ចុះឈ្មោះ

Sign Up to our social questions and Answers Engine to ask questions, answer people’s questions, and connect with other people.

ចូល

Login to our social questions & Answers Engine to ask questions answer people’s questions & connect with other people.

Forgot Password

Lost your password? Please enter your email address. You will receive a link and will create a new password via email.

Please briefly explain why you feel this question should be reported.

Please briefly explain why you feel this answer should be reported.

Please briefly explain why you feel this user should be reported.

ពំនោលមួយពោលថា ” ចង់ធំខំពីតូច បើខ្លាចខូចកុំឆាប់ខឹង ការឆ្លើយអោយចេះថ្លឹង កុំបីប្រឹងជុះតាមដំរី “  ចូរពន្យល់?

សេចក្ដីអធិប្បាយ៖  សុភាសិត ពាក្យស្លោក ពំនោលច្បាប់ពាក្យចាស់ គឺត្រូវបានបង្កើតឡើងដោយស្នាដៃកវីនិពន្ធ និងអ្នកប្រាជ្ញជំនាន់ដើម ទុកជាច្បាប់សំរាប់អប់រំ ទូលមានប្រៀនបប្រដៅកូនចៅជំនាន់ក្រោយអោយមានការត្រេះរិះ ពិចារ​-​​ណាសិក្សារៀនសូត្រស្វែងរកគំណិតត្រូវផ្លូវល្អ គួរប្រព្រឹត្ត ឬមិនគួរប្រព្រឹត្ត។ ដោយសេចក្តីពិតមែននេះហើយទើបមាន​ពុំនោលមួយពោលថា ” ចង់ធំខំពីតូច បើខ្លាចខូចកុំឆាប់ខឹង ការឆ្លើយអោយចេះថ្លឹង កុំបីប្រឹងជុះតាមដំរី “
    តើ
ពំនោលខាងលើនេះមានអត្ថន័យយ៉ាងណា?
    ក្នុងសង្គមខ្មែរពីអតីតកាល មនុស្សភាគច្រើនអវិជ្ជាល្ងង់ខ្លៅ ឃើញបែបនេះហើយទើបកវីនិពន្ធ អ្នកប្រាជ្ញលើកច្បាប់នែនាំថា ” ចង់ធំខំពីតូច “។ ចង់សំដៅទីនេះ គឺមានអត្ថន័យឆ្ពោះទៅលើការចង់មានចំណេះវិជ្ជាច្រើន មានកិត្តិយសល្បីល្បាញដោយសេចក្តីល្អ មានបុណ្យស័ក្តិ និងទ្រព្យសម្បត្តិស្តុកស្តម្ភ មានគេស្រលាញ់រាប់អានស្ងើចសរសើរគោរពស្រលាញ់។ ឯខំពីតូច គឺបញ្ជាក់ថាខំពីកុមារ ឬនៅពីយុវវ័យ ព្រោះវ័យនេះកំពុងស្ថិតនៅក្រោមការគ្រប់គ្រងរបស់ឪពុកម្តាយ ឬអាណាព្យាបាល គឺងាយក្នុងការខិតខំសន្សំយកនូវចំណេះវិជ្ជាផ្សេងៗ ព្រោះក្នុងវ័យនេះមិនមានជាប់ជំពាក់ការងារអ្វីក្រៅពីខិតខំ ព្យាយាមប្រឹងប្រែងរៀនសូត្រទទួលយកចំណេះដឹង និងបំនិនពិតប្រាកដ ជាមូលហេតុនាំអោយយើង ចិញ្ចឹមជីវិតបានងាយស្រួល។ ទាំងនេះបញ្ជាក់ថា ការខំពីក្មេង គឺមានប្រយោជ។ ផ្ទុយទៅវិញបើយើងមានការធ្វេសប្រហែស មិនបានខំរៀនសូត្រ ឬស្អប់ខ្ពើមការធ្វើការងារផ្សេងៗ នោះជាមនុស្សល្ងង់ខ្លៅ ជាហេតុនាំអោយយើង​ជួបភាពលំបាក វេទនាគ្មានសុភមង្គល។ កវីបានបន្តទៀតថា ” បើខ្លាចខូចកុំឆាប់ខឹង “ គឺមានន័យបញ្ជាក់ថា ត្រូវតែមានអំណត់អត់ធន់ ខាំមាត់សង្កត់ចិត្ត