អារីស្តូត (Aristotle) ជាទស្សនវិទូក្រិច (៣៨៤-៣២២) មុនគ្រិស្ត សករាជ ។ ចំពោះទស្សនវិជ្ជា លោកក៏បានចាប់អារម្មណ៍ផងដែរ ទៅលើបញ្ហានយោបាយ ។ លោកបានពោលថា “វិទ្យាសាស្រ្ត នយោបាយ គឺជាកិច្ចការរបស់រដ្ឋឬសង្គម” ។ តាមគំនិតរបស់អារីស្តូត (Aristotle) រដ្ឋគឺជាសង្គម ។ ហើយរដ្ឋ កើតឡើងដោយសារ តែពលរដ្ឋរួម ផ្តុំគ្នាជា ច្រើន ។ តាមគំនិតរបស់អារីស្តូត (Aristotle) ថា «មនុស្សលោក គឺជា សត្វចេះធ្វើនយោបាយពីធម្មជាតិមក ដែលជាលក្ខណៈ វិសេស របស់ មនុស្ស មានលក្ខណៈវិសេសមួយទៀត គឺមនុស្សព្យាយាម រស់នៅ ក្នុង សង្គមរួម ទាំងអស់គ្នា ពោលគឺរស់នៅក្នុងរដ្ឋតែមួយ» ។
តាម ទស្សនៈ របស់អារីស្តូត (Aristotle) ថា «រដ្ឋ កកើតឡើងដោយសារតែហេតុផលចាំបាច់ មួយ គឺធ្វើយ៉ាងណាស់ ឲ្យជីវិតរស់នៅរបស់ពលរដ្ឋ មានភាពប្រសើរជាងមុន ។ហើយមាន តែនៅ មជ្ឈមណ្ឌលខាងក្នុងរដ្ឋទេ ដែលបង្កលក្ខខណ្ឌល្អៗ ឲ្យមនុស្សរស់នៅក្នុងភាពសុខដមរម្យនា និង សុភមង្គល ពីព្រោះភាពយុត្តិធម៌ និងសិទ្ធិដែលបានបម្រើផលប្រយោជន៍ ឲ្យប្រជាពលរដ្ឋគ្រប់រូប ដែលនៅក្នុងរដ្ឋប៉ុណ្ណោះ» ។
លោកអារីស្តូត (Aristotle) ជាសិស្សម្នាក់ ក្នុងចំណោមសិស្សជាច្រើនរបស់ ផ្លាតូ (Plato) ។ ភាពខុសគ្នា របស់អារីស្តូតទៅនឹងលោកគ្រូរបស់ខ្លួន គឺមកពីប្រភពមូលដ្ឋាននៃទស្សនៈវិជ្ជា ផ្សេង ៗ គ្នា ដែលជាមូលហេតុធ្វើឲ្យគំនិតនយោបាយ របស់មហាទស្សនៈវិទូរទាំងពីរនេះ ក៏មិនដូច គ្នា ដែរ ។ អារីស្តូត បានកំណត់នូវគោលការណ៍បួនយ៉ាងដំបូងបង្អស់នៃការកកើតគំនិតរូបធាតុ មូល ហេតុ និងគោលបំណង ។
អារីស្តូត ខុសពីផ្លាតូត្រង់គិតថា «រូបធាតុកើតមុន រីឯគំនិតកើតក្រោយ» ។ រូបធាតុ និងគំនិតមាន លក្ខណៈឯកភាពគ្នា មិនអាចកាត់ផ្តាច់ពីគ្នាបានទេ ។ សម្រាប់អារីស្តូត រូបធាតុជាដំបូង មាន លក្ខណៈ អសកម្ម ចំណែកគំនិត មានលក្ខណៈសំខាន់ជាង ហើយគំនិត ដែលអាចកើតឡើងបាន ទាល់តែមានសកម្មភាពជាមួយរូបធាតុ ។ ម្យ៉ាងទៀត សម្រាប់អារីស្តូត ខ្លឹមសារ និងបាតុភូត ដែលបានកើតឡើង គឺលោកបានបង្ហាញថា «ខ្លឹមសារ កើតមានឡើងតាមរយៈរូបធាតុនិយម» ។
