ថ្វាយគ្រឿងសក្ការៈដល់ព្រះរតនត្រៃ
ឥមេហិ ទីបបុបា្ផទិសក្ការេហិ ពុទ្ធំ ធម្មំ សង្ឃំ អភិបូជយាមិ
មាតាបិតាទីនំ គុណវន្តានញ្ច មយ្ហញ្ច ទីឃរត្តំ អត្ថាយ ហិតាយ សុខាយ។
ខ្ញុំព្រះករុណា សូមបូជាចំពោះនូវព្រះពុទ្ធ ព្រះធម៌ ព្រះសង្ឃ ជាម្ចាស់ ដោយគ្រឿងសក្ការទាំងឡាយ មានទៀន និងផ្កាជាដើមនេះ ដើម្បី
សេចក្តីចម្រើន ដើម្បីជាប្រយោជន៍ ដើម្បីសេចក្តីសុខ ដល់អ្នកដ៏មានគុណទាំងឡាយ មានមាតាបិតាជាដើមផង ដល់ខ្ញុំព្រះករុណាផង អស់កាលជាអង្វែងទៅហោង។
ពុទ្ធរតនប្បណាម ថ្វាយបង្គំព្រះពុទ្ធរតនៈ
នមោ តស្ស ភគវតោ អរហតោ សម្មាសម្ពុទ្ធស្ស
សូត្របាលីបីចប់ សម្រាយតែមួយចប់ក៏បាន
ប្រែថា រីកិរិយានមស្សការថ្វាយបង្គំនៃខ្ញុំព្រះករុណា ចូរមានដល់ព្រះដ៏មានព្រះភាគអង្គនោះ ព្រះអង្គជាព្រះអរហន្តដ៏ប្រសើរ ទ្រង់ត្រាស់ ដឹងនូវញេយ្យធម៌ទាំងពួង ដោយប្រពៃចំពោះព្រះអង្គឥតមានគ្រូអាចារ្យណាប្រដៅព្រះអង្គឡើយ។
យោ សន្និសិន្នោ វរពោធិមូលេ មារំ សសេនំ មហតឹ វិជេយ្យា(១)
សម្ពោធិមាគច្ឆិ អនន្តញាណោ លោកុត្តមោ តំ បនមាមិ ពុទ្ធំ។
ប្រែថា ព្រះសម្មាសម្ពុទ្ធអង្គឯណា ទ្រង់គង់ចម្រើននូវព្រះអានាបានស្សតិកម្មដ្ឋានលើរតនបល័្លង្កក្រោម ម្លប់ពោធិព្រឹក្សដ៏ប្រសើរ បានផ្ចាញ់
នូវមារាធិរាជ ព្រមទាំងសេនាដ៏ច្រើនហើយទ្រង់ត្រាស់ដឹងនូវសម្មា សម្ពោធិញាណ មានប្រាជ្ញារកទីបំផុតគ្មាន ព្រះអង្គប្រសើរជាងសត្វលោក
ខ្ញុំព្រះករុណាសូមក្រាបថ្វាយបង្គំ នូវព្រះសម្មាសម្ពុទ្ធអង្គនោះ ដោយគោរព។
ក្រាបថ្វាយបង្គំម្តង
យេ ច ពុទ្ធា អតីតា ច យេ ច ពុទ្ធា អនាគតា
បច្ចុប្បន្នា ច យេ ពុទ្ធា អហំ វន្ទាមិ សព្វទា។
ប្រែថា ព្រះសម្មាសម្ពុទ្ធទាំងឡាយអង្គឯណា ដែលបានត្រាស់ជាព្រះពុទ្ធនិពា្វនកន្លងទៅហើយក្តី ព្រះសម្មាសម្ពុទ្ធទាំងឡាយអង្គឯណា
ដែលនឹងបានត្រាស់ជាព្រះពុទ្ធក្នុងកាលខាងមុខនេះក្តី ព្រះសម្មាសម្ពុទ្ធទាំងឡាយ អង្គឯណា ដែលបានត្រាស់ជាព្រះពុទ្ធក្នុងភទ្រក័ល្បនេះក្តី ខ្ញុំព្រះ
ករុណាសូមក្រាបថ្វាយបង្គំ នូវព្រះសម្មាសម្ពុទ្ធទាំងឡាយនោះគ្រប់កាលទាំងពួង។
ក្រាបថ្វាយបង្គំម្តង
រួចហើយតាំងចិត្តរឭកដល់ពុទ្ធគុណ១០ព្រះនាម ដោយបង្អោនកាយវាចាថា
ឥតិបិ សោ ភគវា អរហំ សម្មាសម្ពុទ្ធោ វិជ្ជាចរណសម្បន្នោ សុគតោ
លោកវិទូ អនុត្តរោ បុរិសទម្មសារថិ សត្ថា ទេវមនុស្សានំ ពុទ្ធោ ភគវាតិ។
ប្រែថា ឥតិបិ សោ ភគវា អរហំ ព្រះដ៏មានព្រះភាគអង្គនោះទ្រង់ព្រះនាមថា អរហំ ព្រោះព្រះអង្គឆ្ងាយចាកសឹកសត្រូវពោលគឺ
កិលេសព្រមទាំងវាសនាគឺកាយបយោគ និង វិចីបយោគ សម្មាសម្ពុទ្ធោ ទ្រង់ព្រះនាមថា សម្មាសម្ពុទ្ធោ ព្រោះព្រះអង្គត្រាស់ដឹង នូវ
