ស្រូវវស្សាត្រូវបានគេដាំនៅទូទាំងប្រទេស ចាប់ពីខែឧសភាដល់ខែតុលាលើផ្ទៃដីពី ៨៥% ទៅ ៩០% នៃផ្ទៃដីដាំដុះ ។ ទិន្នផលមធ្យម ២.៥៤តោន ហត( ២០០៨ ) ( នៅកម្ពុជាក៏មានដាំស្រូវចម្ការដែរ ) ។ ស្រូវប្រាំងធ្វើនៅតំបន់ក្បែរមាត់បឹង ទន្លេ ស្ទឹង ព្រែក ដោយវិធីស្ទូង និងបាចទឹកបញ្ចូនៅរដូវទឹកស្រក ។ ទិន្នផលមធ្យម៤.០៣តោន ហត ( ២០០៨ ) ស្រូវឡើងទឹក ជាប្រភេទស្រូវធ្ងន់ ដាំដុះពី៨ ទី៩ខែទើបប្រមូលផល ។ ស្រូវឡើងទឹកអាចធន់នឹងកម្ពស់ទឹកពី២ម៉ែត្រទៅ៥ម៉ែត្រ គេធ្វើនៅជុំវិញបឹងទន្លេសាប និងកំហូងានាតាមបណ្តោយទន្លេមេគង្គក្នុងខេត្តកំពង់ចាម ព្រៃវែង និងតាកែវ ។ ទិន្នផលមធ្យមដូចស្រូវប្រាំងដែរ ។
សួរស៊ីអិនអេស Latest Questions
ទីផ្សារសំខាន់របស់កម្ពុជាៈ ទ្វីបអាមេរិក សហគមន៍អឺរ៉ុប ទ្វីបអាហ្វ្រិក ទ្វីបអាស៊ី និងអូសេអានី សាធារណរដ្ឋសង្គមនិយមវៀតណាម ទីផ្សារកម្ពុជាដែលមានទឹកប្រាក់ច្រើនគឺសហរដ្ឋអាមេរិក ព្រោះ៖ ការអនុគ្រោះពន្ធនាំចូល កម្ពុជាជាសមាជិក WTO ។
មគ្គុទ្ទេសក៏ទេសចរ ភោជនីយដ្ឋាន ផ្ទះសំណាក់ ភ្នាក់ងារទេសចរណ៍ យន្តការចលនាភូមិមួយ ផលិតផលមួយ ការរៀបចំផ្ទះសម្បែររបស់ពលរដ្ឋនៅតាមមូលដ្ឋាន សេវាដឹកជញ្ជូនសាមញ្ញ រទេះគោ រទេះសេះ… សេវាចំណីអាហារ ការលក់វត្ថុអនុស្សាវរីយ៍ ( សិប្បកម្ម កសិកម្ម ) សេវាកម្មផ្សេងៗទៀត ។
អាហារមូលដ្ឋានសម្រាប់ប្រជាជនកម្ពុជា គឺបាយដែលបានពីស្រូវ បន្លែ និងត្រីសាច់ សម្រាប់ការលូតលាស់សរីរាង្គ ។
កត្តាដែលរួមចំណែកធ្វើអោយចំនួនប្រជាជន និងទំរងប្រជាជនក្នុងពិភពលោកមានការប្រែប្រួលៈ ការផ្គត់ផ្គង់អាហារៈ ការផ្គត់ផ្គង់អាហារមានភាពប្រសើរឡើង ឬគ្រប់គ្រាន់បានធ្វើអោយ មនុស្សមានសុខភាពល្អ អាចរស់នៅបានយូរ និងធ្វើអោយប្រជាជនកើនឡើងដែរ សុខភិបាលៈ ភាពប្រសើរឡើងខាងវិស័យសុខាភិបាលសាធារណៈដោយសារមានភាពប្រសើរឡើងនៃការផ្គត់ផ្គង់អាហារ ថ្នំាពេទ្យ អនាម័យ ហើយនេះបានធ្វើអោយមានការកាត់បន្ថយនូវចំនួននៃការស្លាប់ ភាពប្រសើរឡើងនៃបច្ចេកវិទ្យាៈ ការប្រសើរឡើងខាងដាំដុះ ដំណើរការអនុវត្តន៍នូវបច្ចេកទេសកសិកម្ម បានធ្វើអោយមានការកើនឡើងនូវការផ្គត់ផ្គង់អាហារ ដោយបានធ្វើអោយប្រជាជនកើនឡើង សង្គ្រាមៈ ជាបុព្វហេតុនៃការស្លាប់មានការកើនឡើង ហើយនៅពេលដែលមនុស្សមានការអប់រំច្រើនបានធ្វើអោយពួកគេទទួលយកនូវការពន្យាកំណើតនិងធ្វើការនៅឆ្ងាយពីគ្នា ។
