សំណួរ
១. តើកត្តាធម្មជាតិដែលទ្រទ្រង់កសិកម្មមានអ្វីខ្លះ ?
២ តើគេអាចបង្កើនទន្និផលកសិកម្មបានដោយវីធីណា ?
៣. តើផ្ទៃដីដាំដុះបាននៅលើពិភពលោក ស្ថិតនៅក្នុងទ្វីបណាខ្លះ តើទ្វីបណាមានផ្ទៃដីដាំដុះធំជាងគេនៅលើថពិភពលោក ?
៤. ហេតុអ្វីបានជាត្រូវពង្រឹកផ្ទៃដីដាំដុះ ?
៥. ដូចម្ដេចហៅថា “ បដិវត្តន៍បៃតង “ ? តើបដិវត្តន៍បៃតងមានឥទ្ធិពលដូចម្ដេចខ្លះ ?
៦. តើប្រទេសឥណ្ឌាអាចបញ្ចប់គ្រោះអត់ឃ្លានបានយ៉ាងដូចម្ដេច ?
៧. នៅកម្ពុជា តើបញ្ហាអត់ឃ្លានបានចោទឡើងដែរ ឬ ទេ ? ព្រោះអ្វី ? ចូរពន្យល់ ។
ចម្លើយ
១. កត្តាធម្មជាតិដែលទ្រទ្រង់កសិកម្ម មាន ៖
- កត្តាសណ្ឋានដី (ជ្រលងភ្នំ ដីទំនាប )
- កត្តាអាកាសធាតុ (តំបន់ក្ដៅ ឬ ត្រជាក់បង្អូរ)
- កត្តាទឹក (សំណើម) ។
២. គេអាចបង្កើនទន្និផលកសិកម្មបានដោយ ៖
- ប្រើជី មានលាកមសត្វ រុក្ខជាតិរលួយ ហៅថាជីកំប៉ុស
- ប្រើជីគីមី មានជីផូស្វាត ជីប៉ូតាស
- ជ្រើសរើសពូជ
- ធ្វើប្រព័ន្ធសាធាសាស្រ្ដឪ្យបានគ្រុប់គ្រាន់ដើម្បីបំពេញតម្រូវការប្រើប្រាស់របស់កសិករ ។
៣. ផ្ទៃដីដាំដុះបាននៅលើពិភពលោក ស្ថិតនៅក្នុងទ្វីបអាមេរិកខាងជើង ខាងត្បូង ទ្វីបអាព្រិច ទ្វីបអាស៊ី និងទ្វីបអូស្រ្ដាលី ។ ទ្វីបដែលមានផ្ទៃដីដាំដុះធំជាងគេគឺទ្វីបអាស៊ី ។
៤. បានជាត្រូវពង្រីកផ្ទៃដីដាំដុះ ព្រោះបច្ចុប្បន្នដីដែលដាំដុះមានមិនគ្រប់គ្រាន់ ដើម្បីឆ្លើយតបទៅនឹងតម្រូវការចំណីអាហាររបស់ប្រជាជនដែលកើតឡើងយ៉ាងលឿនបែបនេះ ។ ដូចនេះគេត្រូវបង្កើនផ្ទៃដីដាំដុះ និងបង្កើនផ្ទៃដីដាំដុះ និងបង្កើនទិន្នផលដំណាំ ។
៥. បដិវត្តន៍បៃតង គឺជាបំលែងលក្ខខណ្ឌផលិតកម្មកសិកម្ម ក្នុងន័យធ្វើអតិផលកម្មដែលកើតមានឡើងនៅប្រទេសកំពុងអភិវឌ្ឍនៅបណ្ដាឆ្នាំ ១៩៦០ និង ១៨៧០
- ឥទ្ធពលនៃបដិវត្តន៍បៃតងមានពីរ គឺ
ក. ឥទ្ធពលវិជ្ជមាន
- បដិវត្តន៍បៃតងបង្កើតផលិតកម្មអាហារក្នុងកម្រិតមួយខ្ពស់អាចបំពេញតម្រូវការស្រូវនៅលើកពិភពលោក អាចរត់ទាន់ល្បឿនប្រជាជន
- បដិវត្តន៍បៃតងអាចបដិសេធចំពោះគំនិតទុទដ្ឋនិយមដែលថាទុរិ្ភក្សជាមីនអាចបញ្ចៀសបាន ។
ខ. ឥទ្ធពលអវិជ្ជមាន
- បង្កើនវិសមភាពរវាងកសិករមាននិងកសិករក្រក្រី
- បង្កើនផលប៉ះពាល់ដល់តុល្យភាពចំណាយ ព្រោះថាដើម្បីទទួលបានទិន្នផលខ្ពស់ប្រចាំនោះពួកកសិករត្រូវប្រើជីរក្សាគុណភាពដី ទោះបីជីមាននៅក្នុងស្រុក ឬ នាំចូលក៏ដោយ ។
- យន្ដបនីយកម្មការងារកសិកម្មនាំឪ្យមានតំហយចំនួយកសិករច្រើន ។
- បច្ចេកទេសកសិកម្មទំនើបដូចជាការប្រើគីមី ថ្នាំសម្លាប់សត្វល្អិត … នាំឪ្យមានជាតិដល់ទឹកទាំងលើដី និងក្រោមដី ។
- ធ្វើឪ្តខូចគុណភាពដី ។
៦. ប្រទេសឥណ្ឌាអាចបញ្ចប់រោះអត់ឃ្លានបាន ដោយអនុវត្តបដិវត្តន៍បៃតង នៅឆ្នាំ ១៩៨៨ ឥណ្ឌាផលិតស្រូវបាន៣ ដងលើសឆ្នាំ ១៩៦៦ហើយបានប្រែក្លាយពីប្រទេសធ្លាប់តែជួបប្រទះនឹងកង្វះខាតស្បៀង បានក្លាយទៅជាអ្នកនាំចេញស្រួវសាលីមួយយ៉ាងចម្លែក ។
៧. នៅកម្ពុជា បញ្ហាអត់ឃ្លាននៅតែចោទនៅឡើយ ដោយសារប្រទេសយើងអនុវត្តកសិករថាផលនៅឡើយ ពោលគឺនៅប្រើឧបករណ៍បែបបុរណ មិនទាន់មានបច្ចេកទេសទំនើបការប្រើប្រាស់ជី ជំរើសពូជនៅឡើយ ។ ម៉្យាងទៀតរដោយសារប្រទះ នូវសង្រ្គាមស៊ីវិលរាំរ៉ៃជាច្រើនឆ្នាំ ដែលនាំឪ្យខឿនសេដ្ឋកិច្ចប្រទេសយើងនៅមានភាពអន់ថយ ។ តែទោះបីជាយ៉ាងនេះក្ដីក៏រដ្ឋាភិបាលយើងសព្វថ្ងៃបាន និងកំពុងស្ថាបនាផ្លូវគមនាគមន៍ ប្រព័ន្ធធារាសាស្រ្ដ និងបច្ចេកទេសដល់ប្រជាជនយើងផងដែរ ហើយវាជាជោគជ័យយដែរដែលជីវភាពប្រជាជនយើងមានភាពល្អប្រសើរជាលំដាប់ ។
Leave a comment