ជំនះលើឧបសគ្គទាំងឡាយ ថែមទាំងមានអត្តចរិករឹងបឹុងមាំមួនចំពោះការងារដែល​​ត្រូវធ្វើ វាជាកត្តានាំទៅរកសេចក្តីសំរេចជោគជ័យ។ ប៉ុន្តែបើយើងគ្មានចិត្តអំណត់ ឆេវឆាវនោះ នឹងមិនបាន​ទទួល​ជ័យជំនះលើការងារបានឡើយ។ សមដូចពាក១ឃា្លពោលថា ខឹងខុសខឹងខូចខឹងខាត។ ដូចនេះយើងគប្បី​ជៀស​វាង នូវអំពើក្រោធខឹង ទោសៈ មោហៈ ប្រកាន់ធម៌ខន្តី អហឹង្សាជានិច្ចទើបល្អប្រសើក្នុងដំណើរជីវិតរស់នៅ​។ បន្ថែមទៀតកវីពោលថា ” ការធ្វើអោយចេះថ្លឹង “ គឺជាការទាមទាអោយចេះថ្លឹងថ្លែងពិចារណាមើលពីសម្ថភាពដែលខ្លួន មាន ជៀសទទួលបានភាពខកខានខាត បង់ប្រយោជទើបស្តាយក្រោយ។ ជាក់ស្តែងក្នុងការចូលប្រឡូក រកមុខ​របរ​រៀងជីវជន យើងត្រូវគិតថ្លឹងថ្លែងមើលពីដើមទុនរបស់ខ្លួន តើអាចធ្វើដោយកំរិតណា? ហើយផលចំណេញដែលទទួលអាចមានកំរិតប៉ុណ្ណាដែរ។ បើយើងចេះតែធ្វើទាំងងងឹតងងុលគ្មានគិតគូរពិចារណាទេនោះ យើងនឹងទទួលបានមកវិញនូវភាពបរាជ័យ អស់សង្ឃឹមក្នុងឆាកជីវិត។ ដូចនេះយើងគួរគិតរួចសឹមគូ ទើបល្អប្រសើរ និងមានភាពជោគ​ជ័យ​ក្នុងការស់នៅ។ ជាចុងក្រោយនៃពំនោលក្នុងប្រធានបទនេះគឺ ” កុំបីប្រឹងជុះតាមដំរី “ ឱ្យគិតពីភាពខ្លាំង និងភាពខ្សោយរបស់ខ្លួន ទាំងផ្នែកចំណេះវិជ្ជា កំលាំពលំ ទ្រព្យសម្បត្តិ ស័ក្តិយស និងប្រាជ្ញាស្មារតី កុំអោយប្រឹងធ្វើញទង្វើអ្វីដែលហួសពីសម្ថភាពរបស់ខ្លួន ជាហេតុនាំអោយខាតប្រយោជ។ នេះវាជារឿងពិតប្រាកដបំផុតក្នុងសង្គមរស់នៅរបស់មនុស្ស អ្នកមានទ្រព្យសម្បត្តិច្រើន គេអាចចាយវាយ ធ្វើផ្ទះសំបែងបានធំខ្ពស់ស្អាតបាត ប្រើប្រាសសុទ្ធ​តែវត្ថុមានតំលៃ។ ឯអ្នកក្រខិតខំប្រឹងធ្វើតាមគេមិនបានកើតឡើយពីព្រោះវាហួសពី លទ្ធភាព និងសមត្ថភាពរបស់ខ្លួន​។ បើយើងនៅតែជំនះធ្វើតទៅទៀតមិនត្រឹមតែមិនសំរេចទេ វាថែមទាំងធ្វើអោយជីវភាពរស់នៅកាន់តែធ្លាក់ដុនដាបកាន់​ខ្លំាងថែម ទៀត។ ដើម្បីរស់នៅបានស្រណុកសុខស្រួលនោះយើងគួរធ្វើអ្វីៗឱ្យសមស្រប និងសម្ថភាពរបស់ខ្លួន។
    សរុបសេចក្តីមក កវីចង់អប់រំកុលបុត្រកុលធំតាខ្មែរជំនាន់ក្រោយ ឱ្យខិតខំរៀនសូត្រតាំងពីវ័យកុមារ និងយុវជន ហើយ​មានខ័ន្តីអំណត់អត់ធន់ ចេះគិតគូរពិចារណាឱ្យបានល្អិតល្អន់ មុនធ្វើការងារអ្វីមួយ ព្រមទាំងមានចិត្តតស៊ូ​ព្យាយាម​​។​ ពិសេសឱ្យចេះប្រមើល៍មើលពីសម្ថភាពរបស់ខ្លួន។
    យោងតាមការបកស្រាយខាងលើយើងឃើញថា ប្រធានបទនេះមានអត្ថន័យល្អ សំរាប់អប់កូនចៅខ្មែរ ជំនាន់ក្រោយ ឱ្យចេះដើរតាមផ្លូវល្អ ត្រឹមត្រូវមានអំណត់អត់ធន់ ព្យាយាមរៀនសូត្រ។ ដូចនេះយើងជាខេមរបុត្រគ្រប់ជំនាន់ទាំងអស់ត្រូវខិតខំអនុ វត្តឱ្យបានល្អត្រឹមត្រូវតាមការអប់រំដែលជាគំនិត ដ៏វិសេសវិសាលរបស់ចាស់ទុំបរមបុរាណ៕

អត្ថបទដែលពាក់ព័ន្ធ

World Heritage

មតិយោបល់