ស្នាដៃដ៏សំខាន់របស់អារីស្តូត បានបង្ហាញនូវទស្សនៈទាន របស់ខ្លួនជាច្រើនពាក់ព័ន្ធ នឹង នយោបាយ ។ ដូចជាផ្លាតូដែរ អារីស្តូត បានចាប់ផ្តើមនូវការបែងចែកលក្ខណៈ នៃរបបនយោ បាយ និងទំរង់គ្រប់គ្រងរដ្ឋ ។ ការបែងចែកទំរង់គ្រប់គ្រងរដ្ឋរបស់ផ្លាតូ មានលក្ខណៈខុសគ្នាខ្លះៗ អំពីការបែងចែកទំរង់គ្រប់គ្រងរដ្ឋរបស់អារីស្តូត ។ ទស្សនៈទានរបស់ផ្លាតូ បានគិតថា «គោល ការណ៍សំខាន់របស់រដ្ឋ គឺគុណធម៌» ។
អារីស្តូត បានកំណត់នូវរចនាសម្ព័ន្ធនយោបាយ ដែលមានសម្បទានមានបីប្រភេទ ដោយ អាស្រ័យ នឹងគុណធម៌ ហើយកំណត់ ទំរង់នយោបាយដែលមិនមានសម្បទាន ៣ ប្រភេទទៀត ។ ប្រភេទរបបនយោបាយមានសម្បទាន តាមទស្សនៈអារីស្តូត គឺរបបរាជានិយម (Monarchy) របបអភិជនាធិបតេយ្យ ឬពួកវណ្ណៈខ្ពស់ (Aristocracy) និងមជ្ឈិមវិថីអធិបតេយ្យ (Polity) ។ហើយរបបនិមួយៗ នៃរបបទាំង ៣ នេះ សុទ្ធតែមានលក្ខណៈ អវិជ្ជមានរបស់វា ។ តាមទស្សនៈ អារីស្តូត បើរបបរាជានិយម មិនប្រកាន់គោលការណ៍របស់ខ្លួន គឺក្លាយជារបបផ្តាច់ការ (Tyranny) ចំណែកឯរបបអភិជនាធិបតេយ្យ អាចកើតមានឡើង នូវរបបគណាធិបតេយ្យ (Oligarchy) រីឯ Polity វាអាចក្លាយទៅជារបបប្រជាធិបតេយ្យ (Democracy) ។
ភាពខុសគ្នា នៃរបបនយោបាយរបស់ផ្លាតូ និងអារីស្តូតបានរកឃើញ នូវរបបនយោបាយ មួយទៀតគឺ Polity ។ Polity គឺជារបបនយោបាយមួយ ដែលអំណាចស្ថិតនៅ ក្នុងដៃវណ្ណៈ កណ្តាល ។ ការកំណត់របស់អារីស្តូតនេះ បានចេញជារូបរាង នៅក្នុងរបបប្រជាធិបតេយ្យ (Democracy) នៃប្រទេសលោកខាងលិច ដែលសព្វថ្ងៃនេះ គេអាចចាត់ទុកថា ជារបបប្រជាធិប តេយ្យ មួយដ៏ខ្ពង់ខ្ពស់ នៅក្នុងលោក ដែលប្រឹងប្រែងដើម្បីសេចក្តីចម្រើនលើគ្រប់វិស័យ នៃ សង្គមមនុស្ស (Human Society) ។
ការបែងចែករបបនយោបាយ ដែលអារីស្ដូតបានបង្ហាញនៅ ក្នុងស្នាដៃរបស់ខ្លួន ឃើញថាការបែងចែកនេះ អារីស្តូត បានចាប់អារម្មណ៍ ចំពោះរចនាសម្ព័ន្ធរដ្ឋពីរប្រភេទ គឺទម្រង់រដ្ឋ សម្បទាន និងទំរង់រដ្ឋមិនសម្បទាន (សម្រាប់អារីស្តូតរបបនយោបាយ និងទំរង់គ្រប់គ្រង រដ្ឋពុំ ទាន់មាន លក្ខណៈច្បាស់នៅឡើយទេ) លោកគិតថា «ទំរង់រដ្ឋសម្បទាន មានលទ្ធភាព ដើម្បីបង្កើតនូវគុណធម៌មួយចំនួន រីឯទំរង់រដ្ឋមិនសម្បទានវិញមិនអាច» ។
