សេចក្ដីអធិប្បាយ៖ ក្នុងសង្គមរស់នៅអ្នកជាឪពុកម្តាយ អាណាព្យាបាល តែងតែចង់អោយកូនចៅរបស់ខ្លួន រស់នៅបានសម្បូរសប្បាយ មានសេចក្តីសុខសុភមង្គល។ អាស្រ័យហេតុនេះហើយ ទើបមានមតិមួយពោលថា “ធ្វើស្រែអោយមើលស្មៅ ទុកដាក់កូនចៅអោយមើលផៅសណ្តាន ” ។ តើមតិខាងលើនេះអត្ថន័យខ្លឹមសារដូចម្តេចខ្លះ? ទាក់ទងនិងការរស់នៅរបស់មនុស្ស។ដើម្បីជាជំនួយដល់ការដោះស្រាយបញ្ហាខាងលើ យើងកប្បីយល់អត្ថន័យនៃសំនួនពាក្យ ” មើលស្មៅ ទុកដាក់កូនចៅ ផៅសណ្តាន “ ជាមុនសិន។ “មើលស្មៅ” មានន័យថា អោយចេះបេះបោចស្មៅវល្លិ៍ចេញពីដំណាំដែលបានដាំដុះ។ “ទុកដាក់កូនចៅ” សំដៅលើការផ្សំផ្គុំកូនចៅ អោយមានគូស្រករ ប្តីប្រពន្ធ។ “ផៅសណ្តាន” គឺសំដៅទៅលើពូជអំបូរ សាច់សាលោហិត។ ប្រធានបទខាងលើមានន័យថា ក្នុងការធ្វើស្រែចំការរបស់ប្រជាកសិករ ត្រូវតែចេះពិនិត្យ ថែទាំដំណាំសំណាបសន្ទុង ដោយដកស្មៅឬបោចវល្លិ៍ស្បាស់ផ្សេងៗ ចេញពីដំណាំ ...
Askcsn mission is to share and grow Khmer knowledge. Join us for more…
Askcns Latest Articles
ពំនោលមួយពោលថា ” ចង់ធំខំពីតូច បើខ្លាចខូចកុំឆាប់ខឹង ការឆ្លើយអោយចេះថ្លឹង កុំបីប្រឹងជុះតាមដំរី “ ចូរពន្យល់?
Literature Teamសេចក្ដីអធិប្បាយ៖ សុភាសិត ពាក្យស្លោក ពំនោលច្បាប់ពាក្យចាស់ គឺត្រូវបានបង្កើតឡើងដោយស្នាដៃកវីនិពន្ធ និងអ្នកប្រាជ្ញជំនាន់ដើម ទុកជាច្បាប់សំរាប់អប់រំ ទូលមានប្រៀនបប្រដៅកូនចៅជំនាន់ក្រោយអោយមានការត្រេះរិះ ពិចារ-ណាសិក្សារៀនសូត្រស្វែងរកគំណិតត្រូវផ្លូវល្អ គួរប្រព្រឹត្ត ឬមិនគួរប្រព្រឹត្ត។ ដោយសេចក្តីពិតមែននេះហើយទើបមានពុំនោលមួយពោលថា ” ចង់ធំខំពីតូច បើខ្លាចខូចកុំឆាប់ខឹង ការឆ្លើយអោយចេះថ្លឹង កុំបីប្រឹងជុះតាមដំរី “ តើពំនោលខាងលើនេះមានអត្ថន័យយ៉ាងណា? ក្នុងសង្គមខ្មែរពីអតីតកាល មនុស្សភាគច្រើនអវិជ្ជាល្ងង់ខ្លៅ ឃើញបែបនេះហើយទើបកវីនិពន្ធ អ្នកប្រាជ្ញលើកច្បាប់នែនាំថា ” ចង់ធំខំពីតូច “។ ចង់សំដៅទីនេះ គឺមានអត្ថន័យឆ្ពោះទៅលើការចង់មានចំណេះវិជ្ជាច្រើន មានកិត្តិយសល្បីល្បាញដោយសេចក្តីល្អ មានបុណ្យស័ក្តិ និងទ្រព្យសម្បត្តិស្តុកស្តម្ភ មានគេស្រលាញ់រាប់អានស្ងើចសរសើរគោរពស្រលាញ់។ ឯខំពីតូច គឺបញ្ជាក់ថាខំពីកុមារ ឬនៅពីយុវវ័យ ព្រោះវ័យនេះកំពុងស្ថិតនៅក្រោមការគ្រប់គ្រងរបស់ឪពុកម្តាយ ឬអាណាព្យាបាល ...
