- ភាពរវៀសរវៃ
ត្រូវចាំថាអ្នកសម្ភាសន៍តែងតែសង្កេតមើលទៅលើបុគ្គលិកលក្ខណៈរបស់អ្នកនៅពេលជួប សម្ភាសន៏ ដូច្នេះ អ្នកត្រូវនិយាយឲ្យបានលឺៗ និង ច្បាស់ល្អ។ ទោះបីជាអ្នកបង្ហាញថាអ្នកមានភាពរស់រវើកក៏ដោយ នឹងមានសមត្ថភាពក្នុងការងារធ្ងន់ក៏ពិតមែន តែអ្នកមិនគួរបង្ហាញវាខ្លាំងពេកនោះទេ។
- ស្នាមញញឹម
នៅពេលដែលអ្នកភិតភ័យពេក ទឹកមុខរបស់អ្នកមើលទៅគឺគួរឲ្យខ្លាច ហើយគ្មានផាសុកភាព និងមិនមានអារម្មណ៍អ្វីទាំងអស់។ អ្នកត្រូវតែមានទឹកមុខរីករាយទើបជាការប្រសើរ ប្រសិនបើគេសួរអ្នកថា ហេតុអ្វីអ្នកញញឹមច្រើនម្ល៉េះ អ្នកគួរតែប្រាប់គេថាអ្នក ញញឹមដើម្បីបន្លប់ភាពភ័យខ្លាច។
- ឆ្លើយតបឲ្យបានរហ័ស
នៅពេលដែលអ្នកសម្ភាសន៍សួរអ្នកនូវសំនួរមួយ ចូរអ្នកកុំសញ្ចឹងគិតរកចម្លើយយូរពេក។ ចូរគិតថាវាគ្រាន់តែជាការសន្ទនាធម្មតា អ្នកគួរតែតបទៅសំនួរនោះដោយមិនមានការស្ទាក់ស្ទើរ។ កុំនិយាយបន្លប់ខ្លាំងពេក ហើយ ប្រសិនបើពួកគេសួរអ្នកពីអ្វីដែលអ្នកមិនដឹង អ្នកគ្រាន់តែនិយាយថា សូមទុកពេលឲ្យអ្នកមួយនាទីដើម្បីរិះគិតពីចម្លើយ។
- ធ្វើខ្លួនឲ្យធម្មតា
កុំងប់ងល់ ឬ ភិតភ័យខ្លាំង ពេក អ្នកគ្រាន់តែបង្ហាយពីភាពស្មោះត្រង់ និង ឆ្លើយសំនួរដោយស្ងប់ស្ងាត់។ ត្រូវចាំថា អ្នកសម្ភាសន៍គឺទន្ទឹងរង់ចាំថាតើ អ្នកអាចត្រូវទៅនឹងទស្សនវិស័យរបស់ក្រុមហ៊ុនគេឬ ទេ ។
ឥរិយាបថទាំង៤នេះ ប្រហែលអាចស្រួល ប៉ុន្តែមនុស្សខ្លះគឺតែងតែភ្លេចគន្លឹះទាំងនេះ។ ត្រូវចាំ ថា ការទាក់ទាញអារម្មណ៍អាចសំខាន់ជាងអ្វីដែលអ្នកនិយាយ។ អ្នកមិនចាំបាច់ត្រូវក្លាយជាអ្នក ដឹងទាំងអស់នោះទេ ប៉ុន្តែអ្នកអាចបង្ហាញថាអ្នកអាចផ្សាំ និង ធ្វើការល្អជាមួយអ្នកដទៃ។
Leave a comment