សំណួរ
១. តើភ្លុចធំអ្វីខ្លះដែលដាក់ឪ្យទីផ្សារទំនិញពិភពលោកដំណើរការ ?
២. តើភ្លុចធញ្ញជាតិអាចដោះស្រាយបញ្ហាអត់ឃ្លាននៅក្នុងពិភពលោកបានដែរឬទេ ?
៣. តើប្រទេសឧស្សាហកម្មហូបនីយកម្មប្រឈមមុខនឹងតម្រូវការរូបធាតុដើមយ៉ាងដូចម្ដេច ?
៤. ហេតុអ្វីបានជាបណ្ដូរថាមពលដើរសំខាន់ក្នុងសេដ្ឋកិច្ចពិភពលោក ?
៥. តើអ្វីទៅដែលធ្វើឪ្យពិភវូបនីយកម្មផលិតផលឧស្សាហកម្មកើនឡើង ?
៦. តើប្រទេសនាំចូលប្រេងកាតធំៗ ប្រឈមមុខនឹងវិបត្តិប្រេងកាតយ៉ាងដូចម្ដេច ?
៧. តើវិសមនៃបណ្ដូរផលិតផលសម្រេចមានយ៉ាងដូចម្ដេចខ្លះ ?
៨. តើអ្នកយល់ឃើញដូចម្ដេច ចំពោះជំនួញអាវុធនៅលើពិភពលោកបច្ចុប្បន្ននេះ ?
ចម្លើយ
១. ភ្លុចធំៗ មាន ៖
- ភ្លុចរូបធាតុដើម
- ភ្លុចផលិតផលថាមពល
- ភ្លុចចំណីអាហារ
- ភ្លុចគ្រឿងសំណងឧស្សាហកម្ម ។
២. ភ្លុចធញ្ញជាតិអាចដោះស្រាយបញ្ហាអត់ឃ្លាននៅក្នុងពិភពលោកបានទេ ព្រោះក្នុងប្រទេសកំពុងអភិវឌ្ឍមានប្រជាជនចំនួន ២/៣ ទទួលបានការការហូបចុកមិនត្រឹមត្រូវឬ មិនគ្រប់គ្រងនៅឡើយ ។
៣. គេសង្គេតឃើញថាប្រទេសកំពុងអភិវឌ្ឍជាអ្នកផ្គត់ផ្គងរូបធាតុដើមដ៏ធំ និងដោយតម្លៃទាប ។ ប្រទេសឧស្សាហកម្មមួយ ធននិយមជាអ្នកលក់ និងជាអ្នកទិញក្នុងលំដាប់លេខមួយ ។ ទីផ្សាររូបធាតុដើមត្រូវគ្រប់គ្រងដោយប្រទេសនៃសហភាពអឺរ៉ុបដែលជាអ្នកទិញដ៏ធំជាងគេបំផុត ។ ប្រទេសមូលធនិយមស្រូបយកអស់ជីត ៦០% នៃការលក់ពីប្រទេសកំពុងអភិវឌ្ឍ ។ ដូចនេះប្រទេសឧស្សាហូបនីយកម្មមុខនឹងតម្រូវការធ៏ធេងណាស់ ព្រោះខ្សត់ធនធាន ។
៤. បានជាបណ្ដូរថាមពលដើរតួនាទី សំខាន់ក្នុងសេដ្ឋកិច្ចពិភពលោក ព្រោះបម្រើបម្រាស់ថាមពលពិភពលោករីកចម្រើនឥតឈប់ឈរ គឺកើនដល់ ៩.៧ពាន់លាន tep ក្នុងឆ្នាំ ២០០៣ ដែលកាលពីឆ្នាំ ១៩៦០ មានត្រឹមតែ ៣ ពានលាន tep ប៉ុណ្ណោះ ។ កំណើនតម្រូវការថាមពលនេះ ទាក់ទងនឹងការលូតលាស់ផ្នែកឧស្សាហកម្មហូមនីយកម្មនៅប្រទេសកំពុងអភិវឌ្ឍ ។ ឧស្សាហកម្មដែកថែម លោហកម្ម ឧស្សាហកម្មគីមី និងឧស្សាហកម្មអាលុយមីញ៉ុមត្រូវការបរិមាណថាមពលយ៉ាងច្រើន ។