ទស្សនៈមួយបានចែងថា ”ទីណាមានការជិះជាន់ ទីនោះមានការរើបំរះ“ តើពាក្យមួយឃ្លានេះ មានន័យយ៉ាងណា ចូរពន្យល់ដោយលើក ឧទាហរណ៍បញ្ជាក់៕
Literature Teamសេចក្ដីអធិប្បាយ៖ មនុស្សគ្រប់រូប និងគ្រប់សញ្ជាតិតែងតែស្រលាញ់ សេរីភាព ចង់បានយុត្តិធម៌ ចៀសវាងការគាបសង្កត់ ជិះជាន់ ទើបទទួលបានសកម្មភាពនេះ មនុស្សតែងតែរើបំរះប្រឆាំងតបដោយខានមិនបាន។ ដោយយល់ឃើញបែបនេះហើយ ទើបមានទស្សនៈលើកឡើងថា “ទីណាមានការជិះជាន់ ទីនោះមានការរើបំរះ”។ តើទស្សនះនេះមានអត្ថន័យយ៉ាងដូចម្តេច? ដើម្បីកែខៃបញ្ហាខាងលើអោយងាយយល់យើងគប្បីយល់ពាក្យ ” ការជិះជាន់ និងការរើបំរះ “ជាមុនសិន “។ ការជិះជាន់ គឺជាការគាបសង្កត់គេងប្រវ័ញ្ជផ្សេងៗ ឯការរើបំរះ គឺជាការតស៊ូប្រឆាំង ដើម្បីរកសន្តិភាព មកវិញ។ មតិរបស់ប្រធានខាងលើមានន័យថា គ្រប់ទីកន្លែង និងពេលវេលាដែលមានការជិះជាន់ សង្កត់សង្កិន តែងតែមានការប្រឆាំងតស៊ូរើបំរះទាមទា មកវិញនូវយុត្តិធម៌។ ជាក់ស្តែងក្នុងរបបប្រល័យពូជសាសន៍ប៉ុលពត មនុស្សម្នាក្នុងដែនកម្ពុជា រដ្ឋទាំងមូល បានរស់រងទុក្ខវេទនា ក្រោមអំពើជិះជាន់កេងប្រវ័ញ្ជ យ៉ាងព្រៃផ្សៃបំផុត។ ...
ទ្រឹស្តីព្រះពុទ្ធសាសនាបានចែងថា ”មាតាបិតាគឺជាបុព្វទេវា បុព្វាចារ្យ និងជាព្រះរបស់បុត្រធីតា“ តើទ្រឹស្តីនេះត្រឹមត្រូវឬទេ?
Literature Teamសេចក្ដីពន្យល់៖ មនុស្សទាំងឡាយដែលកើតមកហើយ តែងតែមានមេបាជាអ្នកបង្កើត និងចិញ្ចឹមបីបាច់ ថែរក្សា និងការពារ។ តាមទ្រឹស្តីព្រះពុទ្ធសាសនាបានចែងថា ”មាតាបិតាគឺជាបុព្វទេវា បុព្វាចារ្យ និងជាព្រះរបស់បុត្រធីតា“ 0 តើទ្រឹស្តីនេះត្រឹមត្រូវឬទេ ? ដើម3ជាជំនួយដល់ការបកស្រាយបញ្ហាខាងលើ យើងគួរយល់អត្ថន័យនៃពាក្យ “មាតាបិតា និងបុត្រធីតា” ជាមុនសិនណា។ មាតាបិតា គឺជាឪពុកម្តាយដែលជាអ្នកផ្តល់កំណើតដល់កូន។ បុត្រធីតា គឺកូនប្រុសស្រីនឹងហើយ។ ប្រធានខាងលើមានន័យថា មាតាបិតាគឺជាបុព្វទេវា ជាគ្រូ និងជាព្រះសំរាប់កូន។ មាតាបិតាជាបុព្វទេវានៃបុត្រធីតាមានន័យថា គឺជាទេវតាដើម ដែលផ្តល់កំណើតកើតជាដល់កូនប្រុសស្រី ហើយថែមទាំងចិញ្ចឹមបីបាច់ថែរក្សាអោយកូនមានជីវិតថ្លៃថ្នូរ ល្អប្រពៃ។ ក្រៅពីការចិញ្ចឹមមាតាបិតាផ្តល់នូវភាពកក់ក្តៅជាច្រើនទៀតដូចជាបញ្ជូនកូនអោយសាលារៀនសូត្រយកចំណេះផ្សេងៗ អោយកូនមានឱកាសចូលរួមសកម្មភាពនានាដើម្បីសប្បាយរីករាយក្នុងជីវិត។ ផ្សេងពីនេះមាតាបិតាផ្តល់ក្តីសង្ឃឹមគ្រប់បែបយ៉ាង ដើម្បីអោយកូនរស់នៅបានសុខស្រួល និងមានភាពកក់ក្តៅក្នុងជីវិត។ មាតាបិតាសុខចិត្តរងគ្រោះក្នុងទុក្ខលំបាកវេទនាដោយខ្លួនឯង ...
