រឿងកុលាបប៉ៃលិន ជាអក្សរសិល្ប៍ទំនើបបែបប្រលោមលោក និពន្ធដោយលោក ញ៉ុក ថែម នៅសម័យអាណានិគមនិយមបារាំង ។ ក្រោយពីបានសិក្សារៀនសូត្រសៀវភៅនេះចប់ មានមតិមួយបានលើកឡើងថា “ចៅចិត្រនៅក្នុងរឿងកុលាបប៉ៃលិន ជាយុវជនថ្លៃថ្នូរ” ។ តើចំនុចណាខ្លះដែលបញ្ជាក់ឱ្យឃើញថាចៅចិត្រពិតជាយុវជនថ្លៃថ្នូរ ។ ដើម្បីជាជំនួយដល់ការបកស្រាយបំភ្លឺដល់ប្រធានខាងលើ ជាដំបូងយើងគប្បី ស្វែងយល់ពាក្យគន្លឹះជាមុនសិន ។ យុវជនថ្លៃថ្នូរ គឺយុវជនដែលមានកត្តិយស មានតម្លៃខ្ពង់ខ្ពស់ ធ្វើឱ្យអ្នកដទៃទុកចិត្តស្រឡាញ់រាប់អានហើយចាត់ទុកថាជាមនុស្សត្រឹមត្រូវ ។ ចំពោះមតិ ប្រធានមានន័យថា ចៅចិត្រនៅក្នុងរឿងកុលាបប៉ៃលិនជាយុវជនមួយរូបដែលមានសេក្តីថ្លៃថ្នូរសាកសមជាកុលបុត្រដ៏ប្រពៃ ។ តាមរយៈសាច់រឿង នៅក្នុងវ័យសិក្សាក្រោមការគ្រប់គ្រងរបស់តាចឹមជាឪពុក ចៅចិត្រពុំដែលប្រព្រឹត្តផ្តេសផ្តាសធ្វើឲ្យឪពុកពិបាកចិត្តដោយសារខ្លួនម្តងណាឡើយ ...
You can read the latest posts on your favorite blogs by browsing our blog list.
សួរស៊ីអិនអេស Latest Articles
មតិមួយពោលថា ” ធ្វើស្រែអោយមើលស្មៅ ទុកដាក់កូនចៅអោយមើលផៅសណ្តាន “ ចូលពន្យល់?
សេចក្ដីអធិប្បាយ៖ ក្នុងសង្គមរស់នៅអ្នកជាឪពុកម្តាយ អាណាព្យាបាល តែងតែចង់អោយកូនចៅរបស់ខ្លួន រស់នៅបានសម្បូរសប្បាយ មានសេចក្តីសុខសុភមង្គល។ អាស្រ័យហេតុនេះហើយ ទើបមានមតិមួយពោលថា “ធ្វើស្រែអោយមើលស្មៅ ទុកដាក់កូនចៅអោយមើលផៅសណ្តាន ” ។ តើមតិខាងលើនេះអត្ថន័យខ្លឹមសារដូចម្តេចខ្លះ? ទាក់ទងនិងការរស់នៅរបស់មនុស្ស។ដើម្បីជាជំនួយដល់ការដោះស្រាយបញ្ហាខាងលើ យើងកប្បីយល់អត្ថន័យនៃសំនួនពាក្យ ” មើលស្មៅ ទុកដាក់កូនចៅ ផៅសណ្តាន “ ជាមុនសិន។ “មើលស្មៅ” មានន័យថា អោយចេះបេះបោចស្មៅវល្លិ៍ចេញពីដំណាំដែលបានដាំដុះ។ “ទុកដាក់កូនចៅ” សំដៅលើការផ្សំផ្គុំកូនចៅ អោយមានគូស្រករ ប្តីប្រពន្ធ។ ...
ពំនោលមួយពោលថា ” ចង់ធំខំពីតូច បើខ្លាចខូចកុំឆាប់ខឹង ការឆ្លើយអោយចេះថ្លឹង កុំបីប្រឹងជុះតាមដំរី “ ចូរពន្យល់?
សេចក្ដីអធិប្បាយ៖ សុភាសិត ពាក្យស្លោក ពំនោលច្បាប់ពាក្យចាស់ គឺត្រូវបានបង្កើតឡើងដោយស្នាដៃកវីនិពន្ធ និងអ្នកប្រាជ្ញជំនាន់ដើម ទុកជាច្បាប់សំរាប់អប់រំ ទូលមានប្រៀនបប្រដៅកូនចៅជំនាន់ក្រោយអោយមានការត្រេះរិះ ពិចារ-ណាសិក្សារៀនសូត្រស្វែងរកគំណិតត្រូវផ្លូវល្អ គួរប្រព្រឹត្ត ឬមិនគួរប្រព្រឹត្ត។ ដោយសេចក្តីពិតមែននេះហើយទើបមានពុំនោលមួយពោលថា ” ចង់ធំខំពីតូច បើខ្លាចខូចកុំឆាប់ខឹង ការឆ្លើយអោយចេះថ្លឹង កុំបីប្រឹងជុះតាមដំរី “ តើពំនោលខាងលើនេះមានអត្ថន័យយ៉ាងណា? ក្នុងសង្គមខ្មែរពីអតីតកាល មនុស្សភាគច្រើនអវិជ្ជាល្ងង់ខ្លៅ ឃើញបែបនេះហើយទើបកវីនិពន្ធ អ្នកប្រាជ្ញលើកច្បាប់នែនាំថា ” ចង់ធំខំពីតូច “។ ចង់សំដៅទីនេះ ...
