ដែលធ្លាប់អត់ ចង់ធ្វើការហ្នឹង ហើយទៅដាក់ពាក្យ គេហៅសំភាសន៏ហើយប៉ុន្តែដល់ពេលនិយាយគ្នា ចរចាចុះឡើងទៅដូចអត់ត្រូវចិត្ត ហើយអត់ដឹងធ្វើម៉េចដើម្បីបដិសេធការងារនឹងអោយសម? តាមពិតទៅ បើចង់បដិសេធ គ្រាន់តែនិយាយថា អត់ចង់ធ្វើទៅអស់ហើយ ប៉ុន្តែបើហ៊ានតែនិយាយចង់ដឹងតែលើកគ្រាន់គេគ្មានអោយឪកាសការងារ ទៀតទេ ចឹងត្រូវដឹងពីរបៀបប្រាប់គេអោយសមរម្យថាយើងអត់ចង់ធ្វើការងារហ្នឹងក្នុងពេលឥលូវ ប៉ុន្តែអាចមានឪកាសធ្វើការងារផ្សេង នៅក្រុមហ៊ុនដដែលនាពេលក្រោយ។ តោះ អានលេងៗមើល ចង់ដឹងរបៀបម៉េចខ្លះ។
១. កុំអូសក្រឡាពេលយូរ
បើសិនជាអ្នកដឹងខ្លួនច្បាស់ហើយថានឹងអត់ទទួលព្រមធ្វើការងារមួយហ្នឹងទេ ត្រូវប្រញាប់ប្រញាល់ខល ឬប្រាប់គេអោយបានលឿនជាទីបំផុត។ កុំចាំថា ២ ទៅ ៣ ថ្ងៃទៀតចាំប្រាប់គេអោយសោះ ពីព្រោះថាបើប្រាប់គេ កាន់តែលឿន គេក៏អាចសល់ពេលរកអ្នកមកជំនួសយើងបានដែរ ហើយគេក៏អាចអនុគ្រោះអោយយើងផងក៏ថាបាន។ ដូច្នេះនេះជាចរិកល្អមួយ ប្រសិនជាចង់បដិសេធគេ។
២. ធ្វើអោយមើលទៅសមញ្ញបំផុត
អ្នកមិនចាំបាច់ចូលតួ ឬធ្វើអោយមើលទៅកំសត់អោយគេអាណិត ហើយយល់យោគនោះទេ។ ដោយឡែកគួរធ្វើអោយមើលមកធម្មតា ហើយនិយាយអោយមានភាពសមរម្យបើទោះជាតាមការខលផ្ទាល់ ឬផ្ញើជា email ក៏ដោយ។
៣. បង្ហាញពីសេចក្តីពេញចិត្តរបស់អ្នក
ត្រង់ចំណុចនេះគឺសំខាន់ ដែលអ្នកគួរនិយាយអរគុណ ហើយបង្ហាញពីក្តីស្រលាញ់និងទឹកចិត្តទៅក្រុមហ៊ុននោះ ហើយជាពិសេសទៅអ្នកណាដែលគ្រប់គ្រង ហើយជ្រើសរើសយកអ្នកតាំងពីវគ្គដំបូង ហើយរហូតដល់សម្ភាសន៏រួច រាល់ទៀត។
៤. ផ្តល់នូវមូលហេតុសមស្រប
ប្រាប់អោយគេដឹងថាហេតុអ្វីបានជាអ្នកស្រាប់តែគិតថាការងារនោះមិនសាកសមជាមួយអ្នក។ ប្រសិនជាអ្នកជួបបញ្ហាត្រង់ថា ប្រាក់ខែនៅមានកំរិត អ្នកអាចលើករឿងនេះយកមកនិយាយបាន ពេលខ្លះគេអាចនឹងធ្វើការសំរេចចិត្តម្តងទៀតទៅលើប្រាក់ខែរបស់អ្នកក៏ថាបាន។ ប៉ុន្តែទោះជាមានហេតុផលយ៉ាងណា ក៏មិនគួរភ្លេចនូវចំណុចល្អៗ ឬកន្លែងដែលអ្នកស្រលាញ់អំពីក្រុមហ៊ុននោះផងដែរ។
៥. គួរប្រាប់គេអោយរក្សាទំនាក់ទំនង
បើទោះជាពេលនេះ អ្នកមិនសាកសមធ្វើការនៅក្រុមហ៊ុននោះ ប៉ុន្តែពេលក្រោយអ្នកអាចនឹងមានឪកាសធ្វើនូវផ្នែក ឬមុខងារធំណាមួយនៅទីនេះ ដូចនេះគួរអោយគេដឹងថា អ្នកចង់នូវមានទំនាក់ទំនងនៅពេលក្រោយ។
មតិយោបល់