សំណួរ
១. តើបណ្ដុំប្រជាជនធំៗ ក្នុងពិភពលោកមានទីណាខ្លះ ?
២. ចូរនិយាយអំពីបណ្ដុំប្រជាជន តំបន់ឆ្នេរខាងកើតនៃទ្វីបអាស៊ី ។
៣. ចូររកំណត់ន័យនៃពាក្យ បណ្ដុំប្រជាជន មេកាឡូប៉ូល ។
៤. តើ “ ទ្រនុងកណ្ដាលនៃទ្វីបអឺរ៉ុប “ ជាអ្វី ? ចូរពន្យល់ ។
៥. ចូរប្រៀបធៀបបណ្ដុំប្រជាជនអាស៊ីបូព៌ានិងបណ្ដុំប្រជាជនអាស៊ីទក្សិណ ។
៦. ចូរនិយាយអំពីបណ្ដុំប្រជាជនសំខាន់ៗនៃទ្វីបអាព្រិច ។
៧. តើតំបន់បឹងធំៗក្នុងពិភពលោក មាននៅទីណាខ្លះ ? ចូររាប់រៀបឈ្មោះបឹងទាំងនោះ ។
ចម្លើយ
១. បណ្ដុំប្រជាជនធំៗ ក្នុងពិភពលោកមានបី គឺស្ថិតនៅទ្វីបអឺរ៉ុប តាមវាលទំនាប និងដីសណ្ដមិនដោយជាឆ្ងាយប៉ុន្មានពីឆ្នេរសមុទ្រ ។
២. បណ្ដុំប្រជាជន តំបន់ឆ្នេរខាងកើតនៃទ្វីអាស៊ី គឺ តំបន់នេះលាតសន្ធឹងពីទំនាប់ចិនភាគខាងជើងរហូតដល់វៀតណាម រួមមានទាំងភីលីពីននិងឥណ្ឌូនេស៊ីផង ប្រមូលផ្ដុំមនុស្សជាង ១.៧ ពានលាននាក់លើផ្ទៃដីប្រមាណ៥.៧ លាន/គម២ ។ នៅតាមជនបទមានដង់ស៊ីតេបំផុតជៅ ៥០០ នាក់/គីឡូម៉ែត្រការ៉េ ត្រង់ទំនាបចិនភាគខាងជើងនិងជាង ១០០០ នៅតាមដងស្ទឹងគុជ (ទន្លេស៊ីជាំង) ។ នៅតាមបណ្ដុំក្រុងធំៗ មានមនុស្សច្រើនចលាននាក់ដូចជាតូក្យូ (៣០លាននាក់) សាងហៃ (១៥លាននាក់ ) ប៉ីជីន ឬ ប៉េកាំង (១២លាននាក់) សេអ៊ូល (១២លាននាក់) ធៀបជិន ( ១០លាននាក់ ) …។ មេកាឡូប៉ូល លាតសន្ធឹងតាមបណ្ដាយឆ្នេរភាគខាងត្បូងកោះហុងស្បូ ពីតូក្យូដល់ភូគូអូកា ( កោះគ្យូស្យ៊ូ ) ប្រមូលផ្ដល់មនុស្សប្រមាណជាង ១០០លាននាក់ ។ ជប៉ុន កូរ៉េខាងត្បូង និងតៃវ៉ាន មានប្រជាជនក្រុងច្រើន ចំណែកចិន និងវៀតណាម មានប្រជាជនបទច្រើននៅឡើយ ។
៣. កំណតន័យនៃពាក្យ ៖
- បណ្ដុំប្រជាជន គឺការប្រមូលផ្ដុំប្រជាជននៅកន្លែងមួយដែលមានចំនួនច្រើន ។
- មេកាឡូប៉ូល គឺជាដង់ស៊ីតេប្រជាជនមានកម្រិតខ្ព់បំផុត ។
៤. ទ្រនុងកណ្ដាលនៃទ្វីបអឺរ៉ុបគឺជាមេកាឡូប៉ូលធំបំផុតក្នុងលោក លាតសន្ធឹងពីតំបន់មីតឡិន (ប៉ែកអាគ្នេយ៍អង់គ្លេស) ដល់ទំនាប់ប៉ូ (ប៉ែកខាងជើងប្រទេសអ៊ីតាលី ) កាត់តាមប្រទេសបែលស៊ិចពេអ៊ីបា អាឡឺម៉ង់ ប៉ែកខាងលិច និងស្វ៊ីស ប្រមូលផ្ដុំប្រជាជន ១២៥លាន់នាក់ ។ តំបន់ខាងលិចខាងកើតខ្សែបន្ទាត់នេះមានដង់ស៊ីតេមធ្យម ។ ជាទូទៅបណ្ដុំប្រជាជនទ្វីបអឺរ៉ុប មានកម្រិតជីវភាពនិងនគរូបនីយកម្មខ្ពស់ ។
៥. បណ្ដុំប្រជាជនអាស៊ីបូព៌ានិងបណ្ដុំប្រជាជនអាស៊ីទក្សិណ ៖
- អាស៊ីបូព៌ាមានប្រជាជន១៥០០នាក់លាន់ ក្នុងឆ្នាំ២០០៨
- អាស៊ីទក្សិណមានប្រជាជន ១៣០០លាននាក់ក្នុងឆ្នាំ ២០០៨ ។
៦. បណ្ដុំប្រជាជនសំខាន់ៗនៃទ្វីបអាព្រិចគឺ ៖ បណ្ដុំប្រជាជនមនុស្សច្រើនជាងគេ ស្ថិតនៅតាមជ្រលងនិងដីសណ្ដទន្លេនីសនៃប្រទេសអេស៊ីប (១៥០០នាក់/គីឡូម៉ែត្រការរ៉េ ) ការងារនគរូបនីយកម្មមិនទាន់ខ្លាំងក្លា ប៉ុន្ដែមានការឈានឡើង ហើយមានបណ្ដុំក្រុងមួយបានកើតឡើងនៅគែរ (រដ្ឋាធានីអេស៊ីប) ។ ប្រទេសនីស៊េរីយ៉ា មានមជ្ឈមណ្ឌលបីដែលមានដង់ស៊ីតេ ប្រជាជនខ្ពស់គឺ ហាអ៊ូសានៅខាងជើងយោរូបានៅខាងនិរតី និងអ៊ិចបូនៅខាងអាគ្នេយ៍ ។ មជ្ឈមណ្ឌលនិរតីបានទទួលនគរូបនីយកម្ម ព្រោះមានទីប្រជុំក្រុងដ៏សម្បើម គឺឡាកូស ។ អាព្រិចនៃតំបន់បឹងធំ មានមណ្ឌលតូចៗមួយចំនួនដែលមានសង់សស៊ីតេខ្ពស់ដូចជា រ៉្វាន់ដា ប៊ូរុនដា អ៊ូកង់ដា និងកេនីញ៉ា ។
៧. តំបន់បឹងធំៗ ក្នុងពិភពលោក មាន ៖
- នៅអាព្រិច បឹងវិចថូរា ម៉ាឡារី បឹងឆាត តង់កានីកា និងបឹងណាស៊ែ
- អាមេរិចខាងជើងមាន បឹងរីននីផេក បឹងការរីប៊ូ បឹងទាសករធំ ខ្លាឃ្មុំធំ អាថាបាស្កា បឹងលើ បឹងហ៊ូរុន ។
មតិយោបល់