ទស្សនៈមួយបានចែងថា ”ទីណាមានការជិះជាន់ ទីនោះមានការរើបំរះ“ តើពាក្យមួយឃ្លានេះ មានន័យយ៉ាងណា ចូរពន្យល់ដោយលើក ឧទាហរណ៍បញ្ជាក់៕
សេចក្ដីអធិប្បាយ៖ មនុស្សគ្រប់រូប និងគ្រប់សញ្ជាតិតែងតែស្រលាញ់ សេរីភាព ចង់បានយុត្តិធម៌ ចៀសវាងការគាបសង្កត់ ជិះជាន់ ទើបទទួលបានសកម្មភាពនេះ មនុស្សតែងតែរើបំរះប្រឆាំងតបដោយខានមិនបាន។ ដោយយល់ឃើញបែបនេះហើយ ទើបមានទស្សនៈលើកឡើងថា “ទីណាមានការជិះជាន់ ទីនោះមានការរើបំរះ”។ តើទស្សនះនេះមានអត្ថន័យយ៉ាងដូចម្តេច? ដើម្បីកែខៃបញ្ហាខាងលើអោយងាយយល់យើងគប្បីយល់ពាក្យ ” ការជិះជាន់ និងការរើបំរះ “ជាមុនសិន “។ ការជិះជាន់ គឺជាការគាបសង្កត់គេងប្រវ័ញ្ជផ្សេងៗ ឯការរើបំរះ គឺជាការតស៊ូប្រឆាំង ដើម្បីរកសន្តិភាព មកវិញ។ មតិរបស់ប្រធានខាងលើមានន័យថា គ្រប់ទីកន្លែង និងពេលវេលាដែលមានការជិះជាន់ ...
ទ្រឹស្តីព្រះពុទ្ធសាសនាបានចែងថា ”មាតាបិតាគឺជាបុព្វទេវា បុព្វាចារ្យ និងជាព្រះរបស់បុត្រធីតា“ តើទ្រឹស្តីនេះត្រឹមត្រូវឬទេ?
សេចក្ដីពន្យល់៖ មនុស្សទាំងឡាយដែលកើតមកហើយ តែងតែមានមេបាជាអ្នកបង្កើត និងចិញ្ចឹមបីបាច់ ថែរក្សា និងការពារ។ តាមទ្រឹស្តីព្រះពុទ្ធសាសនាបានចែងថា ”មាតាបិតាគឺជាបុព្វទេវា បុព្វាចារ្យ និងជាព្រះរបស់បុត្រធីតា“ 0 តើទ្រឹស្តីនេះត្រឹមត្រូវឬទេ ? ដើម3ជាជំនួយដល់ការបកស្រាយបញ្ហាខាងលើ យើងគួរយល់អត្ថន័យនៃពាក្យ “មាតាបិតា និងបុត្រធីតា” ជាមុនសិនណា។ មាតាបិតា គឺជាឪពុកម្តាយដែលជាអ្នកផ្តល់កំណើតដល់កូន។ បុត្រធីតា គឺកូនប្រុសស្រីនឹងហើយ។ ប្រធានខាងលើមានន័យថា មាតាបិតាគឺជាបុព្វទេវា ជាគ្រូ និងជាព្រះសំរាប់កូន។ មាតាបិតាជាបុព្វទេវានៃបុត្រធីតាមានន័យថា ...
មានមតិខ្លះយល់ថា “សុចរិតជាបំណងប្រាថ្នារបស់មនុស្សទូទៅ” ។ ចូរពន្យល់ដោយលើកយកអំណះអំណាងក្នុងរឿងព្រះអាទិត្យថ្មីរះលើផែនដីចាស់ និងរឿងថៅកែចិត្តចោរមកបញ្ជាក់ ។
សេចក្តីអធិប្បាយ តាមរយៈស្នាដៃអក្សរសិល្ប៍រឿង ព្រះអាទិតថ្មីរះលើផែនដីចាស់ និង រឿងថៅកែចិត្តចោរ អ្នកនិពន្ធបានបង្ហាញឲ្យយើងអ្នកសិក្សាឃើញថា ការងាររបស់មនុស្សដែលកំពុងធ្វើ ឬបានធ្វើហើយនោះជាការងារត្រឹមត្រូវផងនិងមិនត្រឹមត្រូវផង។ តែធម្មជាតិនៃមនុស្សគឺភាគច្រើនស្រឡាញ់ពេញចិត្តប្រាថ្នាចង់បានតែការងារសុចរិតត្រឹមត្រូវទៀងត្រង់ ។ ដោយហេតុនេះហើយ ទើបមានទស្សនៈមួយ លើកឡើងថា “ការងារសុចរិតជាបំណងប្រាថ្នារបស់មនុស្សទូទៅ” ។ តើមតិនេះត្រឹមត្រូវឬយ៉ាងណា? មុនឈានដល់ការបកស្រាយវែកញែកយើងគប្បីយល់នូវន័យពាក្យ “សុចរិត” និង “បំណងប្រាថ្នា។សុចរិត មានន័យថា សេចក្តីទៀងត្រង់ ត្រឹមត្រូវសេចក្តីប្រព្រឹត្តល្អ។ ឯបំណងប្រាថ្នា ជាក្តីរំពឹងចង់បានជាតម្រូវការ ការប៉ងប្រាថ្នា ការចង់បាន។ ដូចនេះ មតិខាងលើមានន័យថា ការងារត្រឹមត្រូវ ...