មានមតិខ្លះយល់ថា “សុចរិតជាបំណងប្រាថ្នារបស់មនុស្សទូទៅ” ។ ចូរពន្យល់ដោយលើកយកអំណះអំណាងក្នុងរឿងព្រះអាទិត្យថ្មីរះលើផែនដីចាស់ និងរឿងថៅកែចិត្តចោរមកបញ្ជាក់ ។
Literature Teamសេចក្តីអធិប្បាយ តាមរយៈស្នាដៃអក្សរសិល្ប៍រឿង ព្រះអាទិតថ្មីរះលើផែនដីចាស់ និង រឿងថៅកែចិត្តចោរ អ្នកនិពន្ធបានបង្ហាញឲ្យយើងអ្នកសិក្សាឃើញថា ការងាររបស់មនុស្សដែលកំពុងធ្វើ ឬបានធ្វើហើយនោះជាការងារត្រឹមត្រូវផងនិងមិនត្រឹមត្រូវផង។ តែធម្មជាតិនៃមនុស្សគឺភាគច្រើនស្រឡាញ់ពេញចិត្តប្រាថ្នាចង់បានតែការងារសុចរិតត្រឹមត្រូវទៀងត្រង់ ។ ដោយហេតុនេះហើយ ទើបមានទស្សនៈមួយ លើកឡើងថា “ការងារសុចរិតជាបំណងប្រាថ្នារបស់មនុស្សទូទៅ” ។ តើមតិនេះត្រឹមត្រូវឬយ៉ាងណា? មុនឈានដល់ការបកស្រាយវែកញែកយើងគប្បីយល់នូវន័យពាក្យ “សុចរិត” និង “បំណងប្រាថ្នា។សុចរិត មានន័យថា សេចក្តីទៀងត្រង់ ត្រឹមត្រូវសេចក្តីប្រព្រឹត្តល្អ។ ឯបំណងប្រាថ្នា ជាក្តីរំពឹងចង់បានជាតម្រូវការ ការប៉ងប្រាថ្នា ការចង់បាន។ ដូចនេះ មតិខាងលើមានន័យថា ការងារត្រឹមត្រូវ ទៀងត្រង់ ឬការប្រព្រឹត្តល្អប្រសើរជាក្តីរំពឹង ជាទីប៉ងប្រាថ្នាចង់បានរបស់មនុស្សទូទៅគ្រប់ៗគ្នា។ បានន័យថា ជាតិនៃមនុស្សគ្រប់រូបទោះសឬខ្មៅ ទាប ឬខ្ពស់សុទ្ធតែប្រាថ្នាចង់បាន ឬចង់មានការងារដ៏ល្អប្រសើរមួយសម្រាប់ប្រកបជារបរប្រចាំជីវិតពោលគឺ រាល់សកម្មភាពទាំងឡាយណាដែលនាំមកនូវសេចក្តីរីកចម្រើនវាជាតម្រូវការចាំបាច់របស់មនុស្ស។ ជាការងារត្រូវមានន័យថាការប្រព្រឹត្តដ៏ល្អទៀងត្រង់ខាងផ្លូវកាយដោយមិនបៀតបៀន ...