ញេយ្យធម៌ទាំងពួងដោយប្រពៃចំពោះព្រះអង្គ ឥតមានគ្រូអាចារ្យណាប្រដៅព្រះអង្គឡើយវិជ្ជាចរណសម្បន្នោ ទង់ព្រះនាមថា វិជ្ជា
ចរណសម្បន្នោ ព្រោះព្រះអង្គបរិបូណ៌ដោយវិជ្ជា៣ និងវិជ្ជា៨ និងចរណ១៥ សុគតោ ទ្រង់ព្រះនាមថា សុគតោ ព្រោះព្រះអង្គមានដំណើរ
ល្អយាងទៅកាន់សុន្ទរឋានគឺអមតមហានិព្វាន លោកវិទូ ទ្រង់ព្រះនាមថា លោកវិទូ ព្រោះព្រះអង្គជ្រាបច្បាស់នូវត្រៃលោក អនុត្តរោ
ទ្រង់ព្រះនាមថា អនុត្តរោ ព្រោះព្រះអង្គប្រសើរដោយសីលាទិគុណ រកបុគ្គលណាមួយស្មើគ្មាន បុរិសទម្មសារថិ ទ្រង់ព្រះនាមថា
បុរិសទម្មសារថិព្រោះព្រះអង្គជាអ្នកទូន្មាននូវបុរសបុគ្គល ដែលមានឧបនិស្ស័យគួរនឹងទូន្មានបាន សត្ថា ទេវមនុស្សានំ ទ្រង់ព្រះនាមថា
សត្ថាទេវមនុស្សានំ ព្រោះព្រះអង្គជាសាស្តាចារ្យ នៃទេវតា និងមនុស្សទាំងឡាយ ពុទ្ធោ ទ្រង់ព្រះនាមថា ពុទ្ធោ ព្រោះព្រះអង្គ ត្រាស់ដឹង
នូវចតុរារិយសច្ចហើយ ញ៉ាំងអ្នកដទៃឲ្យត្រាស់ដឹងផង ភគវា ទ្រង់ព្រះនាមថា ភគវា ព្រោះព្រះអង្គមានដំណើរទៅកាន់ត្រៃភព
ខ្ជាក់ចោលហើយ គឺថាព្រះអង្គមិនត្រឡប់កើតទៀតឡើយ។
រឭកដល់ពុទ្ធគុណរួចហើយ គួរប្រកាសប្តេជ្ញាខ្លួនដោយពាក្យសច្ចៈថា
នត្ថិ មេ សរណំ អញ្ញំ ពុទ្ធោ មេ សរណំ វរំ
ឯតេន សច្ចវជ្ជេន ហោតុ មេ ជយមង្គលំ
ប្រែថា នត្ថិ មេ សរណំ អញ្ញំ វត្ថុដទៃជាទីពឹងទីរឭកនៃខ្ញុំព្រះករុណាមិនមានឡើយ ពុទ្ធោ មេ សរណំ វរំ មានតែព្រះពុទ្ធជាម្ចាស់ជាទីពឹងទី
រឭកដ៏ប្រសើររបស់ខ្ញុំព្រះករុណា ឯតេន សច្ចវជ្ជេន ហោតុ មេ ជយមង្គលំ សូមសិរីសួស្តីជ័យមង្គលចូរមានដល់ខ្ញុំព្រះករុណា ដោយកិរិយា
ពោលនូវពាក្យសច្ចៈនេះ។
ប្តេជ្ញាដូច្នេះហើយ គប្បីសូត្រខមាទោសនឹងព្រះពុទ្ធជាម្ចាស់ថា
ឧត្តមង្គេន វន្ទេហំ បាទបំសុំ វរុត្តមំ ពុទ្ធេ
យោខលិតោ ទោសោ ពុទ្ធោ ខមតុ តំ មមំ
ប្រែថា ឧត្តមង្គេន វន្ទេហំ បាទបំសុំ វរុត្តមំ ខ្ញុំព្រះករុណាសូមថ្វាយបង្គំនូវល្អងធូលីព្រះបាទនៃព្រះសម្មាសម្ពុទ្ធដ៏ប្រសើរខ្ពង់ខ្ពស់ ដោយអវយវ
ដ៏ឧត្តមគឺត្បូង ពុទ្ធេ យោ ខលិតោ ទោសោ ទោសឯណាដែលខ្ញុំព្រះករុណាធ្វើ ឲ្យភ្លាំងភ្លាត់ហើយក្នុងព្រះពុទ្ធជាម្ចាស់ ពុទ្ធោ ខមតុ តំ មមំ សូម
ព្រះពុទ្ធជាម្ចាស់អត់នូវទោសនោះដល់ខ្ញុំព្រះករុណា។
ក្រាបថ្វាយបង្គំម្តង
ធម្មរតនប្បណាម ថ្វាយបង្គំធម្មរតនៈ
អដ្ឋង្គិការិយបថោ ជនានំ មោក្ខប្បវេសាយ ឧជូ ច មគ្គោ
ធម្មោ អយំ សន្តិករោ បណីតោ និយ្យានិកោ តំ បនមាមិ ធម្មំ។
ប្រែថា ព្រះសទ្ធម្មឯណា ជាធម៌ប្រកបដោយអង្គ៨ប្រការ ជាគន្លងដំណើរនៃព្រះអរិយបុគ្គលជាម្ចាស់ ជាផ្លូវដ៏ត្រង់ក្នុងកិរិយាញ៉ាំងជន