“ការចេះរូបរួមសាមគ្គី រមែងទទូលបានជោគជ័យផ្ទុយទៅវិញការបែកបាក់សាមគ្គីនោះនិងទទូលបានបរាជ័យ”។ តើពុំនោលទាំងពីល្បះនេះមានអត្ថន័យយ៉ាងដូចម្ដេច ? ចូរពន្យល់ដោយលើកអំណះអំណាងមកបញ្ជាក់ ។
សេចក្ដីអធិប្បាយ មនុស្សម្នាក់ៗមិនអាចរស់នៅតែឯកឯងបានទេ ។ យើងត្រូវការរស់នៅក្នុងសង្គមមួយ ដោយមានការចូលរួមសកម្មភាពសង្គម និងការងារក្នុងសង្គមផងដែរ ។ ហើយការងារទាំងអស់នោះក៏មិនប្រាកដថាត្រូវធ្វើតែឯកឯងជាកិច្ចនោះទេ គឺត្រូវមានការងារជាក្រុម ឬជាពូកជាដើម ។ ទន្ទឹមនិងនោះការងារជាក្រុមត្រូវទាមទារអោយមានការចូលរួមសហការ សាមគ្គីគ្នា ទើបការងារទទូលបានជោគជ័យល្អ ជាពិសេសគឺត្រូវស្គាល់ការងាររបស់ខ្លួនទើបការងារអាចដំណើរការទៅបានយ៉ាងរលួន ។ ហេតុនេះហើយទើបបានជាគេតែងនិយាយថា “ការចូលរួមសាមគ្គីរមែងទទូលបានជោគជ័យ ផ្ទុយទៅវិញការបែកបាក់សាមគ្គីរមែងទទូលបានបរាជ័យ”។ តើពុំនោលនេះមានបង្គាប់នៅខ្លឹមសារយ៉ាងណាខ្លះ ? ដើម្បីជាជំនួយការបកស្រាយបំភ្លឺអរ្ថន័យអោយកាន់តែស៊ីជម្រៅ យើងគប្បីយល់ពាក្យគន្លឹះមួយចំនួនជាមុនសិន ។ “សាមគ្គី” ជាការចូលរួមគ្នាជាធ្លុងមួយ ឬដំណើរស្រុះស្រូលគ្នាដើម្បីបំពេញកិច្ចអោយបានសម្រេច ...
គេនិយាយថា “សិលាចារិក គឺជាអត្ថសញ្ញាណជាតិ” ។ ចូរអ្នកបកស្រាយដោយលើកឧទាហរណ៍មកបញ្ជាក់អោយបានច្បាស់លាស់ ។
សេចក្ដីអធិប្បាយ របៀបកត់ត្រសម័យបុរាណប្រព្រឹត្តទៅមានច្រើនសណ្ឋាន តែអ្វីដែលនៅសេសសល់រហូតមសល់សព្វថ្ងៃ គឺមានតែសិលាចារិកប៉ុណ្ណោះ ។ សិលាចារិកបានកត់ត្រានូវព្រឹត្តិការណ៍ ឬរឿងរ៉ាវសំខានៗ និងបង្ហាញពីរបៀបគ្រប់គ្រងជាដើម ។ តាមរយះសិលាចារិក ធ្វើអោយយើងដឹង និងស្គាល់ពីអត្តសញ្ញាណជាតិសាសន៍ខ្លួនពិតប្រាកដ ។ សិលាចារិកប្រៀបបានទៅនិងព្រលឹងជាតិ ។ ដូចនេះហើយបានជាគេលើកឡើងថា “សិលាចារិកជាអត្តសញ្ញាណជាតិ” ។ តើនៅក្នុងសិលាចារិក មានចំណាដូចម្ដេចខ្លះ បានអះអាងថាជាអត្តសញ្ញាណជាតិ ? ដើម្បីងាយស្រូលក្នុងការយល់មតិប្រធានយើង ត្រូវយល់ន័យនៃពាក្យមួយចំនួនជាមុនសិន ។ ពាក្យ “សិលាចារិក” មានន័យថា ...
