ចុះឈ្មោះ

Sign Up to our social questions and Answers Engine to ask questions, answer people’s questions, and connect with other people.

ចូល

Login to our social questions & Answers Engine to ask questions answer people’s questions & connect with other people.

Forgot Password

Lost your password? Please enter your email address. You will receive a link and will create a new password via email.

Please briefly explain why you feel this question should be reported.

Please briefly explain why you feel this answer should be reported.

Please briefly explain why you feel this user should be reported.

មានមតិមួយលើកឡើងថា “ការបរិច្ចាគទានរបស់ព្រះវេស្សន្តរ ជាអំពើត្រឹមត្រូវ​” ​។ ចូរពិភាក្សា។

សេចក្តីធិប្បាយ៖  រឿងវេស្សន្តរ គឺជារឿងមួយដែលស្ថិតនៅក្នុងជាតិទីដប់នៃរឿងទសជាតក៏ទាំងដប់រឿង។​ នៅក្នុងជាតិទីដប់នេះព្រះវេស្សន្តរបានបរិច្ចាកទានយ៉ាងច្រើន​ សូម្បីតែកូន ប្រពន្ធ ជីវិតរបស់ខ្លួនក៏ទ្រង់បរិច្ចាកដែរ។​ ដោយសារការបរិច្ចាគទានរបស់ព្រះវេស្សន្តរដ៏លើសលប់នេះហើយទើបមានមតិមួយលើកឡើងថា ការបរិច្ចាកទានរបស់ព្រះវេស្សន្តរ ជាអំពើមួយត្រឹមត្រូវ”។

តើការបរិច្ចាគទានរបស់ព្រះវេស្សន្តរត្រឹមត្រូវដែរ ឬទេ?

​ ដើម្បីជាជំនួយដល់ការស្រាយបំភ្លឺឲ្យបានស៊ីជម្រៅយើងគប្បីយល់ន័យនៃពាក្យ “បរិច្ចាកទាន” ជាមុនសិន។ “បរិច្ចាកទាន” មានន័យថា ការធ្វើអំណោយ ការផ្តល់ឲ្យ។ ដូចនេះមតិរបស់ប្រធានចង់បង្ហាញថា ការធ្វើអំណោយ ឬការដាក់ទានរបស់ព្រះវេស្សន្តរ ជាទង្វើដែលមានហេតុផលសមស្រប និងត្រឹមត្រូវ។

ជាក់ស្តែងនៅក្នុងរឿងមហាវេស្សន្តរជាតកបានរំលេចឲ្យ​ឃើ​ញពីការ​ធ្វើ​ទាន​របស់​ព្រះវេស្សន្ត​រ ដែលទ្រង់​បាន​បរិច្ចាកនូវ​អ្វី​ៗ​គ្រប់​យ៉ាង​ដែល​ខ្លួន​មាន​ដល់​មនុស្ស​ផង​ទាំងពួង​ដែល

