សំណួរ
១. តើមានកត្តាសំខាន់អ្វីដែលនាំឪ្យកសិកម្មប្រពៃណីក្លាយទៅជាកសិកម្មទំនើប ?
២. តើកសិកម្មប្រពៃណីដែលមានលក្ខណៈអន់ថយជាងគេ គឺជាកសិកម្មប្រភេទណា ? ចូរពន្យល់ ។
៣. តើកសិកម្មទំនើបដែលមានលក្ខណៈជឿនលឿនជាងគេ គឺជាកសិកម្មបែបណា ? ចូរពន្យល់ ។
៤. តើកសិកម្មមានសារៈសំខាន់សម្រាប់សេដ្ឋកិច្ចដូចម្ដេចខ្លះ ?
៥. ចូរពន្យល់ពាក្យ “ ដំណាំគ្មាន-ដី និង ចិញ្ចឹមសត្វក្រៅ-ដី ។
ចម្លើយ
១. កត្តាសំខាន់ៗដែលនាំឪ្យកសិកម្មប្រពៃណីក្លាយទៅជាកសិកម្មទំនើបគឺ ៖
- បដិវត្តន៍ដំណើរជញ្ជូន ជាកត្តាមួយនៃទំនើបកម្មកសិកម្ម កសិករក្លាយជាផលិតករ កសិផលលើសតម្រូវការអាចនាំចេញទៅលក់ដូរបានគ្រប់ទិសទី ។
- កំណើនឆាប់រហ័សនៃប្រជាជនពិភពលោក ជាកត្តាសំខាន់ទៀតនៃទំនើបកម្ម ។ តែនៅប្រទេសកំពុងអភិវឌ្ឍខ្លះ បាតុភូតនេះជាផលនៃកំណែទម្រង់នយោបាយនិងសង្គមមនុស្ស ។
២. កសិកម្មប្រពៃណីដែលមានលក្ខណៈអន់ថយជាងគេ គឺកសិកម្មចិញ្ចឹមសត្វពនេចរ ឬ ពាក់កណ្ដាលពនេចរ ព្រោះវាផ្តល់ផលតិចតូច អាចចិញ្ចឹមប្រជាជនបានតិច តែអាចប្រព្រឹត្តទៅក្នុងមជ្ឈដ្នាន ពិបាករស់នៅនៃវាលលំហ ឬ ពាក់កណ្ដាលវាលលំហ ។
៣. កសិកម្មទំនើបដែលមានលក្ខណៈជឿនលឿនជាងគេគឺកសិកម្ម ឧស្សាហកម្ម ព្រោះវាជាកិច្ចការសេដ្ឋកិច្ចមួយមានទំហំធំធេងណាស់អាចប្រៀបបានទៅនឹងសហគ្រាសឧស្សាហកម្មមួយពិតៗ ។
៤. កសិកម្មមានសាសរៈសំខាន់សម្រាប់សេដ្ឋកិច្ចដូចជា ៖
- ផ្ដល់ស្បៀងអាហារបានគ្រប់គ្រាន់
- ទិន្នផលអាចយកមកផ្គត់ផ្កងគ្រួសារ ឬ នាំចេញយកទៅលក់
- កាត់បន្ថយភាពក្រីក្រ
- ផលិតផលជម្រុញឪ្យសេដ្ឋកិច្ចរីកចម្រើន (កសិកម្ម ឧស្សាហកម្ម ) ។
៥. ពន្យល់ពាក្យ
- ដំណាំគ្មាន-ដី ការដឹកដំណាំផ្កាក្នុ្ងស៊ែ នៅលើប៉ុលឌែ ។
- ចិញ្ចឹមសត្វក្រៅ-ដី ការចិញ្ចឹមសត្វដាក់ក្នុងទ្រុង នៅក្នុងអាគារ និងផ្ដល់ចំណីចេញពីរោងចក្រ ឬ ដាក់សត្វក្នុងឧទ្យាន ។
មតិយោបល់