អ្នកខ្លះយល់ថា “មេឃុំបានមកពីការជ្រើសតាំង មានអភិបាលកិច្ចល្អ”។ ឯអ្នកខ្លះទៀតយល់ថា “មេឃុំដែលបោះឆ្នោតជ្រើសរើស ក៏មានអភិបាលកិច្ចល្អដែរ”។ ចូរពិភាក្សាដោយលើកឧទាហរណ៍ក្នុងរឿងផ្សេងៗមកបញ្ជាក់។
សេចក្តីអធិប្បាយ៖ ការជ្រើសរើសអ្នកដឹកនាំជាការសំខាន់ណាស់ ទាំងអ្នកដឹកនាំប្រទេស ទាំងអ្នកដឹកនាំសហគមន៍ផ្ទាល់ ព្រោះអ្នកដឹកនាំជាអ្នកទទួលខុសត្រូវកិច្ចការអ្វីមួយដែលមានគេឯងចាំទទួលបញ្ជា ចាំធ្វើតាម ចាំអនុវត្ត ឬ ប្រតិបត្តិតាម ដើម្បីឆ្ពោះទៅរកគោលដៅណាមួយ ឬដើម្បីសម្រេចកិច្ចការណាមួយដោយជោគជ័យ។ សម្រាប់ការដឹកនាំឃុំ សង្កាត់ក៏ដូចច្នេះដែរ មេឃុំមានតួនាទីជាអ្នកដឹកនាំផ្ទាល់ ឬជាមនុស្សសំខាន់ក្នុងការដឹកនាំរបស់ខ្លួន។ មេឃុំត្រូវតែមានអភិបាលកិច្ចល្អ ដើម្បីបង្កើនការអភិវឌ្ឍឃុំរបស់ខ្លួន។ ចំពោះការជ្រើសរើសមេឃុំ គេសង្កេតឃើញមានទស្សនៈពីរផ្ទុយគ្នា។ អ្នកខ្លះយល់ថា “មេឃុំបានមកពីការជ្រើសតាំង មានអភិបាលកិច្ចល្អ”។ ឯអ្នកខ្លះទៀតយល់ថា “មេឃុំដែលបោះឆ្នោតជ្រើសរើស ក៏មានអភិបាលកិច្ចល្អដែរ”។ តើមតិទាំងពីរនេះ មួយណាសមស្របតាមស្ថានភាពសង្គមជាង? ...
តាមរយះសកម្មភាពរបស់អ្នកស្រីបូរ ទស្សនះមួយយល់ថា “ស្ត្រីជាកម្លាំងមួយយ៉ាងសំខាន់ ដែលរួមចំណែកក្នុងការដឹកនាំ និងអភិវឌ្ឍសង្គមជាតិ” ។ ចូរពន្យល់ដោយលើក ឧទាហរណ៍ក្នុងសង្គមជាក់ស្ដែង និងក្នុងអក្សរសិល្ប៍មកបញ្ចាក់។
សេចក្ដីអធិប្បាយ នៅក្នុងជីវភាពរស់ជាប្រចាំ យើងសង្កេតឃើញផងដែរថា ស្ត្រីមិនត្រឹមតែជាមេផ្ទះល្អ ភរិយាល្អមាតាល្អប៉ុណ្ណណោះទេ ថែមទាំង ជាអ្នកដើរតួនាទីយ៉ាងសំខាន់នៅក្នុងការចូលក្នុងសង្គមលើវិស័យនានា ការដឹកនាំ និងអភិវឌ្ឍជាដើម ។ ជាក់ស្ដែង តាមរយះសកម្មភាពអ្នកស្រីបូរមានទស្សនះមួយបានលើកឡើងថា “ស្ត្រីជាកម្លាំងមួយយ៉ាងសំខាន់ ដែលរួមចំណែកក្នុងការដឹកនាំ និងអភិវឌ្ឍសង្គមជាតិ”។ តើពុំនោលមានអត្ថន័យយ៉ាងដូចម្ដេចខ្លះ ? ដើម្បីជាជំនួយក្នុងការពន្យល់បកស្រាវនៅទស្សនះខាងលើយើងគប្បីយល់នៅពាក្យមួយចំនួនដូចជា កម្លាំង ការដឹកនាំ និងអភិវឌ្ឍសង្គមជាតិ ។ កម្លាំង សំដៅទៅលើថាមពលកត្តាលីករ អំណាច ដែលជួយជំរុញនៅអ្វីមួយអោយមានចលនា ។ ការដឹកនាំ ...
រឿងផ្កាស្រពោន អត្ថបទសង្ខេប
ប្រភពរឿង នៅក្នុងប្រទេសកម្ពុជា ប្រភេទ អក្សរសិល្ប៍ទំនើប បែបប្រលោមលោកមនោសញ្ជេតនា អ្នកនិពន្ធ នូ ហាច កាលកំណត់តែង តែងក្នុងឆ្នាំ១៩៤៧ បោះពុម្ពក្នុងឆ្នាំ១៩៤៩ ចលនា ខេមរនិយម សង្គមបរិយាកាស: ដំណើររឿងប្រព្រឹត្តទៅក្នុងសម័យអាណានិគមបារាំង។ ប្រធានរឿង រឿងនេះបានបង្ហាញពីជីវិតស្នេហាព្រាត់ប្រាសរបស់យុវជនយុវតីពីររូបបណ្តាលមកពីការរើសអើងវណ្ណៈ (ឲ្យតម្លៃលើទ្រព្យសម្បត្តិធំជាងកិត្តិយស) ។ មូលបញ្ហារឿង បញ្ហាស្មោះស្ម័គ្ររបស់ប៊ុនធឿន និងវិធាវី (ស្នេហាបែបប្រពៃណីស្នេហាក្រោមគំនាបទ្រព្យសម្បត្តិ, ស្នេហាក្រោមឥទ្ធិពលនៃជំនឿសាសនា) ទឹកចិត្តលោភលន់ទ្រព្យសម្បត្តិរបស់យាយនួន។ រឿងសង្ខេប៖ ផ្កាស្រពោន ! ...
