង។ មិនត្រឹមតែប៉ុណ្ណោះតាមរយៈស្នាដៃនេះក៏បានផ្តល់តម្លៃដ៏ថ្លៃថ្លាសំរាប់មនុស្សរស់នៅក្នុងសង្គមថែមទៀត។ដោយសារតែមានរឿងហេតុបែបនេះ ទើបមានការលើកជាមតិឡើងថា មរណភាពរបស់ហាំលែត បានផ្តល់នូវឧត្តមភាពមួយសម្រាប់អ្នកអាន អ្នកស្តាប់ ពិសេសលើផ្នែកអត្ថរស
    តើហេតុអ្វីបានជាមានការលើកឡើងដូច្នេះ?
    មុននឹងឈានទៅដល់ការ បកស្រាយបង្ហាញអោយឃើញពីខ្លឹមសារប្រធានបទខាងលើនេះ គប្បីយល់ន័យរបស់ពាក្យក្ដោបបញ្ហាប្រធានជាមុនសិន។ពាក្យ មរណភាព ភាពស្លាប់ ការបាត់បង់អាយុសង្ខា លាចាកលោកនេះទៅកាន់លោកខាងមុខ។ចំនែកពាក្យ ឧត្តមភាព” មានន័យថាភាពប្រសើរ លើសក្រៃ ភាពល្អក្រៃ ភាពល្អប្រពៃ ម៉ត់ម៉ង់ សភាវដែលស្តែងអោយឃើញនូវតម្លៃប្រសើរ។ពាក្យ “អត្ថរស” គឺជាតម្លៃដែលកើតចេញពីអត្ថបទដែលត្រូវបានតាក់តែងឡើង។ ដូចនេះន័យរួមដែលប្រធានចង់បានតម្រូវអោយធ្វើការបកស្រាយពន្យល់ដើម្បីអោយឃើញនូវភាពប្រសើរ ថ្លៃថ្លា ពិសេសលើផ្នែកអត្ថរស ដែលត្រូវបានស្តែងចេញតាមរយៈមរណភាពរបស់ហាំលែត ។
    តាមការអះអាងរបស់មតិប្រធានបានបញ្ជាក់យ៉ាងច្បាស់លាស់ថាមរណភាពរបស់ហាំលែត បានផ្តល់នូវឧត្តមភាពមួយសម្រាប់អ្នកអាន អ្នកស្តាប់ ពិសេសលើផ្នែកអត្ថរស។ក្នុងន័យនេះស្តែងអោយឃើញថា នៅជុំវិញមរណភាពរបស់លែតនេះ បានទ្រទ្រង់នូវតម្លៃសំខាន់មួយសម្រាប់មជ្ឈដ្ឋានអ្នកអាន អ្នកស្តាប់នោះគឺ តម្លៃផ្នែកអត្ថរស ដែលបានលាតត្រដាងក្នុងផ្ទៃរឿងទាំងមូលតាមរយៈសកម្មភាពតួអង្គផ្ទាល់ក៏ដូចជាតាមរយៈគំនិតដ៏ប្រសើរថ្លៃថ្លារបស់អ្នកនិពន្ធ​។ រឿងតត្រូវបានចាត់ទុកជាស្នាដៃអក្សរសិល្ប៍មួយរបស់អ្នកនិពន្ធជនជាតិអង់គ្លេស ដែលមានទំនោរទៅរកការបង្ហាញ​បរិបទមួយដែលសង្គមនៅពេលនោះបានធ្លាក់ក្នុងភាពអាប់អួរ ដោយសារតែរបបរាជាធិបតេយ្យផ្តុំអំណាចដែលរីកចំរើនតាមទិសដៅមិនសមស្របតាមការ រីកចំរើននៃបុគ្គលភាពរបស់មនុស្ស។ដែលក្លាយទៅជាដើមចមសម្រាប់ការបង្កើតឡើងនូវសោកនាដកម្មនៅក្នុងសង្គម ពិសេសតាមរយៈស្នាដៃលូនរបស់សេកស្ពៀរ នេះ។មរណភាពរបស់ហាំលែត បានកើតឡើងបន្ទាប់ពីតួអង្គនេះ ជ្រើសយកការសងសឹកដើម្បីកិត្តិយស ដោយសុខចិត្តតស៊ូប្រយុទ្ធ ទោះបីបានដឹងលទ្ធផល អវិជ្ជមាននៅទីបំផុតយ៉ាងណាក្តី ពោលគឺជ្រើសយកការប្រយុទ្ធចាក់សាបដែលមានលាយឡំទៅដោយថ្នាំបំពុលដ៏មានឥទ្ធិពលសាហាវ។ ឆាកសម្តែងនៅពេលនោះពោរពេញទៅដោយ សោកនាដកម្មគួរអោយរន្ធត់បន្ទាប់ពីឃើញមានមនុស្សស្លាប់រដូរ ណែល ដែលសុទ្ធតែជាព្រះអង្គម្ចាស់។ដូច្នេះហើយទើបបានជានៅជុំវិញសេចក្តីស្លាប់របស់ហាំលែតនេះ បានខ្ចីផ្ដល់តម្លៃដ៏ប្រសើរមួយសម្រាប់អ្នកអាន អ្នកស្តាប់ពិសេសលើផ្នែកអត្ថរស។តម្លៃដែលទទួលបាននោះវិលជុំវិញបញ្ហាមួយចំនួនដូចជាផ្នែកនាដ្យរស គឺតម្លៃដែលទទួលបានពីអត្ថបទបែបល្ខោន ដែលបានស្តែងអោយឃើញពីភាពកំសត់ព្រាត់ប្រាសរបស់តួអង្គក្នុងនោះរហូតដល់មានការបាត់បង់អាយុជីវិតថែមទៀត។តម្លៃផ្នែកនេះបានលាតត្រដាងឆាកប្រយុទ្ធរបស់លែត