ចុះឈ្មោះ

Sign Up to our social questions and Answers Engine to ask questions, answer people’s questions, and connect with other people.

ចូល

Login to our social questions & Answers Engine to ask questions answer people’s questions & connect with other people.

Forgot Password

Lost your password? Please enter your email address. You will receive a link and will create a new password via email.

Please briefly explain why you feel this question should be reported.

Please briefly explain why you feel this answer should be reported.

Please briefly explain why you feel this user should be reported.

រឿងរាវទាក់ទងនឹងសត្វ​គ្រុឌ​ ដែលអ្នកទាំងអស់គ្នាមិនធ្លាប់បានដឹង…

    កាលពីសម័យនៃព្រះមហាឥសី​កស្សបៈ​ មាន​ភរិយា​ពីរ​រូប​គឺ​នាងកាឌ្រុ និង​នាង​វីនីតា។​ នាង​ កាឌ្រុ​ បាន​ផ្តល់​កំណើត​កូន​ជា​សត្វ​ពស់​មាន​ចំនួន​រាប់​សិប​ពាន់​ក្បាល​ ហើយ​ត្រូវ​បាន​ចាត់​ទុក​ថា​បុព្វការី​នៃ​សត្វពស់​នៅ​លើ​ផែនដី​នេះ។​ ចំណែក​ឯ​នាង​ វីនីតាបាន​ផ្តល់​កំណើត​ឲ្យ​សត្វគ្រុឌ​ដ៏​មាន​អំណាច​ឬទ្ធានុភាព។​
   