មានមតិមួយពោលថា “សាសនាជាប្រភពនៃសេចក្ដីសុខ” ឯមតិមួយទៀតគេយល់ថា ៖ “វិទ្យាសាស្រ្ដទេដែលជាប្រភពនៃសេចក្ដីសុខ” ។ចូរពិភាក្សា ។
សេចក្ដីអធិប្បាយ នៅក្នុងសកលលោកយើងនេះ មិនថាប្រទេសណាឬប្រទេសណាទេ រមែងតែងតែមានសាសនា ជាមាគ៍ាសម្រាប់ជាការប្រតិបត្តិរបស់មនុស្ស ។ វាក៍ជាតម្រូវការមួយចាំបាច់ចំពោះការផ្ដល់សេចក្ដីសង្ឃឹម សេចក្ដីសុខសម្រាប់មនុស្សដោយមិនអាចខ្វះបានឡើយ ។ ទាក់ទងនិងបញ្ហានេះយើងឃើញមានមតិពីរលើកឡើងថា “ សាសនា ជាប្រភពនៃសេចក្ដីសុខ “ ឯមតិមួយទៀតយល់ថា “ វិទ្យាសាស្រ្ដទេជាប្រភពនៃសេចក្ដីសុខ “ ។ តើសាសនា ឬវិទ្យាសាស្រ្ដដែលជសាប្រភពនៃសេចក្ដីសុខ ? ដើម្បីជាប្រទីបក្នុងការពិភាក្សា យើងគួគប្បីយល់ន័យនៃ ពាក្យមួយចំនួនដូចជា សាសនា ប្រភពសេចក្ដីសុខ និងវិទ្យាសាស្រ្ត ...
ពាក្យចាស់បុរាណមួយឃ្លាពោលថា “កុំទុំមុនស្រគាល” តើពាក្យនេះមានអត្ថន័យ ដូចម្តេច? ចូរពន្យល់។
សេចក្ដីអធិប្បាយ៖ មនុស្សសត្វរុក្ខជាតិទាំងអស់ដែលរស់នៅលើផែនដីនេះ តែងតែមានការរីកចំរើនលូតលាស់ ទៅមុខជាលំដាប់ឥតឈប់ឈរ តាមធម្មជាតិកំណត់អោយទីទៃៗពីគ្នា ហើយការរីកលូតលាស់ដុះដាលនេះ ទាល់តែត្រូវតាមលក្ខណៈ និងតំណាក់កាលរបស់វាទើបល្អ។ អាស្រ័យហេតុនេះហើយទើបមានពាក្យ មួយឃ្លាពោលថា ”កុំទុំមុនស្រគាល“ ។ តើពាក្យខាងលើនេះមានអត្ថន័យបែបណា? ដើម្បីសំរួលដល់ការដោះស្រាយបញ្ហាអោយកាន់តែច្បាស់លាស់ យើងគួរយល់អត្ថន័យនៃពាក្យ ”ទុំ និង ស្រគាល“ ជាមុនសិន។ទុំ គឺសំដៅលើផែ្លរុក្ខជាតិដែលវិវឌ្ឈន៍ ពីខ្ចីចាស់ និងស្រគាល ទើបក្លាយជាទុំអាចយកមកប្រើប្រាស ឬអាចបន្តពូជក្នុងការដាំដុះបាន។ ឯស្រគាល ...
គេថា “រឿងរាមកេរ្តិ៍បានដើរតួនាទីសំខាន់ក្នុងការបង្ហាញពីទិដ្ឋភាពអរិយធម៌ខ្មែ។ តើការបង្ហាញនោះមានបែបណាខ្លះចូរពន្យល់អោយបានច្បាស់លាស់ ។
សេចក្តីអធិប្បាយ៖ រឿងរាមកេរ្តិ៍គឺជាស្នាដៃអក្សរសិល្ប៍ខ្មែរ ដែលមានទំនោរទៅរកសាសនាព្រាហ្មណ៍។រឿងនេះបានលាតត្រដាងពីទិដ្ឋភាពជាច្រើនដែលជាផ្នែកនៃផ្នត់គំនិតខ្មែរ ហើយរហូតមកដល់សព្វថ្ងៃក៏នៅតែមានអត្ថិភាពក្នុងសង្គមខ្មែរដដែល។ដោយសារតែការលើកយកមកបង្ហាញពីទិដ្ឋភាពទាំងនោះហើយ ទើបបានជាគេថា “រឿងរាមកេរ្តិ៍បានដើរតួ យ៉ាងសំខាន់ក្នុងការបង្ហាញពីទិដ្ឋភាពអរិយធម៌ខ្មែរ”។ តើការបង្ហាញនោះ មានលក្ខណៈបែបណាខ្លះ? មុននឹងធ្វើការបកស្រាយពន្យល់មតិប្រធានខាងលើ អោយកាន់តែច្បាស់យើងគួរស្គាល់ន័យ នៃពាក្យក្ដោបន័យសេចក្តីរបស់កន្សោមប្រធានមុនសិន។កន្សោមពាក្យ “ទិដ្ឋភាពអរិយធម៌ខ្មែរ” សំដៅទៅដល់លក្ខណៈទូទៅដែលនាំទៅដល់ការរីកលូតលាស់នៃសង្គមខ្មែរ គ្រឿងទ្រទ្រង់លក្ខណៈសំគាល់របស់ខ្មែរដូចនេះន័យសំខាន់របស់ប្រធានទាក់ទងទៅនឹងការបង្ហាញទិដ្ឋភាពអរិយធម៌ខ្មែរតាមរយៈរឿងរាមកេរ្តិ៍។រឿងរាមកេរ្តិ៍ ឆ្លុះបញ្ចាំងពីទិដ្ឋភាពអរិយធម៌ខ្មែរយ៉ាងច្រើនដែលបានផ្សារភ្ជាប់យ៉ាងជ្រៅនៅក្នុងស្រទាប់មនុស្ស នៃទិដ្ឋភាពអរិយធម៌ខ្មែរដែលស្តែងចេញរួមមាន ព្រះរាជពិធីច្រត់ព្រះនង្គល័ គឺជាទំនៀមទំលាប់ដែលមានអត្ថិភាពរហូតដល់សព្វថ្ងៃ។ ព្រះមហាក្សត្រខ្មែរ តែងប្រារព្ធព្រះរាជពិធីនេះជាទំនៀមទំលាប់ដើម្បីជាការបួងសួងបន់ស្រន់ អង្វករដល់បារមីវត្ថុសក្តិសិទ្ធិ ម្ចាស់ទឹកម្ចាស់ដី សូមអោយបង្ហូរទឹកភ្លៀងគ្រប់គ្រាន់សម្រាប់ដំណាំកសិកម្មឬក៏អាចបញ្ជាក់ពីការ បើករដូវកាលថ្មីក្នុងការធ្វើកសិកម្ម(វស្សារដូវ)ដ៏ដូចជាបញ្ជាក់ពីការអភិវឌ្ឍន៍វិស័យកសិកម្មកពីការបុកដីដាំស្រូវនៅតាមចន្លោះគល់ឈើ ទៅជាការភ្ជួររាស់ដកស្ទូងទទួលបានទិន្នផលខ្ពស់ជាងមុន។ ព្រះបាទជនក ដែលជាក្សត្រនៅនគរមិថិលា ...
