ករណីណាដែលរដ្ឋសភាអាចរំលាយបាន • ក្នុងកាលៈទេសៈដែលរាជរដ្ឋាភិបាលត្រូវបានទំលាក់២ដង ក្នុងរយៈពេល១២ខែ • ក្នុងករណីមានការស្នើសុំពីនាយករដ្ឋមន្ត្រី ឬ មានការយល់ ព្រមពីប្រធានរដ្ឋសភា ។
សួរស៊ីអិនអេស Latest Questions
រដ្ឋសភាអាចកើតឡើងបានតាមរយៈដូចជា ៖ • តាមការបោះឆ្នោតតាមអាណត្តិកំណត់៥ឆ្នាំម្តង • តាមការបោះឆ្នោតរើសរដ្ឋសភាថ្មីយ៉ាងយូរ៦០ថ្ងៃក្រោយ ប្រកាសរំលាយមុនអាណត្តិ នៅពេលមានការទំលាក់រាជរដ្ឋាភិ បាល២ដងក្នុងរយៈពេល១២ខែ ។
ការអធិប្បាយជារួមស្តីអំពីការប្រជុំរបស់រដ្ឋសភា ក្រោយជាប់ ឆ្នោតជាផ្លូវការរដ្ឋសភាបើកសម័យប្រជុំដំបូង៦០ថ្ងៃយ៉ាងយូរ តាមការកោះអញ្ជើញរបស់ព្រះមហាក្សត្រ។ មុនចាប់ផ្តើមការងាររបស់ ខ្លួនរដ្ឋសភាត្រូវប្រកាសសុពលភាពនៃអាណត្តិសមាជិកម្នាក់ៗ ជ្រើសរើសសមាសភាពប្រធាន អនុប្រធាន និងសមាជិកទាំងអស់នៃ គណៈកម្មាធិការនានា អនុម័តបទបញ្ជាផ្ទៃក្នុង ដោយមតិភាគច្រើន ដាច់ខាតនៃសមាជិកសភាទាំងមូល និងធ្វើពិធីសម្បថមុនចូលកាន់ តំណែង ។ រដ្ឋសភាប្រជុំសាមញ្ញ២ដងក្នុង១ឆ្នាំ ក្នុងម្តង មានរយៈពេលយ៉ាងតិចបីខែ និងប្រជុំវិសាមញ្ញក្នុងករណីមាន សំណូមពរពី ព្រះមហាក្សត្រ នាយករដ្ឋមន្ត្រី សមាជិករដ្ឋសភាយ៉ាង តិច១/៣ គណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភា ។ កោះប្រជុំត្រូវផ្សាយ របៀបវារៈកំណត់ថ្ងៃប្រជុំដឹងដល់ប្រជារាស្ត្រ។ រដ្ឋសភាត្រូវប្រជុំរាល់ថ្ងៃ ក្នុងកាលៈទេសៈប្រទេសជាតិស្ថិតក្នុងភាពអាសន្ន ប្រធានរដ្ឋសភា ជាប្រធានដឹកនាំអង្គប្រជុំការងាររបស់រដ្ឋសភា ។ ការប្រជុំរបស់ រដ្ឋសភាត្រូវធ្វើជាសាធារណៈ ឬ អាចសំងាត់តាមសំណើពីប្រធាន ឬ ពីសមាជិកយ៉ាងតិចចំនួន១/១០ ...
អ្នកដឹកនាំត្រូវតែជាមនុស្សមានភាពស្មោះត្រង់ចំពោះប្រជាពលរដ្ឋខ្លួន ហ៊ានលះបង់ជីវិតដើម្បីជាតិមាតុភូមិ ជាបុគ្គលមានចំណេះដឹងខ្ពស់ខ្ពស់ មានអត្តចរិតបែបទស្សនវិទូ។ • ប្រជាពលរដ្ឋមានការអប់រំខ្ពស់ ចេះខ្វល់ខ្វាយ និងចូលរួមគិតគូរយ៉ាងសកម្មក្នុងរឿងនយោបាយ។ • រៀបចំប្រព័ន្ឋច្បាប់ឲ្យមានប្រសិទ្ឋភាពដើម្បីឲ្យមាននីតិរដ្ឋ ដែលជាហេតុនាំឲ្យមនុស្សគ្រប់វណ្ណៈក្នុងសង្គមរស់នៅក្រោមច្បាប់ទាំងអស់គ្នា មានភាពស្មើគ្នាក្នុងនាមជាមនុស្សជាតិ រស់នៅមានសេរីភាព និងទទួលបានយុត្តិធម៌ទាំងអស់គ្នា។ • រៀបចំស្ថាប័ននយោបាយកំពូលៗ (ស្ថាប័ននីតិបញ្ញត្តិ ស្ថាប័ននីតិប្រតិបត្តិ ស្ថាប័ននីតិវិនិច្ឆ័យ) ឲ្យមានតុល្យភាពអំណាចនយោបាយ ដើម្បីឲ្យមានការគោរព