ចុះឈ្មោះ

Sign Up to our social questions and Answers Engine to ask questions, answer people’s questions, and connect with other people.

ចូល

Login to our social questions & Answers Engine to ask questions answer people’s questions & connect with other people.

Forgot Password

Lost your password? Please enter your email address. You will receive a link and will create a new password via email.

Please briefly explain why you feel this question should be reported.

Please briefly explain why you feel this answer should be reported.

Please briefly explain why you feel this user should be reported.

ជីវប្រវត្តិសាស្រ្តាចារ្យ​វ៉ាន់ឌី កាអុន

លោក វ៉ាន់ឌី កាអុន ( ឡាតាំង vandy kaonn ) កើតនៅឆ្នាំ ១៩៤២ គឺជាអ្នកវិភាគប្រវត្តិសាស្រ្តកម្ពុជានិងងឲអក្សរសិល្ប៍ខ្មែរ ហើយលោកក៏ជាអ្នកនិពន្ធសៀភៅមួយចំនួនទាក់ទង នឹងទស្សនវិទ្យា សង្គមវិទ្យា នយោបាយ និងប្រវត្តិសាស្រ្តជាភាសាខ្មែរនិងបារាំង។ លោក វ៉ាន់ឌី កាអុន បានសិក្សាផ្នែកសង្គមវិទ្យានៅ Sorbonne ( សាកលវិទ្យាល័យប៉ារីស ) ហើយបានបញ្ចប់នៅឆ្នាំ ១៩៧០ ។ លោកត្រូវបានប្រជាជនខ្មែរស្គាល់យ៉ាងទូលំលាយតាមរយៈកម្មវិធី ប្រវត្តិសាស្រ្តខ្មែរ និងអក្សរសិល្ប៍ខ្មែរ របស់វិទ្យុបារាំងអន្តរជាតិផ្សាយជាខេមរភាសា ។

          លោកបានបំពេញវិជ្ជា នៅបឋមសិក្សានិងមធ្យមសិក្សាក្នុងក្រុងភ្នំពេញ ។ បន្ទាប់ពីបានប្រឡងជាប់មធ្យមសិក្សាបត្របានទទួលតំណែងជាសាស្រ្តចារ្យភាសាបារាំងនៅអនុវិទ្យាល័យ ព្រៃនប់ក្នុងខេត្តកំពត់ ។

          នៅឆ្នាំ១៩៦៨​លោកបាន មកធ្វើការជាអ្នកនិពន្ធការសែត ភាសាបារាំង Cambodge ក្រោមការដឹកនាំដោយលោក ចៅ សេង ជាឥស្សរជននិងជារដ្ឋមន្រ្តី មានឥទ្ធិពលរបស់សម្តេចសសីហនុ ក្នុងសម័យសង្គមរាស្រ្តនិយម ។ នៅក្នុងឆ្នាំដដែលនេះ លោកទទួលតួនាទីជាចាងហ្វាង នៃភ្នាក់ងារខ្មែរសារព័ត៌មាន ( AKP )

          នៅឆ្នាំ ១៩៦៩ លោកបានទទួលដំណែងជាលេខាធិការនៃកិច្ចការនយោបាយនៅក្រសួងអប់រំជាតិ ។ នៅឆ្នាំដដែលលោកបានសហការជាមួយមិត្តដែលមានជំហរនិងគំនិតនយោបាយដូចគ្នាបង្កើតការសែតភាសាបារាំងមួយមានឈ្មោះថា Le Courrier Phnompenhnois ។ នៅឆ្នាំ១៩៧០ លោកបានទទួលការតែងតាំងជា ចាង ហ្វាង នៃភ្នាក់ងារខ្មែរសារព័ត៌មាន ( AKP ) ជាចាង ហ្វាង រងព្រឹត្តបត្រចតុមុខ និងជាទីប្រឹក្សាការសែតមហាជន ។ ទន្ទឹមនឹងមុខងារទាំងនេះ លោកបង្រៀនទស្សនវិជ្ជានៅវិទ្យាល័យធំៗពីរនៅក្រុងភ្នំពេញ ។

