ចុះឈ្មោះ

Sign Up to our social questions and Answers Engine to ask questions, answer people’s questions, and connect with other people.

ចូល

Login to our social questions & Answers Engine to ask questions answer people’s questions & connect with other people.

Forgot Password

Lost your password? Please enter your email address. You will receive a link and will create a new password via email.

Please briefly explain why you feel this question should be reported.

Please briefly explain why you feel this answer should be reported.

Please briefly explain why you feel this user should be reported.

អ្នកខ្លះយល់ថា “មេឃុំបានមកពីការជ្រើសតាំង មានអភិបាលកិច្ចល្អ”។ ឯអ្នកខ្លះទៀត​យល់ថា “មេឃុំដែលបោះឆ្នោតជ្រើសរើស ក៏មានអភិបាលកិច្ចល្អដែរ”។ ចូរពិភាក្សាដោយលើក​ឧទាហរណ៍ក្នុងរឿងផ្សេងៗមកបញ្ជាក់។

   សេចក្តីអធិប្បាយ៖  ការជ្រើសរើសអ្នកដឹកនាំជាការសំខាន់ណាស់ ទាំងអ្នកដឹកនាំប្រទេស ទាំងអ្នកដឹកនាំសហ​គមន៍ផ្ទាល់ ព្រោះអ្នកដឹកនាំជាអ្នកទទួលខុសត្រូវកិច្ចការអ្វីមួយដែលមានគេឯងចាំទទួលបញ្ជា ចាំ​ធ្វើតាម ចាំអនុវត្ត ឬ ប្រតិបត្តិតាម ដើម្បីឆ្ពោះទៅរកគោលដៅណាមួយ ឬដើម្បីសម្រេចកិច្ចការណា​មួយដោយជោគជ័យ។ សម្រាប់ការដឹកនាំឃុំ សង្កាត់ក៏ដូចច្នេះដែរ មេឃុំមានតួនាទីជាអ្នកដឹកនាំ​ផ្ទាល់ ឬជាមនុស្សសំខាន់ក្នុងការដឹកនាំរបស់ខ្លួន។ មេឃុំត្រូវតែមានអភិបាលកិច្ចល្អ ដើម្បីបង្កើន​ការអភិវឌ្ឍឃុំរបស់ខ្លួន។ ចំពោះការជ្រើសរើសមេឃុំ គេសង្កេតឃើញមានទស្សនៈពីរផ្ទុយគ្នា។ អ្នក​ខ្លះយល់ថា “មេឃុំបានមកពីការជ្រើសតាំង មានអភិបាលកិច្ចល្អ”។ ឯអ្នកខ្លះទៀតយល់ថា “មេឃុំ​ដែលបោះឆ្នោតជ្រើសរើស ក៏មានអភិបាលកិច្ចល្អដែរ”។
    តើមតិទាំងពីរនេះ មួយណាសមស្របតាមស្ថានភាពសង្គមជាង?
    ដើម្បីជាស្ពានដើម្បីឈានទៅរកការបកស្រាយពីទស្សនៈប្រធានឲ្យបានក្បោះក្បាយ ជាបឋម​យើងគប្បីយល់នូវពាក្យ “អភិបាលកិច្ច” ជាមុន។ អភិបាលកិច្ចសម្តៅលើការគ្រប់គ្រង ដឹកនាំ និង​មានទំនាក់ទំនងល្អ។  មេឃុំបានមកពីការជ្រើសតាំងមានអភិបាលកិច្ចល្អ ព្រោះមេឃុំរូបនេះបានត្រូវតែងតាំងដោយ​ថ្នាក់លើ ដូច្នេះមេឃុំប្រភេទនេះខិតខំធ្វើការងារគ្រប់បែបយ៉ាងឲ្យតែថ្នាក់លើបញ្ជា ឬដាក់ផែនការ។ ម្យ៉ាងទៀតមេឃុំប្រភេទនេះប្រឹងប្រែងយកចិត្តយកថ្លើមថ្នាក់លើ ឬចៅហ្វាយនាយ ឬថ្នាក់លើដាក់​បញ្ជា ឬដាក់ផែនការអ្វីមួយហើយ មេឃុំត្រូវតែទទួលភារៈធ្វើដោយពុំហ៊ានតវ៉ា ។ ដូចជាមេឃុំផាន់​ ក្នុងរឿងគូលីកំណែន។ មេឃុំផាន់បានខិតខំដើរទារពន្ធដារពីប្រជាជនតាមការបញ្ជារបស់ថ្នាក់​លើ និងយកចិត្តថ្លើមថ្នាក់លើណាស់។ ជាក់ស្តែងនៅពេលមេឃុំផាន់ជូនលោកចៅហ្វាយពីភូមិ​ដើម​ក្រសាំងចូលកាត់ភូមិដើមអំពិល។ ពូផាន់ដើរយ៉ាងលឿនទៅផ្ទះអាចារ្យគីម។ គាត់ស្រែកបង្គាប់​អាចារ្យគឹមថា ” បងអាចារ្យ​រក​ដូងបានប្រាំជូនលោកតេជគុណ និងថី។ បងរកឲ្យឆាប់ ព្រោះល្ថាច​ណាស់ហើយ តេជគុន នឹងអាលទៅសាលាស្រុកវិញ ។
   ចំពោះក្នុងសង្គមជាតិវិញ ចាប់តាំងពីសម័យរដ្ឋកម្ពុជារហូតដល់មុនឆ្នាំ២០០២ គេរើសមេឃុំ​ដោយការជ្រើសរើស  ។ ហើយមេឃុំពេលនោះមានអភិបាលកិច្ចល្អ ដោយខិតខំធ្វើការងារយ៉ាង​សកម្ម ហើយបានបំផុសប្រជាជនឲ្យចូលរួមក្នុងសកម្មភាពចាត់តាំងរបស់ថ្នាក់លើដូចជាសកម្ម​ភាព​ជីកប្រឡាយ លើកទំនប់ ការបង្កើតក្រុមសាមគ្គីបង្កបង្កើនផល​។ល។ ពេលមានមេទិញម្តងៗ មេឃុំ​បានដើរកោះប្រមូលប្រជាជនឲ្យចូលរួមមេទិញតាមផែនការរបស់ថ្នាក់លើ មិនមានធ្វេសប្រហែស​ឡើយ។
   សរុបសេចក្តីមក ការបកស្រាយត្រួសៗខាងលើនេះ បង្ហាញថាមេឃុំដែលកើតឡើងដោយ​​​ការជ្រើសតាំងពិតជាមានអភិបាលកិច្ចល្អមែន។

