ចុះឈ្មោះ

Sign Up to our social questions and Answers Engine to ask questions, answer people’s questions, and connect with other people.

ចូល

Login to our social questions & Answers Engine to ask questions answer people’s questions & connect with other people.

Forgot Password

Lost your password? Please enter your email address. You will receive a link and will create a new password via email.

Please briefly explain why you feel this question should be reported.

Please briefly explain why you feel this answer should be reported.

Please briefly explain why you feel this user should be reported.

   ដំណើរយាងចូលព្រៃរបស់ព្រះវេស្សន្តរ និងព្រះរាមគឺជាដំណោះស្រាយមួយប្រសើរបំផុត ។ ចូរពន្យល់ ?

    សេចក្តីអធិប្បាយ ៖  នៅលើលោកយើងនេះមិនថាអ្នកមាន ឬអ្នកក្រអ្នកតូច ឬអ្នកធំឡើយឲ្យតែមាន ជីវិត គឺមានបញ្ហា។ ប៉ុន្តែសម្រាប់មនុស្សយើងមានវិចារណញ្ញាណមនុស្សពីចារណារកហេតុផលបានផ្តិល្អន់ត្រឹមត្រូវគេរមែងតែងតែមានយុទ្ធវិធី ល្បិចកិច កល តិចនិចបញ្ញាជាមធ្យោបាយសម្រាប់ បញ្ហា ផ្សេងៗ ដែលមាន នៅក្នុងជីវិត។ យ៉ាងណាមិញនៅក្នុងរឿងរាមកេរ្តិ៍និងព្រះវេស្សន្តរជាតកក៏មានបញ្ហាចោទធ្ងន់ធ្ងរ​ ដែលទាក់ទងទៅនឹងបញ្ហាដំណើរជីវិតរបស់ព្រះអង្គដែរ​ ហើយទ្រង់បានដោះស្រាយបញ្ហានោះដោយសន្តិវិធី​ តាមរយៈការយាងចូលព្រៃបួសជាតាបសឬតសី។
    តើការយាងចូលព្រៃរបស់តួអង្គព្រះវេស្សន្តរ​ និងតួអង្គព្រះរាមធ្វើឲ្យមានដំណោះស្រាយល្អអ្វីខ្លះ
?