          លោកបានមកបន្តវិជ្ជាផផ្នែកឧត្តមសិក្សា នៅប្រទេសបារាំងនៅឆ្នាំ ១៩៧២ ហើយបានត្រឡប់ទៅភ្នំពេញនៅឆ្នាំ ១៩៧៤ ។ លោកបានបន្តការស្រាវជ្រាវរហូតដល់ឆ្នាំ ១៩៧៥ដោយបានបោះពុម្ភផ្សាយនូវសិក្សាកថាមួយចំនួន ។ លោកបានរួចផុតពីសម័យខ្មែរក្រហមហើយលោកបានចូលទៅជាសមាជិក រណសិរ្សសាមគ្គីសង្គ្រោះជាតិកម្ពុជា  ដែលបាន​បង្កើតឡើងនៅថ្ងៃ ទី ២ ខែ ធ្នូ ឆ្នាំ ១៩៧៨ ។ ដោយជំនួយកងទ័ពស្មគ្រចិត្តវៀតណាមនិងកងកម្លាំងប្រដាប់ អាវុធប្រជាជនខ្មែរក្រោមកិច្ចដឹកនាំរបស់ រណសិរ្សសាមគ្គីសង្គ្រោះជាតិកម្ពុជា បានវាយយកអំណាចពីរបបខ្មែរក្រហម កម្ពុជាប្រជាធិបតេយ្យនៅថ្ងៃទី៧ ខែ​ មករា ឆ្នាំ ១៩៧៩ ។

          នៅឆ្នាំ ១៩៨១ លោកបានទទួលការតែងតាំងជាទីប្រឹក្សារដ្ឋ ។ នៅឆ្នាំដដែលនេះ លោកបានបង្កើតនៃវិទ្យាស្ថានសង្គមសាស្រ្តក្នុងគោលដៅសិក្សា បែបវិទ្យាសាស្រ្តពីសង្គមនិងនយោបាយ  ហើយលោកជានាយកដឹកនាំវិទ្យាស្ថា​ននេះរហូតដល់ឆ្នាំ ១៩៨៩ ។ អ្នកស្រាវជ្រាវបរទេសនានាដែលបានមកទស្សនាស្រាវជ្រាវកម្ពុជា តែងមកសាកសួរនិងគារវកិច្ច ចំពោះលោកជានិច្ច ហើយអ្នកទាំងនោះនោះស្គាល់ម្យ៉ាងថា លោកជាបញ្ញាវ័ន្តមួយរូបរបបថ្មីនេះ ហើយម្យ៉ាងទៀតលោកតំណាងចរន្តទំនើបនិយមក្នុងរបបអំណាចនិងបក្ស ។

          ដោយមានទំនាស់ទំនុយនិងរដ្ឋាភិបាលមជ្ឈឹមបក្សកម្មុយនីស្តកម្ពុជា លោកបានត្រឡប់មកប្រទេសបារាំងវិញហើយបានទទួលសិទ្ធិជាជនភៀសខ្លួននយោបាយ ។ សព្វថ្ងៃ លោកធ្វើការជាអ្នកសារព័ត៌មានចូលនិវត្តន៍ នៃវិទ្យុបារាំងអន្តរជាតិ ក្នុងកម្មវិធីភាសាខ្មែរ ( Radio France Internationa; RFI ) ដោយលោកមានឯកទេសផ្នែកសិក្សាវិភាគអក្សរសិល្ប៍ខខ្មែរ​ និងវិភាគសៀវភៅចេញថ្មី ផ្នែកនយោបាយ សេដ្ឋកិច្ចលសង្គម ។

