ការស្វែងរកការងារដែលសាកសមនឹងខ្លួនឯង មិនមែនជារឿងងាយស្រួលនោះទេ បើទោះបីជា វាមិនមែនជាលើកទីមួយសម្រាប់អ្នកក៏ដោយ។ ការស្វែងរកការងារ គឺទាមទារពេលវេលា ផែនការ ការរៀបចំ និងការគិតជាច្រើនទៀត។ ប៉ុន្តែ ប្រសិនបើអ្នកធ្វើវា ដោយមានគោលការណ៍ជាក់លាក់ នោះដំណើរការនឹងមានភាពរលូន និងងាយស្រួល ហើយអ្នកនឹងទទួលបានការផ្ដល់ជូនដែលសមនឹងទទួលបាន។ ខាងក្រោមនេះ គឺជាជំហានណែនាំសម្រាប់ការស្វែងរកការងារ ៖
១. កំណត់អាទិភាពរបស់ខ្លួន
ដំបូង អ្នកត្រូវកំណត់អាទិភាពរបស់អ្នកមុនពេលអ្នកចាប់ផ្ដើមស្វែងរកការងារ។ អ្នកត្រូវដឹងថា ខ្លួនចង់ធ្វើការក្រុមហ៊ុនប្រភេទអ្វី ទីតាំងនៅឯណា បើឆ្ងាយតើអាចទៅធ្វើបានឬទេ ចង់បានប្រាក់ខែប៉ុន្មាន និងចង់បានអត្ថប្រយោជន៍បន្ថែមអ្វីខ្លះ។ ការដឹងពីអទិភាពជាមុនរបស់ខ្លួន អាចជួយសន្សំពេលវេលារបស់អ្នកក្នុងការសម្រេចចិត្តដាក់ការងារនីមួយៗ ជាពិសេសការសម្រេចចិត្តទទួលយកការងារណាមួយ។ ដើម្បីជាជំនួយ អ្នកគួរឆែកមើល កត្តា៥យ៉ាង ដែលត្រូវពិចារណាមុននឹង យល់ព្រមទទួលយកការងារមួយ
២. កំណត់ថាការងារអ្វីដែលអ្នកចង់បាន
មុនពេលដែលអ្នកចាប់ផ្ដើមរកការងារ អ្នកក៏ចាំបាច់ត្រូវតែដឹងថា អ្នចង់ធ្វើការងារអ្វី និងតួនាទីអ្វីផងដែរ។ បន្ទាប់មកអ្នកត្រូវធ្វើការស្វែកការងារតាមរយៈ គេហៈទំព័រការងារនានានៅលើអុីនធឺណែត ឧទាហរណ៍ នៅលើគេហៈទំព័រការងារ មានការងារជាច្រើនសម្រាប់គ្រប់កំរិត និងគ្រប់តួនាទី ដែលអ្នកអាចស្វែងរកការងារដែលចង់បានយ៉ាងងាយស្រួល។ ជាមួយគ្នា សូមអានត្រង់ចំនុច តួនាទីការងារ និង លក្ខខណ្ឌការងារផងដែរ ដើម្បីដឹងថាការងារនោះអ្នកអាចធ្វើបានឬទេ និងត្រូវកម្រិតរបស់អ្នកឬទេ។
៣. រៀបចំ CV និង Cover letter
នៅពេលដែលអ្នកសម្រេចដាក់ការងារណាមួយ អ្នកត្រូវរៀបចំCV និង Cover letterអោយបានល្អ ពីព្រោះថាឯកសារទាំងនេះ ជាកត្តាដែលទាក់ទាញក្រុមហ៊ុនចង់មកសម្ភាសរូបអ្នក។ ដើម្បីធ្វើអោយ CV របស់អ្នកមានភាពទាក់ទាញ អ្នកអាចឆែកមើល ៧ ចំនុចដែលធ្វើអោយ CV មានភាពទាក់ទាញបំផុត បាន។
៤. ត្រៀមខ្លួនសម្រាប់ការសម្ភាសន៍
ជំហានបន្ទាប់នេះ បើអ្នកត្រូវបានគេហៅមកសម្ភាសការងារ អ្នកត្រូវតែត្រៀមលក្ខណៈទុកជាមុនអោយល្អ។ អ្នកគួរតែចំនាយពេលខ្លះដើម្បីមើល CV and Cover letter របស់អ្នកឡើងវិញ។ ហើយត្រូវដឹងថាអ្នកនឹងសម្ភាសការងារដោយរបៀបណា វាអាចជាការសម្ភាសតាមទូរស័ព្ទ Skype ឬការសម្ភាសផ្ទាល់ (ជាមួយManager ឬ HR specialist)។ ជាមួយគ្នានេះ អ្នកគួរតែធ្វើការស្រាវជ្រាវពីសំនួរអាចចេញពេលសម្ភាសន៍ ព្រោះវាអាចជួយអោយអ្នកកាន់តែមានភាពជឿជាក់លើខ្លួនឯង។
Leave a comment