ដែលប្រាថ្នានូវព្រះនិពា្វន ឲ្យចូលទៅកាន់ព្រះនិព្វានបាន ព្រះធម៌នេះជាធម៌ធ្វើ ឲ្យត្រជាក់រម្ងាប់បង់នូវភ្លើងទុក្ខ ភ្លើងកិលេសជាធម៌ដ៏ឧត្តម
ជាគុណញ៉ាំងសត្វឲ្យចេញចាក សង្សារទុក្ខ ខ្ញុំព្រះករុណាសូមក្រាបថ្វាយបង្គំនូវព្រះសទ្ធម្មនោះដោយគោរព។
ក្រាបថ្វាយបង្គំម្តង
យេ ច ធម្មា អតីតា ច យេ ច ធម្មា អនាគតា
បច្ចុប្បន្នា ច យេ ធម្មា អហំ វន្ទាមិ សព្វទា។
ប្រែថា ព្រះធម៌ទាំងឡាយឯណា ដែលជាធម៌របស់ព្រះសម្មាសម្ពុទ្ធដែលនិពា្វនកន្លងទៅហើយក្តី ព្រះធម៌ទាំងឡាយឯណា ដែលជាធម៌របស់
ព្រះសម្មាសម្ពុទ្ធ នឹងមានមកក្នុងកាលខាងមុខនេះក្តី ព្រះធម៌ទាំងឡាយឯណា ដែលជាធម៌របស់ព្រះសម្មាសម្ពុទ្ធទ្រង់ប្រតិស្ឋានទុកក្នុងកាល
សព្វថៃ្ងនេះក្តី ខ្ញុំព្រះករុណាសូមក្រាបថ្វាយបង្គំនូវព្រះធម៌ទាំងឡាយនោះគ្រប់កាលទាំងពួង។
រួចហើយគប្បីតាំងចិត្តរឭកដល់ធម្មគុណដោយបង្អោនវាចាថា
ស្វាក្ខាតោ ភគវតា ធម្មោ សន្ទិដ្ឋិកោ អកាលិកោ ឯហិ
បស្សិកោ ឱបនយិកោ បច្ចត្តំ វេទិតពោ្វ វិញ្ញូហីតិ។
ប្រែថា ស្វាក្ខាតោ ភគវតា ធម្មោ ព្រះបរិយត្តិធម៌ គឺព្រះត្រៃបិដកជាធម៌គឺព្រះដ៏មានព្រះភាគ ទ្រង់ត្រាស់សម្ដែងហើយដោយល្អ
ធម្មោ ព្រះនព្វលោកុត្តរធម៌មាន ៩ ប្រការ គឺមគ្គ ៤ ផល៤ និព្វាន១ សន្ទិដ្ឋិកោ ជាធម៌គឺព្រះអរិយបុគ្គលទាំងពួងដឹងពិត ឃើញពិត ដោយ
បច្ចវេក្ខណញ្ញាណ គឺថានឹងបាន ដឹងដោយស្តាប់ដោយជឿ បុគ្គលដទៃនោះៗ ក៏ទេដែរ គឺឃើញច្បាស់ដោយខ្លួនឯង អកាលិកោ ជាធម៌ឲ្យនូវ
ផលមិនរង់ចាំកាល គឺថាកាលបើព្រះអរិយមគ្គកើតឡើងហើយ ព្រះអរិយផលក៏កើតក្នុងលំដាប់គ្នាមិនបានយឺតយូរឡើយ ឯហិបស្សិកោ
ជាធម៌គួរដល់ ឯហិបស្សវិធី គឺថាកាលបើព្រះអរិយបុគ្គល ដែលបានសម្រេចមគ្គផលហើយ ក៏គួរនឹងហៅបុគ្គលដទៃឲ្យចូលមកមើលបាន
ឱបនយិកោ ជាធម៌គឺព្រះអរិយបុគ្គលគប្បីបង្អោនចូលមកទុកក្នុងខ្លួនដោយអំណាចនៃភាវនា បច្ចត្តំ វេទិតពោ្វ វិញ្ញូហិ ជាធម៌គឺ
ប្រាជ្ញទាំងឡាយ មានឧគ្ឃដិតញ្ញូបុគ្គលជាដើម គប្បីដឹងគប្បីឃើញច្បាស់ក្នុងចិត្តនៃខ្លួន។
រឭកដល់ព្រះធម្មគុណដូច្នេះរួចហើយ គប្បីប្រកាសប្តេជ្ញាខ្លួនដោយពាក្យសច្ចៈថា
នត្ថិ មេ សរណំ អញ្ញំ ធម្មោ មេ សរណំ វរំ
ឯតេន សច្ចវជ្ជេន ហោតុ មេ ជយមង្គលំ ។
ប្រែថា នត្ថិ មេ សរណំ អញ្ញំ វត្ថុដទៃជាទីពឹងទីរឭកនៃខ្ញុំព្រះករុណាមិនមានឡាយ ធម្មោ មេ សរណំ វរំ មានតែព្រះធម៌ជាម្ចាស់
ជាទីពឹង ទីរឭកដ៏ប្រសើររបស់ខ្ញុំព្រះករុណា ឯតេន សច្ចវជ្ជេន ហោតុ មេ ជយមង្គលំ សូមសិរីសួស្តីជ័យមង្គល ចូរមានដល់ខ្ញុំព្រះ
ករុណា ដោយកិរិយាពោលនូវពាក្យសច្ចៈនេះ។ ឧត្តមង្គេន វន្ទេហំ ធម្មពា្ច ទុវិធំ វរំ ខ្ញុំព្រះករុណាសូមថ្វាយបង្គំនូវព្រះធម៌ដ៏ប្រសើរ
