សំណួរ
១. ហេតុអ្វីបាជាជប៉ុនត្រូវការតំបន់ឆ្នេរជាចាំបាច់សម្រាប់តាំងទីរោងចក្រឧស្សាហកម្មរបស់ខ្លួន ?
២. ដូចម្ដេចដែលហៅថា កុំប៊ីណា ? តើកុំប៊ីណាជប៉ុនមានលក្ខណៈដូចម្ដេច ?
៣. ហេតុអ្វីបានជាប្រទេសឧស្សាហកម្មលូតលាស់ដទៃទៀត បានប្ដូរទីតាំងរោងចក្រពីំមណ្ឌលរ៉ែ មកកាន់ឆ្នេរដូចគ្នានឹងប្រទេសជប៉ុនដែរ ?
៤.តើឧស្សាហកម្មកំពង់ផែធ្វើសកម្មភាពលើផ្អែកណាខ្លះ ? ចូររៀបរាប់ ។
៥. ពាក្យ ” 4S “ ប្រើសម្រាប់សម្គាល់អ្វី ? ចូរពន្យល់ ។
៦. ចូរនិយាយអំពីសកម្មភាពទេសនៅតំបន់មេឌីទែរ៉ានេអឺរ៉ុបនិងតំបន់មេឌីទែរ៉ានេអាមេរិច ។
៧. ក្រៅពីតំបន់មេឌីទែរ៉ានេទាំងពីរ តើមានតំបន់ទេសចរណ៍ណាខ្លះទៀត ?
៨. តើវិស័យទេសចរណ៍បានផ្ដល់នូវសារៈសំខាន់សេដ្ឋកិច្ចអ្វីខ្លះ ?
៩. តើឆ្នេរសមុទ្រកម្ពុជាយើងអនុគ្រោះដល់សកម្មភាពសេដ្ឋកិច្ចសម្រាប់ផ្នែកណាខ្លះ ?
ចម្លើយ
១. បានជាជប៉ុនត្រូវការតំបន់ឆ្នេរជាចាំបាច់សម្រាប់តាំងទីរោងចក្រឧស្សាហកម្មរបស់ខ្លួន ព្រោះទំនាបឆ្នេរនិងកំពង់ផែសមុទ្រជាមូលដ្ឋានសំខាន់និងជាដង្ហើមស្លាប់រស់សម្រាប់ឧស្សាហកម្មរបស់ខ្លួនព្រោះ “ ដើម្បីរស់ជប៉ុនត្រូវនាំចេញនាំចូល” ។ ម្យ៉ាងទៀតទាំងឧស្សាហកម្មធុនធ្ងន់ទាំងឧស្សាហកម្មធុនស្រាលគ្រប់ប្រភេទមិនអាចនៅឆ្ងាយពីតំបន់ឆ្នេរបានឡើយ ព្រោះវាត្រូវការចាំបាច់នូវរូបធាតុដើម និងថាមពលនាំចូល ។
២. កុំប៊ីណាមានន័យថាតំបន់ឧស្សាហកម្មទំនាបឆ្នេរ ដែលមានសាងសង់នៅលើដីចាក់បំពេញលើផ្ទៃទឹកមុខឆ្នេរ (ប៉ុលឌែ) ។ កុំប៊ីណាជប៉ុនគឺពហុឧស្សាហកម្មមួយដែលរដ្ឋ និងសហគ្រាសឯកជនធំៗសហការគ្នាយ៉ាងស្អិតរមូតបំផុត ។ ក្នុងបរិបទសេដ្ឋកិច្ច រោងចក្រឧស្សាហកម្មធំៗទំនើបបំផុតនេះ ប្រើទុនចម្រុះរដ្ឋនិងឯកជនដ៏សន្ធឹកសន្ធាប់ ដើម្បីកែច្នៃប្លែកភាពរូបធាតុដើមមួយមុខ ឬ ច្រើនមុខដូចជា រោងចក្រ ដែកថែបរោងចក្រគីមីប្រេងកាត ។
៣. បានជាប្រទេសឧស្សាហកម្មលូតលាស់ដទៃទៀត បានប្ដូរទីតាំងរោងចក្រពីំមណ្ឌលរ៉ែ មកកាន់ឆ្នេរដូចគ្នានឹងប្រទេសជប៉ុន ពីព្រោះ ៖
- នៅទីនោះគេបានរូបធាតុដើមមានតម្លៃថោកជាង
- សន្ដិសុខផ្លូវសមុទ្រអន្ដរជាតិមានសារៈសំខាន់ណាស់សម្រាប់សេដ្ឋកិច្ចពិភពលោក
- បន្ថយតម្លៃផលិតកម្ម ។
៤. ឧស្សាហកម្មកំពងផែធ្វើសកម្មភាពលើផ្អែក ៖
- ឧស្សាហកម្មធុនធ្ងរច្រើនជាងគេ គឺរោងចក្រដែកថែបលើទឹកមានកាវ៉ាសាគី (តូក្យូ) នៅផុសសូមែ នៅដង់គែក ។