          ទន្ទឹមនឹងកិច្ចការប្រចាំថ្ងៃដើម្បីដោះស្រាយជីវភាព លោកបូជាពេលវេលាទំនេរលើសំណេរនិងការស្រាវជ្រាវ ។ អាស្រ័យដោយលោកស្គាល់និងបានរស់នៅក្នុងរបបបួនធំៗ នៅស្រុកខ្មែរ ទាំងនេះគឺជាបទពិសោធន៍សំខាន់នាំឲ្យលោកផលិតបានស្នាដៃសំណេរមួយចំនួនហើយក្នុងបច្ចុប្បន្ននេះលោកកំពុងសរសេរនិក្ខេបបទណាមួយក្រោមការដឹកនាំដោយ សាស្រ្តាចារ្យ Pierre Richard Feray នៅសាកលវិទ្យា Nice ដែលមានប្រធានបទឈ្មោះ ប្រទេសកម្ពុជានិងផលវិបាកក្នុងការចូលរួមរស់នៅក្នុងពិភពលោកទំនើប ( Le Cambodge ett ses difficulties dinsertion au monde moderne ) ។

          ស្នាដៃនិពន្ធរបស់លោករួមមាន៖

  • សង្គមសក្តិភូមិខ្មែរនៅក្នុងរឿងទុំទាវ ភាគ១ ភ្នំពេញ១៩៧១
  • ក្បួនចិត្តសាស្រ្ត សិក្សាកថាភ្នំពេញ ១៩៧១
  • វិភាគទាននៃការសិក្សា ប្រាដកនិយម និងអណ្តែតអណ្តូងនិយម សង្គមសក្តិភូមិខ្មែរក្នងុរឿងទុំទាវ ទិដ្ឋភាពខ្លះៗនៃសង្គមខ្មែរ សិក្សាកថាភ្នំពេញ ១៩៧៣
  • វិភាគទាននៃការសិក្សាអក្សរសិល្ប៍ខ្មែរ ចលនាអក្សរសិល្ប៍ ជីវីតនិយមតាមរយៈរឿងសុភាទន្សាយ វិចារនិយមតាមរយៈរឿងធនញ្ជ័យ សោកនាដកម្មតាមរយៈរឿងកាកី ភ្នំពេញ
  • សង្គមសាស្រ្ត ភ្នំពេញ ១៩៧៣
  • Thmenh chey en francais ctude phnom penh 1973
  • សោកនាដកម្មនៃការអផ្សុករបស់អ្នកស្រី បូវារី សិក្សាកថាអក្សរសិល្ប៍បារាំង ភ្នំពេញ ១៩៧៤
  • Reflexion sur la literature khmere en francais etude phnom penh 1981
  • រឿងព្រេងបុរាណខ្មែរ ភាគ១ កម្រងជ្រើសរើសបោះពុម្ពឡើងវិញ ភ្នំពេញ១៩៨៧
  • រឿងព្រេងបុរាណខ្មែរ ភាគ២កម្រងជ្រើសរើសបោះពុម្ពឡើងវិញ ភ្នំពេញ ១៩៨៧
  • កោះបិសាច រឿងនិទានភ្នំពេញ ១៩៨៧
  • cambodge 1940- 1990 la fin dune epoque essai paris 1991
  • cambodge ou la politique sans les cambodgiens essai paris LHarmattan 1993
  • cambodge la nuit sera longue seei edite par lassociation Fond daides au cambodge ( FAC ) paris 1996
  • អក្សរសិល្ប៍បារាំងសតវត្សរ៍ទី ២០ ការផ្សព្វផ្សាយរបស់អ្នកនិពន្ធភ្នំពេញ ២០១០
  • អក្សរសសិល្ប៍បារាំងសតវត្សរ៍ទី ១៩ការផ្សាយរបស់អ្នកនិពន្ធ ភ្នំពេញ២០១០
  • ប្រវត្តិសាស្រ្តកម្ពុជា ភាគ១ការផ្សាយរបស់អ្នកនិពន្ធភ្នំពេញ២០១០
  • ប្រវត្តិសាស្រ្តកម្ពុជា ភាគ២ការផ្សាយរបស់អ្នកនិពន្ធភ្នំពេញ២០១០
  • ប្រវត្តិសាស្រ្តកម្ពុជា ភាគ៣ការផ្សាយរបស់អ្នកនិពន្ធភ្នំពេញ២០១០
  • សុបិននិងការពិត ភាគ១ សមាគមន៍កម្ពុជាអាស៊ី ភ្នំពេញ២០១២
  • សុបិននិងការពិត ភាគ២ សមាគមន៍កម្ពុជាអាស៊ី ភ្នំពេញ២០១២
  • ទិដ្ឋភាពខ្លះៗនៃទស្សនវិជ្ជាភ្នំពេញ ២០១៣ ។