មានពីរប្រការ គឺព្រះបរិយត្តិធម៌ និងព្រះនព្វលោតុត្តរធម៌ដោយអវយវៈដ៏ឧត្តមគឺត្បូង ធម្មេ យោ ខលិតោ ទោសោ ទោសឯណា ដែល
ខ្ញុំព្រះករុណាធ្វើឲ្យភ្លាំងភ្លាត់ហើយក្នុងព្រះធម៌ជាម្ចាស់ ធម្មោ ខមតុ តំ មមំ សូមព្រះធម៌ជាម្ចាស់ អត់នូវទោសនោះដល់ខ្ញុំព្រះ
ករុណា។
ក្រាបថ្វាយបង្គំម្តង
សង្ឃរតនប្បណាម ថ្វាយបង្គំព្រះសង្ឃរតនៈ
សង្ឃោ វិសុទ្ធោ វរទក្ខិណេយ្យោ សន្ដិន្រ្ទិយោ សព្វមលប្បហីនោ
គុណេហិនេកេហិ សមិទ្ធិបត្តោ អនាសវោ តំ បនមាមិ សង្ឃំ។
ប្រែថា ព្រះអរិយសង្ឃឯណា ដ៏បរិសុទ្ធវិសេស ជាទក្ខិណេយ្យបុគ្គលដ៏ប្រសើរ មានឥន្រ្ទិយរម្ងាប់ហើយ មានមន្ទិលគឺរាគាទិកិលេសទាំងពួង
បន្សាត់បង់ហើយ ជាព្រះសង្ឃដល់ហើយនូវកិរិយាសម្រេចដោយគុណទាំងឡាយដ៏ច្រើន ជាព្រះសង្ឃមានអាសវធម៌មិនមាន គឺថាជាព្រះ
ខីណាស្រព ខ្ញុំព្រះករុណាសូមក្រាបថ្វាយបង្គំនូវព្រះអរិយសង្ឃនោះដោយគោរព។
យេ ច សង្ឃា អតីតា ច យេ ច សង្ឃា អនាគតា
បច្ចុប្បន្នា ច យេ សង្ឃា អហំ វន្ទាមិ សព្វទា។
ប្រែថា ព្រះសង្ឃទាំងឡាយឯណា ដែលជាព្រះសង្ឃបានសម្រេចមគ្គនិងផលនិពា្វនកន្លងទៅហើយក្តី ព្រះសង្ឃទាំងឡាយឯណា ដែលជា
ព្រះសង្ឃនឹងបានសម្រេចមគ្គនិងផលក្នុងកាលខាងមុខនេះក្តី ព្រះសង្ឃទាំងឡាយឯណា ដែលជាព្រះសង្ឃបានសម្រេចមគ្គនិងផល ក្នុង
កាលជាបច្ចុប្បន្ននេះក្តី ខ្ញុំព្រះករុណាសូមក្រាបថ្វាយបង្គំនូវព្រះសង្ឃទាំងឡាយនោះគ្រប់កាលទាំងពួង។
រួចហើយគប្បីតាំងចិត្តរឭកដល់សង្ឃគុណដោយបង្អោនវាចាថា
សុបដិបន្នោ ភគវតោ សាវកសង្ឃោ ឧជុបដិបន្នោ ភគវតោ សាវកសង្ឃោ ញាយ
បដិបន្នោ ភគវតោ សាវកសង្ឃោ សាមីចិបដិបន្នោ ភគវតោ សាវកសង្ឃោ យទិទំ
ចត្តារិ បុរិសយុគានិ អដ្ឋ បុរិសបុគ្គលា ឯស ភគវតោ សាវកសង្ឃោ អាហុនេយ្យោ
បាហុនេយ្យោ ទក្ខិណេយ្យោ អពា្ជលិករណីយោ អនុត្តរំ បុញ្ញក្ខេត្តំ លោកស្សាតិ។
ប្រែថា សុបដិបន្នោ ភគវតោ សាវកសង្ឃោ ព្រះសង្ឃជាសាវ័កនៃព្រះដ៏មានព្រះភាគលោកប្រតិបត្តិហើយដោយប្រពៃ គឺប្រតិបត្តិ
តាមគន្លងព្រះនព្វលោកកុត្តរធម៌ ឧជុបដិបន្នោ ភគវតោ សាវកសង្ឃោ ព្រះសង្ឃជាសាវ័កនៃព្រះដ៏មានព្រះភាគ លោកប្រតិបត្តិ
ដោយត្រង់ គឺប្រតិបត្តិជាមជ្ឈិមប្បដិបទា ញាយបដិបន្នោ ភគវតោ សាវកសង្ឃោ ព្រះសង្ឃជាសាវ័កនៃព្រះដ៏មានព្រះភាគលោក
ប្រតិបត្តិដើម្បីត្រាស់ដឹងនូវព្រះនិព្វានជាស្ថានក្សេមផុតចាកទុក្ខទាំងពួង សាមីចិបដិបន្នោ ភគវតោ សាវកសង្ឃោ ព្រះសង្ឃ
ជាសាវ័កនៃព្រះដ៏មានព្រះភាគ លោកប្រតិបត្តិដ៏សមគួរដល់សាមីចិកម្ម គឺប្រតិបត្តិគួរដល់សីល សមាធិ បញ្ញា យទិទំ ចត្តារិ បុរិស