លោកអារីស្តូត បានកំណត់នូវរបបនយោបាយ និងទំរង់គ្រប់គ្រងរដ្ឋ គឺស្ថិតនៅលើអំណាច ពិតប្រាកដ របស់រដ្ឋ ។ អារីស្តូត បានធ្វើការអះអាងថា «ភាពខុសគ្នា រវាងរបបនយោបាយផ្សេងៗ គ្នា គឺនៅត្រង់ចំនួនមេដឹកនាំរដ្ឋ » ។ អារីស្តូត បានបង្ហាញ នូវរបបនយោបាយ និងទំរង់គ្រប់ គ្រង រដ្ឋ ដែលស្ថិតនៅក្នុងការកំណត់ និងការបែងចែកប្រភេទទាំងពីរផ្សេងពីគ្នា នៃរចនាសម្ព័ន្ធរដ្ឋគំរូ ។
រដ្ឋគំរូទី១ អារីស្តូត ចាប់អារម្មណ៍ទៅនឹងរដ្ឋគំរូ ដែលមានលក្ខណៈខុសពីគេទាំងអស់ ។ រដ្ឋគំរូ បានផ្តល់ការបំពេញជូនសង្គម នូវស្ថេរភាពយូរអង្វែង ជាអតិមរមា រដ្ឋបែបនេះ សម្រាប់អារីស្តូត ជារដ្ឋគំរូនៅក្នុងការអនុវត្តន៍នយោបាយ ។ អារីស្តូតបានគិតថា «Polity ជារបបនយោបាយគំរូ ព្រោះនៅក្នុងរបបនេះ អំណាចស្ថិតនៅក្នុងការគ្រប់គ្រងដោយវណ្ណៈកណ្តាល» ។
តាមទស្សនៈរបស់អារីស្តូត Polity គឺចំពោះរដ្ឋណា ដែលដឹកនាំប្រកបដោយគតិវិញ្ញូ និងភាព ទទួលខុសត្រូវ ចំពោះសកម្មភាពរបស់ខ្លួន ហើយអំណាច ស្ថិតនៅក្រោមការគ្រប់គ្រង របស់ មនុស្សភាគច្រើន ។ ហើយទោះជាយ៉ាងណាក្តី ក៏ទម្រង់ Polity នេះខ្លាំងជាងប្រព័ន្ធចុងម្ខាងៗ មានន័យថា ចុងទាំងសង្ខាង គឺមានកម្លាំងស្មើគ្នា ហើយអាចរារាំងសត្រូវបាន ។
រដ្ឋគំរូទី២ អារីស្តូត បានឲ្យតំលៃដោយគិតថា ប្រសើរបំផុត ចំពោះទស្សនៈប្រកបដោយសីល ធម៌នៅក្នុងរបបដែលនៅទីនោះ ប្រជាពលរដ្ឋ ប្រឹងប្រែងដើម្បីបានទទួលនូវកិត្តិយស និង គុណ ធម៌ នៅក្នុងជីវិត ។ រចនាសម្ព័ន្ធរដ្ឋ ដែលល្អបំផុត គឺជាអង្គការមួយ ដែលផ្តល់នូវលទ្ធភាពដល់ មនុស្ស ដើម្បីរស់ក្នុងភាពរុងរឿង និងសុភមង្គល។ រដ្ឋគំរូ អារីស្តូត បានចាប់អារម្មណ៍ជាខ្លាំង ចំពោះស្ថានភាពខាងក្រៅ នៃអត្ថិភាពរបស់រដ្ឋ ជាបឋម គឺចំនួនប្រជាពលរដ្ឋ ស្ថានភាពរស់នៅ ជាមួយនឹងការឧបត្ថម្ភគ្រប់បែបយ៉ាង និងស្ថនភាពទឹកដី ដើម្បីការពារ និងទប់ទល់ សត្រូវ ឈ្លាន ពាន ។
