ចុះឈ្មោះ

Sign Up to our social questions and Answers Engine to ask questions, answer people’s questions, and connect with other people.

ចូល

Login to our social questions & Answers Engine to ask questions answer people’s questions & connect with other people.

Forgot Password

Lost your password? Please enter your email address. You will receive a link and will create a new password via email.

Please briefly explain why you feel this question should be reported.

Please briefly explain why you feel this answer should be reported.

Please briefly explain why you feel this user should be reported.

សំណេរពន្យល់ពាក្យសុភាសិត «ទូក​ទៅ​ កំពង់​នៅ​»។

   សេចក្ដីពន្យល់៖  ទឹកហូរ​ទៅ​ហើយ​មិន​អាច​ត្រឡប់​ក្រោយ​បាន រី​ឯ​ជីវិត​ដែល​បាត់​បង់​ទៅ ក៏​មិន​អាច​រស់​ឡើង​វិញ​​បាន​ដែរ​ យ៉ាង​ណា​មិញ អ្វី​ៗ​ដែល​កើត​ហើយ​ រមែង​រលាយ​ទៅ​វិញ​​តាម​ច្បាប់​ធម្មជាតិ​ ដោយ​ឡែក​ មនុស្ស​គឺ​ជា​សត្វដែល​មាន​សភាវគតិ​ ចេះគិត​ពិចារណា​ ស្គាល់​ខុស​ត្រូវ​ ខ្លះ​ខំ​សាង​អំពើ​ល្អ​ រី​ឯ​អ្នក​ខ្លះ​ប្រព្រឹត្តតែ​អំពើ​ស្មោកគ្រោក​ ដល់​ខ្លួន​ស្លាប់​ទៅ​ ក៏​បន្សល់​កេរ្តិ៍​ឈ្មោះ​​ទៅ​តាម​ទង្វើ​របស់​ខ្លួន​។ ដើម្បី​ជា​ការ​ទូន្មាន​ដល់​ជនានុជន​ទាំងឡាយ​ ឲ្យ​ខំ​សាង​កុសលធម៌​ បុព្វ​យើង​បាន​បង្កើត​សុភាសិត​មួយ​ដោយ​ប្រៀប​ធៀប​ដូច​តទៅ​នេះ​ «​ទូក​ទៅ កំពង់​នៅ​»​។​​
     តើសុភាសិត​នេះ​បង្កប់​នូវ​តម្លៃ​អប់រំ​យ៉ាង​ដូចម្ដេច​ខ្លះ​?​
     ដើម្បី​ងាយ​ស្រួយ​ក្នុង​ការ​បក​ស្រាយ​សុភាសិត​ខាង​លើ​នេះ​ គួរ​គប្បី​យល់​នូវ​ពាក្យ​គន្លឺ​សំខាន់​មួយ​ចំនួន​សិន​ដូចជា «​ទូក​» និង​ «​កំពង់​»​។ ពាក្យ »​ទូក» ជា​​ប្រភេទ​នៃ​មធ្យោបាយ​ដឹក​ជញ្ជូន​តាម​ផ្លូវ​ទឹក​ រី​ឯ​ «កំពង់​»​ ជា​កន្លែង​សម្រាប់​ទូក​ចូល​ចត​។ តាម​ន័យ​ត្រង់​គេ​អាច​ពន្យល់​បានថា ទូក​ធ្វើ​ដំណើរ​តាម​ទឹកអាច​ទៅ​ដល់​ត្រើយ​ ឬ​អាច​ជួប​គ្រោះ​ថ្នាក់​តាម​ផ្លូវ​ក៏​ថា​​បាន​​ ចំណែក​ឯ​កំពង់​ដ​ មិន​ទៅ​តាម​​ទូក​ទេ​ គឺ​នៅ​តែ​កន្លែង​ដដែល​ជានិច្ច​ គេ​ចង់​ធៀប​ថា «ទូកទៅ​»​ គឺ​នៅ​ពេល​ដែល​មនុស្ស​យើង​ស្លាប់​ទៅ​ តែ​ង​តែ​បន្សល់​នូវ​ «​កំពង់​»​ គឺ​កេរ្តិ៍​ឈ្មោះ​ហ្នឹង​ឯង​ បើ​ធ្វើ​អំពើ​ល្អ​ បន្សល់​នូវ​កេរ្តិ៍​ឈ្មោះ​ល្អ​ មាន​គេ​ស្រឡាញ់​រាប់​អានច្រើន​ បើ​ធ្វើ​អាក្រក់​ នឹង​បន្សល់​តែ​កេរ្តិ៍​ឈ្មោះ​ស្អុយ​រលួយ​ គេ​ស្អប់​គេ​ខ្ពើម​គ្រប់​ជំនាន់​ទៀត​ផង​។
     ជា​ការ​ពិត​ណាស់​ អ្វី​ៗ​ទាំង​អស់​មិន​អាច​ចៀសផុត​ពី​សេ​ចក្ដី​ស្លាប់​បាន​ឡើយ​ ទោះ​បី​អ្នក​ឯង​ធ្វើ​ល្អ​ក្ដី​ ធ្វើ​អាក្រក់​ក្ដី​ មាន​​ឋានៈប់ុណ្ណា​ក៏​ដោយ​ ឲ្យ​តែ​ដល់​ពេល មច្ចុរាជ​ប្រាកដ​ជា​មក​តាម​ទារ​ព្រលឹង​ជា​មិន​ខាន​។ ជាក់​ស្ដែង​នៅ​ក្នុង​ប្រវត្តិ​សាស្ត្រ​ខ្មែរ​ មាន​បុគ្គល​ដ៏​អស្ចារ្យ​ជាច្រើន​ដែល​បាន​ព្យាយាម​រក្សា​ការពារ​ទឹក​ដី​ខ្មែរ​ពី​បរទេស​ឈ្លាន​ពាន​ តួយ៉ាង​ដូចជា​ ព្រះ​បាទ​ជ័យវរ្ម័ន​ទី​៧​ បាន​ប្រដេញ​​ចាម្ប៉ា​ចេញ​ពី​​ក្រុង​អង្គរ​ ហើយ​ព្រះ​អង្គ​ខិតខំ​កសាង​ប្រាសាទ​បាយ័ន​និង​លើក​តំ​​កើង​​អក្សរសាស្ត្រ​ និង​គោរព​សាសនា​ព្រះពុទ្ធ​ ក្រៅ​ពី​នេះ​ព្រះ​បាន​កសាង​សាលា​សំណាក់ មន្ទីពេទ្យ​ សាលា​ជាដើម​។ ក្រៅ​ពី​នេះ​ នៅ​ក្នុង​សម័យ​ឧដុង្គ​ ព្រះ​អង្គ​ឌួង​បាន​ឡើង​សោយ​រាជ្យ​នៅ​ខណៈពេល​ដែល​យួូួន​និង​សៀម​កាត់​ទឹក​ដី​ខ្មែរ​ជាពីរ​ចែក​គ្នា ដោយ​ព្រះអង្គ​​មាន​មនសិការ​ស្នេហា​ជាតិ​យ៉ាង​ជ្រាលជ្រៅ​នោះ​ ទើប​ទ្រង់​សម្រេច​ព្រះ​ទ័យ​​ផ្ញើ​រាជសារ​ ដើម្បី​សុំ​ជំនួយ​ពី​បារាំង​ក្នុង​ការ​កាត់​បន្ថយឥទ្ធិពល​​យួន​សៀម​ ក៏​ដូច​ជា​ការ​ទប់​ស្កាត​នូវ​ការ​លេប​ត្រដាក់​ប្រទេស​ខ្មែពី​សំណាក់​ប្រទេស​ទាំង​ពី​រ​នេះ​ផង​ដែរ​។ព្រះ​អង្គ​មិន​ត្រឹម​តែ​ស្មោះ​ស្ម័គ្រ​ចំពោះ​ជាតិ​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​ទ្រង់​ក៏​ជា​កវី​និពន្ធ​ដ៏​ល្បីល្បាញ​​​ខាង​ផ្នែក​អក្សរសាស្ត្រ ​និង​ជា​អ្នក​ថែរក្សា​វប្បធម៌​ប្រពៃ​ណី​ខ្មែរ​ផង​ដែរ ​។ ដោយ​ឡែក​ ព្រះបាទ​នរោត្តម​សីហនុ​ បាន​ដណ្ដើម​​ឯករាជ្យ​ទាំង​ស្រុង​ពី​បារាំង​ជូន​មាតុភូមិ​កម្ពុជា​​យើង​​ទាំង​ស្រុង​ ឲ្យ​ស្គាល់​នូវ​ពន្លឺ​សន្តិ​ភាព​ ទោះ​បី​ទ្រង់​សុគត​ក្ដី ក៏​ក្ដី​ស្រឡាញ់​របស់​ប្រជាជន​ចំពោះ​ព្រះ​អង្គ​ ក៏​នៅ​តែ​ឋិតឋេរ​ជានិរន្តរ៍​។