ថ្ងៃ​មួយ​នាង​កាឌ្រុ​ និង​នាង​វីនីតា​ បាន​លេង​ល្បែង​ភ្នាល់​គ្នា​ដោយ​ទាយ​ពណ៌​កន្ទុយ​សេះ​ក្បាល​៧​អាច​ហោះ​បាន​ដែល​កើត​ចេញ​ពី​ការ​កូរសមុទ្រ​ទឹកដោះ។​ នាង ​កាឌ្រុ​​ បាន​ទាយ​ថា​កន្ទុយសេះ​មាន​ពណ៌​ខ្មៅ​ រី​ឯ​នាង វីនីតាថា​ពណ៌ស។​ ពួក​គេ​បាន​ភ្នាល់​គ្នា​ថា​នរណា​ក៏​ដោយ​ឲ្យ​តែ​ចាញ់​គឺ​ត្រូវតែ​បម្រើ​អ្នក​ឈ្នះ។​ នាង​កាឌ្រុ​បាន​ប្រើ​ល្បិច​បោកប្រាស់​នាង ​វីនីតា​ដោយ​ប្រើ​ ឲ្យ​កូន​របស់​ខ្លួន​ដែល​ជា​សត្វ​នាគ​ក្លែងខ្លួន​ធ្វើ​ជា​កន្ទុយ​សេះ។​
    ដូច្នេះ​ហើយ​ នាង​វីនីតា​ត្រូវ​បម្រើ​នាង​កាឌ្រុ​ និង​កូន។​ នាង​កាឌ្រុ​ បាន​ធ្វើ​បាប​នាង​ វីនីតា​យ៉ាង​ខ្លាំងក្លា។​ប៉ុន្តែ​ក្រោយ​មក​ពពួក​នាគ​ថា​នឹង​យល់ព្រម​ដោះលែង​គ្រុឌ​ និង​ម្តាយ​ ប្រសិន​ជា​គ្រុឌ​អាច​ទៅ​យក​ទឹក​អម្រឹត​របស់​ព្រះឥន្ទ​បាន។​ គ្រុឌ​បាន​ ប្រឹងប្រែង​យ៉ាងខ្លាំង​ ហើយ​ទី​បំផុត​ទទួល​បាន​ទឹកអម្រឹត​ ហើយ​បាន​រំដោះ​ខ្លួន​ និង​ម្តាយ​ពី​ទាសភាព​របស់​នាគ​ និង​នាង​កាឌ្រុ។​ក្រោយមក​គ្រុឌ​ និង​ម្តាយ​បាន​ដឹង​ពី​ល្បិច​នេះ​ ហើយ​បាន​ដាក់​បណ្តាសា​ដល់​នាង​កាឌ្រុ ​ថា​រាល់​កូន​របស់​នាង​កាឌ្រុ​ទាំងអស់​គឺ​ត្រូវ​តែ​ក្លាយ​ទៅ​ជា​ចំណី​របស់​កូន​ខ្លួន។​ និយាយ​កាល​ដែល​គ្រុឌ​ទៅ​លួច​យក​ទឹក​អម្រឹត​ពី​ព្រះឥន្ទ​ គ្រុឌ​បាន​សំដែង​ឬទ្ធី​ចេស្តារ​យ៉ាង​អស្ចារ្យ​ និង​មាន​ភាព​ស្មោះត្រង់​ រហូតបាន​ដឹង​ដល់​ព្រះវិស្ណុ​ ហើយ​ព្រះវិស្ណុ​បាន​ផ្តល់​ពរជ័យ​ ព្រម​ទាំង​យក​គ្រុឌ​ធ្វើ​ជា​យានជំនិះ​របស់​ព្រះអង្គ។​ អនុភាព​ហោះ​ហើរ​របស់​គ្រុឌ​គឺ​លឿន​ជា​រន្ទះ​ ហើយ​កម្លាំង​ខ្យល់​ពី​ស្លាប​របស់​គ្រុឌ​គឺ​ខ្លាំង​លើ​ព្យុះ​សង្ឃរា​នានា។​ ព្រះឥន្ទ​បាន​មក​ស្កាត់​ផ្លូវ​គ្រុឌ​ ប៉ុន្តែ​អ្នក​ទាំងពីរ​មិន​ប្រយុទ្ធ​គ្នា​នោះ​ទេ​ ដោយ​ គ្រុឌ​សន្យា​ថា​នឹង​ប្រគល់​ទឹកអម្រឹត​ដល់​ព្រះឥន្ទ​វិញ​ក្រោយ​ពេល​ប្រគល់​ឲ្យ​នាគ​ហើយ​នោះ​ ហើយ​ព្រះឥន្ទ​សន្យា​ថា​នឹង​ធ្វើ​ឲ្យ​បណ្តាសា​របស់​គ្រុឌ​ និង​ម្តាយ​ក្លាយ​ជា​ការ​ពិត។​ នៅ​ពេល​យក​ទឹក​អម្រឹត​មក​ដល់​មុខ​នាគ​ ហើយ​នោះ​ គ្រុឌ​បាន​ប្រើ​ល្បិច​ប្រាប់​ដល់​នាគ​ថា​ចាំបាច់​ត្រូវ​ធ្វើ​ពិធី​សិន​មុន​ពេល​ផឹក​ទឹក​អម្រឹត​នេះ​ ហើយ​នៅ​ពេល​ដែល​ពួក​នាគ​កំពុង​ធ្វើ​ពិធី​នោះ​ព្រះឥន្ទ​បាន​មក​យក​ទឹក​អម្រឹត​ទៅ​វិញ​តែ​កំពប់​ទឹក​ខ្លះ​នៅ​លើ​ស្មៅ។ នៅ​ពេល​ដែល​ឃើញ​ទឹក​កំពប់​នៅ​លើ​ស្មៅ​ហើយ​ ពួក​នាគ​ទាំងឡាយ​ខំ​ ប្រឹង​លិទ្ធ​ទឹក​អម្រិត​ទាំង​នោះ​រហូត​ដល់​អណ្តាត​ប្រេះ​ជា​ពីរ​ ដោយ​សារ​ស្មៅ​ រហូត​ដល់​សព្វ​ថ្ងៃ​នេះ។ ព្រះ​វិស្ណុ​បាន​ផ្តល់​វេហារ​ទាំង​មូល​ជា​ទី​លំនៅ​របស់​គ្រុឌ​ ហើយ​រៀបការ​គ្រុឌ​ជាមួយ​នាង​ឧណាតី។ គ្រុឌ​និង​នាងឧណាតី​មាន​កូន​ពីរ​នាក់​គឺ​សម្ប៉ាទិ​ និង​ជតាយុ​ ដែល​កូន​ទាំងពីរ​នេះ​មាន​តួនាទី​ផង​ដែរ​នៅ​ក្នុង​រឿង​ រាមាយាណៈ។​ ក្រៅ​ពី​យាន​ជំនិះ​របស់​ព្រះវិស្ណុ​ គ្រុឌ​គឺ​ជា​បរិវារ​ដ៏​ស្មោះត្រង់​ ដែល​ត្រូវ​បាន​គេ​ឲ្យ​ឈ្មោះ​ថា​ បរិវារ​ជាន់ខ្ពស់​ រី​ឯ​ហនុមាន​គឺ​ជា​បរិវារ​ជាន់ទាប។

អត្ថបទដែលពាក់ព័ន្ធ

World Heritage

មតិយោបល់