តាមទស្សនៈរបស់អារីស្តូត ដែលបានចារនៅ ក្នុងរបបនយោបាយបានឲ្យយើងដឹងថា ក្នុង ចំណោមប្រជាជន ត្រូវបានបែងចែកចេញពួកសិប្បករ និងឈ្មួញ ព្រោះក្នុងកិច្ចការជីវិតរបស់គេ មិនឆ្លើយតបទៅនឹងគុណធម៌ទេ ដើម្បីមានតួនាទីជាពលរដ្ឋចំតួ គឺមានតែពួកកសិករទេ ។ ប្រជា ពលរដ្ឋទាំងអស់ ត្រូវតែចូលរួមជួយគ្នាទៅវិញទៅមក ក្នុងគ្រប់សកម្មភាព និងគ្រប់មធ្យោបាយ ទាំងអស់ ដែលជាកិច្ចការកសិកម្ម ក្នុងសង្គម ។ អារីស្តូតបានគិតថា «នៅក្នុរដ្ឋគំរូ ត្រូវតែបែងចែក ដីធ្លី ជាសម្បត្តិរួម និងជាសម្បត្តិឯកជន» ។ ចំពោះដីរួម អារីស្តូតបានគិតថា «ត្រូវតែបែង ចែកជាពីរផ្នែក ។ ប្រាក់ចំណូល ដែលបានមកពីចំណែកមួយ ក្នុងចំណោមនេះ ត្រូវគេប្រើសម្រាប់ សេចក្តីត្រូវការនៅក្នុងសាសនា រីឯចំណែកទីពីរ គឺសម្រាប់មូលនិធិសង្គម (Socialfoundation)» ។
ដូច្នេះ ភាពខុសគ្នា ជាមូសដ្ឋាននៃទស្សនទាននយោបាយ របស់អារីស្តូត និងផ្លាតូ ស្ថិតនៅ ត្រង់ថា អារីស្តូតមានទស្សនៈផ្ទុយនឹងលោកគ្រូរបស់ខ្លួន ត្រង់កន្លែងតថភាព និងលក្ខណៈជាគំរូ ដែលបានកំណត់តំលៃ និងទិសដៅជាក្រឹតក្រមចំពោះការស្រាវជ្រាវបញ្ហានយោបាយ ។ រដ្ឋគំរូ របស់អារីស្តូត អាចកើតឡើងបាន អាស្រ័យកត្តាពីរយ៉ាង កត្តាទីមួយ គឺស្ថេរភាព និងកត្តាទីពីរ គឺ ក្រមសីលធម៌ ។ ដូច្នេះ សម្រាប់អារីស្តូត មានរចនាសម្ព័ន្ធរដ្ឋគំរូពីរយ៉ាង ។
ម្យ៉ាង គឺរដ្ឋដែលគិតគូរដល់ប្រយោជន៍រួម នៃវណ្ណៈកណ្តាលជាអតិបរមា ម្យ៉ាងទៀត គឺរចនា សម្ព័ន្ធ សំដៅទៅលើគោលការណ៍បុគ្គលិកភាព ដែលជាមនុស្សប្រកាន់ខ្ជាប់ នូវគុណធម៌ ដែល ជាទិសដៅនយោបាយសង្គមដ៏សំខាន់បំផុត ជាពិសេស គឺនយោបាយទំនាក់ទំទងគ្នា របស់ ប្រជា ជនដែលរស់នៅក្នុងរដ្ឋ ។និយាយអំពីរដ្ឋអារីស្តូតបានបង្ហាញថា «មនុស្ស គឺជាសត្វ ចេះធ្វើ នយោ បាយ ពីធម្មជាតិ ហើយដឹកនាំខ្លួន ការប្រឹងប្រែងជាសភាវគតិ ដើម្បីរស់នៅជាមួយគ្នា រីឯការរីក ចម្រើនសង្គម គឺចេញពីគ្រួសារ ទៅជាសង្គម និងពីសង្គមទៅជារដ្ឋ» ។
បើតាមទស្សនៈរបស់អារីស្តូត ដែលបាននិយាយនៅក្នុងស្នាដៃ នៃនយោបាយ គឺរដ្ឋបើតាម លក្ខណៈ ធម្មជាតិ របស់ខ្លួននាំមុខបុគ្គល ពីព្រោះលក្ខណៈធម្មជាតិ របស់រដ្ឋ មានទីតាំងនៅ មុន លក្ខណៈធម្មជាតិរបស់គ្រួសារ និងបុគ្គល ។ កត្តាចាំបាច់ ដើម្បីឲ្យរដ្ឋនាំមុខបុគ្គល តាម អារីស្តូត ថា «រដ្ឋ ត្រូវបង្កលក្ខ័ណ្ឌល្អប្រសើរ សម្រាប់ជីវិតពលរដ្ឋ ។ មានតែនៅក្នុងរដ្ឋទេ ទើបមនុស្ស អាច មានការជឿនលឿន ពីព្រោះរដ្ឋនាំមក នូវយុត្តិធម៌ និងសីលធម៌ ដែលបម្រើ ផលប្រយោជន៍រួមរបស់ប្រជាជន» ។