បើផ្អែកតាមលក្ខណៈវិនិច្ឆ័យរូបនិយម និងវិនិច្ឆ័យសម្ព័ន្ធភាសាខ្មែរគេចាត់ទុកជាអវិភក្តិភាសា ។ លក្ខណៈវិនិច្ឆ័យរូបនិយមៈ បើផ្អែកតាមលក្ខណៈវិនិច្ឆ័យរូបនិយម ភាសាខ្មែរខុសពីភាសាដទៃទៀតជាពិសេសភាសាដែលស្ថិតក្នុងអម្បួរឥណ្ឌាអឺរ៉ុបលក្ខណៈខុសគ្នាមានៈ ១. លិង្គ ( ភេទ ) មាន៣ឥត្ថឹលិង្គ ( ភេទស្រី ) នបុំសកលិង្គ ( អភេទ ) និងបុំលិង្គ (ប្រុស ) ។ យើងបានដឹងរួចហើយថា នៅក្នុងភាសាឥណ្ឌាអឺរ៉ុប ជាពិសេសភាសាបាលី.សំស្ក្រឹត បារាំងគេអាចសម្គាល់ជាឥត្ថឹលិង្គនបុំសកលិង្គ និងបុំលិង្គ ។ ចំណែកឯភាសាខ្មែរគេមិនអាចសម្គាល់នាមសព្ទណាមួយជាឥត្ថិលិង្គ នបុំសកលិង្គ និងបុំលិង្គបានឡើយតែយើងអាចសម្គាល់វាបានតាមរយៈការបន្ថែមពាក្យបញ្ជាក់ភេទ ដូចជាប្រុស ស្រី ឈ្មោល ញី ជាដើម ។ ២. វចនៈមានឯកវចនៈនិងពហុវចនៈ ក្នុងភាសាខ្មែរវចនៈមានពីរដូចភាសាបាលីសំស្ក្រឹត និងភាសាអង់គ្លេសដែរ ប៉ុន្តែខុសគ្នាត្រង់ថាភាសាខ្មែរមិនផ្លាស់ប្តូររូបរាងទេទោះបីវាមានចំនួនឯកវចន ៈក្តិ ...
ខេត្តនៅតំបន់ទន្លេសាបមានចំនួន ៨គឺ៖ ខេត្តកំពង់ធំ , សៀមរាប , បាត់ដំបង , ពោធិ៍សាត់ , កំពង់ឆ្នាំង , បន្ទាយមានជ័យ , ឧត្តរមានជ័យ និងប៉ែលិន ។
ដែលហៅថា វិសមភាពចំពោះសុខភាព គឺជាចំណីអាហារល្អ ជាមូលដ្ឋាននៃសុខភាព ។ អ្នករស់នៅទីក្រុង ឬទីប្រជុំជន ទទួលទានអាហារមានកាឡូរីទាបជាងជនបទ ( ២១៥៣ កាឡូរីក្នុងមួយថ្ងៃ ) សម្រាប់មនុស្សម្នាក់ ។ អ្នកជនបទ ២៣៣០ កាឡូរីក្នុងមួយថ្ងៃ រីឯអ្នកក្រជាងគេទទួលទាន២១០០ កាឡូរីក្នុងមួយថ្ងៃដូចគ្នា ។
បណ្តាញគមនាគមន៍នកម្ពុជាមានបីប្រភេទគឺផ្លូវគោក ( ផ្លូវថ្នល់និងផ្លូវដែក ) ផ្លូវទឹក និងផ្លូវអាកាស ។ ការអភិវឌ្ឍន៍ផ្លូវថ្នល់ ជាការកាត់បន្ថយភាពក្រីក្ររបស់ប្រជាជន ពីព្រោះវិស័យនេះបានជួយអភិវឌ្ឍន៍វិស័យផ្សេងៗទៀតដូចជាៈ វិស័យកសិកម្ម ដោះដូរកសិផលទៅកាន់ទីផ្សារមានភាពងាយស្រួល និងជួយជំរុញឲ្យមានការរីកចម្រើន ឧស្សាហកម្មៈ ដឹកជញ្ជូនរូបធាតុដើម និងផលិតផលសម្រេចទៅកាន់រោងចក្រ និងទៅទីផ្សារក្នុងនិងក្រៅប្រទេស ពាណិជ្ជកម្មៈ ងាយស្រួលក្នុងការចែកចាយផលិតផលសម្រេច នាំចេញនាំចួលឆាបើរហ័ស ទាន់ពេលវេលា អស់សោហ៊ុយតិច គមនាគមន៍ៈ មានផ្លូវគ្រប់ច្រកល្ហកងាយស្រួលធ្វើការងារ ផ្តលការងារដល់ប្រជាជនបានច្រើនផ្នែកសេវាដឹកជញ្ជូន ទេសចរណ៍ៈ ទាក់ទាញទេសចរណ៍ទាំងក្នុង និងក្រៅស្រុកដោយសារការធ្វើដំណើរបានឆាប់រហ័ស តម្លៃថោក មានផាសុខភាព សុវត្ថិភាពដល់ទេសចរណ៍ ផ្នែកសុខាភិបាលៈ ជួយសម្រួលក្នុងក្នុងការដឹកជញ្ជូនអ្នកជំងឺទៅកាន់មន្ទីរពេទ្យ ឬមណ្ឌលសុខភាពបានទាន់ពេលវេលាកាត់បន្ថយគ្រោះថ្នាក់ ឬការស្លាប់របស់ប្រជាជន ។
យុទ្ធនាការឃោសនាផ្សព្វផ្សាយ «កម្ពុជា ព្រះរាជាណាចក្រកម្ពុជាអច្ឆរិយៈ » ចលនាប្រឡងប្រណាំង « ទីក្រុងស្អាត រមណីយដ្ឋានស្អាត សេវាល្អ » ។