សំណួរ
១. ចូរលើកឧទាហរណ៍បញ្ជាក់ពីវិសមភាពក្នុងការរស់រាននិងមរណភាព ។
២. ចូរលើកឧទាហរណ៍បញ្ជាក់វិសមភាពចំពោះសេវាសុខាភិបាលនិងអប់រំនៅក្នុងពិភពលោក ។
៣. តើមានសូចនាករសង្គមនិងសេដ្ឋកិច្ចអ្វីខ្លះសម្រាប់បញ្ជាក់ពីវិសមភាពនៃការអភិវឌ្ឍ ?
៤. ពាក្យ “លោកខាងជើង” មានដំណើរប្រែប្រួលមកពីពាក្យប្រទេសអភិវឌ្ឍ ឬបរិមណ្ឌល ។
៥. តើសូចនាករសំខាន់ៗប្រើសម្រាប់វាស់វែងវិសមភាពនៃការអភិវឌ្ឍមានអ្វីខ្លះ ?ចូរកំណត់ន័យនៃ ពាក្យទាំងនោះឱ្យបានច្បាស់លាស់ ។
៦. តើគេអាចប្រើកម្រិតឩស្សាហូនីយកម្ម សម្រាប់វាស់វិសមភាពនៃការអភិវឌ្ឍបានយ៉ាងដូចម្តេច ?
ចម្លើយ
១. ឧទាហរណ៍ពីវិសមភាពក្នុងការរស់រាន និងមរណភាពគឺនៅសៀរ៉ាលេអូន សង្ឃឹមរស់មានត្រឹម ៤២ឆ្នាំ ចំណែកនៅប្រទេសចិនមាន ៧០ឆ្នាំ និងនៅប្រទេសបារាំងមាន ៧៧ឆ្នាំ ។ អត្រាមរណភាពកុមារ ជាមធ្យមនៅប្រទេសលោកខាងលិចមាន៤ដងទាបជាងអាព្រិច និងអាស៊ី ។ នៅអឺរ៉ុបខាងលិច អត្រានេះធ្លាក់មកនៅទាបជាង ១% រីឯនៅប្រទេសម៉ាលីមានលើសពី ១៦.៥% ។
២. ឧទាហរណ៍ពីវិសមភាពចំពោះសេវាសុខាភិបាលនិងអប់រំ នៅក្នុងពិភពលោក
- សុខាភិបាល ចំពោះក្របខណ្ឌវេជ្ជសាស្រ្តនិងាការចំណាយទៅលើសសេវាសុខភិបាល មានភាពខុសគ្នាខ្លាំងរវាងប្រទេសនីមួយៗ ។ ប្រទេសលោកខាងលិច ជាមធ្យមគ្រពេទ្យម្នាក់ទទួលបន្ទុកព្យាបាលមនុស្ស ៧០០នាក់ ប៉ុន្តែនៅប្រទេសភាគច្រើននៃទ្វីបអាព្រិច និងអាស៊ីទទួលបន្ទុក ៣០០០នាក់ និងដល់ទៅ ២០០ ទៅ ៧០០ ដុល្លារក្នុងមួយឆ្នាំសម្រាប់ការព្យាបាល ដោយឡែកប្រទេសកំពុងអភិវឌ្ឍវិញអាចចំណាយបានត្រឹមតែតិចជាង ៥ ដុល្លារប៉ុណ្ណោះ ។ នៅទីនេះគេនិយាយពីការប្រើប្រាស់ពេទ្យក្នុងកម្រិតខ្ពស់ហួស ចំណែកនៅទីនោះគេកំពុងតែខ្វះខាតថ្នាំសង្កូវសំខាន់វិញទៅវិញ ។