ត្រង់នេះ អារីស្តូត បាននិយាយអំពីរដ្ឋ ដូចជាការចុះកិច្ចព្រមព្រៀងសង្គម របស់ប្រជាពលរដ្ឋ ដែលជាទស្សនទាន នៃការកកើតសង្គមពលរដ្ឋ និងនីតិរដ្ឋ ។ ថ្វីបើអារីស្តូត ពុំបានបែងចែក ឲ្យដាច់រវាងរដ្ឋ និងសង្គមពលរដ្ឋយ៉ាងណាក៏ដោយ ក៏អារីស្តូត បាននិយាយថា «រដ្ឋ ត្រូវតែឆ្លុះ បញ្ចាំងនូវផលប្រយោជន៍ របស់ប្រជាពលរដ្ឋ» ។ នៅក្នុងទ្រឹស្តីរបស់អារីស្តូតក៏ដូចជានៅក្នុងទ្រឹស្តី របស់ផ្លាតូដែរ មានបង្កប់នូវលក្ខណៈផ្តាច់ការនិយម ។
មនុស្ស គឺជាផ្នែកមួយរបស់រដ្ឋ ផលប្រយោជន៍បុគ្គល មិនត្រូវធ្វើឲ្យប៉ះពាល់ ដល់ផល ប្រយោជន៍ រួម ។ នៅក្នុងការវាយតំលៃរបស់អារីស្តូត ពលរដ្ឋ គឺជាផ្នែកមួយ នៃនយោបាយរួម ។ អារីស្តូតបានហៅពាក្យថា ពលរដ្ឋ គឺជាមនុស្សដែលមានសេរីភាព ប៉ុន្តែសេរីភាព មានអត្ថន័យ ត្រឹមតែពាក្យផ្ទុយ នឹងទាសភាពប្រជាពលរដ្ឋ មិនមែនជាទាសករទេ គ្មាននរណាដឹកនាំគេទេ ។ ពលដ្ឋធ្វើការងារ តែជាយោធា និងការងារទាក់ទង នឹងតុលាការ រីឯការងារធ្វើស្រែចំការ និង ផលិតកម្ម គឺជាការងារទាសករ ។ អារីស្តូត បានកំណត់គោលការណ៍របស់អភិជនាធិបតេយ្យ គឺគុណធម៌ ។ គោលដៅរបស់អភិជនាធិបតេយ្យ គឺទ្រព្យសម្បត្តិ ។
គោលដៅរបស់ប្រជាធិបតេយ្យ គឺសេរីភាព ។ គឺមានតែ Polity ទេ ដែលចាត់ទុកដូចជាទំរង់ គ្រប់គ្រងរដ្ឋគំរូមានអំណោយផលល្អ ហើយរបបនយោបាយគំរូ ដ៏ល្អបង្ខំទៅដោយសារ ធាតុបី យ៉ាង ខាងលើនេះ។ហើយអ្វីទៅ ដែលហៅថា របបនយោបាយអភិជនាធិបតេយ្យ ត្រឹមត្រូវ ពិត ប្រាដក គឺនៅពេលណា មានការដឹកនាំល្អ បានបង្រួបបង្រួមប្រយោជន៍ទាំងអ្នកមាន ទាំងអ្នកក្រ ។ វណ្ណៈកណ្តាល ដែលកំណត់មុខមាត់របស់ Polity គឺស្ថិតនៅចន្លោះ រវាងអ្នកមាន និងអ្នកក្រ ហើយថែមទាំង ជួយថែរក្សាសង្គម ឲ្យមានស្ថេរភាព និងគ្មានព្រឹត្តិការណ៍បដិវត្តន៍ដូ ច្នេះហើយ របបនេះ គឺជារបបដ៏ល្អ រក្សាមិនឲ្យមានចលាចល អស្ថេរភាព ដែលអារីស្តូតបានចាត់ទុកថាជា ទំរង់គ្រប់គ្រងរដ្ឋគំរូ ត្រឹមត្រូវសម្រាប់ជម្រើសរបស់អ្នកដឹកនាំ ។
Leave a comment