សំណួរ
១. តើវាលលំហមានកំណកំណើតដូចម្ដេចដូច ?
២. តើវាលមានលក្ខណៈសំគាល់សំខាន់ៗអ្វីខ្លះ ?
៣. តើតំបន់វាលលំហទទួលបានកំហែប្រែអ្វីខ្លះ ?
៤. តើទន្លេណាខ្លះដែលហូរកាត់វាលលំហ ?
៥. ចូរកំណត់ន័យនៃពាក្យ អ្វាស៊ីល វើត អ៊ែក និងវ៉ិច ។
៦. ហេតុបានជាសមុទ្រអារ៉ាល់រួមផ្ទៃ ?
៧. ដូចម្ដេចដែលហៅថា “វាលលំហកម្ម” ។
៨. តើវាលលំហកម្មអាចនាំកមនូវផលប៉ះពាល់អ្វីខ្លះ ?
៩. តើបាតុភូតវាលលំហកម្មអាចទប់ទល់តាមមធ្យោបាយណាខ្លះ ?
ចម្លើយ
១. វាលលំហកើតឡើងដោយសារមណ្ឌលអាកាសធាតុក្ដៅស្ងួត និងត្រជាក់ខ្លាំងដនៅលើភពផែនដី និងដោយសារទីតាំងនៃមជ្ឈមណ្ឌលសម្ភាធខ្ពស់ក្បែរត្រូពិច ។
២. វាលលំហមានលក្ខណៈសំគាល់សំខាន់ៗដូចជា ៖
- គ្មានរដូវភ្លៀងជាក់លាក់ទេ (ភ្លៀងខ្សោយមិនទៀតទាត់រំហូតខ្លាំង)
- ផ្ទៃមេឃពណ៌ខៀវស្រងាត់
- រដូវប្រាំងសន្ធឹងស្ទើរតែពេញមួយឆ្នាំ
- ខ្សត់រុក្ខជាតិនិងសត្វ
- របបទន្លេខុសប្លែកពីគេ ។
៣. តំបន់វាលលំហទទួលបានកំហែប្រែដូចជា ៖
- ធ្វើអាជីវកម្មប្រេងកាតនិងឧស្ម័នធម្មជា
- ការបញ្ចូលទឹកតាមបែបទំនើប
- រោងចក្រចំរាញ់ប្រេងកាត ពហុដ្ឋានគីមីប្រេងកាតរីកលូតលាស់នៅជំរុញអណ្ដូងប្រេងនិងឧស័្មនដោយបានធ្វើឪ្យលេចឡើងនូវទីក្រុងថ្មីៗដែលព័ន្ធជុំវិញដោយបានធ្វើឪ្យលេចឡើងនូវទីក្រុងថ្មីៗដែលព័ន្ធជុំវិញដោយបទដីបញ្ចូលទឹក
- សំណង់ទំនប់ធំៗ អាចឪ្យគេធ្វើទំនើបកម្ម និងពង្រីកផ្ទៃដីបញ្ចូលទឹកនៅតាមបណ្ដោយទន្លេ …។
៤. ទន្លេដែលហូរកាត់វាលលំហ មានដូចជា ទន្លេនីល (អេស៊ីប) ទន្លេទីច និងអីប្រាត (អ៊ីរ៉ាក់) ទន្លេឥណ្ឌស (ប៉ាគីស្ថាន) អាមូដារីយ៉ា (អ៊ូបេគីស្ថាន) និងសៀដារីយ៉ា (កាសាក់ស្ថាន) ។
៥. កំណត់ន័យនៃពាក្យ
- អ្វាស៊ីល លំហមួយដែលមានមនុស្សរស់នៅនិងដំណាំបានដោយសារវត្តមាននៃទឹក ។
- វើត ជាផ្លូវទឹកវាលលំហ ដែលកើតឡើងដោយសារភ្លៀងព្យុះម្ដងម្ដាល
- អ៊ែក ជាផ្លូវខ្សាច់ធំៗ ដូចរលកទឹកសមុទ្រ
- វ៉ីច ជាវាលក្រួសនិងថ្ម ។
៦. បានជាសមុទ្រអារ៉ាលរួមផ្ទៃ គឺដោយសារការធ្វើកំណែប្រែតំបន់វាលលំហ ដោយមានសំណង់ទំនប់ធំៗអាឪ្យគេធ្វើទំនើបកម្មនិងពង្រីកផ្ទៃដីបញ្ចូលទំនប់កម្មនិងពង្រីកផ្ទៃទឹកនៅតាមបណ្ដាលដងទន្លេ ។
៧. វាលលំហកម្ម ជាដំណើររីកធំឡើងនៃវាលលំហ ដែលកត់សម្គាល់ដោយារររលាយបាត់បង់ទៅនៃគម្រប់រុក្ខជាតិ និងចលនារុលមកមុខខ្សាច់ ក្រោមឥទ្ធិពលសម្ពាធសង្គម (កំណើនប្រជាសាស្រ្ដ នគរូបនីយកម្ម … ) ទៅលើមជ្ឈដ្ខានមួយដែលងាយរងគ្រោះដោយភាពស្ងួតហែង ។
៨. វាលំហកម្មអាចនាំមកនូវផលប៉ះពាល់ដូចជា ៖
- ធ្វើឪ្យកសិកម្មមានលក្ខណៈអន់ថយ
- វាលលំហកម្មប៉ះពាល់ដីអស់ ៤៥០០លានហិចតា ។ គេប៉ាន់ស្មានថារាល់ឆ្នាំដី ៦ លានហិចតា ត្រូវខាតបង់ដោយមិនអាចកែកើតនិងដី ២១លានហិចតាបន្ថែមទៀតត្រូវខូចខាតរហូតដល់ធ្វើឪ្យផលិតកម្មអាហារទៅជាថ្លៃហួសហេតុ ។
- មនុស្សជាច្រើនលាននាក់ទទយលរងគ្រោះដោយវាលលំហកម្ម
- បណ្ដាលឪ្យមានកំហាតបង់ផលិតផលកសិកម្មអស់ជាច្រើនលានដុល្លារ ។
៩. គេអាចទប់ទល់នឹងបាតុភូតវាលលំហកម្មបានដោយត្រូវការចាំបាច់នូវការបង្កើតគម្របព្រៃឡើងវិញ ការដាំដុះដើមឈើជាផែនការទប់ដំណើររុលមកមុខនៃខ្សាច់ ។
Leave a comment