- ឧស្សាហកម្មគីមីនិងគីមីប្រេងកាត គឺលាតសន្ធឹងលើជាយទ្វីបដូចជានៅផុតសូមែ–ឡាវ៉ឺរ៉ា នៅហាវ រ៉ូទែដាំ នៅអង់វែ នៅសិង្ហបុរី នៅសហរដ្ឋអាមេរិច ។
- សំណងមេរិកានិច (រថយន្ដ សំណងនាវា )មានវានៅភូមិភាគខាងត្បូងប្រទេសកូរ៉េ ហ៊ីនយុនដៃ នៅអ៊ុលសាន និងនៅក្នុងសមុទ្រជប៉ុន ។
៥. ពាក្យ ” 4S “ ប្រើសម្រាប់សម្គាល់លើទេសភាពពិសេសម្យ៉ាងនៅតំបន់ឆ្នេរ ។ ពាក្យនេះបានប្រសិទ្ធនាមដោយពួកអង់គ្លោសាក់សុង គឺ ” 4S “ (sea សមុទ្រ ,sum ព្រះអាទិត្យ, sand ខ្សាច់, surf រលក ) ។
៦. សកម្មភាពទេសចរនៅ ៖
- តំបន់មេឌីទែរ៉ានេអឺរ៉ុប ជាតំបន់ឆ្នេរខ្សាច់ធំជាងគេនៅទ្វីបអឺរ៉ុប ដោយរាប់បញ្ជូលទាំងកោះទាំងឡាយក្នុងសមុទ្រជាយផង (ក្នុងសមុទ្រអាឌ្រីតយ៉ាទិច សមុទ្រអេសេ សមុទ្រខ្មៅ) ។ទឹកសមុទ្រក្ដៅឧណ្ឌៗវស្សានរដូវក្ដៅ និងស្ងួតទេសភាពច្រើនពណ៌គួបផ្សំជាមួយតំបន់ប្រវត្តិសាស្រ្ដ និងសិល្បៈផងនោះបានទទួលស្រូបយកភ្ងៀវទេសចរយ៉ាងហូរហៀរលើឆ្នេរ ។
- តំបន់មេឌីទឺរ៉ានេអាមេរិច ជាស្ថានសួគ៌លោកិយថ្មីមួយទៀតនៃទេសចរណ៍ឆ្នេរដែលមាន ” 3S “ ( sum sea sand ) ជាលំអ ។បន្ថែមលើនេះទៀត មានកម្តៅថ្ងៃ និងភាពស្ងួតនៃហេមន្ដនិងភ្លៀងរលឹមស្រិចៗឯណេះបន្ដិច ឯណោះបន្ដិច ។ ភាគខាងជើងនៃឧបទ្វីបផ្លូរីត ដែលជាគូប្រជែង និងរដ្ឋកាលីផរនី (ជាប់ចំណាយថ្នាក់១ក្នុងសហរដ្ឋ) ស្រូបបានទេសចរ ៣០ លាននាក់ក្នុងមួយឆ្នាំ “គឺជារដ្ឋព្រះអាទិត្យ” ជាមួយនឹងឆ្នេរខ្សាច់ដ៏វែង ១៣៥០០ Km ព្រមទាំងមានឧទ្យានធម្មជាតិ សណ្ឋាររាប់ពាន់ និងជាង ៥០០០ ម៉ូតែល ។
៧. ក្រៅពីតំបន់មេឌីទែរ៉ានេទាំងពីរ មានតំបន់ទេសចរណ៍ដទៃទៀតមានដូចជា នៅឆ្នេរនៃប្រទេសលោកខាងត្យូង ដែលមានឈ្មោះល្បីៗនៅអាស៊ី (ស្រីលង្កា ថៃ ភីលីពីន) នៅអាព្រិច (សេនេកាល កេនីញ៉ា តង់សានី) ឬ មហាសមុទ្រឥណ្ឌា (កោះសេលែល កោះម៉ូរីស ) ។
៨. វិស័យទេសចរណ៍បានផ្ដល់នូវសារៈសំខាន់សេដ្ឋកិច្ចនិងត្រូវបានចាត់ទុកជាឧស្សាហកម្មគ្មានផ្សែងផងដែរដែលផលប្រយោជន៍ទាំងនោះរួម មាន ៖
- ផ្ដល់នូវរូបិយប័ណ្ណច្រើនយ៉ាង
- បង្កើតការងារសម្រាប់ប្រទេសជាតិ
- ធ្វើឪ្យជីវភាពប្រជាជនមានភាពធូរស្រាល
- ទាក់ទាញវិនិយោគទុនបរទេសឪ្យមកបណ្ដាក់ទុន
- ធ្វើឪ្យប្រទេសមានកេរិ៍ឈ្មោះនិងភាពមល្បីល្បាយលើឆាកអន្ដរជាតិ …។
៩. ឆ្នេរសមុទ្រកម្ពុជាយើង អនុគ្រោះដល់សកម្មភាពសេដ្ឋកិច្ច សម្រាប់ផ្នែកទេសចរណ៍ គមនាគមន៍ ដឹកជញ្ជនឧស្សាហកម្ម ពាណិជ្ជកម្ម …។
មតិយោបល់