យើងដឹងថា ការប្រលងអាហាររូបករណ៍ថ្នាក់បរិញ្ញាឬមធ្យមសិក្សាស្ទើរគ្រប់បរទេស គឺមានវិញ្ញាសារ៖
-គណិត -រូបឬគីមី -ភាសារអង់គ្លេស -វប្បធម៌ទូទៅ( ចំពោះវៀតណាម) ដោយហេតុនេះ ពេលមកដល់ភ្នំពេញ អ្វីដែលត្រូវពង្រឹង គឺមុខវិជ្ជាទាំងនេះ ហើយខ្ញុំយល់ថារយះពេល១ឆ្នាំ ទៅ២ឆ្នាំ គឺគ្រប់គ្រាន់ នឹងធ្វើវាឲ្យបានល្អ។
ចំនាយពេលរាល់ថ្ងៃដោះស្រាយវិញ្ញាសាគណិត រូបឬគីមី និងខិតខំរៀនភាសាអង់គ្លេស។ ហើយចូលរួមគ្រប់ការប្រលងនានា ដើម្បីវាស់ស្ទង់សមត្ថភាពខ្លួនឯង និងរកឲ្យឃើញចំនុចខ្វះខាតដើម្បីបំពេញវា។ ប្រលងលើកទី១អាចអត់ចេះឬភ្លាត់ចំនុចណាមួយ ត្រលប់មកផ្ទះវិញ រៀនវាទាល់តែស្ទាត់ លើកក្រោយមិនត្រូវឲ្យភ្លាត់ចំនុចដដែលទេ។ ហើយធ្វើរបៀបនេះរហូតមានជំជេឿលើខ្លួនឯង ព្រោះរកមិនឃើញចំនុចខ្វះខាតទៀត។
ចំនែកភាសាអង់គ្លេស រៀនបង្ខំប្រហែលជាពិបាកចំពោះសិស្សមកពីខេត្ត។ មធ្យោបាយដែលខ្ញុំធ្លាប់ធ្វើ គឺរៀនយកចាំ ឬរៀនចំនាំ ដោយមិនគិតថាបកប្រែយ៉ាងណាទេ និយាយរួមខិតខំចាំលំហាត់ឲ្យបានច្រើនបំផុតតាមដែលអាចធ្វើបាន។ ខ្ញុំដឹងថា ខួរក្បាលមនុស្សពូកែចាំបែបលំនាំបន្ត ហេតុនេះ បើយើងមើលរាល់ថ្ងៃ មើលយកចាំតែលំហាត់និងចំលើយរយះពេល១ឆ្នាំអាចចាំបានច្រើនលំហាត់ណាស់ ព្រោះយើងមិនមែនចាំទាំងដុលយកមកសូ្រតទេ តែចាំរបៀបចាំមុខមនុស្ស ទាល់តែឃើញមុខ ទើបស្គាល់ ទាល់តែឃើញលំហាត់និងចំលើយជ្រើសរើស ទើបដឹងថាមួយណាជាចម្លើយ។ ហើយវិញ្ញាសាអង់គ្លេសនេះទៀតសោត មិនមាននិពន្ធដើម្បីប្រលងទេ គ្រាន់តែចំលងពីនេះបន្តិចពីនោះបន្តិច ហេតុនេះ បើយើងមើលច្រើន ចាំច្រើនរេឿងអីមិនជួបលំហាត់ដូចគ្នានោះ។
ហេតុនេះ បើប្អូនចង់ប្រលងអាហាររូបករណ៍បរទេស ត្រូវដាក់ចិត្តដាក់កាយប្រឹង១ឆ្នាំទៅ២ឆ្នាំ គឺប្រឹងទាល់តែជាប់។ ហើយខ្ញុំលើកទឹកចិត្តខ្លាំងជាងគេគឺនិស្សិតក្រីក្រ ព្រោះការចេញទៅរៀនក្រៅប្រទេស បានចេះដឹងច្រើន ហើយជួយបន្ធូបន្ទុកគ្រួសារទៀត ទៅប្រទេសណាក៏ដោយ ឲ្យតែលុយអាហាររូបរណ៍ ចាយគ្រប់។
ចូរចាំថា មិនមែន មានតែសិស្សពូកែ ឬសិស្សនិទ្ទេសA បានជាប់នោះទេ គឺអ្នកដែលប្រឹងហើយចេះច្បាស់ទើបជាប់ ហើយអាចជាប្អូនដែលកំពុងតែអានអត្តបទនេះ។
Leave a comment