1. ខ្ញុំធ្វើអោយបានល្អបំផុត
រំលឹកខ្លួនឯងអោយបានខ្ជាប់ខ្ជួនថាអ្នកធ្វើអ្វីដែលអាចធ្វើបានអោយល្អបំផុតជារៀងរាល់ថ្ងៃ ហើយ អ្នករៀនពីកំហុសរបស់អ្នកជារៀងរាល់ថ្ងៃ ។ ភ្ញាក់ពីគេងជាមួយស្នាមញញឹម ហើយនិយាយថា ថ្ងៃនេះជាថ្ងៃល្អរបស់ខ្ញុំ ។
2. ខ្ញុំគឺជាសិស្សម្នាក់
ត្រៀមលក្ខណៈដើម្បីភាពជោគជ័យ ដោយរក្សាចិត្តរបស់អ្នកអោយធ្ងន់ រង់ចាំរៀនអ្វីដែលថ្មី និង ឆ្លើយសំនួរទាំងអស់ ។ ការរៀនគ្មានដែនកំណត់ឡើយ បើអ្នកបើកចិត្តចង់រៀន និងចង់ទទួលបាននូវអ្វីដែលថ្មី នោះភាពជោគជ័យ និងរត់មករកអ្នកនៅថ្ងៃក្រោយ។
3. ខ្ញុំរីករាយនូវអ្វីដែលខ្ញុំមាន
ប្រាប់ខ្លួនអ្នកថា អ្នកពិតជារីរាយនឹងជីវិតរបស់អ្នក វាជារឿងមួយក្នុងចំនោមរឿងដែលមានថាមពលបំផុតដែលអ្នកអាចធ្វើបាន ព្រោះថាការរីករាយផ្លូវអារម្មណ៍ ក៏ជាកត្តាសំខាន់ផងដែរដល់ដំណើរជីវិតរបស់អ្នក។
4. ខ្ញុំមានទំនុកចិត្តលើខ្លួនឯង
ព្យាយាមប្រាប់អ្នកថា អ្នកអាចធ្វើបានគ្រប់យ៉ាង ប្រសិនបើអ្នកជឿជាក់លើខ្លួនឯងអ្នកពិតជាអាចធ្វើបាន ព្រោះការមានទំនុកចិត្តលើខ្លួនឯង ធ្វើអោយអ្នកមានភាពរឹងមាំខាងផ្លូវអារម្មណ៍ដែលជាកត្តាលីករជួយជំរុញខ្លួនអ្នកអោយខំប្រឹងដើម្បីសម្រេចការងារអ្វីមួយដែលព្រាងទុក។
5. ខ្ញុំមានសមត្ថភាពគ្រប់គ្រាន់
អ្នកល្អគ្រប់គ្រាន់ អ្នកឆ្លាតគ្រប់គ្រាន់ និង អ្វីគ្រប់យ៉ាងគឺគ្រប់គ្រាន់សម្រាប់ខ្លួនអ្នក ។
អ្នកមានសមត្ថភាពនឺងធ្វើគ្រប់យ៉ាង មិនថាវាជាការងារស្រួល រឺពិបាក គ្រប់យ៉ាងចាប់ផ្តើមពីជំហានទីមួយ ។
6. ខ្ញុំជាអ្នកកំណត់សុភមង្គលរបស់ខ្លួនឯង
ទទួលយកការពិត ដែលធ្វើអោយអ្នកទទួលបានសុភមង្គលពិតប្រាកដ និង ការពេញចិត្ត អ្វីដែលអ្នកតែងតែស្រមៃចង់បាន ។ គ្មានអ្នកផ្សេងណាផ្តល់សុភមង្គលអោយអ្នក ក្រៅពីខ្លួនអ្នកទេ ដូច្នេះអ្នកត្រូវប្រាប់ខ្លួនឯងថា អ្នកត្រូវតែទទួលបានទាំងភាពជោគជ័យ និង សុភមង្គល ។
7. ខ្ញុំមានសុខភាពល្អ និង ថាមពលគ្រប់គ្រាន់
