ចុះឈ្មោះ

Sign Up to our social questions and Answers Engine to ask questions, answer people’s questions, and connect with other people.

ចូល

Login to our social questions & Answers Engine to ask questions answer people’s questions & connect with other people.

Forgot Password

Lost your password? Please enter your email address. You will receive a link and will create a new password via email.

Please briefly explain why you feel this question should be reported.

Please briefly explain why you feel this answer should be reported.

Please briefly explain why you feel this user should be reported.

មតិមួយលើកឡើងថា ” ទុំស្លាប់មកពីមិនបង្ហាញរាជសារ “ តើអ្នកយល់យ៉ាងណា? (បែបពិភាក្សា)

​   សេចក្តីអធិប្បាយ៖ នរណាៗក៏ធ្លាប់បានលឺ និងដឹងអំពីប្រវត្តិនៃរឿងទុំទាយហើយដែរ ដែលជារឿងដ៏ជូរចត់ ផ្អែមល្ហែម ការព្យាបាទគ្នា មិនចេះចប់មិនចេះហើយ នៃអំឡុងពេលដ៏យូរលង់មួយក្នុងសម័យលង្វែក។ ទុំទាវជាគូស្នេហ៍ ដ៏មហិមាមួយ ដែលតស៊ូនឹងសេចក្តីស្នេហាយ៉ាងពិតប្រាកដ ទោះមានឧបសគ្គ ការបំបែកបំបាក់ ពង្រាត់ពង្រាសយ៉ាងណាក៏​ដោយ​ ក៏ពួកគេទាំងពីរ នៅតែស្រលាញ់គ្នាគ្មានទីបញ្ចប់។ ជាអកុសលរឿងយើងទាំងឡាយ ក៏ដូចជាតួអង្គនៃរឿងពិតនេះដែរ មិនចង់ជួប តែបានជួប ទុំស្លាប់យ៉ាងអនោចអធមន៏ ដោយក្តីស្ម័ក្រស្មោះនិងគ្នា ទាវក៏ស្លាប់ខ្លួនតាមទុំដែរ ក្នុងគ្រានោះទៅ។ ការស្លាប់របស់ទុំធ្វើឱ្យមានមតិលើកឡើងថា ” ទុំស្លាប់មកពីមិនបង្ហាញរាជសារ “។
    តើមតិដែលបានលើកឡើងខាងលើត្រឹមត្រូវដែរឬទេ?
ដោយឡែកដើម្បីអោយបានយល់អំពីមតិយោបល់ខាងលើអោយបានក្បោះក្បាយ នោះ យើងគប្បីឈ្វេងយល់អំពីពាក្យ​ថា ” រាជសារ “ ជាមុនសិន។ពាក្យថា ” រាជសារ “ បានដល់នូវ អក្ខរៈ ដែលព្រះរាជាទ្រង់តាក់តែងចងក្រងដោយព្រះហត្ថទ្រង់ផ្ទាល់ ដើម្បីជាសារ ឬសំបុត្រសំរាប់កោះប្រាប់ ឬបង្គាប់បញ្ជាផ្សេងៗ។ ប្រធានខាងលើចង់បង្ហាញពីគុណតំលៃ របស់ព្រះរាជសារមួយជាប់ខ្លួនទុំ ដើម្បីជាការ ការពារទុំអោយរួចផុតពីការបៀតបៀនដល់អាយុជីវិតពីសំណាក់ជន ទុច្ចរិតផ្សេងៗ។ តួយ៉ាងសម័យកាលនោះ ក្នុងរបបសក្តិភូមិ ប្រជារាស្រ្ត ឈ្មួញជួញដូរ សេនា នាយមឺុនមន្រ្តី អ្នកមុខអ្នកការ ទាំងឡាយមានការគោរពកោតខ្លាចស្តេចជាងអ្វីៗទាំងអស់។ ឋានះ អរជួនជាស្តេចក្រាញ់ ក៏ត្រូវតែខ្លាចស្តេចមហានគរដែរ។ ហេតុនៃការស្លាប់របស់ទុំបណ្តាលមកពីឃាតករ ដែលអរជួនបានបញ្ជានោះ ប្រសិនទុំបានបង្ហាញរាជសារដែលព្រះ​រាជាទ្រង់ប្រគល់ ដោយផ្ទាល់នោះអោយអរជួនបានឃើញ បានយល់ខ្លឹមសារ ម្លោះអរជួនក៏មិនហ៊ានសំលាប់ទុំ ដោយមិនប្រណីដៃដែរ។ ដូចចំណុចត្រង់ឃ្លាថា ” លើកហត្ថប្រញាប់ចាប់ លាតលាមើលដឹងស្គាល់ជាបន្ទូលថ្លៃ អរជួនភ័យខ្លួនខ្លាចលើកដៃ សំពះនិស្ស័យ ដល់ចេស្តា “។ ត្រង់ឃ្លានេះចង់ប្រាប់ថា ខណៈពេលដែលពួកឃាតករធ្វើសកម្មភាពសម្លាប់ទុំរួចហើយ ស្រាប់តែមានរាជសារធ្លាក់ចេញពីកាយទុំ ពេលអរជួន និងបក្សពួកបានឃើញហើយ ពន្លាមើលឃើញថាជាព្រះរាជបន្ទូល ក៏នាំគ្នាលលុតជង្គង់ប្រណមសំពះនូវព្រះរាជបន្ទួលគ្រប់គ្នា ដោយភិតភ័យរកតែអាយូសរៀងៗខ្លួន។ ម្យ៉ាងវិញទៀត​ទុំខ្លួនឯង បែរជាយកស្រាធ្វើជាត្រីមុខ វង្វេងបាត់ស្មារតី ភ្លេចរាជសារដែលជាអាវុធ សំរាប់ការពារខ្លួនអោយរួចចាកទុក្ខ ទើបបណ្តាលអោយពួកអរជូនសំលាប់បានដូច្នេះ។រួមមកទុំស្លាប់មកពី មិនបង្ហាញរាជសារពិតប្រាកដមែន។ ផ្ទុយពីមតិនេះទៅវិញ ទោះបីទុំបង្ហាញរាជសារ ក៏នៅតែពួកអរជួនសំលាប់ដដែល ព្រោះថាអរជួនអាងអំណាចខ្លួនខ្លាំង នៅស្រុកត្បូងឃ្មុំ នាមជាស្តេចក្រាញ់ ប្រចាំស្រុក។ ណាមួយអរជួន ជាពិសេសម្តាយទាវ សុទ្ធតែបានដឹងថា ទុំនិងទាវជាប្តីប្រពន្ធ ស្តេចរាជាប្រទានអោយ ក៏ប៉ន្តែគេនៅតែហ៊ាន ចាប់ទាវអោយរៀបការ ជាមួយមឺុនងួនទៀត។ ទាំងនេះស​បញ្ជាក់​ថា អរជួនក៏ដូចជាម្តាយទាវ មិនដែលកោតខ្លាចអំណាចតេជះ របស់ព្រះរាជាឡើយ ទើបហ៊ានប្រើល្បិចបោកបញ្ឆោតទាវ និងសំលាប់ទុំបានយ៉ាងនេះ។
   រួមទៅទោះបីទុំបង្ហាញ រាជសារដល់អរជួន ក៏ដោយក៏ទុំនៅតែស្លាប់ ព្រោះអរជួនជាមនុស្សម្នាក់ ដែលអាងនូវអំណាច ។ តាមការលើកឡើងនៃគំនិតដែលថា ទុំស្លាប់ព្រោះមិនបង្ហាញរាជសារ ពិតណាស់ថា មិនទាន់សមស្របនិងប្រកបដោយយុត្តិធម៌នៅឡើយ។ ដោយសារការស្វែងរកភស្តុតាងមិនអាស្រ័យតែលើរបស់សំគាល់មួយ ឬសាក្សីមួយរូប អាចស្រាយបំភ្លឺគ្រប់ជ្រុងជ្រោយទេ ដូចនេះសំខាន់ត្រូវការស្វែងរក ភស្តុតាង មករួមផ្សំបន្ថែមទៀតទើបការកាត់ក្តី ប្រកបដោយតម្លាភាព យុត្តិធម៌ អាចទទួលយកបាន។ តែបើគ្មានរាជសារទេនោះ អរជួននៅតែហ៊ានសំលាប់គេគ្រប់គ្នា ដដែលដែរ។ ហេតិ​ថា វាជារបបសក្តិភូមិ ដែលអរជួនតែងយកតំណែងអំណាច ឥទ្ធិពលរបស់ខ្លួន ទៅជិះជាន់អ្នកផ្សេង ឯទៀតដែលទន់ទាបជាងខ្លួន ជាមនុស្សដែលគេពុំពេញចិត្តទាស់ចិត្ត ដោយគ្មានជំនុំអ្វីឡើយ។ តាមមតិយោបល់ខាងលើវាគ្រាន់តែជាការបិទបាំង អំពើអាក្រក់របស់ពួកគេ តែប៉ុណ្ណោះ ព្រោះភស្តុតាងមិនអាចមានត្រឹមតែរាជសារប៉ុណ្ណោះនោះទេ ហើយណាមួយយើងក៏មិនអាចទៅឆ្លុះបញ្ចាំងអោយឃើញអំពីទង្វើ នៃការគិតរបស់ មនុស្សបានដែរ។ បើតាមការអង្កេតអោយបានស៊ីជម្រៅទៅអរជួននិងម្តាយទាវ ទើបសមជាឃាតករពិតប្រាកដ។
   សរុបសេចក្តីមកប្រធានបទខាងលើមិនទាន់ត្រឹមត្រូវនៅឡើយទេ។ ដោយយល់ឃើញថា បញ្ហាក៏ដូចជាមូលហេតុ បង្កមានច្រើន ទុំស្លាប់នេះក៏មានការទាក់ទងនិងរបបសក្តិភូមិ ជិះជាន់អាងអំណាច។ ដូចនេះចូរយើងគ្រប់គ្នា ជាកុលបុត្រកុលធីតាខ្មែរ គ្រប់ជំនាន់ គ្រប់ស្រទាប់វណ្ណះ គ្រប់វ័យ ចូរចេះរួមកំលាំង ទាំងកំលាំងកាយ និងកំលាំងចិត្ត សាមគ្គីជាភាតរភាព គោរពសិទ្ធសេរីភាពគ្នាទៅវិញទៅមក ទើបប្រទេសជាតិមានសុខសន្តិភាព យូរអង្វែងប្រកបដោយភាពរុងរឿងកេរ្តិ៍ឈ្មោះខ្ពង់ខ្ពស់។

អត្ថបទដែលពាក់ព័ន្ធ

World Heritage

មតិយោបល់