ជាមួយស្តេច ក្លូឌីយ៉ូ ដើម្បីរកយុត្តិធម៌ ដោយឆាកប្រយុទ្ធនោះបានបង្កើតនូវ សេនាកម្មនៅលើឆាកសម្តែង ដោយសារតែមានមនុស្សស្លាប់ច្រើនគួរអោយរន្ធត់។ ឆាកប្រយុទ្ធដើម្បីភាពយុត្តិធម៌នេះ បានបង្កមហន្តរាយដល់ជីវិតមនុស្សព្រោះតែ ទស្សន យល់ឃើញទៅលើភាពយុត្តិធម៌មានសភាពលក្ខណៈខុសប្លែកពីគ្នា។ សោនាដកម្មនៅលើដែនដីនៃប្រទេសដាណឺម៉ាកនេះ បានធ្វើអោយហៅលែតត្រូវបាត់បង់ជីវិតមនុស្សជាទីស្រឡាញ់បីនាក់ គឺ ឪពុក ម្តាយ និងស្ត្រីជាទីស្រឡាញ់ស្មើជីវិត រួមទាំងរូបគាត់ផង។តម្លៃម្យ៉ាងទៀតគឺ វីរបុរស ដែលជាតម្លៃមួយស្តែងចេញតាមរយៈតំរូវីរភាពអង់អាចក្លាហាន របង់តួអង្គក្នុងដំណើររឿង ស្តែអោយឃើញពីការលះបង់ការទទួលខុសត្រូវ ការការពារ ការហ៊ានតយុទ្ធមិនចុះញ៉មខ្មាំងសត្រូវ ដើម្បីការពារប្រយោជន៍អ្វីមួយ។តាមរយៈសកម្មភាពរបស់តួអង្គលែត បានស្តែងអោយឃើញពីភាពអង់អាចក្លាហាន ក្នុងការសម្រេចចិត្តជ្រើសរើសយកការសងសឹក គឺតម្លៃដែលកើតឡើងពីការធ្វើទារុណកម្ម វាយធ្វើបាបសងសឹក ប្រយុទ្ធ បង្កើតជាហេតុការណ៍គួរអោយតក់ស្លុតសម្រាប់ទស្សនិកជនក្នុងដំនើររឿងបានបង្ហាញយ៉ាងច្បាស់ពីឆាកប្រយុទ្ធ ការព្យាបាទសងសឹក ធ្វើទុក្ខទោសទៅវិញទៅមករហូតដល់បាត់បង់ជីវិតទាំងសងខាង។លែបានបើកឆាកប្រយុទ្ធ សងសឹកជាមួយក្លូឌីយ៉ូ ហើយថែមទាំងមានផឹកថ្នាំពុលផង។លើផ្នែកបរស គឺជាតម្លៃដែលកើតចេញពីការបង្ហាញអោយឃើញភាពជាក់ស្តែងដែលត្រូវបាឲកើតមាឡើងក្នុងសម័យកាដំនើរឿង។ដំណើរ រឿងនេះត្រូវបានកើតមានឡើងនៅក្នុងទឹកដីនៃប្រទេសដាណឺម៉ាកដែលនៅក្នុងសម័យកាលដំនើររឿង។ដំណើររឿងនេះត្រូវបានកើតមានឡើងទៅក្នុងទឹកដីនៃប្រទេសដាណឺម៉ាក ដែលនៅក្នុងរយៈពេលនោះការគ្រប់គ្រងអំណាចស្ថិត ទៅលើស្ដេចផែនដី ។ ដោយសារ តែគ្មានការបែងចែកអំណាចដូចនេះហើយ ទើបបង្កើតបាននូវសង្គមមួយដែលប្រាសចាកពីចំណងប្រាថ្នារបស់មនុស្សទូទៅ គឺប្រាសចាកពីលទ្ធិមនុស្សនិយម ហើយសង្គមបានបង្កើតឡើងនូវការ ចែងចាកការរស់នៅរបស់មនុស្សបង្កើតជាបក្សជាពួកជាក្រុម ហើយមានការបែចែកការរស់នៅក្នុងសង្គម ដូចជាមានការបែង​ចែកជាវណ្ណៈអ្នកមាន អ្នកក្រ ជាស្ដេច រាស្ត្រ មន្រ្តី បែងចែកការ រស់នៅធ្វើអោយមនុស្សមានការរស់ទៅដោយទទួលបានូវភាពដ៏ស្មើគ្នាហើយវណ្ណៈថ្នាក់ទាបតែងតែទទួលរងនូវការគាបសង្កត់ជិះជាន់ពីវណ្ណៈថ្នាក់ខ្ពស់ រហូតបង្កើតបានជាគំនុំសងសឹក រកទីបំផុតគ្មាន។
    សរុបសេចក្តីមកអាចនិយាយបានថា មរណភាពរបស់ហាំលែត ពិតជាបានផ្តល់នូវឧត្តមគតិសម្រាប់អ្នកអាន អ្នកស្ដាប់យ៉ាងពិតប្រាកដ ពិសេសលើផ្នែកអត្ថរស ដែលធ្វើអោយស្នាដៃនេះទទួលការនិយមគាំទ្រ ហើយចាត់ទុកជាស្នាដៃដែលមានតម្លៃអមតៈ ក្នុងផ្នត់គំនិតទស្សនិកជនទៅជុំវិញពិភពលោកនេះ

Related Posts

World Heritage

Leave a comment