សំណួរ
១. ចូរធ្វើការបកស្រាយតារាងចំណែកថ្នាក់ឧស្សាហកម្ម។
២. ចូរពិនិត្យរូបរោងចក្រ ។ តើលក្ខណៈត្រង់ណាដែលបង្ហាញថាវាជារោងចក្រ ។
៣. តើឧស្សាហកម្មជីកគាស់ជាឧស្សាហកម្មធុនធ្ងន់ ឬ ធុនស្រាល ? ចូរពន្យល់ ។
៤. តើសំណងរថយន្ដអាចចាត់ជាឧស្សាហកម្មប្រទេសណាខ្លះ ?
៥. តើតំហចុះនៃទម្ងន់ឧស្សាហកម្មអាចនាំឪ្យបាត់បង់សក្តានុភាពសេដ្ឋកិច្ចដែរឬទេ ? ចូរពន្យល់ ។
ចម្លើយ
១. តាមតារាងចំណែកឧស្សាហកម្ម គេបានចែកជាចំណែកថ្នាក់ខាងក្រាម ៖
សម្ភារៈច្នៃបន្ដ មាន ៖
- ឧស្សាហកម្មដែក និងលោហៈក្រៅពីដែក
- គីមីមូលដ្ឋាន
សម្ភារៈបរិក្ឋារ មាន ៖
- យន្តូបករណ៍ សំណង់គ្រឿងយន្ដ
- សម្ភារៈសំណង់
- ឧស្សាហកម្មកែវ
- រូបធាតុបា្កស្ទិច
- សំណង់បរិផ្ខារអគ្គិសនីនិងអេឡិចត្រូនិច
- អគារនិងសាធារណការ
គ្រឿងឧបភោគបរិភោគ
- រថយន្ដ
- វាយបភ័ណ្ឌ សម្ភៀកបំពាក់
- ឪសថ ស្បឿងអាហារ
- គ្រឿងសង្ហារិម សម្ភារៈអគ្គិសនី
- បោះពុម្ពផ្សាយ ។
២. លក្ខណៈដែលបង្ហាញវាជារោងចក្រ គឺ ៖
- ការបង្កើតផលិតតផលក្នុងបរិមាណច្រើនិងសម្បូរបែប ដើម្បីបំពេញតម្រូវការរបស់មនុស្ស
- ផ្ដើមចេញពីវត្ថុធាតុដើម ឬ ពាក់កណ្ដាលសម្រេច
- មានចំនួនកម្មករច្រើន ។
៣. ឧស្សាកម្មជីកគាល់ធុនធ្ងន់ ព្រោះដោយវាផ្ដើមចេញពីរូបធាតុដើម ឬ ផលិតផលពាក់កណ្តាល សម្រេចតាមមធ្យោបាយបច្ចេកទេសក្នុងរចនាសម័ន្ធពិសេសមួយគឺរោចក្រ ។
៤. សំណង់រថយនយ្តអាចចាត់ទុកឧស្សាហកម្មប្រភេទ ឧស្សាហកម្មសំភារៈបរិក្ខារ និងគ្រឿងបរិភោគ ។
៥. តំហយចុះនៃទម្ងន់ឧស្សាហកម្មមិនអាចនាំឪ្យបាត់បង់សក្តានិភាព សេដ្ឋកិច្ចទេ ។ ព្រោះទោះបីទម្ងន់ឧស្សាហកម្មលើផ្អែកការងារមិនតម្លៃបន្ថែមឧស្សាកម្មនៅក្នុងប្រទេស ឬ តំបន់ជាច្រើនមានការថយចុះក៏ដោយ ក៏ ឧស្សាហកម្មនៅក្នុងសកម្មភាពសំខាន់នៃជីវិដតសេដ្ឋកិច្ចដដែល ព្រោះវាជាមជ្ឈមណ្ឌលប្រមូលផ្ដុំរបៀបបញ្ជូបច្ចេកវិទ្យាថ្មីៗហើយជះឥទ្ធិពលទៅលើផ្ទែកផ្សេងៗទៀត ជាទាទិ គឺជាកសិកម្មនិងសេវាកម្ម។ គេអាចចាត់ទុកតម្លៃបន្ថែមឧស្សាហកម្មក្នុងមនុស្សម្នាក់ជាអាំងឌីកាទ័រមួយដ៏ល្អដែលអាចបង្ហាញពីកម្រិតសម្រាប់អភិវឌ្ឍន៍សេដ្ឋកិច្ចជាតិនីមួយៗ ។ តំហយចុះនៃទម្ងន់ឧស្សាហកម្មជាលទ្ធផលបានមកពីការវិវត្តបច្ចេកវិទ្យាក្នុងពេលថ្មីៗនេះ ដែលបានកាត់បន្ថយចំនួនកម្មករអស់មួយភាគធំ ហើយបានបង្តើតការងារកាន់តែច្រើនជំនួសវិញ ។
Leave a comment