យុគានិ ព្រះសង្ឃឯណា បើរាប់ជាគូនៃបុរសទាំងឡាយមាន ៤ គូ គឺព្រះសង្ឃដែលបានសម្រេចនូវសោតាបត្តិមគ្គ និងសោតាបត្តិផលជា
គូមួយសកទាគាមិមគ្គ និងសកទាគាមិផលជាគូមួយ អនាគាមិមគ្គ និងអនាគាមិផលជាគូមួយ អរហត្តមគ្គ និងអរហត្តផលជាគូមួយ អដ្ឋ
បុរិសបុគ្គលា បើរាប់ជាគូនៃបុរសបុគ្គលមាន ៨ គឺព្រះសង្ឃដែលបានសម្រេចនូវសាតាបត្តិមគ្គ១ សោតាបត្តិផល១ សកទាគាមិមគ្គ១
សកទាគាមិផល១ អនាគាមិមគ្គ១ អនាគាមិផល១ អរហត្តមគ្គ១ អរហត្តផល១ ឯស ភគវតោ សាវកសង្ឃោ ព្រះសង្ឃទាំងនោះជា
សង្ឃសាវកនៃព្រះដ៏មានប្រភាគ អាហុនេយ្យោ លោកគួរទទួលនូវចតុប្បច្ច័យ ដែលបុគ្គលឧទិ្ទសចំពោះអ្នកមានសីល ហើយនាំមក
អំពីចម្ងាយបង្អោនចូលមកបូជា បាហុនេយ្យោ លោកគួរទទួលនូវអាគន្តុកទាន គឺទានដែលបុគ្គលតាក់តែងដើម្បីញាតិនិងមិត្រ ដែលមក
អំពីទិសផ្សេងៗ ហើយបង្អោនចូលមកបូជា ទក្ខិណេយ្យោ លោកគួរទទួលនូវទានដែលបុគ្គលជឿនូវកម្ម និងផលនៃកម្មហើយបូជា
អពា្ជលិករណីយោ លោកគួរដល់អពា្ជលិកម្មដែលសត្វលោកគប្បីធ្វើ អនុត្តរំ បុពា្ញក្ខេត្តំ លោកស្ស លោកជាបុញ្ញខេត្ត គឺជាទី
ដុះឡើងនៃពូជគឺបុណ្យនៃសត្វលោករកខេត្តដទៃកៃ្រលែងជាងគ្មាន។
រឭកដល់សង្ឃគុណដូច្នេះហើយ គប្បីប្រកាសប្តេជ្ញាខ្លួនដោយពាក្យសច្ចៈថា
នត្ថិ ម សរណំ អញ្ញំ សង្ឃោ មេ សរណំ វរំ
ឯតេន សច្ចវជ្ជេន ហោតុ មេ ជយមង្គលំ
ប្រែថា នត្ថិ មេ សរណំ អញ្ញំ វត្ថុដទៃជាទីពឹងទីរឭកនៃខ្ញុំព្រះករុណាមិនមានឡើយ សង្ឃោ មេ សរណំ វរំ មានតែព្រះសង្ឃជាម្ចាស់
ជាទីពឹងទីរឭកដ៏ប្រសើររបស់ខ្ញុំព្រះករុណា ឯតេន សច្ចវជ្ជេន ហោតុ មេ ជយមង្គលំ សូមសិរីសួស្តីជ័យមង្គល ចូរមានដល់ខ្ញុំ
ព្រះករុណា ដោយកិរិយាពោលនូវពាក្យសច្ចៈនេះ។
ឧត្តមង្គេន វន្ទេហំ សង្ឃពា្ច ទុវិធោត្តមំ សង្ឃេ
យោ ខលិតោ ទោសោ សង្ឃោ ខមតុ តំ មមំ។
ឧត្តមង្គេន វន្ទេហំ សង្ឃពា្ច ទុវិធោត្តមំ ខ្ញុំព្រះករុណាសូមថ្វាយបង្គំនូវព្រះសង្ឃដ៏ប្រសើរមានពីរប្រការ គឺសម្មតិសង្ឃ
និងអរិយសង្ឃ ដោយអវយវៈដ៏ឧត្តម គឺត្បូង សង្ឃេ យោ ខលិតោ ទោសោ ទោសឯណាដែលខ្ញុំព្រះករុណាធ្វើឲ្យភ្លាំងភ្លាត់
ហើយ ក្នុងព្រះសង្ឃជាម្ចាស់ សង្ឃោ ខមតុ តំ មមំ សូមព្រះសង្ឃជាម្ចាស់ អត់នូវទោសនោះដល់ខ្ញុំព្រះករុណា។
ក្រាបថ្វាយបង្គំម្តង
វិធីនមស្សការថ្វាយបង្គំនូវព្រះរតនត្រ័យ មិនចំពោះកាល និងថ្វាយបង្គំនូវព្រះរតនត្រ័យក្នុងកាលទាំងបី និងសេចក្តីរឭកគុណព្រះរតនត្រ័យ
និងពាក្យប្តេជ្ញាខ្លួនចំពោះព្រះរតនត្រ័យ និងថ្វាយបង្គំខមាទោសចំពោះព្រះរតនត្រ័យទាំង៥ន័យ ដែលបានពោលមកហើយក្នុងខាងដើមនោះ
ក៏ចប់ប៉ុណ្ណេះដោយពិស្តារ។