                   ប្រវត្តិសាស្រ្តចារ្យ ឡាយ ហ៊ុនគី

        អ្នកស្រី ឡាយ ហ៊ុនគីឬត្រូវបានគេស្គាល់ទូទៅថា អ្នកស្រីនៅប្រទេសកម្ពុជា ។ អ្នកស្រីគឺជាអ្នកនិពន្ធសៀវភៅអរិយធម៌ខ្មែរ សម្រាប់ថ្នាក់ទីបញ្ចប់ បោះពុម្ពឆ្នាំ ១៩៧៤ ។

          អ្នកស្រី ឡាយ ហ៊ុនគី កើតនៅថ្ងៃទី២៤ ខែ កញ្ញា ឆ្នាំ ១៩៣៥ នៅភូមិស្រមោច ឃុំ ព្រះនេត្រព្រះ ស្រុក ព្រះនេត្រព្រះ ខេត្តបាត់ដំបង​ ។​

          ការសិក្សា៖

  • ឆ្នាំ ១៩៤៧ រៀននៅបឋមសិក្សា
  • ឆ្នាំ ១៩៥៧ ធ្វើគ្រូបង្រៀន
  • ឆ្នាំ ១៩៦២ ចូលរៀននៅវិទ្យាស្ថានជាតិគរុកោសល្យ ផ្នែកអប់រំសាស្រ្តចារ្យ
  • ឆ្នាំ ១៩៦៨ ប្រឡងជាប់បរិញ្ញប័ត្រអក្សរសាស្រ្ត

ការងារ៖

  • ឆ្នាំ១៩៧៤ ធ្វើសាស្រ្តចារ្យនៅវិទ្យាល័យព្រះស៊ីសុវត្ថិក្រុងភ្នំពេញ
  • ឆ្នាំ ១៩៧៥ បានទទួលតំណែងជានាយកវិទ្យាល័យនារីក្រុងភ្នំពេញ
  • ឆ្នាំ ១៩៩០ ១៩៩៤ធ្វើជានាយកវិទ្យាល័យមង្គលបូរីខេត្តបាត់ដំបង

ស្នាដៃនិងការងារ

          អ្នកស្រី ឡាយ ហ៊ុនគី ជាសាស្រ្តចារ្យ បរិញ្ញប័ត្រអក្សរសាស្រ្តខ្មែរ ជានាយកមធ្យមសិក្សាកម្រិត២ ស្រុកមង្គលបូរី ឆ្នាំ ១៩៨៥ ១៩៨៦ និងជានាយកនៃវិទ្យាល័យមង្គលបូរី នៅថ្ងៃទី២៤ កក្កដា ១៩៩០ ។

          អ្នកស្រីត្រូវបានគេស្គាល់ទូទៅថា អ្នកស្រី ត្រឹង ងា​ គឺជាសាស្រ្តចារ្យនិងជាប្រវត្តិវិទូដ៏ល្បីល្បាញម្នាក់នៅកម្ពុជា ។  អ្នកស្រី គឺជាអ្នកនិពន្ធសៀវភៅអរិយធម៌ខ្មែរ សម្រាប់ថ្នាក់ទីបញ្ចប់បោះពុម្ព១៩៧៤ ។

          ជីវីតគ្រួសារ

        អ្នកស្រី ឡាយ ហ៊ុន គី បានរៀបអាពាហ៍ពិពាហ៍ជាមួយលោក ត្រឹង ងា ហើយដែលឈ្មោះនេះត្រួវបានគេស្គាល់ជាទូទៅថាជាអ្នកស្រី ដោយសម័យនោះហៅតាមទម្លាប់បារាំងគឺហៅឈ្មោះស្វាមី ។ អ្នកទាំងពីរមានកូនចំនួន ៤នាក់គឺ៖