    ការយាងចូលព្រៃរបស់បព្រហវេស្សន្តរគឺជាការយាងចាកចេញពីនគរស្រីពិរាស្រ្តចាកចោលមាតាបិតាទៅផ្សងព្រេងរស់នៅក្នុងព្រៃភ្នំក្រំថ្ម។​ ដូចនេះការយាងរបស់ព្រះវេស្សន្តរចាកចេញចោលព្រះមាតាបិតា​ ចាកចោលព្រះនគរទៅផ្សងព្រេងរស់នៅក្នុងព្រៃ វាជាដំណោះស្រាយមួយយ៉ាងល្អប្រសើរ​ ដែលបញ្ចៀសបាននូវទំនាស់វិបត្តិទាំងឡាយដែលកំពុងឆាបឆួល​។ ​ការយាងចេញនេះអាចបំបាត់អំពើហឹង្សា​ សង្គ្រាម​ ការបង្ហូរឈាម​ ព្រោះព្រះវេស្សន្តរព្រមបំពេញ​តាមទឹកចិត្តអ្នកស្រីពិរាស្ត្រ ដែលកំពុងត្រូវភ្លើងទោសៈ​ មោហៈគ្របសង្កត់ខ្លាំង។​ ប្រសិនបើ​ ព្រះអង្គប្រឆាំងដោយប្រើអំណាច​យោធាទៅលើពូកនោះ​ ក៏បានឈ្នះសម្រេច​ តែយើងដឹងហើយថា​ ព្រះអង្គជាពោធិសត្វប្រាថ្នាធ្វើទានចង់ឲ្យប្រជារាស្ត្របានសុខសប្បាយគ្មានការបែក​បាក់ព្រាត់ប្រាសគ្នាឡើយ។​ ការយាងទៅនៅក្នុងព្រៃ​ក៏ជាឱកាសបំពេញបារមីមួយទៀតគឺនេក្ខម្មបារមី​ ដែលជាគោលដៅរបស់ពោធិសត្វ។​ ព្រះវេស្សន្ដរទ្រង់ថ្លែងបញ្ជាក់ថា​“ទូលព្រះបង្គំជាខ្ញុំ​ ទោះបីជាចេញទៅរងទុក្ខក្នុងព្រៃ​ ដែលច្របូកច្របល់ដោយម្រឹគសាហាវ​ ក៏ឈ្មោះថាបានធ្វើបុណ្យជាគ្រឿងនាំមកនូវសេចក្តីសុខក្នុងអនាគតដែរ។​ ចំណែកប្រវេសលឺគ្រប់គ្រង ត្រូវបានថែរក្សា និងមានលក្ខណៈប្រជាធិបតេយ្យ គឺយក​មតិប្រជារាស្រ្តជាធំដូចជាព្រះបាទស្រីសញ្ជ័យមានព្រះទ័យស្ម័គ្រព្រមតាមការបំបរបង់របស់អ្នកនគរស្រីពិរាស្ត្រ។​ ឧទាហរណ៍ យើង​បណ្តេញព្រះវេស្សន្តរដែលជា​ ទង់ជ័យនៃពួកអ្នកស្រីពិរាស្តឈ្មោះថាធ្វើ​ នូវសេចក្តីគោរពចំពោះបវេណីធម៌​ ទុកជាបាវេស្សន្តរជាទីស្រឡាញ់ជាងជីវិតរបស់យើង ក៏យើងសូតែបណ្តេញចេញទាន​ពុំ​បាន​។ ដូចនេះដំណោះស្រាយក្នុងរឿង​វេស្សន្តរជាតក​ដោយឲ្យ​តួអង្គព្រះវេស្សន្តរជាដំណោះស្រាយបញ្ហាដ៏ប្រសើរបំផុត​ ដែលអាចបញ្ចៀសបាននូវទំនាស់វិបត្តិផ្សេង​ៗ​ ហើយបញ្ហាត្រូវបញ្ចប់ដោយសន្តិវិធី​ ព្រមទាំងបង្កលក្ខណៈអំណោយផល​ និងជាឱកាសល្អសម្រាប់ការបំពេញបារមីដើម្បីបានត្រាស់ជាព្រះពោធិសត្វ​។​ទន្ទឹមនឹងនេះដែរ ក្នុងស្នាដៃអក្សសិល្ប៍ខ្មែររឿងរាមកេរ្តិ៍​ក៏មានបញ្ហាចោទយ៉ាងធំដែរអ្នកនិពន្ធបានដោះស្រាយបញ្ហា​ដោយឲ្យតួអង្គព្រះរាមព្រះលក្សណ៍​ និងនាងសីតាយាងចូលព្រៃ។​ ការយាងចូលព្រៃរបស់ព្រះរាម គឺជាការចាកចេញពីនគរព្ធយុធ្យាចោលទាំងព្រះមាតាបិតា​ដើម្បីទៅ​កាន់សីលក្នុងព្រៃ​ដប់បួនឆ្នាំ។​ ដូចនេះដំណើររបស់ព្រះរាម​ចាកចេញចោលព្រះនគរ​ និងចោលព្រះមាតាបិតា​ គឺជាវិធីយ៉ាងល្អប្រសើរ​ ដើម្បីបញ្ចៀសនូវបញ្ហាវិបត្តិ ​ទំនាស់រាជបល្លង្គក្នុងនគរ។​ ដោយសារការចាកចោលនគរទៅនៅក្នុងព្រៃ​ ធ្វើឲ្យទំនាស់វិបត្តិរាជបល្លង្គត្រូវបានដោះស្រាយដោយ​សន្តិវិធី​ ពុំមានវឹកវរ​ គ្មានប្រទូសរ៉ាយ គ្មានការបង្ហូរឈាមនិងហាក់បីដូចជាបានលើកតម្លៃថ្លៃថ្នូរ​ ភាពទៀងត្រង់ឲ្យព្រះបិតាក្នុងការគោរពពាក្យសត្យ​ ហើយក៏បានធ្វើឲ្យនាង​កៃកេសីពេញព្រះទ័យផងដែរ។​ដំណោះស្រាយយាងចូលព្រៃនេះបានធ្វើឲ្យព្រះលក្សណ៍ដែលមានកំហឹងចង់​ពិឃាត​នាងកៃកេសីនោះ ពុំមានល័ក្ខខ័ណ្ឌអនុគ្រោះឲ្យឡើយ​ ជាហេតុនាំឲ្យបញ្ហាធូរស្រាល​លក្សណ៍ចង់ធ្វើឃាតនាងកែ​កេ​សី​​ ព្រះលក្ខណ៍ក្រោធឡើងខ្មី​ដាលដូចអគ្គី​ ក៏ទ្រង់ព្រះខ័នពេជ្រថ្លា​ ប៉ងនិងពិឃាត​ ព្រះវរមាតា នាមនាងកៃកេសី។ ជាមួយគ្នានោះក៏បានញ៉ាំង​ប្រពៃណី​គ្រប់គ្រងដែលល្អពីមុនឲ្យនៅស្ថិតស្ថេរគង់វង្ស​ ព្រោះថាព្រះមហាក្សត្រ​បុរាណតែងមានសត្យធម៌ឬសច្ចវាចាជាកម្លាំង​ ឬ​សេចក្តីថ្លៃថ្នូរ។​ បើបាត់សច្ចវាចា​ គឺបាត់សេចក្តីថ្លៃថ្នូរប្រជារាស្ត្រក៏លែងមានជំនឿទំនុកទុកចិត្តលើការគ្រប់គ្រងរបស់ព្រះអង្គដែ​រ។​ ហេតុនេះហើយទើបព្រះបាទទសរថទ្រង់វិតក្កយ៉ាងខ្លាំងព្រះបាទទសរថភូធរ​ ស្ដេចសោកគក់គរឱរាប្រមៀលអាត្មា” ។​ លក្ខណៈប្រសើរមួយទៀតដែលវិសេសនោះ​ គឺ​ កតញ្ញូតាធម៌​ ។​ គំហើញថា​ ព្រះវេស្សន្តរក្តី​ ព្រះរាមក្តីសុទ្ធតែ​ ជាបុត្រប្រកបដោយគន្លងធម៌​ តែងតែគោរពអនុវត្ត​ទៅតាមព្រះរាជបំណងរបស់ព្រះបិតាជានិច្ចមិនប្រកែកប្រឆាំងទេ​ ។​ ម៉្យាងទៀតព្រះរាមបានឃាត់ព្រះអនុជឲ្យឈប់ខឹងក្រេវក្រោធ​ ហើយទ្រង់នាំនូវអនុជព្រះមហេសី​ យាងចាកចេញពីព្រះនគរ​ ព្រះរៀមព្រះអនុជចក្រី រួម​រាជមេត្រីកំស្តេចនូវចរយាត្រា​ ។​ នេះបញ្ជាក់ថា​ ព្រះវេស្សន្តរ​ ព្រះរាមបានជួយដោះស្រាយបញ្ហាតានតឹងរបស់ព្រះបិតាមិនឲ្យល់បាកព្រះទ័យតទៅទៀត។
   សរុបមក ដំណោះស្រាយដោយស្ម័គ្រយាងចូលព្រៃរបស់ព្រះវេស្សន្តរ​ និងព្រះរាមពិតជាមធ្យោបាយដ៏ល្អប្រសើរបំផុត​ ជាដំណោះស្រាយប្រកបដោយសន្តិវិធី​ និងបញ្ចាំសបាននូវទំនាស់ទាំងឡាយ។​
    ឆ្លងតាមបំណកស្រាយខាងលើរួចមកនេះយើងឃើញថាដំណោះស្រាយរបស់តួអង្គទាំងពីរដំណោះ​ស្រាយល្អប្រកបដោយឧត្តមគតិ​ និងចង់បង្ហាញឲ្យមនុស្សក្នុងសង្គមឲ្យចេះធ្វើវិភាគ​ទាន​ គឺសុខចិត្តខាតខ្លះអន់ខ្លះចាញ់ខ្លះលំបាកកាយខ្លះទើបល្អប្រសើរបានប្រយោជន៍រៀងៗខ្លួន។ដូចនេះ​ យើងត្រូវរៀនសូត្រយកគម តម្រាប់តាមវិភាគទានរបស់តួអង្គទាំងពីរ ដើម្បីសេចក្តីសុខចម្រើនដល់ខ្លួនយើង​ គ្រួសារយើង​ និងសង្គមជាតិយើងទៅថ្ងៃអនាគតខាងមុខ​។​ ជាពិសេសជៀសវាងកំហឹងទល់កំហល់ ដោយត្រូវជ្រើសយកវិធីល្អៗមានសន្តិវិធីជាដើម​ ដើម្បីផលប្រយោជន៍ការរីកចម្រើននិងសេចក្តីសុខសង្គម។

អត្ថបទដែលពាក់ព័ន្ធ

World Heritage

មតិយោបល់