ការដែលមានសុខភាពល្អ និង ការថែរក្សារាងកាយរបស់អ្នក គឺជាកត្តាដែលធ្វើអោយជីវិតអ្នកមានភាពស្រស់ស្រាយ ។ បើគ្មានសុខភាពល្អ អ្នកពិតជាពិបាកក្នុងការរស់នៅ ។ ដូច្នេះវាពិតជាសំខាន់ណាស់ដែលមនុស្សយើងត្រូវមានសុខភាពល្អ និង ភាពស្វាហាប់ ។
8. ខ្ញុំមិនខ្វល់ពីការគិតរបស់អ្នកដទៃ
ជាការពិតណាស់ដែលមនុស្សភាគច្រើនគិតពីអ្នក ខុសពីអ្វីដែលអ្នកធ្វើ ។ ដូច្នេះត្រូវប្រាប់ខ្លួនឯងថា ការគិតរបស់អ្នកដទៃមិនមែនជាបញ្ហារបស់អ្នកទេ ។ បើអ្នករវល់តែចាប់អារម្មណ៏ខ្វល់ពីការគិតរបស់អ្នកដទៃ អ្នកនឹងមិនអាចឈានទៅដល់គោលដៅដែលអ្នកចង់ទៅបានទេ ។
9. ខ្ញុំអាចជំនះការភយខ្លាចរបស់ខ្ញុំបាន
ការទទយលស្គាល់ការភ័យខ្លាចរបស់អ្នក ហើយជ្រើសរើសវិធីដែលធ្វើអោយអ្នកយកឈ្នះការភ័យខ្លាចនោះបាន នឹងធ្វើអោយអ្នកមានភាពរឹងមាំ និង ទទួលបានជោគជ័យនូវអ្វីដែលអ្នកកំពុងតែប្រឈមមុខ ។
10. ខ្ញុំបង្កើតការពិតដោយខ្លួនឯង
មនុស្សយើងម្នាក់ៗគឺបង្កើតការពិតដោយខ្លួនឯងបានគ្រប់ពេល ។ វាគួរតែជាគោលបំណង ដែលធ្វើអោយអ្នកមានកំលាំងចិត្តអោយអ្នកចាប់ផ្តើមធ្វើអ្វីដែលអ្នកចង់ធ្វើ ។
11. ខ្ញុំជាកម្លាំងចិត្តសម្រាប់ខ្លួនឯង
និយាយដាក់ខ្លួនឯងនឹងធ្វើអោយអ្នកមានក្តីសង្ឃឺម និង ភាពស្វាហាប់ ។ កម្លាំងចិត្តមកពីក្នុងខ្លួនរបស់អ្នក ។
12. ខ្ញុំមានសេចក្តីស្ងប់ក្នុងចិត្ត
សេចក្តីស្ងប់នឹងធ្វើអោយអ្នកជីវិតរបស់អ្នកមានភាពរីករាយ និង សុភមង្គល ។
13. ខ្ញុំមិនប្រៀបធៀបខ្លួនឯងទៅនឹងអ្នកដទៃ
មនុស្សពីរនាក់មិនដូចគ្នាទេ ប្រសិនបើអ្នកប្រៀបធៀបខ្លួនអ្នកជាមួយអ្នកដទៃ អ្នកកំពុងតែបំផ្លាញខ្លួនឯងហើយ ។
14. ខ្ញុំទទួលយកនូវអ្វីដែលមិនអាចផ្លាស់ប្តូរបាន
ជីវិតគឺមិនអាចដឹងទុកជាមុន អ្នកមិនអាចពឹងអ្នកដទៃដើម្បីសេចក្តីសុខរបស់អ្នកបានទេ ប៉ុន្តែអ្នកត្រូវតែទទួលយកអ្វីដែលពិបាកសម្រាប់អ្នក ។ អ្នកនឹងទទួលបាននូវភាពក្លាហាន និង ទទួលយកនូវការផ្លាស់ប្តូរ ។
15. ខ្ញុំត្រូវតែទទួលបានភាបជោគជ័យ
មនុស្សដែលជោគជ័យប្រហែលជាមនុស្សដែលមានភាពវ័យឆ្លាត ។ ព្យាយាមប្រាប់ខ្លួនឯងថា ខ្ញុំត្រូវតែជោគជ័យ ភាពជោគជ័យនៅក្នុងខ្លួនរបស់ខ្ញុំ ។
Leave a comment