- ការអប់រំ ភាពងាយស្រួលក្នុងការទទួលនូវកម្រិតវប្បធម៍មានមិនដូចគ្នាទេក្នុងពិភពលោក ។ ការខិតខំប្រឹងប្រែងផ្នែកអក្ខរកម្មបានប្រព្រឹត្តទៅនៅក្នុងប្រទេសជាច្រើន តែអត្រាអនក្ខរភាពប្រែប្រួលពី ២ ទៅ ៨២% ។ នៅក្នុងប្រទេសជឿនលឿនបំផុត ជាទូទៅអត្រានេះមានមិនលើសពី ៥% អាមេរិកឡាទីនមាន ១៦% អាស៊ី ៣៦% អាព្រិចក្បែរសាហារ៉ា ៥០% (យឺតយ៉ាវណាស់) ។
៣. សម្រាប់បញ្ជាក់ពីវិសមភាពនៃការអភិវឌ្ឍ មានសូចនាករសង្គមនិងសេដ្ឋកិច្ចជាច្រើន ដូចជា កំណើនប្រជាសាស្ត្រមួយខ្ពស់នៅឡើយនៅក្នុងប្រទេសក្រីក្របំផុត ការវាយតម្លៃទាបចំពោះស្រ្តីភេទ ភាពទន់ខ្សោយនៃវណ្ណៈមធ្យមនិងផលិតភាពទាបនៃការរងារនៅទីជនបទ សមត្ថភាពទាបផ្នែកបច្ចេកវិទ្យា ភាពចំណុះគេផ្នែកហិរញ្ញវត្ថុ ដោយមិនត្រូវបំភ្លេចចោលពីការមិនគោរពសិទ្ធិមនុស្សនិងសេរីភាពគ្រឹះនៅក្នុងប្រទេសមួយចំនួនផងដែរ ។
៤. ពាក្យ “លោកខាងត្បូង” មានដំណើរប្រែប្រួលមកពីពាក្យប្រទេសមិនទាន់អភិវឌ្ឍ ប្រទេសតតិយលោក ប្រទេសកំពុងស្ថិតក្នងមាគ៌ាអភិវឌ្ឍ ប្រទេសកំពុងអភិវឌ្ឍ ឬមជ្ឈមណ្ឌល ។
៥.សូចនាករសំខាន់ៗប្រើសម្រាប់វាស់វែងវិសមភាពនៃការអភិវឌ្ឍមាន GNP GDPឬ IHD។
- GNP មានន័យថា ផលិតផលជាតិសរុប ។
- GNP មានន័យថា ផលិតផលក្នុងស្រុកសរុប ។
- IHD មានន័យថា ប្រើសម្រាប់វាស់កម្រិតនៃការអភិវឌ្ឍរបស់មនុស្ស ដោយរួមបញ្ចូលសន្ទស្សន៍ជាច្រើន ដូចជាសង្ឃឹមរស់ពីកំណើនអក្ខរភាពមនុស្សពេញវ័យ មុខរបរផលិតកម្ម និងសេវាកម្មរបស់ប្រជាជននិងផលិតផលក្នុងស្រុក សរុបសម្រាប់មនុស្សម្នាក់ៗ ។
៦. គេអាចប្រើកម្រិតឩស្សាហូនីយកម្ម សម្រាប់វាស់វិសមភាពនៃការអភិវឌ្ឍបានដោយ ៖
- ភាគរយនៃប្រជាជនសកម្មដែលបម្រើការក្នុងឩស្សាហកម្ម កម្មន្តសាល (លើកលែងផ្នែករ៉ែ និងថាមពលចេញ) ។
- តម្លៃបន្ថែមសម្រាប់មនុស្សម្នាក់ៗ
- GNP សម្រាប់មនុស្សម្នាក់ក៏ដូចជា IHD ដែលសុទ្ធតែបង្ហាញពីស្ថានភាពជាតិនីមួយៗ និងពីវិសមភាពសង្គម ឬវិសមភាពតំបន់នៅក្នុងប្រទេសណាមួយនោះ ។
មតិយោបល់