៥. ពិភវូបនីយកម្មផលិតផលឧស្សាហកម្មកើនឡើង ព្រោះ ៖
- តម្រូវការរបស់មនុស្សកាន់តែកាន់កើនឡើង
- ពិភពលោកមានសុខសន្ដិភាព
- វិទ្យាសាស្រ្ដរីកចម្រើន
- ទីផ្សារសេរីក្នុងពិភពលោកមានដំណើរការល្អ
- ការប្រើប្រាស់ឧបករណ៍ទំនើបៗក្នុងការផលិត
- ដំណឹកជញ្ជូនមានរីកចម្រើន… ។
៦. ប្រទេសនាំចូលប្រេងកាតធំៗ ប្រឈមមុខនឹងវិបត្តិប្រេងកាតដូចជា ៖
- នាំឪ្យមានបម្រែបម្រួលពាណិជ្ជកម្ម
- តម្លៃប្រេងកើននាំឪ្យប្រទេសទាំងនោះកាត់បន្ថយការនាំចូលប្រេងកាត
- ប្រទេសដទៃទៀតមានតម្រូវការប្រេងកាតផងដែរ នាំឪ្យមានការប្រកូតប្រជែងគ្នា
- បាត់បង់អំណាចគ្រប់គ្រងបណ្ដូរនិងទីផ្សារប្រងកាត់ដ៏ជាប់លាបរបស់ខ្លួន
- ពេលប្រេងកាតលើសតម្រូវការ តម្លៃធ្លាក់ចុះ ជាហេតុធ្វើឪ្យប្រទេសទាំងនោះរងការខាតបង់ …។
៧. វិសមនៃបណ្ដូរផលិតផលសម្រេចមានដូចជា ៖
- ភ្លុចផលិតឧស្សាហកម្ម មានតំហយចុះផ្អឺកទម្ងន់តែមានកំណើនផ្នែកតម្លៃ ។
- សំណង់គ្រឿងយន្ដនិងសម្ភារៈដឹកជញ្ជូនទទួលបានការរីកចម្រើនមួយដ៏ធំធេង តាងបាន ៤៤% នៃបណ្ដូរទំនិញនៅឆ្នាំ ១៩៩០
- បណ្តូរគ្រឿងវាយនភ័ណ្ឌនិងសម្លៀកបំពាក់របស់ប្រទេសឧស្សាហកម្មថ្មីកើនឡើងយ៉ាងឆាប់រហ័ស
- ប្រទេសឧស្សាហកម្មធំៗ ដែលអ្នកលក់ផលិតផលគីមីក្នុងកម្រិតខ្ពស់
- បណ្ដូរសម្ភារៈអេឡិចត្រូនិចទទួលបានរីកចម្រើនយ៉ាងសម្បើម ។
៨. ចំពោះជំនួញអាវុធទោះបីស្របច្បាប់ក្ដីឬលួចលាក់ក្ដីបានបង្ហាញដោយលំបាកក្នុងសិ្ថតិជាតិ ។ ក្រុមអតិថិជនផ្នែកនេះមិនស្ថិតស្ថេរទេ ។ ឈ្មួញអាវុធធំៗមានប្រទេសដែលមានអភិវឌ្ឍការស្រាវជ្រាវនិងមានបច្ចេកទេសវិទ្យាមួយដ៏ស្រួចស្រាល មានសហរដ្ឋអាមេរិច រូស៊ី បារាំង អាណាចក្ររួម ចិន និងអាឡឺម៉ង់ ។ ចំណែកអ្នកនាំចូលសំខាន់ៗ គឺប្រទេសឧស្សាហកម្មហូបនីយកម្មមានមជ្ឈិមបូព៌ា អាស៊ីតអាគ្នេយ៍ តំបន់ម៉ាក្រិប និងអាមេរិចឡាទីន ។ ការទិញដូរទាំងនេះប្រព្រឹត្តិទៅដោយារទិញជឿជាក់រឿយៗដែលជាហេតុធ្វើឪ្យប្រទេសកំពុងអភិវឌ្ឍជំពាក់បំណុលគេកាន់តែច្រើន ។
មតិយោបល់