សំនួរ
១. ការយល់ដឹងពីការងារអនាម័យមូលដ្ឋានរបស់ប្រជាជនយើង នៅមានកម្រិតនៅឡើយ ។ តើយើងអាចដោះស្រាយបញ្ហានេះដោយវិធីណាខ្លះ ?
២. តើការអប់រំរបស់ប្រជាជនកម្ពុជានាពេលបច្ចុប្បន្នប្រឈមមុខនឹងបញ្ហាអ្វីខ្លះ ? តើត្រូវដោះស្រាយដោយវិធីណាខ្លះ ?
៣. តើប្រជាជនកម្ពុជាទាំងអស់ឆ្លងផុតពីអនក្ខរភាពហើយឬនៅ ? ព្រោះអ្វី ?
៤. ក្នុងការអភិវឌ្ឍវិស័យអគ្គិសនីសម្រាប់ប្រើប្រាស់ក្នុងការអភិវឌ្ឍន៍សេដ្ឋកិច្ច និងសង្គម ?
៥. តើរាជរដ្ឋាភិបាលមានគោលនយោបាយដូចម្តេចខ្លះ ?
៦. តើត្រូវធ្វើដូចម្តេច ដើម្បីធ្វើឲ្យសម្រេចគោលនយោបាយខាងលើនេះ ?
ចម្លើយ
១. ការយល់ដឹងពីការងារអនាម័យមូលដ្ឋានរបស់ប្រជាជនយើង នៅមានកម្រិតនៅឡើយ ។ វិធានការដោះស្រាយ គឺរាជរដ្ឋាភិបាល ពិសេសក្រសួងសុខាភិបាលត្រូវខិតខំពង្រឹងបន្ថែមទៀត ពីការអប់រំអនាម័យមូលដ្ឋានដល់ប្រជាជនយើង ដោយការផ្សព្វផ្សាយព័ត៌មានតាមវិទ្យុ និងទូរទស្សន៍ កាសែត ផ្ទាំងរូបភាព…. ។ ត្រូវខិតខំលើកកម្ពស់ជីវភាពប្រជាជន ដោយលុបបំបាត់ជាបណ្តើរៗនូវវិសមភាពចំពោះបម្រើបម្រាស់សេវាកម្មសង្គម និងមូលដ្ឋាន ។
២. ការអប់រំរបស់ប្រជាជនកម្ពុជានាពេលបច្ចុប្បន្ន ប្រឈមនឹងបញ្ហាមួយចំនួនដូចជាវិសមភាពចំពោះការអប់រំដែលទាក់ទងទៅនឹងវិសមភាពទទួលការអប់រំតាមភេទ និងនៅតាមតំបន់ទីប្រជុំជន និងជនបទដែលបណ្តាលមកពីមូលហេតុសេដ្ឋកិច្ចគ្រួសារ ទំនៀមទម្លាប់ប្រពៃណី និងមធ្យោបាយទៅកាន់សាលារៀន ។ ហើយដើម្បីអនុវត្តន៍គោលនយោបាយអបរំឲ្យមានប្រសិទ្ធិភាព រាជរដ្ឋាភិបាល និងក្រសួងអប់រំ យុវជន និងកីឡា បានយកចិត្តទុកដាក់កសាងគ្រឹះស្ថានសិក្សាគ្រប់ភូមិសិក្សាទូទាំងប្រទេស និងខិតខំប្រមូលកុមារយុវជន ប្រជាជនឲ្យបានចូលរៀនគ្រប់ៗគ្នា ។
៣. ប្រជាជនកម្ពុជាទាំងអស់ពុំទាន់ឆ្លងផុតពីអនក្ខរភាពនៅឡើយទេពីព្រោះ៖
- មិនបានចូលរៀនតាំងពីបឋមសិក្សា
- បោះបង់ចោលការសិក្សានាំមិកនូវការភ្លេចភ្លាំងអក្សរ
- មិនបានចូលរៀនផ្នែកអនក្ខរកម្ម
- ការងារអនក្ខរកម្មតាមភូមិឃុំ មានដំណើរការមិនល្អ
- ជីវភាពប្រជាជនជួបការលំបាក
- សាលារៀនស្ថិតនៅឆ្ងាយពីផ្ទះ និងខ្វះមធ្យោបាយមកសាលារៀន
- កុមារនៅជួយការងារផ្ទះ ពិសេសកុមារី…. ។
៤. ក្នុងការអភិវឌ្ឍន៍វិស័យអគ្គិសនីសម្រាប់ប្រើប្រាស់ក្នុងការអភិវឌ្ឍន៍សេដ្ឋកិច្ច និងសង្គម ។
៥. រដ្ឋាភិបាលមានគោលបំណងនយោបាយថាមពល ដែលមានភាពប្រាកដប្រជាដូចខាងក្រោម៖
- ផ្គត់ផ្គង់ថាមពលអគ្គិសនីឲ្យបានគ្រប់គ្រាន់នៅក្នុងទូទាំងប្រទេស តាមតម្លៃសមរម្យដែលអាចទទួលយកបាន
- ធានាឲ្យមានការទុកចិត្ត និងស្ថិរភាពក្នុងការផ្គត់ផ្គងថាមពលអគ្គិសនីដើម្បីសម្រួលដល់ការធ្វើវិនិយោគ និងការអភិវឌ្ឍន៍សេដ្ឋកិច្ចជាតិ
- លើកទឹកចិត្តដល់ការប្រើប្រាស់ថាមពលដោយប្រសិទ្ធិភាព និងកាត់បន្ថយការប់ះពាល់បរិស្ថានដែលបណ្តាលមកពីការប្រើប្រាស់និងការផ្គត់ផ្គង់ថាមពល
- បន្តជម្រុញឲ្យមានការចូលរួមវិនិយោគក្នុងវិស័យថាមពលពីផ្នែកឯកជន
- បន្តជម្រុញឲ្យមានការអភិវឌ្ឍន៍វិស័យថាមពលកើតឡើងវិញ ។
៦. ដើម្បីធ្វើឲ្យសម្រេចបាននូវគោលនយោបាយខាងលើ ក្រសួងឧស្សាហកម្មរ៉ែនិងថាមពល បាននិងកំពុងជម្រុញក្រុមវិនិយោគទាំងអស់ឲ្យខិតខំអនុវត្តន៍បន្តការសាងសងប្រភពផ្គត់ផ្គង់អគ្គិសនី រោងចក្រអគ្គិសនីធ្យូងថ្ម និងជាពិសេសប្រភពវារីអគ្គិសនីដែលជាសក្កានុពលថាមពលធម្មជាតិនិងថាមពលកើតឡើងវិញ ។
Leave a comment