   តើមេឃុំដែលបានជ្រើសតាំងឡើងមក ពិតជាមានអភិបាលកិច្ចល្អមែនរឺ ? ទន្ទឹមនឹងមតិខាង​លើនេះក៏លេចចេញនូវមតិមួយទៀតថា មេឃុំដែលបោះឆ្នោតជ្រើសរើសក៏មានអភិបាលកិច្ចល្អ​ដែរ ព្រោះមេឃុំនេះកើតឡើងពីប្រជាពល​រដ្ឋក្នុងមូលដ្ឋានអ្នកបោះឆ្នោតឲ្យ។ ដូច្នេះថ្នាក់ដឹកនាំមូលដ្ឋាន​ត្រូវបម្រើឲ្យរាស្ត្រផ្ទាល់ ដោយខិតខំអភិវឌ្ឍឃុំរបស់ខ្លួួនឲ្យកាន់តែរីកចម្រើនថែមទៀត។ ម្យ៉ាងទៀត​មេឃុំដែលបានដោយការបោះឆ្នោត ខិតខំកែទម្រង់គ្រប់គ្រងបម្រើសេចក្តីត្រូវការរបស់រាស្រ្ត មិន​រើសមុខទេដោយមេឃុំនៅផ្ទាល់ជាមួយពលរដ្ឋ ជាអ្នកដឹងសុខទុក្ខរបស់ប្រជាពលរដ្ឋ។ បើពលរដ្ឋ​​ ​ខ្វះខាតអ្វី មេឃុំជាអ្នកបម្រើរៀបចំការងារកសាងឲ្យសមស្របតាមសេចក្តីត្រូវការរបស់ប្រជារាស្ត្រ មួយថ្ងៃៗ មេឃុំនេះខិតខំពន្យល់បំផុសប្រជាជនឲ្យចូលរួមជាបដិភាគក្នុងការស្ថាបនាមូលដ្ឋាន​របស់ខ្លួផ្ទាល់។ ឧទាហរណ៍ក្នុងសង្គមជាតិសព្វថ្ងៃ កាលពីឆ្នាំ២០០២កន្លងទៅថ្មីៗនេះ មានការបោះ​ឆ្នោតជ្រើសរើសមេឃុំ ឬចៅសង្កាត់បង្កើតជាក្រុមប្រឹក្សាឃុំ ឬសង្កាត់ ដើម្បីអនុវត្តគោលការណ៍​​អភិបាលកិច្ចឲ្យបានល្អប្រសើរ។ គេត្រូវផ្តល់អំណាចវិមជ្ឈការឲ្យទៅអ្នកថ្នាក់ក្រោម ដើម្បីអនុវត្ត​ក្នុង​ផែនការមូលដ្ឋានរបស់ខ្លួន។ នៅប្រទេសជឿនលឿនភាគច្រើនដែលកាន់លទ្ធិប្រជាធិ​ប​តេយ្យ មេ​ឃុំ ឬចៅសង្កាត់សុទ្ធតែកើតឡើងពីការបោះឆ្នោតដូចជានៅប្រទេសថៃ សហរដ្ឋអាមេរិច ចក្រភព​អង់គ្លេស អូស្រ្តាលី…។ ដូចគ្នានេះដែរ នៅក្នុងស្នាដៃអក្សរសិល្ប៍រឿងគ្រូបង្រៀនស្រុកស្រែរបស់​លោកអ៊ឹម ថុកក៏មានបំផុសឲ្យបោះឆ្នោតជ្រើសរើសមេឃុំតាមទស្សនៈរបស់ពូហមដែរ ដូចត្រង់​សម្តី​របស់ពូហមថា “ហេតុដូច្នេះបានជាខ្ញុំយល់ឃើញ​ថា ដល់រួចរាល់ឆ្នាំក្រោយៗនេះ យើងត្រូវបើកឲ្យ​មានសិទ្ធិប្រជាជនបោះឆ្នោតជ្រើសរើសមេឃុំដែលតំណាងឲ្យប្រជារាស្រ្តក្នុងឃុំ តែមិនមែនជាអ្នក​គាបលើរាស្ត្រដូចអាណានិគមបារាំងបង្កើតនោះទេ។” រីឯស្នាដៃរបស់លោក សួន សុរិន្ទ តាមរយៈ​រឿងព្រះអាទិត្យថ្មីរះលើដែនដីចាស់វិញ សមបានត្រូវពេញចិត្តបោះឆ្នោតឲ្យជាប់ជាមេឃុំសង្គម​រាស្រ្តនិយម។ សមដឹកនាំខ្លួនបានរីកចម្រើន ប្រជាជនមានជីវភាពធូរធារជាបណ្តើរៗក្រោមព្រះ​រាជ​កិច្ចដឹកនាំដ៏ភ្លឺស្វាងរបស់ព្រះករុណាព្រះបាទនរោត្តមសីហនុ  ។ 
   សរុបសេចក្តីមកមតិទីពីរដែលថា មេឃុំដែលបោះឆ្នោតជ្រើសរើសក៏មានអភិបាល​កិច្ចល្អដែរនេះពិតជាត្រឹមត្រូវម្យ៉ាងដែរ។