ត្រូវ​ការជំនួយពីទ្រង់​។ ​តួយ៉ាងទ្រង់បានបរិច្ចាក​នូវ​គ្រឿងប្រ​ដាប់​សម្រាប់​កុមា​រកាល​ពី​ទ្រង់​មានព្រះជ​​ន្ម ៥ឆ្នាំមកម៉្លេះហើយនៅ​ព្រះជ​ន្ម ៨ឆ្នាំ​ទ្រង់​បាន​ប្រកាស​ថា​ ទ្រង់​នឹង​ធ្វើអង្គ​​បរិច្ចាគបើនរណាត្រូវទ្រង់នឹងដាក់ទានឲ្យភ្លាម​ មិនតែប៉ុណ្ណោះ​ ព្រះ​វេស្សន្តរ​ក៏បាន​បរិច្ចាក​ទ្រព្យ​ធនជាច្រើនដល់ប្រជាជន​ផង​ដែរ។​ ទ្រង់បានផ្តល់​នូវ​អ្វីៗ​ដែល​មនុស្ស​ផងទាំងពួងត្រូវការ​នឹងបានជួយរំលែក​ទុក្ខដល់​មនុស្ស​ទាំងឡាយបានមួយគ្រាមួយគ្រាផងដែរ​។​ តួយ៉ាងព្រះអង្គបានប្រទាន​ដំរី​មង្គល​ ដល់ប្រជាជននៅដែនក្លិង្គារាស្ត្រ​ ដែលបានជួយពួកគេក្នុងការសុំទឹកភ្លៀង​។​ នេះជាសកម្មភាពមួយដែលទ្រង់បានជួយប្រជាជន​ ជាពិសេសកសិករឲ្យរួចផុតពីទុក្ខវេទនា​។​ ក្នុងការបំពេញបានបារមីពេញទីក្នុងការត្រាស់​ដឹងជាព្រះសាម្មាសម្ពុទ្ធទ្រង់ធ្វើបញ្ហាមហាបរិច្ចាគ រួមមានធនបរិច្ចាគ​ គឺ​ ការធ្វើទានដោយទ្រព្យធន​ អង្គបរិច្ចាគគឺការឲ្យទានខ្លួនព្រះអង្គ បុត្របរិច្ចាគ​គឺការបរិច្ចាគនូវកូនរបស់ទ្រង់​ ភរិយាបរិច្ចាគ​ជា​ ការបរិច្ចាគប្រពន្ធរបស់ទ្រង់​ជីវិតបរិច្ចាគ គឺការ​បរិច្ចាគ​ ជីវិតរបស់ទ្រង់​។​ ទាំងនេះជា​ទង្វើ​ដែលទ្រង់បាន​ ធ្វើដោយមិនស្តាយអ្វីឡើយ គឺដើម្បីបាន​ត្រាស់ជាព្រះសម្មាសម្ពុទ្ធ​ ដែលអាចដឹកនាំសត្វឲ្យ​ឆ្លង​ជាតិជរាព្យាធិ​ មរណៈ ​ទៅត្រើយព្រះនិព្វាន។

ដូចនេះ ​ការធ្វើទានរបស់ព្រះវេស្សន្តរ ទាំងប៉ុន្មានគឺជាទង្វើដែលល្អ​ និងត្រឹមត្រូវ​ ព្រោះទ្រង់ធ្វើទាននេះគឺដើម្បីជួយ​សត្វលោក។ផ្ទុយទៅវិញ​ យើងឃើញថាការធ្វើទានរបស់ព្រះវេស្សន្តរ​វាជា​ការត្រឹមត្រូវ​ម៉្យាង​ហើយ​ តែវាក៏មានគុណវិបត្តិដ៏ច្រើន​ផងដែរ​។​ តាមរយៈការធ្វើទានរបស់ព្រះវេស្សន្តរនេះ​ វាមានលក្ខណៈលើសលុបពេកហើយ​ ដែលចំណុចភាគច្រើន​ គឺមិនអាចទទួលយកបាន​។​ ដូចជាការបរិច្ចាគ​ ទ្រព្យធនដែលព្រះអង្គធ្វើជារៀងរាល់ថ្ងៃនោះវានឹងធ្វើឲ្យមនុស្សខ្ជិលចាំតែ​យកទានបរិច្ចាគមិនគិតគូររកស៊ីធ្វើការអ្វីឡើយ។​ នេះជាការដែលទ្រង់ចង់ជួយមនុស្ស​ តែបែរជាធ្វើបាបមនុស្សទៅវិញ​ ម៉្យាងទៀតការបរិច្ចាគបុត្រ និងភរិយារបស់ខ្លួននេះបាន​ន័យថាទ្រង់ធ្វើបាបប្រពន្ធនិងកូន​ ទ្រង់គិតតែប្រយោជន៍ផ្ទាល់ខ្លួន មិនគិតពីសុខទុក្ខរបស់អ្នកដទៃនោះទេ​ គឺឲ្យតែខ្លួនឯងបានត្រាស់ជាព្រះសម្មាសម្ពុទ្ធ​ ទោះបីម្ដាយព្រាត់កូនប្រពន្ធព្រាត់ប្ដី​ ក៏ព្រះអង្គហ៊ានធ្វើដែរ។​នេះបង្ហាញថា​ ការធ្វើទានរបស់ទ្រង់​ គឺមានលក្ខណៈ​អាត្មានិយម​ គិតតែប្រយោជន៍ផ្ទាល់ខ្លួន។​ នេះហើយជាគុណវិបត្តិនៃការធ្វើទានហួសហេតុ​។​ ម្យ៉ាងទៀត​ ការដាក់ទានដំរីបច្ច័យនាគ​ គេន្ទ្រទៅក្លិលឹង្គរាស្ត្រ​ ជាបុព្វហេតុនាំស្រុក​ កើតទុក្យអ្នកស្រកក្ដៅក្រហាយ​ ខឹងពុះកញ្ជ្រោល រហូតបំបរបង់ព្រះអង្គចេញពីនគរ។​

