ដែលធ្លាប់អត់ មានអារម្មណី លួចគិតក្នុងចិត្ត ឬពេលខ្លះដល់ថ្នាក់ហៅមិត្តភក្តិពិភាក្សាទៀត អោយគេជួយគិតថាតើអ្នកគួរ ផ្លាស់ប្តូរការងារដែលធ្វើរាល់ថ្ងៃហ្នឹងអត់? ធម្មតាទេ ពេលខ្លះចឹង ចេះតែគិតហើយថា បើដូរការងារធ្វើរាល់ថ្ងៃហ្នឹង ហើយទៅធ្វើអ្វីផ្សេង ក្រែងឡូល្អជាងមុន។ ចុះបើសិនជាប្រាប់ថា ពេលដែលមានគំនិតចង់ប្តូរការងារហ្នឹង គួរសួរខ្លួនឯងជាមុនសិន មិនហ្នឹងសំរេចចិត្ត។ ចឹងថ្ងៃនេះ មានតិកនិកខ្លះដែលអាចជាអត្ថប្រយោជន៏អោយអ្នកដែលចង់ផ្លាស់ ប្តូរការងារ សូួរខ្លួនឯងដើម្បីអោយដឹងច្បាស់ថា តើពិតជាចង់ផ្លាស់ប្តូរការងារមែនអត់។
១. តើអ្នកផ្តោតសំខាន់ទៅលើអ្វីជាងគេនៅពេលបច្ចុប្បន្ន?
ការជ្រើសរើស មុខជំនាញ ឬការងារពេញលេញណាមួយគឺតម្រូវអោយអ្នកគិតទៅលើចំណុច ៣យ៉ាង។ ទីមួយគឺ ការគ្រប់គ្រងហិរញ្ញវត្ថុ ទីពីរ ក្តីស្រមៃ ហើយចុងក្រោយគឺ ការចំនាយពេលផ្ទាល់ខ្លួន។ ដូចនេះរាល់ការងារដែល លោកអ្នក ជ្រើសរើស ត្រូវរៀបចំយ៉ាងណាអោយមានពេលសមរម្យ និងសាកសមទៅនឹងចំនុចទាំង៣ ខាងលើ។ ជាឧទាហរណ៏ អ្នកហាក់បីដូចជាមិនសូវចូលចិត្តការងារដែលអ្នកធ្វើសព្វថ្ងៃ ដោយសារតែមិនត្រូវមុខជំនាញរបស់អ្នក ឬក៏វាផ្តល់នូវស្រ្តេសអោយអ្នកខ្លាំងជ្រុល ប៉ុន្តែដោយឡែកគឺវាផ្តល់ប្រាក់អោយអ្នកបានច្រើន ដែលជាគោលចម្បងរបស់អ្នក ក្នុងពេលបច្ចុប្បន្ន ដើម្បីផ្គត់ផ្តង់គ្រួសារ ដូច្នេះអ្នកមិនអាចសុខចិត្ត បោះបង់ការងារមួយនោះចោលដោយសារតែអ្នកមិនស្រលាញ់នោះទេ។ ប៉ុន្តែបើសិនជាអ្នកអាចមានឱកាសរក ការងារថ្មីដែលបានប្រាក់ប្រហាក់ប្រហែលនោះ អ្នកអាចពិចារណាទៅបាន។
២. តើចំនុចអ្វីខ្លះដែលអ្នកមិនពេញចិត្តចំពោះការងារដែលអ្នកកំពុងធ្វើ?
ជាទូទៅ ចម្លើយសំរាប់សំណួរមួយនេះគឺភាគច្រើន និយាយអំពី បរិយាការនៅការិយាល័យ កន្លែងធ្វើការ អ្នកធ្វើការជាមួយ ឬការរឹតបន្តឹងទៅលើការធ្វើការ។ បើសិនជាអ្នកធ្វើការរាល់ថ្ងៃ ហើយអ្នកសង្កេតឃើញថា ការងារនោះមិនមានអ្វីរីកចម្រើន បើទោះជាអ្នកធ្វើប៉ុន្មានឆ្នាំទៀតក៏ដោយ ឬមួយក៏មេរបស់អ្នករឹតបន្តឹងក្នុងពេលធ្វើការ ជ្រុលហួសហេតុ ដោយមិនមានការបញ្ចេញយោបល់ផ្សេងៗ ធ្វើអោយប៉ះពាល់អារម្មណ៏កូនចៅ ឬអ្នកធ្វើការជាមួយគ្នា។ បើពេលនោះ អ្វីដែលអ្នកនឹកឃើញដូចជាការមិនពេញចិត្ត មានចំនួនច្រើន អ្នកគួរតែពិចារណាចាកចេញ ហើយទៅរកការងារថ្មីដែលអ្នកគិតថា អាចធ្វើអោយអ្នកសប្បាយចិត្តជាងមុន។ ប៉ុន្តែបើសិនជាចំនុចមិនពេញចិត្ត មានបន្តិចបន្តួច ហើយអ្នកគិតថាអ្នកដទៃអាចទ្រាំបានដែរ អ្នកអាចសាកនៅបន្ត មួយរយៈសិន ដើម្បីសង្កេតបន្ថែមមុននឹង សំរេចចិត្តចាកចេញ ឬក៏យ៉ាងណា។
៣. តើអ្នកនឹងអាចធ្វើអ្វីខ្លះ ដើម្បីទទួលនៅអ្វីដែលអ្នកចង់បាន?
ចំនុចចុងក្រោយដែលអ្នកគូួរពិចារណាមុនពេលសំរេចចិត្តផ្លាស់ប្តូរការងារដែលអ្នកកំពុងធ្វើសព្វថ្ងៃគឺ ដឹងពីការតាំងចិត្តរបស់អ្នក ថាតើអ្នកនឹងធ្វើ ឬមានឆន្ទៈធ្វើបែបណាខ្លះដើម្បីអោយការងាររបស់អ្នករីកចម្រើននៅពេល អនាគត។ អ្នកអាចនឹងត្រូវសិក្សាពីខ្លួនឯង អោយដឹងច្បាស់សិនមុននឹងសំរេចចិត្ត។ បើសិនជាអ្នកផ្លាស់ប្តូរការងារ ថាតើសមត្ថភាពអ្នកនៅពេលបច្ចុប្បន្នអាចធ្វើការងារថ្មិនោះបានល្អកំរិតណា ហើយថាតើវានឹងផ្តល់នូវផលចំនេញអ្វីខ្លះ សំរាប់ការងារ ឬជីវិតរបស់អ្នកនាពេលខាងមុខ។ ដូចនេះ បើសិនជាអ្នកជឿជាក់ថា ផ្លាស់ប្តូរការងារនឹងជួយអោយជីវិត របស់អ្នកមានភាពប្រសើរជាងមុន អ្នកគួរតែចាកចេញពីការងារចាស់នោះទៅ។
យើងសង្ឃឹមថា ចំនុចទាំងនេះអាចអោយអ្នកពិចារណាហើយធ្វើការសំេរចចិត្តដ៏ល្អមួយ មុនពេលដែលអ្នកផ្លាស់ប្តូរការងារ របស់អ្នក។ ជូនពរអោយជួបតែសំណាងល្អ!
មតិយោបល់