រឿងមាលាដូងចិត្ត អត្ថបទសង្ខេប
ប្រភព ៖ ប្រទេសកម្ពុជា ប្រភេទ ៖ អក្សរសិល្បិ៍ទំនើបបែបប្រលោមលោកមនោសញ្ជេតនា និងប្រវត្តិសាស្រ្ត ចលនា ៖ ខេមរនិយម អ្នកនិពន្ទ ៖ នូ ហាច កាលកំណត់តែង ៖ ១៩៧២ សង្ខេបរឿង ៖ ទីឃាវុធជាសិស្សរៀននៅវិទ្យាល័យព្រះស៊ីសុវត្ថិថ្នាក់ទី២ទំនើប ។ ទីឃាវុធជាមនុស្សដែលមានអារម្មណ៍អណ្តែតអណ្តូង ចូលចិត្តការស្តាប់ចម្រៀងសៀម ។ ពេលវិស្សមកាល ទីឃាវុធបានទៅលេងឪពុកម្តាយនៅភូមិអូតាគី ខេត្តបាត់ដំបង ។ ...
ចូរអធិប្បាយអំពីលក្ខណៈស្នេហារបស់ទុំទាវ ព្រមទាំងបញ្ចេញយោបល់របស់អ្នកចំពោះស្នេហាបែបទុំទាវនេះផង។
សេចក្តីអធិប្បាយ៖ បើយើងបើកក្រាំងគម្ពីរប្រវត្តិនៃអក្សរសិល្ប៏ខ្មែរមួយទំព័រម្តងៗពិនិត្យយ៉ាងម៉ត់ចត់យើងនឹងឃើញថា នៅគ្រប់រឿងប្រលោមលោក រឿងល្ខោន រឿងនិទានខ្លីៗ ឬកំណាព្យកាពឃ្លោងផ្សេងៗសុទ្ធតែលំអដោយជីវិតស្នេហាទាំងអស់។ រឿងកុលាបប៉ៃលិន ផ្កាស្រពោន រឿងសូផាត…សុទ្ធតែចោទឡើងដោយបញ្ហាស្នេហាទាំងអស់។ ចំណែកឯរឿងទុំទាវវិញ សេចក្តីស្នេហារបស់ទុំទាវក៏មានលក្ខណៈល្អ និង ប្លែកអំពីរឿងខាងលើដែរ។ តើសេចក្តីស្នេហាទុំទាវមានលក្ខណៈបែបណាទៅ ? មុននឹងឈានទៅរកដំណោះស្រាយរបស់ចំណោទបញ្ហាខាងលើយើងត្រូវយល់នូវន័យរបសើពាក្យ ” ស្នេហា ” ជាមុនសិន។ ពាក្យថា ស្នេហាមានន័យថាការស្រឡាញ់ពេញចិត្តទៅលើអ្វីមួយ។ ដោយផ្អែកទៅលើអត្ថន័យរបស់ពាក្យខាងលើ ទស្សនៈរបស់ប្រធានខាងលើមានន័យថា ការស្រឡាញ់ពេញចិត្តគ្នាទៅវិញទៅមករបស់យុវជនពីររូបគឺទុំ និង ទាវ។ ស្លាបប៉ាការបស់ភិក្ខុសោមបានបង្ហាញ ...
ដំណើរយាងចូលព្រៃរបស់ព្រះវេស្សន្តរ និងព្រះរាមគឺជាដំណោះស្រាយមួយប្រសើរបំផុត ។ ចូរពន្យល់ ?
