សេចក្ដីអធិប្បាយ៖ ក្នុងសង្គមរស់នៅអ្នកជាឪពុកម្តាយ អាណាព្យាបាល តែងតែចង់អោយកូនចៅរបស់ខ្លួន រស់នៅបានសម្បូរសប្បាយ មានសេចក្តីសុខសុភមង្គល។ អាស្រ័យហេតុនេះហើយ ទើបមានមតិមួយពោលថា “ធ្វើស្រែអោយមើលស្មៅ ទុកដាក់កូនចៅអោយមើលផៅសណ្តាន ” ។
តើមតិខាងលើនេះអត្ថន័យខ្លឹមសារដូចម្តេចខ្លះ? ទាក់ទងនិងការរស់នៅរបស់មនុស្ស។ដើម្បីជាជំនួយដល់ការដោះស្រាយបញ្ហាខាងលើ យើងកប្បីយល់អត្ថន័យនៃសំនួនពាក្យ ” មើលស្មៅ ទុកដាក់កូនចៅ ផៅសណ្តាន “ ជាមុនសិន។ “មើលស្មៅ” មានន័យថា អោយចេះបេះបោចស្មៅវល្លិ៍ចេញពីដំណាំដែលបានដាំដុះ។ “ទុកដាក់កូនចៅ” សំដៅលើការផ្សំផ្គុំកូនចៅ អោយមានគូស្រករ ប្តីប្រពន្ធ។ “ផៅសណ្តាន” គឺសំដៅទៅលើពូជអំបូរ សាច់សាលោហិត។
ប្រធានបទខាងលើមានន័យថា ក្នុងការធ្វើស្រែចំការរបស់ប្រជាកសិករ ត្រូវតែចេះពិនិត្យ ថែទាំដំណាំសំណាបសន្ទុង ដោយដកស្មៅឬបោចវល្លិ៍ស្បាស់ផ្សេងៗ ចេញពីដំណាំ ឯការរៀបចំកូនចៅ អោយមានប្តីប្រពន្ធ គប្បីពិនិត្យអោយបានច្បាស់ ពីប្រវត្តិពូជអំបូរ កូនប្រុសឬស្រីម្ខាងទៀត។
ពាក្យ “ធ្វើស្រែអោយមើលស្មៅ” នៅទីនេះមិនមានន័យថា អោយយើងអង្គុយមើលស្មៅ ឬល្បាស់ផ្សេងៗដែលដុះជាមួយស្រូវនោះទេ គឺសំដៅលើការឧស្សាហ៍ព្យាយាម មើលថែដំណាំ ដាំដុះ ឬស្រូវស្រែចំការរបស់ខ្លួន ដោយចេះបេះបោច វល្លិ៍ល្បាស់ និងស្មៅចេញ ទើបដំណាំ ឬស្រូវរបស់យើងវាអាចដុះលួតលាស់បានល្អ និងផ្តល់ផលប្រយោជន៍ ជាផ្លែផ្កាច្រើនជាទីគាប់ចិត្ត។ ប្រសិនបើយើងខ្ជិលច្រអួសមិនមើលថែថួនដំណាំ ដែលបានដាំហើយនៅទេ ទុកអោយស្មៅដុះ លាយឡំជាមួយគ្នានោះ ដំណាំទាំងឡាយរបស់យើង ពិតជាវិនាស អន្តរាយ មិនបានផ្តល់ផលប្រយោជន៍ អ្វីបន្តិចសោះឡើយ ហើយថែមទាំងធ្វើអោយ ខាតកំលាំងនិងពេលវេលា ក្នុងការដាំទៀតផង។ សរុបមកក្នុងការធ្វើស្រែចំការ ច្បារដំណាំផ្សេងៗ គប្បីចេះថែរក្សា ស្រោចទឹកដាក់ជី ហើយថែមទាំងចេះការពារ បោចស្មៅល្បាស់ចេញទៀតផង ទើបប្រសើរ។ ឯឃ្លាចុងក្រោយ ” ទុកដាក់កូនចៅអោយមើលផៅសណ្តាន “ មានន័យថា ការរៀបចំទុកដាក់កូនចៅអោយមានប្តីប្រពន្ធ អ្នកជាមេបា មាតាបិតា អាណាព្យាបាល ត្រូវតែពិនិត្យតាមដាន យ៉ាងម៉ត់ចត់ អំពីពូជអំបូរ ញាតិផៅសាវតា របស់កូនប្រុសស្រីម្ខាងទៀត ដែលបំរុងទុកដាក់អោយបានគ្នាជាគូគាប់។ ការធ្វើបែបនេះគឺជា កត្តាសំខាន់បំផុត សំរាប់កំណត់វាសនា កូនរបស់ខ្លួន អោយបានរស់នៅក្នុងសេចក្តីថ្លៃថ្នូរ និងមានសុភមង្គល់។ ខ្លឹមសារនៃការអង្កេតពិនិត្យ គឺសំដៅលើទឹកចិត្ត អាកប្បកិរិយា មិនសង្កត់ធ្ងន់លើ ជីវភាពក្រ ឬមាននោះទេ។ ផ្ទុយទៅវិញបើមេបា អាណាព្យាបាល ធ្វេសប្រហែសមិនបានពិចារណា លើបញ្ហានេះទេ កូនប្រុសស្រីរបស់ខ្លួនពិតជា មិនបានសុខឡើយ ពោលគឺ នឹងទទួលបានភាពអវិជ្ជមាន គ្មានសុភមង្គល ជួបភាពកំសត់ ក្រលំបាក នៅថ្ងៃមុខជាក់ជាមិនខាន។ រួមសេចក្តីមកការរៀមចំកូនចៅអោយមាន គូស្រករ គប្បីពិនិត្យអោយបានល្អិតល្អន់ និងចេះស្វែងយល់ពីទឹកចិត្ត របស់កូនប្រុសស្រីផងដែរ ទើបល្អ មិនមានភាពខកខាន និងស្តាយក្រោយ។
ជារួមមកឆ្លងកាត់តាមការបកស្រាយខាងលើឃើញថា ប្រធានបទនេះពិតជាត្រឹមត្រូវ និងមានអត្ថន័យទូលំទូលាយ សំរាប់អប់រំទូន្មានប្រៀនប្រដៅ កូនខ្មែរ ជំនាន់ក្រោយៗអោយយល់ដឹងបានច្បាស់លាស់ អំពីរបៀបរបបរស់នៅ ដែលនាំអោយទទួលបាន សេចក្តីសុខសុភមង្គល ចៀសវាងភាពល្ងង់ខ្លៅ គិតខុសដែលនាំអោយវិនាស ដល់ខ្លួនឯងព្រមទាំងក្រុមគ្រួសារ ទៀតផង។