   ឆ្លងតាមការបកស្រាយនូវមតិទាំងពីរខាងលើយើងឃើញថាមតិទីមួយគេលែងត្រូវការទៅ​ហើយ។ ឯមតិទីពីរកាន់តែត្រឹមត្រូវ ព្រោះមេឃុំ ឬចៅសង្កាត់ដែលប្រជាជនបោះឆ្នោតជ្រើសរើស​ដោយផ្ទាល់មានការគ្រប់គ្រងបានល្អជាង។ ម្យ៉ាង​​ដើម្បីឲ្យមានអភិបាលកិច្ចល្អ ត្រូវមានប្រជាធិប​តេយ្យតាំងពីថ្នាក់លើដល់ថ្នាក់ក្រោម តាមយុគសម័យកាលនីមួយ​ៗ​។
  ដូចនេះមតិទីមួយមិនទាន់ត្រឹមត្រូវទេ ឯមតិទីពីរមានលក្ខណៈល្អប្រសើរ ព្រោះការបោះឆ្នោត​នាំឲ្យមានតម្លាភាពក្នុងប្រទេសប្រជាធិបតេយ្យ ដែលពលរដ្ឋមានសិទ្ធិជ្រើសរើសដោយផ្ទាល់។ ក្នុង​នាមយើងជាពលរដ្ឋត្រូវតែចូលរួមជ្រើសរើសយកការបោះឆ្នោតដែលជារបៀបដឹកនាំជឿនលឿន​តាមមាគា៌ប្រជាធិបតេយ្យ។

អត្ថបទដែលពាក់ព័ន្ធ

World Heritage

មតិយោបល់