ដូចនេះការបរិច្ចាគទានរបស់ព្រះវេស្សន្តរ ជាអំពើពុំសមហេតុផលទេ ​ព្រោះការដាក់ទាននេះនាំមកនូវបញ្ហា​ ដល់រាស្រ្ដ ហើយប្រពន្ធ​ កូនត្រូវវេទនា។​

ជារួមមក យើងអាចសំយោគបានថា​ ទោះបីព្រះវេរស្សន្តរ​បានបរិច្ចាគទានធ្វើឲ្យមានគុណវិបត្តិមួយចំនួនក៏ពិតមែន​ ប៉ុន្តែព្រះអង្គធ្វើនេះ ពុំមែនដើម្បីប្រយោជន៍ផ្ទាល់ខ្លួនព្រះអង្គឡើយ។ទ្រង់ធ្វើនេះ​ ដើម្បីប្រយោជន៍រួមសុខចិត្តលះបង់អ្វីៗគ្រប់បែបយ៉ាង​ ដ៏ធំធេងដែលខ្លួនមានតែប្តូរមកវិញនូវយាននាំចម្លងសត្វលោកឲ្យឆ្លងដល់ស្ពានព្រះនិព្វាន​។​ ដូចនេះការបរិច្ចាគទានរបស់ព្រះអង្គជាអំពើ​ឆ្លងតាមការបំភ្លឺពិភាក្សាខាងលើយើងអាច​ត្រឹមត្រូវ​យ៉ាង​ពិត​ប្រាកដ​។មើលឃើញថាព្រះវេស្សន្តរ​ ជាអ្នកធ្វើទាន​ ដែលមនុស្សធម្មតាមិនអាចធ្វើបាន។​ មិនតែប៉ុណ្ណោះ ព្រះអង្គបានលះបង់ប្រយោជន៍ខ្លួន ដើម្បីជួយដឹកនាំសត្វលោកទាំងឡាយឲ្យឆ្លង​សាសនាជាសាសនារបស់ខ្លួននោះ យើងគប្បីចេះធ្វើទានផុត​ទុក្ខ។

​ ដូចនេះ​ ក្នុងនាមយើងជាពលរដ្ឋខ្មែរ​ ដែលមានព្រះពុទ្ធសាសនាជាសាសនាជាតិរបស់ខ្លួន​ យើងគ​ប្បី​​ត្រូវចេះ​ធ្វើទាន​ និងចេះជួយគ្នា​ នៅពេល​ដែលអ្នកដ៏ទៃជួបការលំបាកឬទុកសោក​ផ្សេងៗ​។

អត្ថបទដែលពាក់ព័ន្ធ

World Heritage

មតិយោបល់