  • ត្រឹង បញ្ញារិទ្ធ ភេទប្រុស
  • ត្រឹង សុគន្ធវារី ភេទស្រី
  • ត្រឹងបញ្ចារុន ភេទប្រុស
  • ត្រឹង សុន្ថារា ភេទប្រុស ។

                   ប្រវិត្តសាស្រ្តចារ្យ នួន កន​

          សាស្រ្តចារ្យ នួន កន កើតនៅថ្ងៃទី១៨ ខែ មិថុនា ឆ្នាំ ១៩៣៤ ក្នុងក្រុងភ្នំពេញ ។ លោក នួន កន ជាសាស្រ្តចារ្យនាដសាស្រ្តនៃមហាវិទ្យាល័យវិចិត្រសិល្បៈភ្នំពេញ ។ លោកបានចូលជាសមាជិកអ្នកនិពន្ធខ្មែរ តាំងពីថ្ងៃទី ១ ខែ មករា ឆ្នាំ ១៩៥៨ ។

          លោកបានទទួលអាហារូបករណ៍អាមេរិកាំង មូលនិធិអាស៊ី ( Asia Foundation ) នៅភ្នំពេញ ។ ពីឆ្នាំ ១៩៦១ ១៩៦៥ លោកបានទៅរៀនសិល្បៈនាដកម្មនិងការដឹកនាំរឿងល្ខោន ពីប្រទេសបារាំងក្រោមការដឹកនាំរបស់គ្រូ Pierr Valde ចាងហ្វាងសាលាល្ខោនឈ្មោះ Teatre Traoin ។ នៅឆ្នាំ ១៩៦៦ ១៩៦៧ លោកបានត្រឡប់ ជាប់សញ្ញាបត្រវិជ្ជាស្ថានសិក្សាល្ខោននាដកម្ម ( Institude detudes theatrale ) នៅសកលវិទ្យាល័យប៉ារីស ទី៣ស្ហោបោន  ( Paris III Sorbonne ) ប្រទេសបារាំង ។ ឆ្នាំ១៩៦៧ ១៩៦៨ លោកបានទៅសិក្សានៅមជ្ឈ​មណ្ឌលសិក្សាវិទ្យាល័យអន្តរជាតិ ខាងការអប់រំសិក្សានិងស្រាវជ្រាវសិល្បៈនាដសាស្រ្ត CUIFERD  នៅ Nancy ប្រទេសបារាំងហើយលោកបានប្រឡងជាប់ សញ្ញាបត្រជាន់ខ្ពស់សិក្សាដកម្ម ។

          លោកបានត្រលប់មកភ្នំពេញ បំពេញការងារជាសាស្រ្តាចារ្យ នៅសាកលវិទ្យាល័យវិចិត្រសិល្បៈភ្នំពេញដដែល ។ ឆ្នាំ១៩៧៤ ១៩៧៦ លោកបានទទួលអាហារូបករណ៍អាមេរិកាំងមូលនិធិជប៉ុន ( Japan Foundation ) នៅតូក្យូ ដើម្បីស្រាវជ្រាវល្ខោនបុរាណ ណូ ( No ) ។ បន្ទាប់ពី​ខ្មែរក្រហមមកកាន់អំណាចនៅភ្នំពេញ លោកមិនអាចចូលមកកម្ពុជាវិញបានទេលោកបានទៅរស់នៅប្រទេសសហរដ្ឋមអាមេរិចរហូតដល់ឆ្នាំ ១៩៩១ ទើបត្រឡប់ទៅរស់នៅប្រទេសជប៉ុន ជាមួយភរិយាជាជនជាតិជប៉ុន ។ ឆ្នាំ ១៩៩៣ ដល់ ១៩៩៦មហាវិទ្យាល័យជាតិខាងភាសាបរទេស ( Tokyo Gaikokugo Daigaku ) នៅតូក្យុបានទទួលលោកឲ្យធ្វើជាសាស្រ្តាចារ្យភាសាខ្មែរ ។ ពេលលោកចូលនិវត្តន៍ លោកបានត្រលប់ទៅរស់នៅ Long Beach សហរដ្ឋអាមេរិច ។ បើទោះបីជានៅសហរដ្ឋអាមេរិចក្តីឬនៅជប៉ុននក្តី លោកជាអ្នកការពារវប្បធម៌ អរិយធម៌ខ្មែរ យ៉ាងសកម្មនិងជានិរន្តរទាំងផ្នែកសមាគន៍ខ្មែរទាំងផ្នែកមនុស្សធម៌ ។ លោកក៏ជាសិស្ស របស់លោក ហង្ស ធុនហាក់ ជំនាន់លោក ហង់ ជួន និងលោក ឆេង ផុន​ ។ លោកបានទទួលអនិច្ចកម្មនាព្រឹកថ្ងៃអាទិត្យ ទី៣១ ខែមីនា ឆ្នាំ ២០០២ វេលាម៉ោង៩ព្រឹកដោយលរោគាពាធក្នុងជន្មាយុ៦៨ឆ្នាំនៅឡុងប៊ិច សហរដ្ឋអាមេរិក ។