សេចក្តីអធិប្បាយ ៖ នៅលើលោកយើងនេះមិនថាអ្នកមាន ឬអ្នកក្រអ្នកតូច ឬអ្នកធំឡើយឲ្យតែមាន ជីវិត គឺមានបញ្ហា។ ប៉ុន្តែសម្រាប់មនុស្សយើងមានវិចារណញ្ញាណមនុស្សពីចារណារកហេតុផលបានផ្តិល្អន់ត្រឹមត្រូវគេរមែងតែងតែមានយុទ្ធវិធី ល្បិចកិច កល តិចនិចបញ្ញាជាមធ្យោបាយសម្រាប់ បញ្ហា ផ្សេងៗ ដែលមាន នៅក្នុងជីវិត។ យ៉ាងណាមិញនៅក្នុងរឿងរាមកេរ្តិ៍និងព្រះវេស្សន្តរជាតកក៏មានបញ្ហាចោទធ្ងន់ធ្ងរ ដែលទាក់ទងទៅនឹងបញ្ហាដំណើរជីវិតរបស់ព្រះអង្គដែរ ហើយទ្រង់បានដោះស្រាយបញ្ហានោះដោយសន្តិវិធី តាមរយៈការយាងចូលព្រៃបួសជាតាបសឬតសី។ តើការយាងចូលព្រៃរបស់តួអង្គព្រះវេស្សន្តរ និងតួអង្គព្រះរាមធ្វើឲ្យមានដំណោះស្រាយល្អអ្វីខ្លះ? ការយាងចូលព្រៃរបស់បព្រហវេស្សន្តរគឺជាការយាងចាកចេញពីនគរស្រីពិរាស្រ្តចាកចោលមាតាបិតាទៅផ្សងព្រេងរស់នៅក្នុងព្រៃភ្នំក្រំថ្ម។ ដូចនេះការយាងរបស់ព្រះវេស្សន្តរចាកចេញចោលព្រះមាតាបិតា ចាកចោលព្រះនគរទៅផ្សងព្រេងរស់នៅក្នុងព្រៃ វាជាដំណោះស្រាយមួយយ៉ាងល្អប្រសើរ ដែលបញ្ចៀសបាននូវទំនាស់វិបត្តិទាំងឡាយដែលកំពុងឆាបឆួល។ ការយាងចេញនេះអាចបំបាត់អំពើហឹង្សា ...
ក្នុងពុទ្ធិឱវាទបានអប់រំកុំឲ្យពោលពាក្យមុសា ចំណែកបុព្វបុរសខ្មែរក៏បានប្រដៅអប់រំកុំឲ្យភូតកុហកដែរ។ ដូច្នេះទើបមានមតិមួយពោលថា “ពាក្យភូតច្រើនចាញ់អាត្មា”។ តើពាក្យភូតពិតជាចាញ់អាត្មាមែនដែរ ឬទេ? ចូរពិភាក្សាដោយលើកយកអំណះអំណាងក្នុងការរស់នៅ និងក្នុងអក្សរសិល្ប៍មកបញ្ជាក់។
សេចក្តីអធិប្បាយ៖ អណ្តាតមានតួនាទីសម្រាប់គ្រលាស់បញ្ចេញសូរសៀងពាក្យសម្តីសម្រាប់ប្រាស្រ័យទាក់ទងគ្នា។ ប៉ុន្តែពាក្យពេចន៍ដែលរលាស់ចេញមកនោះអាចមានប្រយោជន៍ ឬគ្មានប្រយោជន៍ ពាក្យពិត ឬមិនពិត អាស្រ័យលើចេតនា វិចារណញ្ញាណរបស់អ្នកនិយាយ។ អាស្រ័យហេតុនេះទើបព្រះសម្មាសម្ពុទ្ធបានបញ្ញត្តិនៅក្នុងនិច្ចសីលត្រង់សិក្ខាបទទី៤ មិនឲ្យពោលពាក្យមុសា។ ចំណែកបុព្វបុរសខ្មែរក៏បានអប់រំប្រៀនប្រដៅដល់បុត្រធីតាកុំឲ្យពោលពាក្យកុហកដែរ ដោយលោកបានលើកជាសុភាសិតមួយឃ្លាថា “ពាក្យភូតច្រើនចាញ់អាត្មា”។ តើពំនោលខាងលើពិតជាត្រឹមត្រូវទាំងស្រុង ឬទេ? មុននឹងបកស្រាយប្រធានខាងលើឲ្យបានក្បោះក្បាយល្អ យើងគប្បីយល់នូវពាក្យគន្លឹះមួយចំនួនជាមុនសិន។ “ភូត” មានន័យថាកុហក និយាយមិនពិត បោកប្រាស់ពោលពាក្យមិនទៀងត្រង់ ឯ“អាត្មា” គឺសម្តៅលើខ្លួនយើងផ្ទាល់។ អត្ថន័យរបស់ប្រធានខាងលើចង់និយាយថា “ពាក្យភូតកុហកបោកប្រាស់ច្រើននាំទុក្ខដល់ខ្លួនវិញ”។ ជាទូទៅមនុស្សយើងប្រាស្រ័យទាក់ទងគ្នាតាមរយៈពាក្យសម្តី។ ដូចនេះពាក្យសម្តីត្រូវតែជាពាក្យពិត ពាក្យមានប្រយោជន៍ ...
