ក្រុមហ៊ុនសឹងតែទាំងអស់ហើយគឺសុទ្ធតែជួបប្រទះភាពលំបាក ដូចជារកអ្នកដាក់ពាក្យអត់បាន ឬក៏មកពីក្រដាសការងារហ្នឹង អត់គួរអោយចាប់អារម្មណ៏ បានជាពេលខ្លះគេមើលហួសឬទៅមើលក្រុមហ៊ុនផ្សេង។ បើសិនជាចង់អោយគេចាប់អារម្មណី ច្រើន មើលទៅទាល់តែត្រូវមានតិកនិកខ្លះទើបបាន។ ឥលូវមកមើលប៉ុន្មានចំណុចខាងក្រោមនេះមើល ចង់ដឹងថាធ្វើម៉េចអោយការប្រកាសការងារក្រុមហ៉ុនយើងខុសពីអ្នកដទៃ ហើយលេចធ្លោ។
១. និយាយពីអនាគតរបស់មុខជំនាញការងារនោះ
នៅពេលសរសេរដាក់សំរាប់ការប្រកាសការងារហ្នឹង អ្នកគួរសរសេរខ្លះៗអំពីអនាគត ឬការរំពឹងទុកភាពជោគជ័យរបស់ការងារ មួយនោះ ដើម្បីជំរុញទឹកចិត្តអោយគេដាក់ការងារនោះច្រើន។ ធម្មតាទេ អ្នកដែលកំពុងស្វែងរកការងារធ្វើតែងរំពឹងចង់បាន ការងារណាដែលអាចផ្តល់លទ្ធផលល្អដល់ពួកគាត់ ឬ ក៏ផ្តល់នូវភាពជោគជ័យក្នុងអំឡុងពេលយូរបាន ដូច្នេះហើយបើគាត់ ឃើញបែបនេះ មានសង្ឃឹមច្រើនថាគាត់នឹងដាក់។
២. ដាក់ចំណុចសំខាន់ៗទាំងអស់
ពេលដែលដាក់ក្រដាសប្រកាសការងារគួរណា ដាក់ចំណុចសំខាន់ៗ ឬតូចៗអំពីការងារហ្នឹងអោយអស់ ធ្វើដូចនេះអ្នកមើលគាត់យល់ច្រើនអំពីការងារហ្នឹង ហើយអាចសំរេចចិត្តដាក់ពាក្យភា្លមៗបាន។ ទាំងនោះ អាចដូចជាភារកិច្ចសំរាប់អ្នកកាន់ការងារនោះ ឬពត័៍មានផ្សេងៗអំពីក្រុមហ៊ុនរបស់អ្នក។
៣. ដាក់ឈ្មោះការងារអោយប្លែកគួរអោយចាប់អារម្មណ៏
ត្រង់ចំណុចនេះ មិនមែនចង់អោយដាក់ពាក្យប្លែកៗនោះទេ គ្រាន់តែអ្នកគួរមានការច្នៃប្រឌិតឈ្មោះការងារនោះគួរអោយ ទាក់ទាញ ហើយមិនចាំបាច់ប្រើពាក្យចំលែកពេកនោះទេ គ្រាន់តែស្តាប់ទៅគួរអោយចាប់អារម្មណ៏ពីក្រុមហ៊ុនផ្សេងទៅ បានហើយ។
៤. ប្រើប្រាស់ប្រពន្ធ័ផ្សព្វផ្សាយ
ចំណុចនេះគឺសំខាន់ណាស់។ កុំរំពឹងតែបិតក្រដាសការងារនោះតាមតារាង ឬផ្លាកផ្សេងៗ។ អ្នកគួរផ្សព្វផ្សាយអោយច្រើនទៅលើអីនធឺណែត ហើយគួរមានការឌីសាញអោយទាក់ទាញពេលដែលបង្ហោះទៅហ្នឹង។ មិនត្រឹមតែបង្ហោះតែជាអក្សរនោះទេ បើសិនជាអ្នកមានពេល និងថវិកាគ្រប់គ្រាន់ គួរណាធ្វើជាវីដេអូប្លែកៗ ដើម្បីអោយអ្នកមើល គាត់ឃើញពីទិដ្ឋភាពក្នុងក្រុមហ៊ុន ហើយជំរុញទឹកចិត្តអោយដាក់ពាក្យការងារកាន់តែច្រើន។
៥. ឌីសាញសាមញ្ញ
ចំណុចចុងក្រោយនេះក៏គួរតែចងចាំដែរ ក្នុងក្រដាសបិតការងារ ឬ ពេលបង្ហោះនៅអីនធឺណែតហ្នឹងគួរណាតែមើលមកកុំ ស្មុគស្មាញ រញ្ញេ៉រញ្ញៃ៉ច្រើនពេកបើមិនចឹងអ្នកអានអាចធុញ ហើយអត់ចាប់បានចំណុចសំខាន់ដែលយើ់ងចង់ប្រាប់ទៀត។ ចឹងច្នៃម៉ូតមក ធម្មតាៗ ហើយគួរអោយទាក់ទាញបានហើយ។
មានតិកនិកប៉ុន្មាននេះហើយ អស់បារម្មណ៏ពេលចង់ធ្វើការប្រកាសការងារលើកក្រោយនោះ!
Leave a comment