បុរសម្នាក់ដែលមានភរិយាឈឺធ្ងន់ហើយត្រូវសង្គ្រោះបន្ទាន់ ប៉ុន្តែគាត់នៅតំបន់ភ្នំ ដាច់ស្រយាលពីមន្ទីរពេទ្យ។
ភរិយារបស់គាត់ត្រូវបានដឹកដោយរថយន្តដើម្បីទៅកាន់មន្ទីរពេទ្យ ប៉ុន្តែចំងាយផ្លូវពីផ្ទះរបស់គាត់ទៅមន្ទីរពេទ្យមិនឆ្ងាយទេបើពុំមានភ្នំជាអ្នករារាំង។ ពេលទៅដល់មន្ទីពេទ្យ ក្រុមគ្រូពេទ្យបានប្រាប់គាត់ថា យឺតពេលហើយ ប្រសិនបើលោក យកភរិយាលោកមកមុននេះបន្តិច ប្រពន្ធលោកច្បាស់ជាមិនស្លាប់ទេ។
គាត់តក់ស្លុតចិត្តបំផុត ដោយសារតែភ្នំមួយធ្វើអោយគាត់បាត់បង់ប្រពន្ធជាទីស្រលាញ់។ ពេលគាត់បញ្ចុះសាកសពប្រពន្ធគាត់រួចរាល់ហើយ គាត់បានសន្យានិងសពប្រពន្ធគាត់ថា និងពុះភ្នំនោះ ជាពីរ ពីផ្ទះគាត់ទៅមន្ទីរពេទ្យ។ រៀងរាល់ថ្ងៃគាត់បាននាំយកពូថៅគាត់ទៅវៃ បំបែកភ្នំនោះ។ អ្នកស្រុកគាត់បាននិយាយថាគាត់ប្រហែលជាឆ្គួតហើយ ដែលយកពូថៅទៅពុះភ្នំមួយដ៏ធំ។
រយៈពេល ១០ ឆ្នាំកន្លងផុតទៅ បំណងរបស់គាត់បានក៏ចេញជាផ្លែផ្កា គាត់បានពុះភ្នំនោះជាពីរមែន ពីផ្ទះគាត់ទៅមន្ទីពេទ្យ អ្នកស្រុកកោតស្ញប់ស្ញែងគ្រប់គ្នា ថាគាត់ពិតជាមានការតាំងចិត្តអត់ធ្មត់ខ្ពស់មែន។
មតិយោបល់