អ្នកមានសទ្ធាប្រាថ្នានឹងនមស្សការដល់ព្រះរតនត្រៃនោះ បើមានពេលឱកាសល្មម នឹងសូត្រនមស្សការទាំងបីបទឲ្យបានចប់សព្វ
គ្រប់ដោយសេចក្តីពិស្តារដូចបែបយ៉ាងខាងដើមនោះ ក៏ជាការឧត្តមកៃ្រពេក តែបើពេលខ្លីមិនអាចនឹងសូត្រឲ្យចប់សព្វគ្រប់បាន ក៏គ្រាន់
តែសូត្រសេចក្តីរឭកពុទ្ធគុណ ធម្មគុណ សង្ឃគុណ និងថ្វាយបង្គំ ហើយនឹងសូត្រថ្វាយសក្ការបូជា ដោយសេចក្តីសង្ខេបខ្លីៗដូចន័យខាង
ក្រោមនេះវិញក៏បាន។
រតនប្បណាមបែបសង្ខេប ព្រមទាំងបូជាគ្រឿងសក្ការៈ
ឥតិបិ សោ ភគវា អរហំ ៘ តំ អរហាទិគុណសំយុត្តំ ពុទ្ធំ
សិរសា នមាមិ តពា្ច ពុទ្ធំ ឥមេហិ សក្ការេហិ អភិបូជយាមិ។
ប្រែថា ឥតិបិ សោ ភគវា អរហំ ព្រះដ៏មានព្រះភាគអង្គនោះទ្រង់ព្រះនាមថា អរហំ ព្រោះព្រះអង្គឆ្ងាយចាកសឹកសត្រូវពោលគឺ
កិលេសព្រមទាំងវាសនាគឺកាយបយោគ និងវិចីបយោគ។ល។ ភគវា ទ្រង់ព្រះនាមថា ភគវា ព្រោះព្រះអង្គមានដំណើរទៅកាន់ត្រៃ
ភពខ្ជាក់ចោលហើយ គឺថាព្រះអង្គមិនត្រឡប់កើតទៀតឡើយ តំ អរហាទិគុណសំយុត្តំ ពុទ្ធំ សិរសា នមាមិ ខ្ញុំព្រះករុណា សូម
ថ្វាយបង្គំនូវព្រះសម្មាសម្ពុទ្ធជាម្ចាស់ ព្រះអង្គប្រកបព្រមហើយដោយគុណមានគុណថា អរហំ ជាដើមនោះដោយសិរសាគឺត្បូង តពា្ច ពុទ្ធំ ឥមេហិ សក្ការេហិ អភិបូជយាមិ ខ្ញុំព្រះករុណាសូមបូជាចំពោះនូវព្រះសម្មាសម្ពុទ្ធជាម្ចាស់នោះ ដោយគ្រឿងសក្ការៈទាំងឡាយ
មានប្រមាណប៉ុណ្ណេះ។
ក្រាបថ្វាយង្គំម្តង
ស្វាក្ខាតោ ភគវតា ធម្មោ ៘ តំ ស្វាក្ខាតាទិគុណសំយុត្តំ ធម្មំ
សិរសា នមាមិ តពា្ច ធម្មំ ឥមេហិ សក្តារេហិ អភិបូជយាមិ។
ប្រែថា ស្វាក្ខាតោ ភគវតា ធម្មោ ព្រះបរិយត្តិធម៌គឺព្រះត្រៃបិដកជាធម៌គឺព្រះដ៏មានព្រះភាគ ទ្រង់ត្រាស់សម្ដែងហើយដោយល្អ។ល។ តំ ស្វាក្ខាតាទិគុណសំយុត្តំ ធម្មំ សិរសា នមាមិ ខ្ញុំព្រះករុណាសូមថ្វាយបង្គំនូវព្រះធម៌ ជាម្ចាស់ ដ៏ប្រកបព្រមហើយដោយគុណ
មានគុណថា ស្វាក្ខាតោ ជាដើមនោះ ដោយសិរសាគឺត្បូង តពា្ច ធម្មំ ឥមេហិ សក្ការេហិ អភិបូជយាមិ ខ្ញុំព្រះករុណា សូមបូជា
ចំពោះនូវព្រះធម៌ជាម្ចាស់នោះ ដោយគ្រឿងសក្ការៈទាំងឡាយមានប្រមាណប៉ុណ្ណេះ។
ក្រាបថ្វាយបង្គំម្តង
សុបដិបន្នោ ភគវតោ សាវកសង្ឃោ ឧជុបដិបន្នោ ភគវតោ សាវកសង្ឃោ
។ល។ អនុត្ដរំ បុញ្ញកេ្ខត្ដំ លោកស្សាតិ តំ សុបដិបន្នាទិគុណសំយុត្តំ សង្ឃំ
សិរសា នមាមិ តពា្ច សង្ឃំ ឥមេហិ សក្ការេហិ អភិបូជយាមិ។
ប្រែថា សុបដិបន្នោ ភគវតោ សាវកសង្ឃោ ព្រះសង្ឃជាសាវ័កនៃព្រះដ៏មានព្រះភាគ លោកប្រតិបត្តិហើយដោយប្រពៃ គឺ