ដូចនេះខេមរបុត្រទាំងឡាយ គប្បីខិតខំប្រឹងប្រែងស្វែងរករៀនសូត្រ ដើម្បីទទួលចំណេះ និងបំនិន ក៏ដូចជាបទពិសោធ ផ្សេងៗ ទុកខ្លួនសំរាប់ជាទុន ក្នុងការកំណត់វាសនារបស់ខ្លួន ព្រមទាំងកូនចៅនិងក្រុមគ្រួសារ៕
ទំព័រដើម/
Khmer Literature/មតិមួយពោលថា ” ធ្វើស្រែអោយមើលស្មៅ ទុកដាក់កូនចៅអោយមើលផៅសណ្តាន “ ចូលពន្យល់?
Youre so cool! I dont suppose Ive learn something like this before. So good to seek out somebody with some unique ideas on this subject. realy thanks for beginning this up. this web site is one thing that is needed on the internet, somebody with a little originality. useful job for bringing something new to the internet!
With havin so much written content do you ever run into any issues of plagorism or copyright violation? My website has a lot of unique content I’ve either written myself or outsourced but it looks like a lot of it is popping it up all over the web without my permission. Do you know any methods to help prevent content from being ripped off? I’d definitely appreciate it.
Loving the information on this web site, you have done great job on the blog posts.
I enjoy gathering useful information , this post has got me even more info! .
I was suggested this web site by means of my cousin. I am not positive whether or not this post is written by means of him as no one else understand such specific about my difficulty. You’re wonderful! Thanks!
As a Newbie, I am constantly searching online for articles that can benefit me. Thank you
wonderful post, very informative. I wonder why the other experts of this sector do not notice this. You should continue your writing. I am sure, you’ve a great readers’ base already!
Hey, you used to write fantastic, but the last few posts have been kinda boring?K I miss your super writings. Past several posts are just a little out of track! come on!
I just could not depart your website prior to suggesting that I actually enjoyed the standard info a person provide for your visitors? Is going to be back often in order to check up on new posts
Loving the information on this site, you have done outstanding job on the posts.
Wonderful website you have here but I was wondering if you knew of any discussion boards that cover the same topics discussed here? I’d really like to be a part of group where I can get suggestions from other experienced people that share the same interest. If you have any suggestions, please let me know. Thanks a lot!
Outstanding post, you have pointed out some wonderful points, I besides conceive this s a very good website.
I?¦ve read a few good stuff here. Certainly price bookmarking for revisiting. I wonder how so much attempt you set to create this sort of magnificent informative site.