          ចំណែកឯស្នាដៃសំខាន់ៗរបស់លោក មានដូចជារឿងល្ខោននិងសិក្សាកថា ដូចបានរ៉ាយរ៉ាប់ខាងក្រោម៖

  • ស្នាដៃពិសេសមូយ របស់លោកនួន កន គឺលោកបាននិពន្ធបទភ្លេងនងិចម្រៀងជាតិសាវតាខ្មែរ ដែលយើងគ្រប់គ្នាច្រឡំថា ជាស្នាដៃរបស់សម្តេចសង្ឃរាជ ជួន ណាត ។ បទនេះបាននិពន្ធឡើង នៅថ្ងៃ១២ ខែ កញ្ញា ឆ្នាំ១៩៥៨ ដោយលោក នួន កន យកតាមលំនាំបទបុរាណខ្មែរ ដែលមានឈ្មោះថា​​ ស្រីខ្មែរត្បាញ បនាយកទៅប្រកួតក្នុងទិវាមហោស្រពជាតិឆ្នាំ ១៩៥៨ បានទទួលរង្វាន់ពានមាស ពីមហាក្សត្រយានី ស៊ីសុវត្ថិ កុសមៈ នារីរតន៍សិរីវឌ្ឍនា ។
  • កម្រងសិល្បៈសិក្សា ទំនុកច្រៀងនិងអក្សរភ្លេងឆ្នាំ ១៩៥៩ មាន៣៦ទំព័រ
  • រឿង ឧក្រិដ្ឋកម្មនិងទណ្ឌកម្មជារឿងល្ខោនដែលប្រែសម្រួលដោយលោក នួន កន និង អ៊ុក សុជាតិនាឆ្នាំ ១៩៧៣ មាន៧០ទំព័រ
  • សភាពខ្លះនៃអក្សរសាស្រ្តខ្មែរ គឺជាសិក្សាកថា តូក្យូ១៩៩៧
  • កម្រងអត្ថបទសិក្សាកថា នៅឡុងប៊ិច ឆ្នាំ១៩៩៩មាន៤២ទំព័រ
  • រឿងព្រលឹងចងពៀរ ជារឿងល្ខោន ( ខ្សែរអាត់សម្លេង ) នៅឡុងប៊ិចឆ្នាំ ១៩៩៩
  • រឿងព្រលឹងយុត្តិធម៌ ជារឿងល្ខោន (  ខ្សែអាត់សំឡេង ) នៅឡុងប៊ិចឆ្នាំ ១៩៩៩
  • រឿងរទេះដឹកឥដ្ឋ ប្រែប្រួលពីនាដកម្មសំស្ក្រឹតដែលបានប្រែជាភាសាបារាំង ឆ្នាំ២០០០មាន១១៣ទំព័រ ។

អត្ថបទដែលពាក់ព័ន្ធ

World Heritage

មតិយោបល់