“ការចេះរូបរួមសាមគ្គី រមែងទទូលបានជោគជ័យផ្ទុយទៅវិញការបែកបាក់សាមគ្គីនោះនិងទទូលបានបរាជ័យ”។ តើពុំនោលទាំងពីល្បះនេះមានអត្ថន័យយ៉ាងដូចម្ដេច ? ចូរពន្យល់ដោយលើកអំណះអំណាងមកបញ្ជាក់ ។
Literature Teamសេចក្ដីអធិប្បាយ មនុស្សម្នាក់ៗមិនអាចរស់នៅតែឯកឯងបានទេ ។ យើងត្រូវការរស់នៅក្នុងសង្គមមួយ ដោយមានការចូលរួមសកម្មភាពសង្គម និងការងារក្នុងសង្គមផងដែរ ។ ហើយការងារទាំងអស់នោះក៏មិនប្រាកដថាត្រូវធ្វើតែឯកឯងជាកិច្ចនោះទេ គឺត្រូវមានការងារជាក្រុម ឬជាពូកជាដើម ។ ទន្ទឹមនិងនោះការងារជាក្រុមត្រូវទាមទារអោយមានការចូលរួមសហការ សាមគ្គីគ្នា ទើបការងារទទូលបានជោគជ័យល្អ ជាពិសេសគឺត្រូវស្គាល់ការងាររបស់ខ្លួនទើបការងារអាចដំណើរការទៅបានយ៉ាងរលួន ។ ហេតុនេះហើយទើបបានជាគេតែងនិយាយថា “ការចូលរួមសាមគ្គីរមែងទទូលបានជោគជ័យ ផ្ទុយទៅវិញការបែកបាក់សាមគ្គីរមែងទទូលបានបរាជ័យ”។ តើពុំនោលនេះមានបង្គាប់នៅខ្លឹមសារយ៉ាងណាខ្លះ ? ដើម្បីជាជំនួយការបកស្រាយបំភ្លឺអរ្ថន័យអោយកាន់តែស៊ីជម្រៅ យើងគប្បីយល់ពាក្យគន្លឹះមួយចំនួនជាមុនសិន ។ “សាមគ្គី” ជាការចូលរួមគ្នាជាធ្លុងមួយ ឬដំណើរស្រុះស្រូលគ្នាដើម្បីបំពេញកិច្ចអោយបានសម្រេច ។ រីឯ “ជោគជ័យ” មានន័យថា ភាពឈ្នះ ឬការទទូលនៅលទ្ធផលសម្រេចតាមប្រាថ្នា ។ ចំណែកឯ “បាក់បែកសាមគ្គី” មានន័យថា ...
គេនិយាយថា “សិលាចារិក គឺជាអត្ថសញ្ញាណជាតិ” ។ ចូរអ្នកបកស្រាយដោយលើកឧទាហរណ៍មកបញ្ជាក់អោយបានច្បាស់លាស់ ។
Literature Teamសេចក្ដីអធិប្បាយ របៀបកត់ត្រសម័យបុរាណប្រព្រឹត្តទៅមានច្រើនសណ្ឋាន តែអ្វីដែលនៅសេសសល់រហូតមសល់សព្វថ្ងៃ គឺមានតែសិលាចារិកប៉ុណ្ណោះ ។ សិលាចារិកបានកត់ត្រានូវព្រឹត្តិការណ៍ ឬរឿងរ៉ាវសំខានៗ និងបង្ហាញពីរបៀបគ្រប់គ្រងជាដើម ។ តាមរយះសិលាចារិក ធ្វើអោយយើងដឹង និងស្គាល់ពីអត្តសញ្ញាណជាតិសាសន៍ខ្លួនពិតប្រាកដ ។ សិលាចារិកប្រៀបបានទៅនិងព្រលឹងជាតិ ។ ដូចនេះហើយបានជាគេលើកឡើងថា “សិលាចារិកជាអត្តសញ្ញាណជាតិ” ។ តើនៅក្នុងសិលាចារិក មានចំណាដូចម្ដេចខ្លះ បានអះអាងថាជាអត្តសញ្ញាណជាតិ ? ដើម្បីងាយស្រូលក្នុងការយល់មតិប្រធានយើង ត្រូវយល់ន័យនៃពាក្យមួយចំនួនជាមុនសិន ។ ពាក្យ “សិលាចារិក” មានន័យថា អក្សរដែលបានចារនៅលើផ្ទាំងថ្ម ឬផ្ទាំងថ្មដែលបានកត់ត្រានាសម័យបុរាណ ។ ចំណែកពាក្យថា “អត្តសញ្ញាណជាតិ” មានន័យថា គ្រឿងសម្គាល់ជាតិខ្លួនសញ្ញា ឬព៍តមានសម្គាល់ជាតិ ។ ...