និងការឲ្យតម្លៃគ្នាទៅវិញទៅមករវាងអ្នកនយោបាយ និងមានសិទ្ធិក្នុងការត្រួតពិនិត្យគ្នាទៅវិញទៅមករវាងស្ថាប័នទាំងនេះ ដែលនាំឲ្យការងារនយោបាយមានប្រសិទ្ធភាពខ្ពស់។ • ការរៀបចំគោលនយោបាយ ប្រព័ន្ធនយោបាយ និងការបែងចែកតួនាទីនយោបាយ ក្នុងស្ថាប័នរដ្ឋឲ្យមានសមធម៌ទៅតាមវិធាននៃច្បាប់ដើម្បីឲ្យបុគ្គលគ្រប់រូបដឹងតួនាទីរបស់ខ្លួនយ៉ាងច្បាស់ ហើយអនុវត្តតាមគោលករណ៍របស់ខ្លួនយ៉ាងត្រឹមត្រូវ ។ នយោបាយគឺជារឿងរបស់អ្នក ហើយនិងខ្ញុំ ។ ដើម្បីឲ្យប្រទេសជាតិមាន «ការដឹកនាំ ប្រកបដោយភាពភ្លឺស្វាង»ជាហេតុនាំឲ្យមានការរីកចម្រើន យើងត្រូវតែចូលរួមគិតគូររឿងនយោបាយ និងបញ្ហាសង្គម ដោយការយល់ដឹងទាំងអស់គ្នា ។កុំស្រែករកការរីកចម្រើន ប្រសិនបើអ្នកមិនចូលរួម!
គឺជាពាក្យតែមួយម៉ាត់តែមានទស្សនៈ និងនិយមន័យច្រើនរាប់មិនអស់ទៅតាម កម្រិតនៃការយល់ដឹង និងបទពិសោធន៍ជីវិតឆ្លងកាត់ក្នុងសង្គម ព្រមទាំងអារម្មណ៍ពីធម្មជាតិ របស់មនុស្សគ្រប់រូប ។ ទស្សទនយោបាយកើតចេញពីប្រភេទមនុស្សផ្សេងៗគ្នា ដូចជា៖អ្នកនយោបាយ ទស្សនវិទូនយោបាយ អ្នកវិទ្យាសាស្ត្រនយោបាយ អ្នកវិភាគនយោបាយ សាស្ត្រាចារ្យនយោបាយ អ្នកសិក្សាវិទ្យានយោបាយ អ្នកគាំទ្រនយោបាយ អ្នកដើរតាមនយោបាយ អ្នកបម្រើនយោបាយ អ្នកមិនខ្វល់ពីនយោបាយ ។
វិទ្យាសាស្រ្តនយោបាយ សំដៅដល់វិទ្យាសាស្រ្តសង្គមមួយបែបដែលសិក្សាជាប្រព័ន្ធអំពីជីវិតសង្គមនយោបាយ និងអំពីគ្រប់បាតុភូតនយោបាយទាំងអស់ដែលកើតមានឡើង ពោលគឺទំនាក់ទំនងរវាងស្ថាប័ននយោបាយ និងអង្គការនយោបាយដែលក្នុងនោះមានរដ្ឋាភិបាលគណបក្សនយោបាយ អង្គការសង្គមនានា ។
លិខិតប្តូរសារ សំដៅដល់លិខិតព្រមព្រៀងរវាងភាគីរដ្ឋនានា ដែលមានលក្ខណៈមិនដូចកិច្ចព្រមព្រៀងឬសន្ធិសញ្ញាទេ ។ លិខិតប្តូរសារអាចជាការព្រមព្រៀងរវាងរដ្ឋនិងរដ្ឋមុនពេលសម្រេចធ្វើកិច្ចព្រមព្រៀង ឬសន្ធិសញ្ញានៅជំហានបន្ទាប់ទៀត ។
លិខិតឆ្លងដែនផ្លូវការ សំដៅដល់លិខិតឆ្លងដែនដែលអាជ្ញាធរមានសមត្ថកិច្ចផ្តល់ឲ្យមន្ត្រីរាជការទូទៅសម្រាប់បំពេញបេសកកម្មជាផ្លូវការនៅបរទេស តាមការកំណត់របស់រដ្ឋនីមួយៗ ។
លិខិតឆ្លងដែនធម្មតា សំដៅដល់លិខិតឆ្លងដែនដែលអាជ្ញាធរមានសមត្ថកិច្ចផ្តល់ឲ្យពលរដ្ឋខ្មែរទាំងពីរភេទ សម្រាប់ធ្វើដំណើរទៅបរទេស តាមការកំណត់របស់រដ្ឋនីមួយៗ ។
លិខិតឆ្លងដែនការទូត សំដៅដល់លិខិតឆ្លងដែនដែលអាជ្ញាធរមានសមត្ថកិច្ចផ្តល់ឲ្យមន្ត្រីការទូត និងឥស្សរជនជាន់ខ្ពស់សម្រាប់បំពេញបេសកកម្មនៅបរទេសតាមការកំណត់របស់រដ្ឋនីមួយៗ ។