សំណួរ
១. តើជំនួបរវាងចរន្តទឹកឡាប្រាដរនិងគុលស្រ្ទីម អូយ៉ាស៊ីវ៉ូ និង គូរ៉ូស៊ីវ៉កើតមាននៅជប៉ុនខាងកើតមាននៅទីណា ? មួយណាខ្លះជាចរន្ដទឹកក្ដៅ ហើយមួយណាខ្លះជាចរន្ដទឹកត្រជាប់ ? ហេតុអ្វីខ្លះបានជាតំបន់ជំនួយចរន្ដទឹកទាងនោះ មានអំណោយផលច្រើនដល់នេសាទ ?
២. ហេតុអ្វីបានជាប្រទេសឧស្សាហកម្មសម្រុកតាំងទីរោងចក្ររបស់ខ្លួននៅតំបន់ឆ្នេរ ? ចូរពន្យល់និងបញ្ជាក់ដោយឧទាហរណ៍ ។
៣. តើឆ្នេរសមុទ្រកម្ពុជាយើងអនុគ្រោះ ដល់សកម្មភាពសេដ្ឋកិច្ចសំខាន់ៗផ្នែកណាខ្លះ ?
ចម្លើយ
១. ជំនួបរវាងចរន្ដទឹក ឡាប្រាដរនិងគុលស្រ្ទីម អូយ៉ាងស៊ីវ៉ូ និងគូរ៉ូស៊ីវ៉ូ កើតមាននៅជប៉ុនខាងកើត ។ ចរន្ដទឹកក្ដៅ គឺគុលស្រ្ទីម និងគូរ៉ូស៊ីវ៉ូ និង ចរន្ដទឹកត្រជាត់គឺ ឡាប្រាដរ និងអូយ៉ាស៊ីវ៉ូ ។ បានជាតំបន់ជំនួបចរន្ដទឹកទាំងនោះ មានអំណាចផលច្រើនដល់នេសាទ ព្រោះនៅទីនោះសម្បូរប្លង់តុងដែលជាអាហារសំខាន់ៗរបស់ត្រីនិងសត្វសមុទ្រ ធ្វើឪ្យត្រីរស់នៅទីនោះកុះករ ។ ជាហេតុធ្វ់ឪ្យនោះមានអំណោយផលច្រើនដល់ការនេសាទ ។
២. បានជាប្រទេសឧស្សាហកម្មសម្រុកតាំងទីរោងចក្ររបស់ខ្លួននៅតំបន់ឆ្នេរ ព្រោះ ៖
- នៅទីនោះគេបានរូបធាតុដើមមានតម្លៃថោក ដូចជាលោកកម្មសហរដ្ឋអាមេរិច ឬ អឺរ៉ុបបានចេញពីទីក្រុងរ៉ែមកឆ្នេរសមុទ្រវិញ
- សន្ដិភាពសុខផ្លូវសមុទ្រជាតិសារៈសំខាន់ខ្លាំងណាស់ សម្រាប់សេដ្ឋកិច្ចពិភពលោក ។ ឆកជ្រោយខ្លះនៃសមុទ្រក្លាយជាច្រកយុទ្ធសាស្រ្ដសម្រាប់ដឹកជញ្ជូនពិសេសអ៊ីដ្រួកាបូ ។
- ដើម្បីបន្ថយតម្លៃផលិតផល គេបានបង្កើតតំបន់ឧស្សាហកម្ម កំពង់ផែ ដើម្បីទទួលរូបធាតុដើម ហើយប្លែងភាពនៅនឹងកន្លែងសម្រាប់នាំចេញ ។ តំបន់ឧស្សាហកម្មកំពង់ផែនេះកើតមាននៅគ្រប់កន្លែងកំពង់ផែសមុទ្រប្រទេសជប៉ុន សហរដ្ឋអាមេរិច អឺរ៉ុប និងចិន ។
៣. ឆ្នេរសមុទ្រកម្ពុជាយើង អនុគ្រោះដល់សកម្មភាពសេដ្ឋកិច្ច សម្រាប់ផ្នែកទេសចរណ៍ គមនាគមន៍ដឹកជញ្ជូន ឧស្សាហកម្ម ពាណិជ្ជកម្ម … ។
Leave a comment