អ្នកខ្លះយល់ថា “មេឃុំបានមកពីការជ្រើសតាំង មានអភិបាលកិច្ចល្អ”។ ឯអ្នកខ្លះទៀតយល់ថា “មេឃុំដែលបោះឆ្នោតជ្រើសរើស ក៏មានអភិបាលកិច្ចល្អដែរ”។ ចូរពិភាក្សាដោយលើកឧទាហរណ៍ក្នុងរឿងផ្សេងៗមកបញ្ជាក់។
Literature Teamសេចក្តីអធិប្បាយ៖ ការជ្រើសរើសអ្នកដឹកនាំជាការសំខាន់ណាស់ ទាំងអ្នកដឹកនាំប្រទេស ទាំងអ្នកដឹកនាំសហគមន៍ផ្ទាល់ ព្រោះអ្នកដឹកនាំជាអ្នកទទួលខុសត្រូវកិច្ចការអ្វីមួយដែលមានគេឯងចាំទទួលបញ្ជា ចាំធ្វើតាម ចាំអនុវត្ត ឬ ប្រតិបត្តិតាម ដើម្បីឆ្ពោះទៅរកគោលដៅណាមួយ ឬដើម្បីសម្រេចកិច្ចការណាមួយដោយជោគជ័យ។ សម្រាប់ការដឹកនាំឃុំ សង្កាត់ក៏ដូចច្នេះដែរ មេឃុំមានតួនាទីជាអ្នកដឹកនាំផ្ទាល់ ឬជាមនុស្សសំខាន់ក្នុងការដឹកនាំរបស់ខ្លួន។ មេឃុំត្រូវតែមានអភិបាលកិច្ចល្អ ដើម្បីបង្កើនការអភិវឌ្ឍឃុំរបស់ខ្លួន។ ចំពោះការជ្រើសរើសមេឃុំ គេសង្កេតឃើញមានទស្សនៈពីរផ្ទុយគ្នា។ អ្នកខ្លះយល់ថា “មេឃុំបានមកពីការជ្រើសតាំង មានអភិបាលកិច្ចល្អ”។ ឯអ្នកខ្លះទៀតយល់ថា “មេឃុំដែលបោះឆ្នោតជ្រើសរើស ក៏មានអភិបាលកិច្ចល្អដែរ”។ តើមតិទាំងពីរនេះ មួយណាសមស្របតាមស្ថានភាពសង្គមជាង? ដើម្បីជាស្ពានដើម្បីឈានទៅរកការបកស្រាយពីទស្សនៈប្រធានឲ្យបានក្បោះក្បាយ ជាបឋមយើងគប្បីយល់នូវពាក្យ “អភិបាលកិច្ច” ជាមុន។ អភិបាលកិច្ចសម្តៅលើការគ្រប់គ្រង ដឹកនាំ និងមានទំនាក់ទំនងល្អ។ មេឃុំបានមកពីការជ្រើសតាំងមានអភិបាលកិច្ចល្អ ព្រោះមេឃុំរូបនេះបានត្រូវតែងតាំងដោយថ្នាក់លើ ដូច្នេះមេឃុំប្រភេទនេះខិតខំធ្វើការងារគ្រប់បែបយ៉ាងឲ្យតែថ្នាក់លើបញ្ជា ឬដាក់ផែនការ។ ...
តាមរយះសកម្មភាពរបស់អ្នកស្រីបូរ ទស្សនះមួយយល់ថា “ស្ត្រីជាកម្លាំងមួយយ៉ាងសំខាន់ ដែលរួមចំណែកក្នុងការដឹកនាំ និងអភិវឌ្ឍសង្គមជាតិ” ។ ចូរពន្យល់ដោយលើក ឧទាហរណ៍ក្នុងសង្គមជាក់ស្ដែង និងក្នុងអក្សរសិល្ប៍មកបញ្ចាក់។
Literature Teamសេចក្ដីអធិប្បាយ នៅក្នុងជីវភាពរស់ជាប្រចាំ យើងសង្កេតឃើញផងដែរថា ស្ត្រីមិនត្រឹមតែជាមេផ្ទះល្អ ភរិយាល្អមាតាល្អប៉ុណ្ណណោះទេ ថែមទាំង ជាអ្នកដើរតួនាទីយ៉ាងសំខាន់នៅក្នុងការចូលក្នុងសង្គមលើវិស័យនានា ការដឹកនាំ និងអភិវឌ្ឍជាដើម ។ ជាក់ស្ដែង តាមរយះសកម្មភាពអ្នកស្រីបូរមានទស្សនះមួយបានលើកឡើងថា “ស្ត្រីជាកម្លាំងមួយយ៉ាងសំខាន់ ដែលរួមចំណែកក្នុងការដឹកនាំ និងអភិវឌ្ឍសង្គមជាតិ”។ តើពុំនោលមានអត្ថន័យយ៉ាងដូចម្ដេចខ្លះ ? ដើម្បីជាជំនួយក្នុងការពន្យល់បកស្រាវនៅទស្សនះខាងលើយើងគប្បីយល់នៅពាក្យមួយចំនួនដូចជា កម្លាំង ការដឹកនាំ និងអភិវឌ្ឍសង្គមជាតិ ។ កម្លាំង សំដៅទៅលើថាមពលកត្តាលីករ អំណាច ដែលជួយជំរុញនៅអ្វីមួយអោយមានចលនា ។ ការដឹកនាំ គឺដំណើរនាំផ្លូវអ្នកដែលមិនដឹងគោលដៅអោយទៅដល់គោលដៅ និងសម្រេចបានគោលដៅ ។ អភិវឌ្ឍសង្គមជាតិ ដំណើរចូលរួមអោយសង្គមជាតិមានការរីកចម្រើនលួតលាស់ទៅមុខ ។ ដូចនេះ “ស្ដ្រីជាកម្លាំងដូចមួយយ៉ាងសំខាន់ ដែលរួមចំណែកក្នុងការដឹកនាំ និងអភិវឌ្ឍសង្គមជាតិ ...