ប្រតិបត្តិតាមគន្លងព្រះនព្វលោកកុត្តរធម៌។ល។ អនុត្តរំ បុពា្ញក្ខេត្តំ លោកស្ស លោកជាបុញ្ញខេត្ត គឺជាទីដុះឡើងនៃពូជគឺបុណ្យ នៃសត្វលោករកខេត្តដទៃកៃ្រលែងជាងគ្មាន។ តំ សុបដិបន្នាទិគុណសំយុត្តំ សង្ឃំ សិរសា នមាមិ ខ្ញុំព្រះករុណា សូមថ្វាយបង្គំ
នូវព្រះសង្ឃជាម្ចាស់ ដ៏ប្រកបព្រមហើយ ដោយគុណមានគុណថា សុបដិបន្នោ ជាដើមនោះ ដោយសិរសាគឺត្បូង តពា្ច សង្ឃំ ឥមេហិ
សក្ការេហិ អភិបូជយាមិ ខ្ញុំព្រះករុណាសូមបូជាចំពោះនូវព្រះសង្ឃជាម្ចាស់នោះ ដោយគ្រឿងសក្ការៈទាំងឡាយ មានប្រមាណ
ប៉ុណ្ណោះ។
ក្រាបថ្វាយបង្គំម្ដង
នមស្សការយ៉ាងសង្ខេប
នមោ តស្សារហន្ដស្ស ភគវន្ដស្ស តាទិនោ
សម្មា សាមំ វ ពុទ្ធស្ស ធម្មេ វិភជ្ជវាទិនោ។
ប្រែថា នមោ តស្សារហន្ដស្ស ភគវន្ដស្ស តាទិនោ កិរិយានមស្សការថ្វាយបង្គំនៃខ្ញុំព្រះករុណា ចូលមានដល់ព្រះដ៏មានព្រះភាគ
ជាម្ចាស់នោះ ព្រះអង្គជាព្រះអរហន្តដ៏វិសេសជាបុគ្គលមិនញាប់ញ័រដោយលោកធម៌ទាំង ៨ ឡើយ សម្មា សាមំ វ ពុទ្ធស្ស ធម្មេ វិភជ្ជវាទិនោ ព្រះអង្គត្រាស់ដឹងនូវធម៌ គឺបុគ្គលគប្បីដឹងដោយប្រពៃចំពោះព្រះអង្គពិត ហើយទ្រង់សម្ដែងញែកចែកនូវធម៌ទាំងឡាយ
នោះដល់សព្វសត្វទាំងពួង។
ក្រាបថ្វាយបង្គំម្ដង
នមោ តស្សេវ ធម្មស្ស និយ្យានិកស្ស វដ្ដតោ
បភេទា នវ វិធស្ស ស្វាក្ខាតស្សេវ សច្ចតោ។
នមោ តស្សេវ ធម្មស្ស និយ្យានិកស្ស វដ្ដតោ កិរិយានមស្សការថ្វាយបង្គំនៃខ្ញុំព្រះករុណា ចូរមានដល់ព្រះធម៌ជាម្ចាស់នោះ
ជាធម៌មានគុណជាទីស្រោចស្រង់នូវសត្វឲ្យចេញចាកវដ្ដសង្សារ បភេទា នវ វិធស្ស ស្វាក្ខាតស្សេវ សច្ចតោ ជាធម៌មានប្រភេទ
មាន៩ប្រការ មានសោតាបត្ដិមគ្គជាដើម មានព្រះនិព្វានជាទីបំផុត ដែលព្រះសម្ពុទ្ធសម្ដែងទុកមកហើយដោយប្រពៃមែនពិត។
ក្រាបថ្វាយបង្គំម្ដង
នមោ អរិយសង្ឃស្ស សញ្ចិភូតស្ស សត្ថុនោ
កិលេសានុសយេ សព្វេ បហានប្បដិបត្ដិយា។
ប្រែថា នមោ អរិយសង្ឃស្ស សញ្ចិភូតស្ស សត្ថុនោ កិរិយានមស្សការថ្វាយបង្គំនៃខ្ញុំព្រះករុណា ចូរមានដល់ព្រះអរិយសង្ឃ
ជាម្ចាស់នោះ ជាព្រះសង្ឃកើតហើយក្នុងពួកសាវ័កនៃព្រះសាស្ដា កិលេសានុសយេ សព្វេ បហានប្បដិបត្ដិយា ជាព្រះសង្ឃ
ប្រតិបត្ដិដើម្បីលះបង់នូវលាមកធម៌ទាំងឡាយទាំងពួង ដែលជាធម៌រមែងផ្ដេកផ្ដួលទៅតាមកិលេសជាគ្រឿងញ៉ាំងចិត្ដសន្ដាននៃសត្វទាំងពួង
ឲ្យសៅហ្មង។
ក្រាបថ្វាយបង្គំម្ដង
នមស្សការយ៉ាងសង្ខេប
វិសុទ្ធករុណាញាណំ ពុទ្ធំ សម្ពុទ្ធបូជិតំ ធម្មំ សទ្ធម្មសម្ភូតំ វន្ទេ សង្ឃំ និរង្គណំ។
ប្រែថា ខ្ញុំព្រះករុណាសូមក្រាបថ្វាយបង្គំនូវព្រះសម្មាសម្ពុទ្ធជាម្ចាស់ ព្រះអង្គមានព្រះហឬទ័យករុណាដល់សត្វដទៃ គឺថាទ្រង់បៀតបៀន
នូវកងទុក្ខដែលមានក្នុងសន្ដាននៃសត្វដទៃ ដោយព្រះញាណ ពោលគឺព្រះអរហត្ថមគ្គដ៏ម៉តចត់ស្អាតចាកមន្ទិលគឺរាគទិក្កិលេស សូមថ្វាយ