     ដោយ​ឡែក​ បើ​ក្រឡេក​មក​មើល​ផ្នែក​អក្សរសិល្ប៍​វិញ​ គេ​ឃើញ​តួ​អង្គ​ចៅចិត្រ​ ក្នុង​រឿង​កុលាប​ប៉ៃលិន​ ​បាន​បង្ហាញ​ថា​ ​បាន​​បន្សល់​នូវ​គំរូ​ដ៏​ល្អ​សម្រាប់​អ្នក​សិក្សា​និង​យុវជន​ជំនា់ន់ក្រោយ​ ឲ្យ​ចេះ​តស៊ូ​អំណត់​អត់ធន់​ចំពោះ​ឧបសគ្គ​ និង​មិន​រើសអើង​ការងារ​ជាដើម។​ ផ្ទុយ​ទៅ​វីញ​ លោក​បាឡាត់​ស្រុ​ក​សង្កែ​ ជា​មនុស្ស​ប្រព្រឹត្ត​អំពើ​លាមក​ចូល​ចិត្ត​មើល​ងាយ​អ្នក​ដែល​ទាប​ជាង​ខ្លួន មិន​គោរព​សិទ្ធិ​នារី​ និង​​រួម​ដៃ​ជាមួយ​ចោរ សកម្មភាព​របស់​គេ​ពុំ​អាន​អ្វី​ដែល​ជា​គំរូ​នោះ​ឡើយ​ គឺ​មាន​តែ​គេ​ស្អប់​ខ្ពើម​គ្រប់​ជាតិ​។ ម្យ៉ាង​វិញ​ទៀត ក្នុង​រឿង​ព្រះ​អាទិត្យ​ថ្មី​រះ​លើ​ផែន​ដី​ចាស់​ សម​ បាន​ជំនះ​រាល់​បញ្ហា​នៃ​ជីវិត​ រក្សា​នូវ​ឧត្ដមគតិ​ មិន​ប្រព្រឹត្ត​ថោកទាប​ ដូច​មនុស្ស​មនុស្ស​ភាគច្រើន​ឡើយ​ មិន​ត្រឹម​តែ​ប៉ុណ្ណោះ​ គេ​ជា​បរុស​ដែល​ស្មោះត្រង់​ និង​ចូល​ចិត្ត​ជួយ​អ្នក​ដទៃ​ទៀត​ផង​។​ លើ​ស​ពី​នេះ​ទៅ​ទៀត​ ​នៅ​ក្នុង​រឿង​ទុំ​ទាំវ​ បាន​ស​បញ្ជាក់​ឲ្យ​ឃើ​ញ​នូវ​ការ​ជិះជាន់​របស់​ពួក​អភិជន​ទៅ​អ្នក​ក្រី​ក្រ​តូច​តាច​ ជាក់​ស្ដែង​ អរជួន​ដែល​ជា​ស្ដេច​ត្រាញ់​ នៅ​ខេត្ត​ត្បូង​ឃ្មុំ​ ថ្លើម​ធំ​ហ៊ាន​ប្រឆាំង​នឹង​ព្រះរាជ​បញ្ជា​ស្ដេច ពង្រាត់​ទុំ​និង​ទាវ​ដែល​ជា​ប្ដី​ប្រពន្ធ​ស្របច្បាប់​ក្រោម​​ព្រះ​រាជអធិបតី​នៃ​ព្រះ​រាមា​ជើង​ព្រៃ​ ទង្វើ​ដ៏​គឃ្លើន​នេះ​ ធ្វើ​ប្រជា​ជន​នៅ​ក្នុង​សម័យ​នោះ​និង​អ្នក​សិក្សា​ជំនាន់​ក្រោយ​ថ្កោល​ទោស​ជា​ខ្លាំង​ ហើយ​​គេ​តែង​តែ​ចងចាំ​នូវ​ចរិត​ដ៏​ព្រៃ​ផ្សៃ​របស់​ជន​នេះ​អស់​មួយ​ជីវិត​។​ សំខាន់​ជាង​នេះ​ទៅ​ទៀត​ ​ក្នុង​រឿង​ថៅកែ​ចិត្ត​ចោរ​ ពូ​ហំ​ បាន​បក​អាក្រាត​នូវ​ចរិត​ខូចខិល​របស់​ថៅកែដែល​ខិល​ខូច​ បោកប្រាស​កូន​ចៅ​ ធ្វើ​ឲ្យ​មហាជន​ជា​ច្រើន​មិន​ពេញ​ចិត្ត​ថៅកែ​រូប​នោះ​ឡើយ។ បន្ថែម​ពី​នេះ​ រឿង​តេជោយ៉ត​ ក៏​បាន​បង្ហាញ​យ៉ាង​​ច្បាស់​ថា ជំទាវ​ស្រែន​ បាន​លះបង់​កម្លាំង​ពលកម្ម​និង​សម្រស់​ ដើម្បី​បោក​បញ្ឆោត​ស្ដេច​សំរ៉ែ​ ដែល​ជាជន​អាក្រក់​ចេញ​ពី​សង្គម​ រហូត​ទាល់​តែ​ទទួល​ជ័យ​ជម្នះ​ និង​ការ​ពារ​សន្តិសុខ​ជូន​ជាតិ​មាតុភូមិ​។ ទោះ​បី​នាង​ជា​ស្រី​ក្ដី​ ប៉ុន្តែ​ក៏​បាន​បន្សល់​នូវ​ស្មារតី​ស្នេហា​ជាតិ​និង​ស្រឡាញ់​​នូវ​អំពើ​យុត្តិធម៌​ផង​ដែរ​។​
     សរុប​ គេ​ឃើញ​ថា​ បុគ្គល​ទាំង​ឡាយ​ខាង​លើ​​សុទ្ធ​តែ​បន្សល់​នូវ​ស្នាដៃ​ដែល​ដក់​ជាប់​ក្នុង​ក្រអៅ​បេះដូង​របស់​មនុស្ស​គ្រប់​ជំនាន់​ ហើយ​គេ​ឃើញ​​ព្រះ​រាជា​ខ្មែរ​ជាច្រើន​ខំ​បម្រើ​ការពារ​ជាតិ​ និង​ចាត់​ទុក​ថា ជា​វីរបុរស​ជាតិ​ ចំណែក​ឯបុគ្គល​ខ្លះ​ទៀត​ពេល​ស្លាប់​ទៅ​ នៅ​សល់​តែ​ស្នាមលាមក ដែល​គេ​តែង​តែ​ស្អប់​ខ្ពើម​ តួយ៉ាង​ដូចជា បាឡាត់​ស្រុក​សង្កែ​ ថៅកែចិត្ត​ចោរ​ជាដើម​។ ដូច​នេះ​បុគ្គល​ដែល​សាង​ល្អ​តែ​សល់​នូវ​គំរូល្អ​ រី​ឯ​ជន​ដែល​សាង​អំពើ​ទុច្ចរិត​ នៅ​សល់​តែ​​កេរ្តិ៍​ឈ្មោះ​ស្អុយ​រលួយ​ងំ ទាំង​អស់​នេះ​គេ​អាច​ប្រៀប​បាន​ថា «​កំពង់​នៅ​»​ រី​ឯ​សេចក្ដី​ស្លាប់​របស់​បុគ្គ​ល​ទាំង​នោះ​មិន​អាច​ចៀស​ផុត​បាន​ឡើយ​ គឺ​ប្រៀប​ស្មើ​នឹង​ «​ទុក​ទៅ​»​។​
     ​យោង​តាម​បក​ស្រាយ​ខាងលើ​នេះ​ គេ​អាច​វាយ​តម្លៃ​បាន​ថា សុភាសិត​ខាង​លើ​នេះ​ពិត​ជា​មាន​ន័យ​អប់​រំ​យ៉ាង​ជ្រាលជ្រៅ​បណ្ដុះ​ឲ្យ​មនុស្ស​សាង​តែ​អំពើ​កុសល​និង​សន្សំ​ ដើម្បី​ថែរ​ក្សា​កិត្តិយស​​​និងជាតិ​ខ្លួន​ឲ្យ​ក្រអូប​ដូច​បុប្ផា​ ក្រោយ​ដែល​ខ្លួន​លាចាក​លោក​នេះ​ទៅ​។​ ដូច​នេះ​ក្នុង​នាម​ជា​អ្នក​សិក្សា គួរ​គប្បី​ចេះ​បែង​ចែក​អ្វី​ល្អ​និង​អ្វី​ដែល​អាក្រក់​ ហើយ​ចៀស​វាង​នូវ​អំពើ​ខុស​ច្បាប់​ រក្សា​នូវ​សីលធម៌​ សុជីវធម៌​ និង​យុត្តិធម៌​ជានិច្ច​ ដើម្បី​រក្សាឈ្មោះ​ខ្លួន​ទៅ​ក្រោយ​ទុក​ជា​គំរូ​ដល់​អ្នក​ជំនាន់​ក្រោយ​ក្នុងការ​កសាង​ប្រទស​ជាតិ​។

អត្ថបទដែលពាក់ព័ន្ធ

World Heritage

មតិយោបល់