រឿងព្រះអាទិត្យថ្មីរះលើផែនដីចាស់ អត្ថបទសង្ខេប
ប្រភព ៖ ចេញមកពីដំណើរនយោបាយដែលប្រទេសស្ថិតនៅក្រោមរបបអាណានិគម ។ ប្រភេទ ៖ ជាអក្សរសិល្ប៍ប្រលោមលោកទំនើប ។ ឯកសារ ៖ ស្ថិតនៅក្នុងសៀវភៅប្រលោមលោក និពន្ធដោយលោក សួន សុរិន្ទ ហើយនៅឆ្នាំ ១៩៩៣-១៩៩៤ ក្រសួងអប់រំបានរៀបចំបញ្ចូលក្នុងកម្មវិធីសិក្សាថ្នាក់ទី១២ ត្រង់វគ្គទី៩ “អ្នកនយោបាយបោកប្រាស់” ឡើងទៅ។ ប៉ុន្តែបច្ចុប្បន្ននេះក្នុងឆ្នាំសិក្សា ២០១១_២០១២ ក្រសួងបានដកយកវគ្គទី១៦ “ទីពឹងថ្មី” និងវគ្គទី១៧ “កសិករថ្មី” មកបញ្ចូលក្នុងកម្មវិធីសិក្សាវិញ ។ ចលនា ៖ ...
មតិមួយលើកឡើងថា ” ទុំស្លាប់មកពីមិនបង្ហាញរាជសារ “ តើអ្នកយល់យ៉ាងណា? (បែបពិភាក្សា)
សេចក្តីអធិប្បាយ៖ នរណាៗក៏ធ្លាប់បានលឺ និងដឹងអំពីប្រវត្តិនៃរឿងទុំទាយហើយដែរ ដែលជារឿងដ៏ជូរចត់ ផ្អែមល្ហែម ការព្យាបាទគ្នា មិនចេះចប់មិនចេះហើយ នៃអំឡុងពេលដ៏យូរលង់មួយក្នុងសម័យលង្វែក។ ទុំទាវជាគូស្នេហ៍ ដ៏មហិមាមួយ ដែលតស៊ូនឹងសេចក្តីស្នេហាយ៉ាងពិតប្រាកដ ទោះមានឧបសគ្គ ការបំបែកបំបាក់ ពង្រាត់ពង្រាសយ៉ាងណាក៏ដោយ ក៏ពួកគេទាំងពីរ នៅតែស្រលាញ់គ្នាគ្មានទីបញ្ចប់។ ជាអកុសលរឿងយើងទាំងឡាយ ក៏ដូចជាតួអង្គនៃរឿងពិតនេះដែរ មិនចង់ជួប តែបានជួប ទុំស្លាប់យ៉ាងអនោចអធមន៏ ដោយក្តីស្ម័ក្រស្មោះនិងគ្នា ទាវក៏ស្លាប់ខ្លួនតាមទុំដែរ ក្នុងគ្រានោះទៅ។ ការស្លាប់របស់ទុំធ្វើឱ្យមានមតិលើកឡើងថា ” ទុំស្លាប់មកពីមិនបង្ហាញរាជសារ “។ ...
ចៅចិត្រ ចេះប្រឹងប្រែងកសាងជីវភាពរបស់ខ្លួនអោយរីកចំរើន ។ តើចៅចិត្រខំប្រតិបត្តិតាមប្រការអ្វី? ចូរពន្យល់ប្រធានខាងលើនេះ អោយបានក្បោះក្បាយ ដោយលើកយកដំណើររឿង “កុលាបប៉ៃលិន” មកបញ្ជាក់។
សេចក្ដីអធិប្បាយ៖ ដើម្បីសាងជីវភាពគ្រួសារ អោយបានសម្បូរសប្បាយ រុងរឿងមានកិត្តិយស យើងគប្បីស្រលាញ់ និងខិតខំធ្វើការងារកុំបីខ្ជិលច្រអូស។ ក្នុងរឿងកុលាបប៉ៃលីនក្រោយឪពុកចែកឋានទៅ ចៅចិត្របានប្រឹងប្រែងកសាងជីវភាពរបស់ខ្លួនបានរុងរឿងរីកចំរើន។ តើចៅចិត្រខំប្រតិបត្តិតាមអ្វីដែលនាំអោយខ្លួនទទួលបានជោគជ័យក្នុងជីវិតរស់នៅ? ដើម្បីជាជំនួយដល់ការបកស្រាយបញ្ហាខាងលើយើងគួរយល់អត្ថន័យនៃពាក្យ ”កសាងជីវភាព“ អោយបានច្បាស់លាស់ជាមុនសិន។ កសាងជីវភាព មានន័យថា ការរៀបចំជីវិតរស់នៅអោយបានល្អប្រសើរ។ ប្រធានបទខាងលើមានន័យថា ការចេះប្រឹងប្រែងរៀបចំឆាកជីវិតរបស់ខ្លួន ដើម្បីអោយខ្លួនទទួលបានភាពជោគជ័យ និងរីកចំរើន។ មុននឹងឪពុកចែកឋានទៅគាត់បានផ្តាំដល់ចិត្តថា ”អត្តាហិអត្តនោនាថោ“ គឺខ្លួនទីពឹងខ្លួន។ បណ្តាំនេះបាននៅជាប់ក្នុងក្រអៅបេះដូចចៅចិត្តជានិច្ច ហើយជាកត្តាជំរុញចិត្តអោយមានស្មារតីមុះមុតប្រឹងប្រែងប្រតិបត្តិតាមយ៉ាងខ្ជាប់ខ្ជួនឥតបីធ្វេសប្រហែស។ ដោយចិត្តជាមនុស្សមានទំនុកចិត្តលើខ្លួនឯងយ៉ាងមួតមាំនេះហើយ ទើបធ្វើអោយការបំពេញការងារផ្សេងៗរបស់គេចេះតែទទួលបានជ័យជំនៈ ...