រឿងផ្កាស្រពោន អត្ថបទសង្ខេប
Literature Teamប្រភពរឿង នៅក្នុងប្រទេសកម្ពុជា ប្រភេទ អក្សរសិល្ប៍ទំនើប បែបប្រលោមលោកមនោសញ្ជេតនា អ្នកនិពន្ធ នូ ហាច កាលកំណត់តែង តែងក្នុងឆ្នាំ១៩៤៧ បោះពុម្ពក្នុងឆ្នាំ១៩៤៩ ចលនា ខេមរនិយម សង្គមបរិយាកាស: ដំណើររឿងប្រព្រឹត្តទៅក្នុងសម័យអាណានិគមបារាំង។ ប្រធានរឿង រឿងនេះបានបង្ហាញពីជីវិតស្នេហាព្រាត់ប្រាសរបស់យុវជនយុវតីពីររូបបណ្តាលមកពីការរើសអើងវណ្ណៈ (ឲ្យតម្លៃលើទ្រព្យសម្បត្តិធំជាងកិត្តិយស) ។ មូលបញ្ហារឿង បញ្ហាស្មោះស្ម័គ្ររបស់ប៊ុនធឿន និងវិធាវី (ស្នេហាបែបប្រពៃណីស្នេហាក្រោមគំនាបទ្រព្យសម្បត្តិ, ស្នេហាក្រោមឥទ្ធិពលនៃជំនឿសាសនា) ទឹកចិត្តលោភលន់ទ្រព្យសម្បត្តិរបស់យាយនួន។ រឿងសង្ខេប៖ ផ្កាស្រពោន ! ….។ កំសត់មែន! ផ្កាស្រពោន !..។ ពាក្យបីម៉ាត់នេះជាឈ្មោះប្រលោម លោកមួយរបស់ លោក នូ-ហ៊ាច អ្នកនិពន្ធខ្មែរក្នុងស.វ ទី២០ ...
មានមតិមួយពោលថា “សាសនាជាប្រភពនៃសេចក្ដីសុខ” ឯមតិមួយទៀតគេយល់ថា ៖ “វិទ្យាសាស្រ្ដទេដែលជាប្រភពនៃសេចក្ដីសុខ” ។ចូរពិភាក្សា ។
Literature Teamសេចក្ដីអធិប្បាយ នៅក្នុងសកលលោកយើងនេះ មិនថាប្រទេសណាឬប្រទេសណាទេ រមែងតែងតែមានសាសនា ជាមាគ៍ាសម្រាប់ជាការប្រតិបត្តិរបស់មនុស្ស ។ វាក៍ជាតម្រូវការមួយចាំបាច់ចំពោះការផ្ដល់សេចក្ដីសង្ឃឹម សេចក្ដីសុខសម្រាប់មនុស្សដោយមិនអាចខ្វះបានឡើយ ។ ទាក់ទងនិងបញ្ហានេះយើងឃើញមានមតិពីរលើកឡើងថា “ សាសនា ជាប្រភពនៃសេចក្ដីសុខ “ ឯមតិមួយទៀតយល់ថា “ វិទ្យាសាស្រ្ដទេជាប្រភពនៃសេចក្ដីសុខ “ ។ តើសាសនា ឬវិទ្យាសាស្រ្ដដែលជសាប្រភពនៃសេចក្ដីសុខ ? ដើម្បីជាប្រទីបក្នុងការពិភាក្សា យើងគួគប្បីយល់ន័យនៃ ពាក្យមួយចំនួនដូចជា សាសនា ប្រភពសេចក្ដីសុខ និងវិទ្យាសាស្រ្ត ។ សាសនា សំដៅលើពាក្យទូន្មានប្រៀនប្រដៅអប់រំមនុស្ស ស្វែងរកសេចក្ដីសុខ សុភមង្គល ដោយវៀរចាកអំពើ បាប បែរស្រឡាញ់តែអំពើជាកុសល ។ ប្រភពគឺដើមកំណើត ...
