សំណួរ
១.លក្ខណៈសម្គាល់ពិសេសៗនៃទីក្រុងនៅប្រទេសលោកខាងជើងនិងលោកខាងត្បួង មានដូចម្ដេច ?
២. តើបន្ទុះប្រជាជននៅប្រទេសលោកខាងត្បូងកើតឡើងសារអ្វីខ្លះ ?
៣. ចលនាចំណោលស្រុកស្រែមានទំនាក់ទំនងទៅនឹងកត្តាសេដ្ឋកិច្ច សង្គមនិងចិត្តសាស្រ្ដ ។ ចូរបង្ហាញឪ្យច្បាស់លាស់ទៅតាមមកកត្តានីមួយៗ ។
៤. ចូរពន្យល់ពាក្យ ៖ ថាមពលប្រជាជន ជំនោរ ប្រជាសាស្រ្ដសម្ពាធប្រជាសាស្រ្ដ ។
៥. នៅកម្ពុជាយើងមានកំណើនប្រជាជនក្រុងដូចម្ដេចដែរ ? តើកំណើននេះបណ្ដាលមកពីមូលហេតុអ្វីខ្លះ ?ចូរពន្យល់ ។
ចម្លើយ
១. លក្ខណៈសម្គាល់ពិសេសៗនៃទីក្រុងនៅប្រទេសលោកខាងជើងនិងលោកត្បួង មានការរីកលូតលាស់យ៉ាងខ្លាំងក្លា និងឆាប់រហ័ស បន្ទុះទីក្រុងបានបង្ហាញឪ្យឃើញតាមរយៈការកើតបណ្ដុំក្រុងហៅថា មេកាប៉ូល ។
២. បន្ទុះប្រជាជនក្រុងនៅប្រទេសលោកខាងត្បូងកើតឡើងដោយសារ ៖
- ថាមកភាពប្រជាជនសាស្រ្ដផ្ទាល់ខ្លួន ក្នុងប្រទេសខាងត្បូង
- ការធ្វើសមាហរណកម្មផ្នែកសង្គមយ៉ាងរហ័សបំផុត
- ប្រជាជនធ្វើការផ្លាល់ប្ដូរលំនៅពីជនបទមកនៅទីក្រុង ។
៣. ចលនាចំណោលស្រុកស្រែមានទំនាក់ទំនងទៅនឹងកត្តាសេដ្ខកិច្ច សង្គមនិងចិត្តសាស្រ្ដ ៖
សេដ្ឋកិច្ច
- ទម្រង់សេដ្ឋកិច្ចទំនើបមានការរីកចម្រើន (ក្រុង )
- សម្ពាធប្រជាសាស្រ្ដពិបាករស់នៅ ( ជនបទ)
- ដីខ្សោះជិជាតិយ៉ាងរហ័ស
- ប្រាក់កម្រៃមានកំរិតទាបពេក
សង្គម
- ទីក្រុងការអកប្រាក់មានភាពងាយសស្រួយជាងទៅជនបទ
- ភាពសំបូរការងារធ្វើ (ទីក្រុង)
- មានសកម្មភាពតូចតាចនៃសេវាកម្មតាមទីក្រុង
ចិត្តសាស្រ្ដ
ការទទួលពត៌មានតាមបណ្ដោញផ្សព្វផ្សាយ ពត៌មានស្ដីពីមូលហេតុនៃកង្វះខាតជីវភាព នាំឪ្យអ្នកជនបទរិតតែមិនសប្បាយចិតិតខ្លាំងឡើង និងចង់ធ្វើចំណោលស្រុកស្រែមកទីក្រុង ។
៤. ពាក្យ ៖ ថាមពលប្រជាជន ជំនោរ ប្រជាសាស្រ្ដសម្ពាធប្រជាសាស្រ្ដ
- ថាមភាពប្រជាសាស្រ្ដ ការរីកលូតលាស់យ៉ាងខ្លាំងនិងឆាប់រហ័សនៃបន្ទុះទីកក្រុង
- ចំនោរប្រជាសាស្រ្ដ គឺមានកំណើនប្រជាជនមធ្យមប្រចាំឆ្នាំ
- សម្ពាធប្រជាសាស្រ្ដ ការរស់នៅក្រោមគម្ពាធជីវភាពមួយដ៏លំបាលលំបិន ។
៥. នៅកម្ពុជាមានកំណើនប្រជាជនក្រុងយ៉ាងឆាប់រហ័ស ។ មូលហហេតុ ៖
- ការស្វែងរកការងារធ្វើនៅតាមទីក្រុង
- ជីវភាពរបស់ប្រជាជនបទនៅក្រីក្រ
- ការបន្ដការសិក្សា
- បញ្ហាសនិ្តសុខ
- គ្រោះទុរិ្ភក្ស…។
មតិយោបល់