បង្គំនូវព្រះធម៌ជាម្ចាស់ គឺព្រះសម្ពុទ្ធបូជាហើយ គឺថាព្រះអង្គសម្ដែងហើយ សូមថ្វាយបង្គំនូវព្រះសង្ឃជាម្ចាស់ ដែលកើតដោយអរិយជាតិ
ព្រោះព្រះសទ្ធម្ម ជាអ្នកមិនមានដំណើរទៅកាន់ភាៈវទាបគឺកិលេសឡើយ។
ក្រាបថ្វាយបង្គំម្ដង
នមស្សការយ៉ាងសង្ខេប
នមេ ពុទ្ធំ តិលោកគ្គំ ញេយ្យសាគរបារគុំ ភវាភវករំ ធម្មំ គណញ្ច គុណសាគរំ។
ប្រែថា ខ្ញុំព្រះករុណាសូមថ្វាយបង្គំនូវព្រះសម្ពុទ្ធជាម្ចាស់ ព្រះអង្គជាបុគ្គលប្រសើរលើសសត្វក្នុងត្រៃលោក ព្រះអង្គមានញាណ គឺគុណ
សម្រាប់ដឹងនូវញេយ្យធម៌ទាំងពួងដ៏ជ្រាលជ្រៅ បីដូចជាសាគរធំ ព្រះអង្គមានដំណើរទៅដល់ហើយនូវត្រើយសាគរគឺញាណនៃព្រះអង្គផង
ខ្ញុំព្រះករុណាសូមថ្វាយបង្គំនូវព្រះធម៌ជាម្ចាស់ គឺគុណសម្រាប់ទ្រទ្រង់នូវសត្វទាំងឡាយ ដែលជាអ្នកប្រតិបត្ដិដ៏សមគួរតាមពាក្យប្រៀនប្រដៅ
របស់ព្រះសាស្ដាជាម្ចាស់ មិនឲ្យធ្លាក់ចុះទៅក្នុងអបាយភូមិទាំងឡាយផង ភវាភវករំ ជាគុណតែងធ្វើនូវកម្មភព គឺកុសលាកុសលចេតនា
២៩ មានកុសលចេតនាជាដើម និងឧបបត្ដិភពទាំង៩ មានកាមភពជាដើម ដែលកើតអំពីបច្ច័យ គឺកម្មភពឲ្យវិនាសសាបសូន្យទៅផង
ខ្ញុំព្រះករុណា សូមថ្វាយបង្គំនូរព្រះអរិយសង្ឃ លោកមានគុណដ៏ជ្រាលជ្រៅបីដូចជាសាគរផង។
ក្រាបថ្វាយបង្គំម្ដង
នមស្សការពាក្យកាព្យ បញ្ចូលបន្ថែមពុំមានក្នុងគិហិទេ
ខ្ញុំសូមនមស្សការ | លើកហត្ថាឱនសិរសី |
បង្គំគុណទាំង៣ | ខ្ពស់លើសលុបត្រៃលោកា |
សូមបុណ្យកងកុសល | ចូរមានដល់យើងខ្ញុំណា |
ពេញបូរណ៌ស្មើធារា | ដូចជលសាធំទូលាយ |
សូមឲ្យកំចាត់បង់ | អពមង្គលទាំងឡាយ |
ឲ្យជៀសចេញចាកឆ្ងាយ | ក្តីអន្តរាយកុំបីមាន |
ដោយកំលាំងអានុភាព | បុញ្ញលាភជាប្រធាន |
កងបុញ្ញរាសីមាន | សូមបានក្សាន្ដកុំមានមោះ |
ដោយគុណនមស្សការ | ត្រៃរតនាប្រសើខ្ពស់ |
សូមអានិសង្សនោះ | ដាក់ដល់ស្ថាននិព្វានហោង |
សុភមង្គលកថា
ពាក្យពោលប្រកាសសូមសេចក្តីល្អ សេចក្តីចំរើនគ្រប់យ៉ាង
ហោតុ សព្វំ សុមង្គលំ រក្ខន្តុ សព្វទេវតា សព្វពុទ្ធានុភាវេន
សព្វធម្មានុភាវេន សព្វសង្ឃានុភាវេន សោត្ថិ ហោតុ និរន្តរំ។
ប្រែថា ហោតុ សព្វំ សុមង្គលំ សុមង្គលគឺសេចក្តីចម្រើនដ៏ល្អគ្រប់យ៉ាង ចូរមានដល់ខ្ញុំ រក្ខន្តុ សព្វទេវតា ទេវតាទាំងពួងទាំងឡាយ
ចូររក្សានូវខ្ញុំ សព្វពុទ្ធានុភាវេន ដោយអានុភាពនៃព្រះពុទ្ធគ្រប់ព្រះអង្គ សព្វធម្មានុភាវេន ដោយអានុភាពនៃព្រះធម៌ទាំងពួង សព្វ
សង្ឃានុភាវេន ដោយអានុភាពនៃព្រះសង្ឃទាំងពួង សោត្ថិ ហោតុ និរន្តរំសូមសិរីសួស្តី ចូរមានដល់ខ្ញុំ ឲ្យបានគ្រប់ពេលកុំបីមានចន្លោះ ឡើយ។
មតិយោបល់