ពាក្យចាស់បុរាណមួយឃ្លាពោលថា “កុំទុំមុនស្រគាល” តើពាក្យនេះមានអត្ថន័យ ដូចម្តេច? ចូរពន្យល់។
Literature Teamសេចក្ដីអធិប្បាយ៖ មនុស្សសត្វរុក្ខជាតិទាំងអស់ដែលរស់នៅលើផែនដីនេះ តែងតែមានការរីកចំរើនលូតលាស់ ទៅមុខជាលំដាប់ឥតឈប់ឈរ តាមធម្មជាតិកំណត់អោយទីទៃៗពីគ្នា ហើយការរីកលូតលាស់ដុះដាលនេះ ទាល់តែត្រូវតាមលក្ខណៈ និងតំណាក់កាលរបស់វាទើបល្អ។ អាស្រ័យហេតុនេះហើយទើបមានពាក្យ មួយឃ្លាពោលថា ”កុំទុំមុនស្រគាល“ ។ តើពាក្យខាងលើនេះមានអត្ថន័យបែបណា? ដើម្បីសំរួលដល់ការដោះស្រាយបញ្ហាអោយកាន់តែច្បាស់លាស់ យើងគួរយល់អត្ថន័យនៃពាក្យ ”ទុំ និង ស្រគាល“ ជាមុនសិន។ទុំ គឺសំដៅលើផែ្លរុក្ខជាតិដែលវិវឌ្ឈន៍ ពីខ្ចីចាស់ និងស្រគាល ទើបក្លាយជាទុំអាចយកមកប្រើប្រាស ឬអាចបន្តពូជក្នុងការដាំដុះបាន។ ឯស្រគាល គឺសំដៅលើផែ្លរុក្ខជាតិទាំងឡាយ លើសពីភាពចាស់ តែមិនទាន់ទុំ ដើម្បីដល់ការទុំផ្លែឈើទាំងឡាយត្រូវឆ្លងកាត់ ភាពស្រគាល ឬហៅថា ទុំស្ទើៗជាមុនសិន។ ពាក្យថា ទុំមុនស្រគាលនេះ ...
គេថា “រឿងរាមកេរ្តិ៍បានដើរតួនាទីសំខាន់ក្នុងការបង្ហាញពីទិដ្ឋភាពអរិយធម៌ខ្មែ។ តើការបង្ហាញនោះមានបែបណាខ្លះចូរពន្យល់អោយបានច្បាស់លាស់ ។
Literature Teamសេចក្តីអធិប្បាយ៖ រឿងរាមកេរ្តិ៍គឺជាស្នាដៃអក្សរសិល្ប៍ខ្មែរ ដែលមានទំនោរទៅរកសាសនាព្រាហ្មណ៍។រឿងនេះបានលាតត្រដាងពីទិដ្ឋភាពជាច្រើនដែលជាផ្នែកនៃផ្នត់គំនិតខ្មែរ ហើយរហូតមកដល់សព្វថ្ងៃក៏នៅតែមានអត្ថិភាពក្នុងសង្គមខ្មែរដដែល។ដោយសារតែការលើកយកមកបង្ហាញពីទិដ្ឋភាពទាំងនោះហើយ ទើបបានជាគេថា “រឿងរាមកេរ្តិ៍បានដើរតួ យ៉ាងសំខាន់ក្នុងការបង្ហាញពីទិដ្ឋភាពអរិយធម៌ខ្មែរ”។ តើការបង្ហាញនោះ មានលក្ខណៈបែបណាខ្លះ? មុននឹងធ្វើការបកស្រាយពន្យល់មតិប្រធានខាងលើ អោយកាន់តែច្បាស់យើងគួរស្គាល់ន័យ នៃពាក្យក្ដោបន័យសេចក្តីរបស់កន្សោមប្រធានមុនសិន។កន្សោមពាក្យ “ទិដ្ឋភាពអរិយធម៌ខ្មែរ” សំដៅទៅដល់លក្ខណៈទូទៅដែលនាំទៅដល់ការរីកលូតលាស់នៃសង្គមខ្មែរ គ្រឿងទ្រទ្រង់លក្ខណៈសំគាល់របស់ខ្មែរដូចនេះន័យសំខាន់របស់ប្រធានទាក់ទងទៅនឹងការបង្ហាញទិដ្ឋភាពអរិយធម៌ខ្មែរតាមរយៈរឿងរាមកេរ្តិ៍។រឿងរាមកេរ្តិ៍ ឆ្លុះបញ្ចាំងពីទិដ្ឋភាពអរិយធម៌ខ្មែរយ៉ាងច្រើនដែលបានផ្សារភ្ជាប់យ៉ាងជ្រៅនៅក្នុងស្រទាប់មនុស្ស នៃទិដ្ឋភាពអរិយធម៌ខ្មែរដែលស្តែងចេញរួមមាន ព្រះរាជពិធីច្រត់ព្រះនង្គល័ គឺជាទំនៀមទំលាប់ដែលមានអត្ថិភាពរហូតដល់សព្វថ្ងៃ។ ព្រះមហាក្សត្រខ្មែរ តែងប្រារព្ធព្រះរាជពិធីនេះជាទំនៀមទំលាប់ដើម្បីជាការបួងសួងបន់ស្រន់ អង្វករដល់បារមីវត្ថុសក្តិសិទ្ធិ ម្ចាស់ទឹកម្ចាស់ដី សូមអោយបង្ហូរទឹកភ្លៀងគ្រប់គ្រាន់សម្រាប់ដំណាំកសិកម្មឬក៏អាចបញ្ជាក់ពីការ បើករដូវកាលថ្មីក្នុងការធ្វើកសិកម្ម(វស្សារដូវ)ដ៏ដូចជាបញ្ជាក់ពីការអភិវឌ្ឍន៍វិស័យកសិកម្មកពីការបុកដីដាំស្រូវនៅតាមចន្លោះគល់ឈើ ទៅជាការភ្ជួររាស់ដកស្ទូងទទួលបានទិន្នផលខ្ពស់ជាងមុន។ ព្រះបាទជនក ដែលជាក្សត្រនៅនគរមិថិលា លុះដល់ពេលល្ងាច ក៏បានរៀបចំព្រះរាជពិធីច្រត់ព្រះនង្គ័ល ទៅតាមទំនៀមពីបុរាណនៅឯឆ្នេរទន្លេយមុនា។ទិដ្ឋភាពអរិយធម៌ម្យ៉ាងទៀត គឺការនិយមជ្រើសរើសគូស្រករ អោយកូនស្រីដោយមើលពីសមត្ថភាពកូនប្រុស ។ ត្រង់ចំនុចនេះឪពុកម្តាយខ្មែរ មុននឹងទុកដាក់កូនចៅអោយមានគូស្រករ តែងសម្លឹងមើលទៅលើសមត្ថភាពរបស់កូនប្រុស ប្រសិនបើកូនប្រុសនោះមានសមត្ថភាពគេលើកកូនអោយ ...
រឿងមាលាដូងចិត្ត អត្ថបទសង្ខេប
Literature Teamប្រភព ៖ ប្រទេសកម្ពុជា ប្រភេទ ៖ អក្សរសិល្បិ៍ទំនើបបែបប្រលោមលោកមនោសញ្ជេតនា និងប្រវត្តិសាស្រ្ត ចលនា ៖ ខេមរនិយម អ្នកនិពន្ទ ៖ នូ ហាច កាលកំណត់តែង ៖ ១៩៧២ សង្ខេបរឿង ៖ ទីឃាវុធជាសិស្សរៀននៅវិទ្យាល័យព្រះស៊ីសុវត្ថិថ្នាក់ទី២ទំនើប ។ ទីឃាវុធជាមនុស្សដែលមានអារម្មណ៍អណ្តែតអណ្តូង ចូលចិត្តការស្តាប់ចម្រៀងសៀម ។ ពេលវិស្សមកាល ទីឃាវុធបានទៅលេងឪពុកម្តាយនៅភូមិអូតាគី ខេត្តបាត់ដំបង ។ ពេលធ្វើដំណើរតាមរថភ្លើងបានជួបកញ្ញាជនជាតិសៀមម្នាក់មានរូបសម្រស់ល្អផូរផង់ជាងនារីក្នុងសុបិនទៅទៀត ។ នាងនោះឈ្មោះចន្ទមណី ។ អ្នកទាំងពីរសាសងគ្នាពីនេះពីនោះ ស្រាប់តែរថភ្លើងមកដល់ចំណតតែម្តង ។ ទីឃាវុធនឹកស្តាយមិនចង់ឃ្លាតឡើយ ។ ...